Top Mobile Banner

ខែមេសាជាបុណ្យវប្បធម៌ខ្មែរនៅរដ្ឋម៉ាសាឈូសិត

ខ្មែរផុសស.រ.អា.
ទង់ជាតិខ្មែរបានបង្ហូតឡើងជាកិត្តិយសដល់វប្បធម៌ខ្មែរ នៅទីក្រុងឡូវែល នឹងនៅក្រុងលីន តាំងតែពីដើមខែមេសា ហើយរក្សាទុករហូតដល់ ចុងខែមេសា នាតំបន់ពីរដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅច្រើនម៉ឺននាក់ ហើយទីនោះក៏មានអ្នកដំណាង ជាប់ឆ្នោតដើមកំណើតខ្មែរ ជាក្រុមប្រឹក្សាភិបាល នៃក្រុងនោះដែរ។ ទង់ជាតិខ្មែរបង្ហូតឡើងខ្ពស់ នា កណ្តាលប្រទេសអាមេរីក ដ៏មានអំណាចពិភពលោក មានន័យថា“ប្រជាជាតិខ្មែរបានត្រូវសហរដ្ឋអាមេរីក ទទួលស្គាល់ថា ជាពលរដ្ឋដ៏មានវប្បធម៌ខ្ពង់ខ្ពស់ សមនឹងឱ្យមានការទទួលស្គាល់ថា ជាពលរដ្ឋនៃ ប្រជាជាតិថ្លៃថ្នូគួរគោរពនឹងលើកដំកើងឱ្យដូចជា ពលរដ្ឋនឹងវប្បធម៌អាមេរីកាំងបាន”។
យើងសូមនាំមកជូននូវរូបភាពខ្លះៗនៃពិធី នានា ដែលទីក្រុងឡូវែលនៃសហរដ្ឋអាមេរីក ប្រារឰ ជូនប្រជាពលរដ្ឋខ្មែរឱ្យជាតិសាសន៍មួយនេះអាច រំលឹកពីវប្បធម៌ប្រពៃណីខ្មែរបាន ទោះជាមករស់ នៅឆ្ងាយពីមាតុភូមិខ្លួនក៏ដោយ។
១-រូបភាពនៅសាលាក្រុងឡូវែលកាលពី ថ្ងៃទី៩មេសា២០១៨

ព័ត៌មានទាក់ទង