ដោយ ហ្វ្រង់ស្វា ប៉ុងសូ
បកប្រែពីភាសាបារាំងដោយខ្មែរផុសស.រ.អា.
*លោកនាយករដ្ឋមន្ត្រី្ហ ហ៊ុន សែន ដែលបានក្លាយទៅជាអ្នកជំនាញខាង‹ហ្វេសប៊ុក›បានសម្តែងថា‹ទទួលបាន៣,៣៧លានចូលចិត្ត› ដែលលេខនេះឋិតនៅឆ្ងាយពីទួរលេខដែលអ្នកប្រឆាំង សម រង្សី មានគឺ២,៣លាន។ លោក សម រង្សី បានចោទថា លោកនាយករដ្ឋមន្ត្រីបានជួយសេវាអ្នកចុច‹ចូលចិត្ត›ពីប្រទេសឥណ្ឌា(៣៨៧.០០០)ពីប្រទេសថៃ នឹងប្រទេសហ្វីលីពីន, មានតែ២០%ប៉ុណ្ណោះ ដែលមកពីស្រុកខ្មែរ។ លោក ហ៊ុន សែន ប្រកែក ហើយបើកដាក់ពាក្យបណ្តឹងលោក សម រង្សីទៅតុលាការ(CD du 24.3.16)
- ថ្ងៃទី៣០មិនា មានបណ្តឹងថ្មីមួយទៀត ប្រឆាំងនឹង សម រង្សី ពីបទបរិហាកេរថា‹រដ្ឋាភិបាលកម្ពុជាប្រជាមានិត បានកាត់ទោសប្រហាជីវិតដល់រូបសម្តេចនរោត្តម សីហនុ ពីអំពើក្បត់ជាន់ខ្ពស់›(CD du 31.3.16)
*អង្គការក្រៅរដ្ឋាភិបាល ដែលមានបន្ទុកឃ្លាំមើលការបោះឆ្នោត មានការភ្ញាក់ផ្អើល ដោយបានមិនឃើញ‹គណកម្មការរៀបចំការបោះឆ្នោត›ប្តើមរៀបចំបញ្ជីបោះឆ្នោតថ្មី, ប្រាក់២៨លាន បានបែងចែកទៅឱ្យធ្វើកិច្ចការនេះ ហើយ១១លាន មកពីសហគមន៍អឺរ៉ុប(CD du 06.04.16)។
នយោបាយក្រៅប្រទេស
*ហ៊ុន សែន បាននិយាយបញ្ជាក់ថា កម្ពុជាកាន់តែជាមិត្រជីស្និតនឹងប្រទេស‹កូរ៉េខាត្បូង› ពីព្រោះមានទារក១ម៉ឺននាក់ កើតពីគូរខ្មែរ-កូរ៉េ(CD du 29.3.16)។
*នាឱកាសបុណ្យចូលឆ្នាំខ្មែរ លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត កូនច្បងលោក ហ៊ុន សែន មានម្រោងទៅជួបសហគមន៍ខ្មែរធំ២ នៅសហរដ្ឋអាមេរីក គឺ១នៅ‹ឡុងប៊ិច› នឹងមួយទៀតនៅ‹ឡូវែល›ដើម្បិទៅពន្យល់ពីស្ថានការណ៍ពិតប្រាកដពីកម្ពុជា។ ប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងខ្លា ពីសំណាក់អាមេរីកាំងដើមកំណើតខ្មែរ សាលាក្រុងនៃរដ្ឋទាំងពីរ បានលុបចោលសេចក្តីអញ្ជើញ(CD du 31.3.16)។ ជនអាមេរីកាំងម្នាក់ បានត្រូវរងរបួសដោយអ្នកដែលគេសង្ស័យថាជាកងកាពារ ហ៊ុន ម៉ាណែត(CD du 15.3.16)។
*យោធាប្រទេស‹ឡាវ›បានប្តើមកសាងបន្ទាយខ្លួន នៅប្រមាណ៥០ម៉ែត្រពីព្រំប្រទល់ខ្មែរ-ឡាវ នាតំបន់មួយដែលមិនទាន់បានកំណត់ជាផ្លូវការនៅឡើយ។ ខាងភាគីខ្មែរបានស្នើរឱ្យ‹ឡាវ›បញ្ឃប់ការដ្ឋានរបស់ខ្លួន តែភាគី‹ឡាវ›បានតបថា ពួកខ្លួនទទួលបញ្ជាតែពី‹វៀងបាន់›តែប៉ុណ្ណោះ។ កាងារកំណត់ព្រុំប្រទល់ដែនរួម៥៤០គីឡូម៉េត្រ បានប្តើមនៅឆ្នាំ២០០០ នៅធ្វើមិនទាន់ចប់នៅឡើយទេ(CD du05.3.16)
