ទាហានថៃ៣នាក់គឃ្លើនចូលឈ្លានពានព្រំដែនកម្ពុជានៅប្រាសាទព្រះវិហារ ជាន់មីន ម្នាក់ដាច់ជើង

ព្រះវិហារ: ក្រុមទាហានថៃបានបញ្ជូនទាហានដែលរងរបួសដោយសារជាន់មីនចំនួន៣នាក់ ក្នុងនោះម្នាក់ដាច់ជើងឆ្វេង ហើយត្រូវដឹកទៅកាន់កន្លែងសង្រ្គោះបន្ទាន់ ។
ទាហានថៃបីនាក់បានដើរជាន់មីននៅទីតាំងក្បែរតំបន់ភ្នំទ្រព្យ ទល់មុខស្រុកកាន់តាឡាក់ខេត្តស៊ីសាកេត ក្នុងពេលកំពុងរាយបន្លាលួស កាលពីវេលាម៉ោង១០:០០ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ។
នេះបើតាមមេកងទ័ពភូមិភាគទី២ របស់ថៃបានប្រាប់កាសែតក្នុងស្រុក ។
គឺ១-ឈ្មោះថានី របួសដាច់ជើងឆ្វេង។២-ឈ្មោះផាក់ភុំ.ចៃយូរ៉ឆ របួសដៃនិងខ្នងនិង៣-ឈ្មោះថាណាភុំ ក្រៃប៉ុង របួសត្រចៀក ។

មកទល់រសៀលថ្ងៃទី៩ខែសីហា នេះ កងទ័ពកម្ពុជាមិនទាន់បានបញ្ជាក់ពីករណីីនេះនៅឡើយ។
ឯភាគីថៃ ក៏មិនទាន់ឃើញតវ៉ាដូចមុនថា កន្លែងផ្ទុះនោះ ជាទឹកដីខ្លួន មីនខ្លួន មីនចាស់ មីនថ្មីឬជាទឹកដីកម្ពុជាយ៉ាងណានៅឡើយ។

ទោះជាយ៉ាងណា សកម្មភាពគឃ្លើនរបស់ទាហានថៃដែលបញ្ជារមកអោយរាយបន្លាលួសនៅព្រំដែននោះជាអំពើល្មើសរំលោភនូវកីច្ចព្រមព្រៀងឈប់បាញ់កម្ពុជា ថៃ។
រីឯ ការជាន់មីននិងរបួស នៅមិនទាន់កំណត់ថា រំលោភបទឈប់បាញ់ដែរឬក៏យ៉ាងណានៅឡើយ ៕

ព័ត៌មានទាក់ទង