Top Mobile Banner

សម័យកាល៖ ប្រវត្តិរថយន្តអគ្គិសនី

មិនមែនជាការច្នៃប្រឌិតនៃសម័យទំនើបទេ រថយន្តអគ្គិសនីមានប្រវត្តិយូរអង្វែង និងមានរឿងរ៉ាវត្រូវបានគេនិយាយប្រាប់គ្នាជាហូរហែរ។ ត្រឡប់ទៅកាន់ពេលវេលាមួយ ពេលយើងស្វែងរកប្រវត្តិរថយន្តអគ្គិសនី។

១៨២៨ — ១៨៣៥
រថយន្តអគ្គិសនីខ្នាតតូចដំបូង
សេះ និងរទេះសេះ គឺជាទម្រងនៃការដឹកជញ្ជូនពីសម័យដើម ក៍ប៉ុន្តែ អ្នកច្នៃប្រឌិតនៅប្រទេស ហុងហ្ការី ប្រទេសហូឡង់ និងសហរដ្ឋអាមេរិក គិតពីអនាគត កំពុងបង្កើតរថយន្តអគ្គិសនីខ្លះ ខ្នាតតូច ដំបូងគេ។

Photo Courtesy by National Museum of American History

១៨៣២
រថយន្តប្រើប្រេងឆៅ និង រថយន្តអ

គ្គិសនី ដំបូងគេ ត្រូវបានបង្កើតឡើង
អំឡុងឆ្នាំ១៨៣២ លោក Robert Anderson បង្កើតរថយន្តអគ្គិសនីប្រើប្រេងឆៅមុនដំបូងគេ ប៉ុន្តែមិនទទួលបានជោគជ័យទេ រហូតដល់ឆ្នាំ ១៨៧០ ឬក្រោយមកទៀត ទើបរថយន្តអគ្គិសនីបានក្លាយជាការពិត។ រូបភាពនេះ គឺជារថយន្តអគ្គិសនីមួយ បង្កើតឡើងដោយអ្នកច្នៃប្រឌិតម្នាក់ ជនជាតិអង់គ្លេស ក្នុងឆ្នាំ១៨៨៤។

១៨៨៩ — ១៨៩១
រថយន្តអគ្គិសនីដំបូងគេ ប្រើនៅក្នុងសហរដ្ឋអាមេរិក
លោក William Morrison មកពី Des Moines, Iowa, បង្កើតរថយន្តអគ្គិសនីមួយបានជោគជ័យនៅក្នុងសហរដ្ឋអាមេរិក។ រថយន្តរបស់គាត់មានរាងតូចជាងរទេះអគ្គិសនី ក៍ប៉ុន្តែវាទាក់ទាញការចាប់អារម្មណ៍លើរថយន្តអគ្គិសនី។ ការផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ ១៨៩៦ បង្ហាញថា រថយន្តអគ្គិសនីជាច្រើនពីមុនៗមក មិនសូវខុសគ្នាពីទូររថភ្លើងទេ។
១៨៩៩
រថយន្តអគ្គិសនី កើនប្រជាប្រិយភាព
ប្រៀបធៀបជាមួយរថយន្តប្រើថាមពលប្រេងសាំង និងថាមពលចំហាយទឹក នាសម័យនោះ រថយន្តអគ្គិសនីមានសម្លេងស្ងាត់ ងាយស្រួលបើកបរ និងមិនបញ្ចេញជាតិពុល ក្លិនអាក្រក់ –ក្លាយជារថយន្តមានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស សម្រាប់អ្នកទីក្រុង ជាពិសេសស្រ្តី។

 

 

១៩០០ — ១៩១២
រថយន្តអគ្គិសនីចូលមកដល់ហើយ
ក្នុងសតវត្សរ៍ថ្មី រថយន្តអគ្គិសនី កំពុងតែវក់វីនៅក្នុងសហរដ្ឋអាមេរិក មានចំនួនប្រហែល១ ភាគ៣ នៃរថយន្តទាំងអស់ចររាចរណ៍នៅតាមដងផ្លូវ។ រូបភាពនេះ ស្ថិតនៅមហាវិថីទី៥ ទីក្រុងញូយ៉ក ក្នុងពេលបច្ចុប្បន្ន បង្ហាញពីប្រភេទជម្រើសរថយន្តដែលមាន។

