Top Mobile Banner

ដំណឹងចុះឈ្មោះសិក្សាសម្រាប់ចាប់ផ្តើមប្រកបរបរដាំដំណាំ

ដោយខ្មែរផុស ស.រ.អា
ឡូវេល- គម្រោងនៃការចាប់ផ្តើមកសិដ្ឋាន ដាំដំណាំប្រកបដោយនិរន្តភាព ដែលភាសាអង់ គ្លេសហៅថា ណេឹ នែតរយ ស្សុតានិបាលេ ធារមិនង ភរៀញចេត នឹងបើកវគ្គបណ្តុះបណ្តាលថ្មីមួយស្តីពីការដាំដំណាំសម្រាប់អ្នកដែលមិនមានបទពិសោ ធន៍អ្វីទាំងអស់។ គោលបំណងនៃការរៀបចំវគ្គ បណ្តុះបណ្តាលនេះ គឺសម្រាប់កសិករដែលចង់ អនុវត្តន៍ការដាំដុះដែលមានលក្ខណៈឆ្នៃប្រឌិត សម្រាប់ ថ្ងៃទីមួយនៃការចាប់ផ្តើមរបរដាំដំណាំរបស់ពួក គេ។
បើតាមការឱ្យដឹង វគ្គបណ្តុះបណ្តាលនេះ នឹងមានអ្នកជំនាញការផ្នែកដាំដំណាំមកធ្វើការបង្រៀង និងការអនុវត្តន៏ផ្ទាល់នៅឯទីតាំងកសិដ្ឋាន នៅដ្រាខាត ដោយផ្តោតការយកចិត្តទុកដាក់ជា សំខាន់ទៅលើការអនុវត្តន៏ការដាំដុះតាមបែបឆ្នៃប្រឌិតដែលប្រកបដោយនិរន្តភាព។
វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការបង្ហាញពី ការផ្សព្វផ្សាយពីបរិយាកាសផ្ទះកញ្ចក់, ការរៀបចំដីសម្រាប់ការដាំដុះដំណាំ, ការរៀបចំប្រព័ន្ធ ស្រោចស្រប់បែបដំណត់ទឹក, យុទ្ធសាស្ត្រគ្រប់គ្រង ស្មៅ, ការគ្រប់គ្រង់សារធាតុចិញ្ចឹមតាមវិធីសាស្ត្រ ឱ្យមាននិរន្តភាព, ការការពារ និងការគ្រប់គ្រង សត្វល្អិត, ការអនុវត្តន៍ដ៏មានប្រសិទ្ធភាពមុនការ ប្រមូលផល និងការប្រមូលផល, ការប្រើប្រាស់ និងការថែរក្សាឧបករណ៏សម្រាប់ការដាំដុះ និង ការរៀបចំផែនការដាំដុះដែលប្រកបដោយនិរន្ត ភាព។
វគ្គសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ១០ ចាប់ពីម៉ោង ៦-៩ យប់ចាប់ពីថ្ងៃទី ១៧ ខែ មេសារហូតដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០១៨ នៅកសិដ្ឋាន ណេឹ នែតរយ ដែលមានអាស័យដ្ឋាន នៅ ១០០ ន្ញៀសេ វៅេ និង ៣០០ ន្ញៀសេ វៅេ នៅ ត្រាខាត ម៉ាសាជូសេត។ បើតាមការឱ្យដឹងតំលៃ នៃការសិស្សាសម្រាប់វគ្គនេះ គឺ 4៦០០ ដែលលោក អ្នកអាចបង់រំលោះ ៣ ដង ដោយក្នុងមួយដង អាចបង់ 4២០០។ ក្នុងវគ្គសិស្សាក៏មានការផ្តល់ជាអាហាររូបករណ៍ជួយក្នុងការសិក្សាចាប់ពី 4៨០ ដល់ 4៤០០ ដោយផ្អែកលើតំរូវការផ្នែកហិរញ្ញវត្ថុ របស់សិក្ខកាមដែលប្រសិនបើមានការខ្វះខាត។
បើចាប់អារម្មណ៍ចំពោះវគ្គសិស្សានេះ លោក អ្នកអាចចុះឈ្មោះតាម នឿលិនេ ដោយចូលទៅ កាន់ ហតតផស៉,,នសេថផ។រៀង,វេនេតស រឺទាក់នងទៅ កាន់អ្នករៀបចំកម្មវិធីតាមរយៈលេខទូរស័ព្ទលេខ ៩៧៨-៦៥៤-៦៧៤៥។

 

ព័ត៌មានទាក់ទង