តុលាការពិសេសសម្រាប់កាត់ទោសអតីតខ្មែរក្រហម
*តុលាការពីសេសបានរក្សាការចោទប្រកាន់ចំពោះតាអាន អនុលេខានៃតំបន់កណ្តាល, ដែលបានគ្រប់គ្រងគុក‹អូរត្រកួន› នៅទីនោះមានមនុស្សស្លាប់៣ម៉ឹននាក់។ គឺជាថ្នាក់ដឹកនាំមធ្យម ទី៣បន្ទាប់ពី មាស មុត មេបញ្ជាការជើងទឹក នឹង តា ទិត លេខាតំបន់ខាងជើងឈាងខាងលិច, ដែលបានទទួលការចោទប្រកាន់ជាផ្លូវការ ថាបានប្រព្រឹត្តឧក្រឹដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
*ថ្ងៃ២៣មិនា, អ្នកនិពន្ធចាមម្នាក់ ដែលបានសរសេរស្តីពីវាសនាសហគមន៌‹ចាម›កាលពីជំនាន់ខ្មែរក្រហម បានទុកចន្លោះស នៅកន្លែងដែលត្រូវមានឈ្នោះជនដែលទទួលខុសត្រូវលើកាសម្លាប់រង្គាលជនជាតិ‹ចាម›។ ជនម្នាក់ទៀតជាមនុស្សមានតួរនាទីសំខាន់ក្នុងសហគមន៍‹ចាម› បានឆ្លើយដោយមានការប្រុងប្រយ័ត្នទៅនឹងសំនួរតុលាការ តែបានប្រកែកមិនផ្តល់ឈ្មោះអ្នកទទួលខុសត្រូវក្នុងអំពើសម្លាប់រង្គាល លើពួកខ្លួនទេ។ សេចក្តីរាយការណ៍ថ្មីមួយទៀតរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស បានបញ្ជាក់ថា‹កងកម្លាំងដែលទទួលខុសត្រូវលើការបំបាត់ជនជាតិភាគតិច ស្ថិតនៅក្រោមបញ្ជាការរបស់ ហ៊ុន សែន, ហេង សំរិន នឹង អ៊ុក ប៊ុនឈឿន បច្ចុប្បន្នជាសមាជិកព្រឹទ្ធសមាជិក(CD du 24.3.16)។
សេដ្ឋកិច្ចជាតិ
*ធានាគារជាតិកម្ពុជា បានាបញ្ជាឱ្យធានាគារឯកជនទាំងអស់បង្កើនដើមទុន២ដង សម្រាប់ធានាគារពាណិច្ជកម្ម នឹងច្រើនដងទៀតសម្រាប់ធានាគារ‹ហិរញ្ញវត្ថុតូច-Micro-finance›
*ស្រូវខ្មែរ៤លានតោន ដែលផលិតលើស បានត្រុវហោះហើរយ៉ាងស្ងាត់កំបាំង ទៅវៀតណាមក្នុងតម្លៃថោក ដែលធ្វើកម្ពុជាខាតបង់ ។ ហើយរៀងរាល់ឆ្នាំ អង្ករវៀតណាម១លានតោន បានត្រូវនាំចូលកម្ពុជា ដោយខុសច្បាប់ ត្រឡប់មកលក់ក្នុងតម្លៃខ្ពស់(CD du 10.3.16)។
*រថភ្លើង ភ្នំពេញ-ក្រុងព្រះសីហនុ បានប្តើមដំណើរការ នៅថ្ងៃទី៩មេសា។ នៅលើផ្លូវ២៦៦គ.ម. ធ្វើដំណើរ៨ម៉ោងកន្លះ តម្លៃសំបុត្រ៧ដុល្លា ហើយឈប់សំចតនៅ‹តាកែវ នឹង កំពត›។ រថភ្លើងនោះអាចដឹកមនុស្ស ពី ១៣០ ទៅ ១៦៥ នាក់។ នៅសប្តាហ៍ដំបូង រថភ្លើង បានបុករថយន្តមួយ នៅផ្លូវខ្វែងនឹងផ្លូវដែក ។ ផ្លូវខ្វែងនឹងផ្លូវដែក ទាំងអស់មានចំនួន៨ គេនឹងធ្វើរនាំងស្វ័យប្រវត្តិ នៅផ្លូវខ្វែងទាំងនោះ នោះ៣ខែទៅមុខទៀតនេះ។ សពរបស់មនុស្សវិកលចារឹកម្នាក បានត្រូវគេឃើញដាច់ក្បាលនៅលើផ្លូវដែក (CD du 15.3.16) .
