អឺរ៉ុប ថ្ងៃទី០២មិថុនា២០២៤
ឩទ្ធម្ភាគចក្រមួយគ្រឿង របស់ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាយស៊ី បានធ្លាក់នៅជ្រលងភ្នំ ព្រុំប្រទល់ជាមួយប្រទេសអាហ្សេបាយហ្សង់ នៅពេលដែលឩទ្ធម្ភាចក្សនោះចេញពីទីសម្ភោធទំនប់ទឹកអាហ្សេបាយហ្សង់មួយ នៅខាងជើងនៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទិ ១៩ឩសភា ក្នុងនោះមានដឹកប្រធានាធិបតីអ៊ីរ់ង់ រដ្ឋមន្ត្រីការបរទេស ចៅហ្វាយក្រុងអាយាបាយហ្សង់ខាងកើត នឹងរួមទាំងបុគ្គលិក មានអ្នករងគ្រោះទាំងអស់៩រូប។
បន្ទាប់ពីស្វែងរកយ៉ាងអស់សង្ឃឹម អស់រយៈពេល១៥ម៉ោង បានរកឃើញកំទេចឩត្ធម្ភាកចក្រឆេះខ្ទេច ពុំមានសញ្ញាអ្វីថាមាននរណាម្នាក់រួចជីវិតឡើយ។ ការបាត់បង់វរៈជនដ៏សំខាន់របស់អ៊ីរ៉ង់ នាពេលនេះ គឺជាព្រឹត្តិការសំខាន់បំផុតមួយ នៅក្នុងតំបន់ នឹងក្នុងពិភពលោក ពីព្រោះតែសង្គ្រាមនៅមជ្ឈឹមបូពា៍ រវាងក្រុមតស៊ូអ៊ីស្លាមទាំងអស់ តទល់នឹងអ៊ីស្ត្រាអែល សុទ្ទសឹងមានស្នាដៃរបស់ប្រទេសអ៊ីរ៉ង ដឹកនាំដោយលោក រ៉ាយស៊ីស នេះទាំងអស់។ ការបាត់បង់នេះ បានទទួលការសោកស្តាយពិក្រុមប្រទេសអ៊ីស្លាម ក្រុមភេរវកម្មអេបូឡា ក្រុមហាម៉ាស់ ហើយក៏មានដំណាងអ.ស.ប.នឹង«អូតង់»ផងដែរ, ដំណែងរបស់លោក នឹងត្រូវដឹកនាំបន្តរដោយលោកអនុប្រធានាធិបរតីអ៊ីរ៉ង់ មហាម៉េត មោកប៊ី ។
លោក អ៊ីប្រាហ៊ីម រ៉ាយស៊ីស អាយុ៦៣ឆ្នាំ បានជាប់ឆ្នោតឡើងជាប្រធានាធិបតី កាលពី៣ឆ្នាំមុន ប្រកាន់នយោបាយតឹងតែងអភិរក្សនិយម ចំពោះអ្នកសិក្សា ហើយនឹងអ្នកនយោបាយប្រឆាំង។ លោកមានឋានៈជា«អាយ៉ាតុឡា» ដែលជាអាចារ្យធំជាងគេបង្អស់ ក្នុងឋានន្តរសក្តវិហ៊ារអ៊ីស្លាម ហើយក៏ជាមនុស្សដែល សំណប់ចិត្តបំផុតរបស់ប្រមុខរដ្ឋ អាលី ខាមេនី ក្នុងចំណោមប្រធានាធិបតីទាំងអស់ ដែលកាន់ដំណែងពីមុនមក ហើយក៏អាចជាអ្នកបំរុងស្នងដំណែងប្រមុខរដ្ឋអ៊ីរ៉ង់ បានទៀតផង។
ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលជួយឩបត្ថម្ភដល់អង្គភាពសកម្មនៃភេរវកម្មជាច្រើន ដែលប្រតិបត្តិការនៅជុំវិញពិភពលោក គ្រុមដែលនៅជិតជាងគេ មានអេបូឡា នៅលីបង់, មានក្រុមហាម៉ាស់ នៅគ្ហាស្ហា, នឹងមាន ក្រុមអាល់ខៃដា ឬជីហាដនៅឆ្ងាយបន្តិចតែមានទំនាក់ទំនងសម្ងាត់ មិនដែលដាច់, ទាំងនោះ គឺដើម្បីបុព្វហេតុសាសនាអ៊ីស្លាម ប្រឆាំងនឹងប្រទេសលោកសេរី ។ ប្រទេសអ៊ីស្ត្រាអែល ជាប្រទេសដែលប្រកបដោយគ្រោះថ្នាក់ធំជាងគេ ដោយមានសាសនាខុសពីប្រទេសនៅជុំវិញខ្លួន ដែលមានភូមិសាស្ត្រនៅចំកណ្តាលប្រទេសអ៊ីស្លាមទាំងអស់ថែមទៀត ដូចជា ប្រទេសលីបង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ប្រទេសអេជីប ឬប៉ាឡរស្ទីន ជាដើម។ ហេតុនោះហើយបានជាគ្មានប្រទេសនៅជាប់របងគ្នាណា ចង់ឲ្យអ៊ីស្ត្រាអែល រស់នៅទីដដែលនោះទេ, ប៉ុន្តែទាស់តែអ៊ីស្ត្រាអែល ជាប្រទេសមានកម្លាំងគ្រប់គ្រាន់ ចេះកាពារខ្លួន នឹងមានប្រទេសសេរីធំៗ នៅកាពារយ៉ាងប្រកៀកជានិច្ច មិនអាចឲ្យសម្ពន្ធអ៊ីស្លាមធ្វើអ្វីបានឡើយ។
ការបាត់បង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី ចំពេលដែលនៅគ្ហាស្ហា ក្រុមហាម៉ាស់កំពុងតែត្រូវរងការវាយប្រហារយ៉ាងខ្លាំងខ្លា ពីសំណាក់កងទ័ពអ៊ីស្ត្រាអែល ឬក៏នៅប្រទេសស៊ីរី ពុំទាន់បានបញ្ឈប់សង្គ្រាមស្រួលបួលផង នោះម្យ៉ាង, ហើយម្យ៉ាងទៀត អ៊ីរ៉ង់ ត្រូវជួយជាសម្ភារៈចម្បាំងដល់ប្រទេសរុស្សី ដែលកំពុងខ្វះខាតអាវុធ, ដូច្នេះអាចធ្វើឲ្យគម្រោងទាំងឡាយសម្រាប់ទប់ទល់នឹងបច្ចឹមលោក ខូចខាតរលត់រលាយអស់ បើនយោបាយរបស់អ៊ីរ់ង់ត្រូវប្តូរផ្លាស់ ដោយមានប្រមុខដឹកនាំថ្មី ទៅអនាគត នៅ៥០ថ្ងៃខាងមុខនោះ រដ្ឋធម្មនុញ្ញអ៊ីរ៉ង់តម្រូវឲ្យមានការបោះឆ្នោតមួយ សម្រាប់តែងតាំងប្រធានាធិបតីថ្មី ជំនួសលោក រ៉ាយស៊ី៕