Photo Courtesy by Library of Congress

១៩០១
លោក Edison ផលិតអាគុយរថយន្តអគ្គិសនី
អ្នកច្នៃប្រឌិតជាច្រើន ធ្វើការកត់ត្រាពីតម្រូវការខ្ពស់នៃរថយន្តអគ្គិសនី ការស្វែងរកមធ្យោបាយធ្វើអោយបច្ចេកវិទ្យាកាន់តែប្រសើឡើង។ ឧទាហរណ៍ លោក Thomas Edison បានគិតថា រថយន្តអគ្គិសនី គឺជាគំរូកំពូលសម្រាប់ការដឹកជញ្ជូន និងបានបង្កើតអាគុយអោយកាន់តែល្អ ប្រសើ។

១៩០១
រថយន្តអគ្គិសនី Hybrid ដំបូងគេ នៅលើពិភពលោក ត្រូវបានច្នៃប្រឌិតឡើង
លោក Ferdinand Porsche គឺជាស្ថាបនិករថយន្តស្ព័រ មានឈ្មោះដូចគ្នា បានបង្កើតរថយន្ត Lohner-Porsche Mixte គឺជារថយន្តអគ្គិសនី hybrid ដំបូងគេបង្អស់នៅលើពិភពលោក។ រថយន្តប្រើថាមពលអគ្គិសនី ផ្ទុកនៅក្នុងអាគុយមួយ និងមានម៉ាស៊ីនមួយប្រើប្រេងសាំង។

Photo Courtesy of Library of Congress

 

១៩០៨ — ១៩១២
ម៉ូដែល T ​បោកបក់លើរថយន្តអគ្គិសនី
ម៉ូដែលម៉ាស T ធ្វើអោយរថយន្តប្រើថាមពលប្រេងឥន្ទនៈមានតម្លៃសមរម្យ។ ក្នុងឆ្នាំ១៩១២ ការបញ្ឆេះដោយប្រើអគ្គិសនី ត្រូវបានដាក់អោយប្រើប្រាស់ ជួយបង្កើនការលក់រថយន្តប្រើថាមពលប្រេងឥន្ទនៈបានកាន់តែច្រើន។ រូបភាពនេះ គឺលោក Henry Ford ជាមួយរថយន្ត ម៉ូដែល T និងលើកទី១លាន។

 

 

Photo Courtesy of National Museum of American History

១៩២0— ១៩៣៥
ការធ្លាក់ចុះនៃរថយន្តអគ្គិសនី
ផ្លូវកាន់តែល្អ និងការរកឃើញប្រេងឆៅមានតម្លៃថោកនៅរដ្ឋតិចសាស់ជួយនាំអោយមានការធ្លាក់ចុះនៃយានយន្តអគ្គិសនី។​ នៅឆ្នាំ១៩៣៥ ពួកគេមានទាំងអស់ ប៉ុន្តែបានបាត់ទៅវិញ។ រូបភាពនេះ គឺជាស្ថានីយ៍ចាក់សាំងដែលបានលេចរូបរាងឡើងនៅទូទាំងសហរដ្ឋអាមេរិក ធ្វើ អោយមានប្រេងសាំងសម្រាប់ពលរដ្ឋនៅតាមជនបទ និងនាំអោយមានការកើនឡើងប្រជា​ប្រិយភាពនៃរថយន្តប្រើថាមពលប្រេងសាំង។