*គណរដ្ឋមន្ត្រីបានអនុម័ទឱ្យបើក‹កាស៊ីណូ›ឥណ្ឌូណេស៊ីមួយនៅក្រុងព្រះស៊ីហនុ ក្នុងតម្លៃសង់១៦លានដុល្លា(CD du 16.3.16)
អំណោយនឹងវិនិយោគ
*កម្មវិធីពិភពលោកខាងចំណីអាហារ បានបន្តរបេសកកម្មរបស់ខ្លួន៣០ខែទៀត ដោយមានអំណោយចំនួន៤៦លានដុល្លា សម្រាប់ទ្រទ្រង់សុវត្ថិភាពចំណីអាហារដល់កុមាត៤០០,០០០នាក់។ កម្មវិធិនេះបានចាប់ប្តើមនៅឆ្នាំ២០១១ ជាមួយនឹងអំណោយ១៤៦លានដុល្លា ប្រជាពលរដ្ឋ១៦%នៅតែគ្មានម្ហូបអាហារគ្រប់គ្រាន់នៅឡើយ(CD du 10.3.16)។
*ថ្ងៃ១៧មិនា ប្រទេសជប៉ុនបានផ្តល៉ជំនួយ២០០លានដុល្លាជាអំណោយនឹងជំនួយ មាន១៥២,៥ សម្រាប់ជួសជុលនឹងពង្រីកផ្លូវជាតិលេខ៥(ភ្នំពេញ-បាតតំបង) – ១២១លានសម្រាប់សម្ភារៈដោះមីន នឹង២៩,៤លាន សម្រាប់ជួសជុលស្ពានមិត្តភាពខ្មែរ-ជប៉ុន ដែលបានសង់កាលពីឆ្នាំ១៩៦៥, ស្ពាននេះបានទទួលការជួសជុលម្តងហើយ កាលពិឆ្នាំ១៩៩៤ អស់ថវិការ២៣លានដុល្លា(CD du 17.3.16)។
*ថ្ងៃ២៨មិនា មានការចាប់ប្តើមការដ្ឋានធ្វើផ្លូវជាតិលេខ២១ ប្រវែង៦៣,៣គ.ម. ផ្ជាប់‹តាខ្មៅ›ទៅព្រុំដែនវៀតណាម ដោយសារថវិការ៥២,៥លាន ខ្ចីពីកូរ៉េខាងត្បូង តម្លៃធ្វើផ្លូវនោះត្រូវចំណាយ៦១,៦លាន ដូច្នេះប្រាក់នៅសល់ រដ្ឋាភិបាលជាអ្នកចេញចំណាយ ។ ស្ពាន‹ជ្រៃធំ›ដែលនៅលើផ្លូវផ្ជាប់ទៅវៀតណាមនោះ នឹងបង្ហើយនៅឆ្នាំ២០១៧(CD du 29.3.16)។
*ការជួសជុលភ្លើងចរាចរ ចំនួន១០០ នឹងការដាក់ភ្លើងចរាចរទំនើប នឹងចូលទៅក្នុងកម្មវិធីរៀបចំកុំឱ្យស្ទះចរាចរ នៅទិក្រុងភ្នំពេញ ដោយចំណាយថវិការចំនួន១៥,២លានដុល្លា ជាអំណោយរបស់ប្រទេសជប៉ុន(CD du 17.3.16) ។
*ថ្ងៃ២១មិនា រោងចក្រធ្វើស៊ីម៉ង់ ជីប ម៉ុង អីនស៊ី បានត្រូវសម្ភោធនៅកំពត ជាមួយនឹងដើមទុន ២៦២លានដុល្លា។ រោងចក្រនោះនឹងផលិតស៊ីម៉ង់ ៥ពាន់តោនក្នុងមួយថ្ងៃ ដែលត្រូវជា១,៥លានតោនក្នុង១ឆ្នាំ(CD du22.3.16)
*សហគមន៌អឺរ៉ុបបានធ្វើវិនិយោកមកក្នុងកម្ពុជាតែ០,៣%ក្នុងចំណោមប្រាក់វិនិយោគទាំងអស់២៩កោតដុល្លាដែលគេវិនិយោគក្នុងតំបន់, នេះដោយសារខ្វះអ្នកគ្រប់គ្រងមានសមត្ថភាព នឹងខ្វះតម្លាភាពនៅក្នុងបរិយាកាសសេដ្ឋកិច្ច។ កម្ពុជាស្ថិតនៅលេខទី១៥០ក្នុងជួរដែលមានកាំ១៨០នៃអំពើពុករលូយ, នៅលេខទី១២៧ក្នុងជួរដែលមាកាំ១៨៩នៃភាពងាយស្រួលក្នុងការបើកសហគ្រាស(CD du 29.3.16)។
*សហរដ្ឋអាមេរីកបានធានាផ្តល់ប្រាក់១៣៧លានដុល្លាដល់កម្ពុជាក្នុងរយពេល៣ឆ្នាំ, មាន៣៥លានដែលផ្តលឱ្យនៅឆ្នាំនេះ, ការធានានេះធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីកាលពីខែកុម្ភមុននេះ(CD du 31.3.16)
*ក្រុមហ៊ុនម៉ាឡេស៊ិ‹មូហ៊ីបា›ដែលមានហ៊ុន៣០%ក្នុងសំណង់អាកាសយានដ្ឋានភ្នំពេញ-សៀមរាប-ក្រុងព្រះសីហនុ(ក្រុមហ៊ុនបារាំង‹វ៉ាំងស៊ី›មានហ៊ុន៧០%)បានផ្តើមសង់អាកាសយានដ្ឋានក្នុងស្រុក ដែលតម្លៃសំណង់មាន២៣លានដុល្លា(CD du 15.4.16)
(នៅមានត)