Detail Top Banner – Conway

Scammer ថៃ បោកពលរដ្ឋខ្លួនឯង ជាង ៦ពាន់ករណី បានប្រាក់ ២៧៣លានបាត ត្រឹមមួយសប្តាហ៍

ករណី Scam នៅថៃ នៅតែបន្តរីកដូចផ្សិត ដែលមិនមែនត្រឹមជនបរទេសទៅជ្រកកោន កាច់សម្បុកបើកប្រតិបត្តិការឆបោកនៅទីនោះទេ សូម្បីពលរដ្ឋក្នុងប្រទេស ក៏ក្លាយខ្លួនជា Scammer បោកប្រាស់គ្នាឯង បានលុយរាប់លានបាតផងដែរ។

ជាក់ស្តែង យោងតាមរបាយការណ៍ចុងក្រោយ ពីមជ្ឈមណ្ឌលប្រឆាំងបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (ACSC) នៃអគ្គស្នងការដ្ឋាននគរបាលជាតិថៃ និងផ្សាយដោយ Bangkok Post នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែតុលា ឆ្នាំ២០២៦ ប៉ូលិសបានទទួលបណ្តឹងអំពី ករណី Scam សរុប ៦ ០៣៣ ករណី ជាមួយនឹងទំហំទឹកប្រាក់បោកប្រាស់បាន ២៧៣ លានបាត។

តាមទិន្នន័យ បទល្មើស Scam ទាំងនេះ គឺពាក់ព័ន្ធនឹងការទិញលក់ទំនិញ និងសេវាកម្មអនឡាញ ជាពិសេសតាមបណ្តាញ Facebook, Line និង TikTok ដែលសុទ្ធសឹង ជាប្រភពនៃហានិភ័យធ្ងន់ធ្ងរ។

តាមការរកឃើញ! ក្នុងរយៈពេល​មួយសប្តាហ៍មកនេះ ពលរដ្ឋថៃ ដែលរងគ្រោះដោយការឆបោកតាមអនឡាញ គឺមាន ចាញ់បោកតាម Facebook ៧៤.៣%, Line ៦.៥% និង TikTok ៦.១%។ ក្នុងនោះដែរ ការចាញ់បោកលើការទិញសំលៀកបំពាក់ មានរហូតដល់ទៅ ៥៤៩ករណី បន្ទាប់មក ពាក់ព័ន្ធយានយន្ត ៥២៥ករណី និង ទំនិញនិងសេវាកម្មពាក់ព័ន្ធទេសចរណ៍ ៥០៥ករណី។

សម្រាប់ខេត្ត-ក្រុង ដែលមានចំនួនករណី រាយការណ៍ច្រើនជាងគេក្នុងសប្តាហ៍នេះ គឺរាជធានីបាងកក ឈរលេខ១ ដោយមាន ១២៨ករណី បោកបានប្រាក់ ១១.៤ លានបាត, ទី២ គឺខេត្ត Samut Prakan មាន ៣៧ករណី អស់ប្រាក់ ២៤.៤ លានបាត និងទី៣ គឺខេត្ត Pathum Thani មាន ២៩ករណី អស់ប្រាក់ ២.២លានបាត។

ទន្ទឹមនោះ សមត្ថកិច្ចថៃ គូសបញ្ជាក់ថា ស្ត្រី នៅតែបន្តធ្លាក់ខ្លួនជាជនរងគ្រោះ ញឹកញាប់ជាងបុរស ហើ​យក្រុមអាយុចន្លោះពី ២១-៣០ ឆ្នាំ នៅតែជាក្រុម ដែលងាយរងគ្រោះបំផុត ពីអំពើបោកប្រាស់នេះ។

ទិន្នន័យនេះ បានស្តែង​ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសថៃ គឺជាឋានសួគ៌ សម្រាប់ Scammer និងជាជម្រកដ៏សុខសាន្ត របស់ក្រុមឧក្រិដ្ឋជន មិនថាមេខ្លោងគ្រឿងញៀន និងបណ្តាញជួញដូរមនុស្ស ដែលសំងំបើកប្រតិបត្តិការ បានដោយសេរី៕

ព័ត៌មានទាក់ទង
×
Popup Banner