Detail Top Banner – Conway

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បន្តត្រួតពិនិត្យរដ្ឋបាលជនបរទេស ៣ នាក់ ពាក់ព័ន្ធ Online Scams និង សម្អាតប្រាក់

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស នៅទីតាំងផ្ទះលេខ ១៣ ផ្លូវ P-០៩ ក្នុងបុរីជីបម៉ុងលែន សែនសុខ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីពិនិត្យការស្នាក់នៅ និង ឯកសារពាក់ព័ន្ធរបស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋាន។

អាជ្ញាធរ បានឲ្យដឹងថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យនេះ ក្រុមការងារបានពិនិត្យឃើញមានជនជាតិចិនចំនួន ៣ នាក់ កំពុងស្នាក់នៅទីតាំងខាងលើ ដោយជនបរទេសទាំងនោះមានលិខិតឆ្លងដែន និង ទិដ្ឋាការស្នាក់នៅត្រឹមត្រូវ។ ទន្ទឹមនឹងការត្រួតពិនិត្យឯកសារស្នាក់នៅ ក្រុមការងារក៏បានត្រួតពិនិត្យឃើញថាពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង ការសម្អាតប្រាក់ ផងដែរ។ ក្នុងនោះ អាជ្ញាធរបានរកឃើញ អាយផេតចំនួន ១ ទូរស័ព្ទដៃ ៧ គ្រឿង លិខិតឆ្លងដែនចំនួន ៤ , Visa card រួមនឹងសម្ភារៈមួយចំនួនទៀត។

ការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសនេះ គឺជាផ្នែកមួយ នៃការងារត្រួតពិនិត្យ និង គ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន ដោយផ្តោតលើការពិនិត្យឯកសារស្នាក់នៅ និង ការស្វែងរកព័ត៌មានដែលអាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner