Detail Top Banner – Conway

ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង

(សៀមរាប)៖ ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវ ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើនរូប។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចូលរួមសហការយ៉ាងយកចិត្តទុកដាក់ជាមួយអង្គភាពពាក់ព័ន្ធ។ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ បានធ្វើឱ្យព្រះរាជពិធីទាំងមូល ក៏ដូចជាការយាង និងអញ្ជើញទស្សនាប្រាសាទអង្គរវត្ត ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាពខ្ពស់ រហូតដល់ការយាងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញរបស់អង្គព្រះមហាក្សត្រ និងការធ្វើមាតុភូមិនិវត្តន៍របស់ប្រធានាធិបតីបារាំង។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានទាក់ទង
×
Popup Banner