Detail Top Banner – Conway

យុវជន Gen Z នៅប្រទេសថៃ ប្រមូលផ្តុំគ្នាតវ៉ា ក្នុងទីក្រុងបាងកក

(បាងកក)៖ «យុវជនគួរតែមានសិទ្ធិបញ្ចេញមតិលើអនាគតរបស់ខ្លួន»។ នេះជាសារចម្បងមួយក្នុងចំណោមសារជាច្រើន ដែលក្រុមយុវជនជំនាន់ Gen Z នៅប្រទេសថៃ បានលើកឡើងក្នុងពេលប្រមូលផ្តុំគ្នាតវ៉ា នៅឯក្បែរវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក កាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ និងគោលនយោបាយរបស់រដ្ឋាភិបាល ថែមទៀតផង។

គួរបញ្ជាក់ថា អំឡុងពេលតវ៉ា ក្រុមយុវជន Gen Z ទាំងនោះ ក៏ត្រូវបានគេឃើញកាន់បដាដែលមានរូបសត្វកណ្ដុរ ស្ថិតក្នុងសញ្ញាហាមឃាត់ពណ៌ក្រហមផងដែរ។ បដាទាំងនោះ ហាក់ជាការសម្តែងការចំអកទៅលើរហស្សនាម «នូ» (หนู) ដែលជាភាសាថៃមានន័យថា «សត្វកណ្ដុរ» របស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល៕

 

ព័ត៌មានទាក់ទង
×
Popup Banner