១៩៦៨ — ១៩៧៣
ប្រេងសាំងឡើងថ្លៃ
ជាង​៣០ ឆ្នាំទៀត ប្រេងសាំងថោក ប្រេងសាំងមានច្រើនក្រៃលែង និងការធ្វើអោយ​ចំហេះក្នុងម៉ាស៊ីនកាន់តែមានភាពល្អប្រសើឡើងជាបន្តបន្ទាប់ ធ្វើអោយមានតម្រូវការតិចតួច សម្រាប់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ ប៉ុន្តែ ក្នុងឆ្នាំ១៩៦០ និង១៩៧០ តម្លៃប្រេងសាំងបានហក់ឡើងខ្លាំងដល់កំពូល នាំអោយមានការចាប់អារម្មណ៍លើយានយន្តអគ្គិសនីឡើងវិញ។

Photo Courtesy by NASA

១៩៧១
យានអគ្គិសនី នៅលើឋានព្រះច័ន្ទ
ក្នុងពេលដំណាលគ្នានេះ យានដែលបើកបរដោយមនុស្សដំបូងបង្អស់បើកបរនៅឋានព្រះច័ន្ទ។ យានប្រើអគ្គិសនីបើកបរលើឋានព្រះច័ន្ទរបស់អង្គការណាសា (NASA)​ កំពុងជួយបង្កើនមុខមាត់កេរ្តិ៍ឈ្មោះនៃរថយន្តអគ្គិសនី។

១៩៧៣
ជំនាន់បន្ទាប់នៃរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតរថយន្តតូច និងធំជាច្រើន ចាប់ផ្តើមស្រាវជ្រាវស្វែងរកជម្រើសសម្រាប់រថយន្តជំនួសប្រេងឥន្ទនៈ។ ឧទាហរណ៍ ក្រុមហ៊ុន General Motors បង្កើតរថយន្តអគ្គិសនី ពិសេស (prototype) សម្រាប់ប្រើនៅទីក្រុង ក្រុមហ៊ុនបានតាំងបង្ហាញនៅឯពិធីតាំងពិពណ៌លើកទីមួយ ស្តីពីការបង្កើតប្រព័ន្ធថាមពលមានការបំពុលបរិយាកាសទាប ក្នុងឆ្នាំ១៩៧៣។

Photo courtesy of AustinEV, Wikimedia Commons

 

១៩៧៤ — ១៩៧៧
អ្នកនាំមុខគេ នៅក្នុងការលក់រថយន្តអគ្គិសនី
រថយន្តអគ្គិសនីមួយដែលទទួលបានជោគជ័យនាពេលនេះ គឺរថយន្ត Sebring-Vanguard’s CitiCar ។ ក្រុមហ៊ុនផលិត CitiCars ជាង២០០០ គ្រឿង ជារថយន្តខ្នាតតូច មានរាងជ្រុង មានសមត្ថភាពរត់លើផ្លូវចម្ងាយពី៥០ ទៅ៦០ ម៉ៃ។ ប្រជាប្រិយភាពរបស់វា ធ្វើអោយ Sebring Vanguard ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ ជាប់ចំណាត់ថ្នាក់ទី៦ នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៧៥។

១៩៧៩
ការចាប់អារម្មណ៍លើរថយន្តអគ្គិសនី ថយចុះ
ប្រៀបធៀបជាមួយរថយន្តប្រើថាមពលប្រេងសាំង យានយន្តអគ្គសិនី នាពេលនេះ បានដើរថយក្រោយវិញ រួមទាំង ដំណើការ និងការរត់រយៈចម្ងាយនៅមានកម្រិត ធ្វើអោយការចាប់អារម្មណ៍លើរថយន្តអគ្គិសនី ថមថយជាលំដាប់។

១៩៩០ — ១៩៩២
បទបញ្ជារថ្មីធ្វើអោយមានការចាប់អារម្មណ៍រថយន្តអគ្គិសនីឡើងវិញ
បទបញ្ជារសហព័ន្ធ និងបទបញ្ជាររដ្ឋ បង្កើតឲ្យមានការចាប់អារម្មណ៍ជាថ្មីលើរថយន្តអគ្គិសនី។ លទ្ធផល៖ អ្នកផលិតរថយន្តចាប់ផ្តើមការកែប្រែរថយន្តអោយមានប្រជាប្រិយភាព ជាម៉ូដែលរថយន្តអគ្គិសនី អាចធ្វើអោយពួកគេសម្រេចល្បឿន និងដំណើការកាន់តែប្រហាក់ប្រហែលគ្នាទៅនឹងយានយន្តប្រើប្រេងសាំង។

Photo courtesy of the National Museum of American History.EV1 ទទួលបានការជឿទុកចិត្ត

១៩៩៦ GM បញ្ចេញ EV1 ជារថយន្តអគ្គិសនីដែលរចនា និងបង្កើតឡើងពីដី។ EV1 ទទួលបានការជឿទុកចិត្តយ៉ាងឆាប់រហ័ស។

១៩៩៧
រថយន្តប្រើបច្ចេកវិទ្យា Mass-Produced Hybrid ដំបូងគេ
ក្រុមហ៊ុន Toyota បានណែនាំ រថយន្ត ប្រើថាមពល mass-produced hybrid ដំបូងគេ គឺជា រថយន្ត Prius ។ ក្នុងឆ្នាំ២០០០ ក្រុមហ៊ុន Prius worldwide និងក្រុមហ៊ុន Toyota បានក្លាយជាក្រុមហ៊ុនទទួលជោគជ័យក្នុងមួយពព្រិចភ្នែក ឈានមុខគេខាងរថយន្តអគ្គិសនី ដ៍មានកេរ្តិ៍ឈ្មោះ។

 

១៩៩៩
ការកសាងរថយន្តអគ្គិសនី អោយកាន់តែមានភាពល្អប្រសើ
នៅក្រោយឆាក អ្នកវិទ្យាសាស្ត្រ និងវិស្វករ ធ្វើការកែលម្អរថយន្តអគ្គិសនី និងអាគុយ អោយកាន់តែមានភាពល្អប្រសើឡើង។ រូបភាពនេះ អ្នកស្រាវជ្រាវនៅឯមន្ទីរពិសោធន៍ជាតិ ថាមពលកកើតឡើងវិញនៃក្រសួងថាមពល កំពុងធ្វើតេស្តអាគុយរថយន្តអគ្គិសនី។

Photo courtesy of the Energy Department.
2006
Silicon Valley Startup Takes on Electric Cars
Tesla Motors, a Silicon Valley startup, announces it will produce a luxury electric sports car with a range of 200+ miles. Other automak

២០០៦
ក្រុមហ៊ុន Silicon Valley ចាប់ផ្តើមផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុន Tesla Motors ក្រុមហ៊ុន Silicon Valley startup ​ប្រកាសថា ខ្លួននឹងធ្វើការផលិត រថយន្តអគ្គិសនីស្ព័រប្រណីត ដែលអាចរត់ក្នុងចម្ងាយជាង ២០០ម៉ៃ។ ក្រុមហ៊ុនរថយន្តផ្សេងទៀតក៍កំពុងធ្វើការងារលើរថយន្តអគ្គិសនីរបស់ខ្លួន ផងដែរ។

២០០៩ — ២០១៣
ការបង្កើតហេដ្ឋារចនាសម្ព័ន្ធបញ្ចូលអាគុយ នៅទូទាំងប្រទេស
ដើម្បីជួយអតិថិជនបញ្ចូលអាគុយរថយន្តពេលបើកបរ ក្រសួងថាមពល ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល នៅទូទាំងប្រទេស តម្លើងកន្លែងបញ្ចូលថាមពល ១៨០០០កន្លែង នៅតាមទីលំនៅដ្ឋាន​ មណ្ឌលពាណិជ្ជកម្ម និងទីសាធារណៈ។ រួមទាំង កន្លែងបញ្ចូលថាមពលដែលតម្លើងដោយក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនឯកជនផ្សេងទៀត សព្វថ្ងៃនេះ មានកន្លែងបញ្ចូលថាមពលចំនួន ៨០០០ កន្លែង នៅក្នុងសហរដ្ឋអាមេរិក។

 

២០១០
មានលក់បែបឧស្សាហកម្មនូវឧបករណ៍បញ្ចូលអគ្គិសនី Hybrid ជាលើកដំបូង
ក្រុមហ៊ុន GM បានបញ្ចេញ Chevy Volt គឺជាឧបករណ៍បញ្ចូលអគ្គិសនី Hybrid បែបឧស្សាហកម្ម ជាលើកដំបូង។ Volt ប្រើបច្ចេកវិទ្យាអាគុយបង្កើតដោយក្រសួងថាមពល។

២០១០
ក្រុមហ៊ុន Nissan ដាក់អោយដំណើការ LEAF
ក្នុងខែធ្នូ ឆ្នាំ២០១០ ក្រុមហ៊ុន Nissan បញ្ចេញ LEAF រថយន្តអគ្គិសនីទាំងអស់ ជារថយន្តដែលបញ្ចេញជាតិបំពុលក្នុងបរិដ្ឋានកម្រិតសូន្យ។ ក្នុងខែមករា ឆ្នាំ២០១៣ ក្រុមហ៊ុន Nissan ចាប់ ផ្តើមតម្លើងរថយន្តម៉ាក LEAF នៅរដ្ឋ Tennessee ​សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និង អរគុណចំពោះកំចីផ្តល់អោយដោយក្រសួងថាមពល។

២០១៣
អាគុយយានយន្តអគ្គិសនីធ្លាក់ថ្លៃ
អាគុយ គឺជាផ្នែកមួយដែលមានតម្លៃថ្លៃបំផុតនៅក្នុងរថយន្តអគ្គិសនី។ អរគុណចំពោះការ វិនិយោគរបស់ក្រសួងថាមពល តម្លៃអាគុយបានធ្លាក់ថ្លៃចុះមកត្រឹម ៥០% នៅក្នុងរយៈពេល ៤ ឆ្នាំនេះ ជួយអោយរថយន្តអគ្គិសនី មានតម្លៃសមរម្យសម្រាប់អតិថិជនប្រើប្រាស់។

២០១៤
យានយន្តអគ្គិសនី និង ជម្រើសពហុភាព
ឥឡូវនេះ អតិថិជនមានជម្រើសពហុភាពនៅពេលទិញរថយន្តអគ្គិសនី រួមទាំង រថយន្ត hybrids ឧបករណ៍បញ្ចូលថាមពល hybrids និងរថយន្តអគ្គិសនីគ្រប់ប្រភេទទាំងអស់។ បច្ចុប្បន្ននេះ មានកន្លែងបញ្ចូលថាមពលរថយន្តចំនួន ២៣ កន្លែង និងមាន ៣៦ កន្លែងទៀតសម្រាប់រថយន្តម៉ូដែល hybrids ។

Solar Charging Garage by ISun

២០១៥
អនាគតនៃរថយន្តអគ្គិសនី
រថយន្តអគ្គិសនីមានសក្តានុភាពច្រើន សម្រាប់ជួយសហរដ្ឋអាមេរិក បង្កើតអនាគតមួយកាន់តែមានចីរភាព។ ប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរកម្មរថយន្តធុនស្រាលទាំងអស់អោយទៅជារថយន្ត hybrids ឬរថយន្តប្រើថាមពលអគ្គិសនី យើងអាចកាត់បន្ថយការពឹងផ្អែករបស់យើងលើប្រេងសាំងមកពីបរទេសបានពី៣០% ទៅ ៦០% និងកាត់បន្ថយជាតិកាបោនបំពុល បរិដ្ឋាន កើតចេញពីវិស័យដឹកជញ្ជូនបានយ៉ាងតិច ២០%។

អត្ថបទ​នេបានបកប្រែ ពីគេហទំព័រក្រសួងអគ្គិសនី អាមេរិក

https://www.energy.gov/timeline/timeline-history-electric-car

 

ព័ត៌មានទាក់ទង