Top Mobile Banner

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា ឆ្នាំ២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

នយោបាយក្រៅប្រទេស

Layout No.206(32P).qxp

បញ្ហានៅលើសមុទ្រចិន បានគ្របដណ្តប់នូវនយោបាយក្រៅប្រទេសរបស់កម្ពុជា នា២ខែចុងក្រោយនេះ។

*ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ២០១២ ក្នុងនាមជាប្រទេសប្រធានរបស់អាស៊ាន, កម្ពុជាបានប្រឆាំងនឹងប្រទេសដ៏ទៃទាំងអស់នៃអាស៊ាន ដែលចង់ចរចាបញ្ហាផ្ទៃសមុទ្រ ជាមួយនឹងចិនក្នុងនាមជាក្រុម េតមិនមែនជាឯកជនដែរ។ ដោយសារសេចក្តីសម្រេចរបស់អាស៊ាន ត្រូវធ្វើឡើងជាឯកច្ឆ័ន្ទ, ប្រទេសកម្ពុជាក៏មានអំណាចដ៏ធំមួយ ធំជាងចំនួនប្រជាជន នឹងធំជាងទំហ៊ំសេដ្ឋកិច្ច របស់ខ្លួន។ ថ្ងៃ១៤មិហុនានេះ កម្ពុជាបាទប់ស្កាត់ម្តងទៀត លើ‹សេចក្តីថ្លែងកាណ៍រួម› នាឱកាសចុងបញ្ចប់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាន នៅ‹គុណមិង›នៃប្រទេសចិន។ ប្រទេសឡាវក៏ធ្វើដូចគ្នានឹងខ្មែរ ដើម្បីកុំឱ្យចិនអន់ចិត្ត(CD du 20.06.16)។ គណបក្សប្រជាជន បាននអនុម័ទយកគំនិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដោយបញ្ជាក់ថា កម្ពុជាបានបំពេញតួរនាទី លើកទឹកចិត្តឱ្យមានការសម្រួលកិច្ចចរចារលើបញ្ហា‹សមុទ្រចិន› ដើម្បីថែរក្សាចំណងមិត្រភាព នឹងសុខដុមរមនាក្នុងទំនាក់ទំនងចិន នឹងអាស៊ាន(CD du 24.06.16) ។

*ថ្ងៃ១២កក្កដា, តុលាកាអន្តរជាតិ‹ឡាអេ› បានទាត់ចោលសេចក្តីតវ៉ារបស់ចិន នៅលើតំបន់ទូទៅនៃសមុទ្រចិន ដែលប្រទេសហ្វីលីពីន, វៀតណាម នឹងឥណ្ឌូណេស៊ី ទាមទារឱ្យពួកគេមានអធិបតេយ្យភាពមួយផ្នែក។ លោកនាយករដ្ឋមន្ត្រីជប៉ុន ‹ស្ហិនហ្សូ អបេ›ដែលធម្មតា មិនសូវនិយាយស្តីពីរឿងកម្ពុជា តែលើកនេះ បានធ្វើការទីទានចំពោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ២ដង ក្នុរយពេលជិត១ខែនេះហើយ លោកថា‹‹តួរនាទីរបស់ច្បាប់ ត្រូវតែជាមូលដ្ឋាននៃដំណោះស្រាយសន្តិភាព របស់ទំនាស់ក្នុងដំបន់ … សមុទ្រចិនមានសារសំខាន់ដល់ជីវិត ជាចរាចរផ្លូវសមុទ្រ សម្រាប់ប្រទេសជប៉ុន ››(CD du19.07.16) ។

*កម្ពុជាបានធ្វើឱ្យរាំងស្ទះ ដល់គ្រប់ទំនាក់ទំនងផ្លូវការទៅតុលាការ‹ឡាអេ› នឹងការស្រមើស្រម័យថាមានការដាក់ទ័ពចិន ដនៅក្នុងសេចក្តី‹ថ្លែងការណ៏អាស៊ាន› ដែលគេយកមកផ្សព្វផ្សាយជាសាធារណថ្ងៃ២៥កក្កដា(CD du 25.27.16) ។ ប្រទេសចិនបានថ្លែងសរសើរកម្ពុជា ពីជំហ៊រ‹មិនកាន់ជើង›។ រីឯប្រទេសអាស៊ានជាច្រើន បានចោទប្រកាន់កម្ពុជាថា‹លក់ខ្លួនឱ្យចិន›។ ក្រៅអង្គប្រជុំ គេខ្សិបខ្សៀវគ្នាថា‹កម្ពុជាអាចនេត្រូវបណ្តេញចេញពីអាស៊ាន, ឬក៏ក្រូវប្តូរលក្ខន្តិកៈសមាគម ដើម្បីជៀសវាងសេចក្តីសម្រេចដែលត្រូវការ‹មតិឯកច្ឆ័ន្ទ›។ គេមានការភ្ញាក់ផ្អើល ដោយឃើញ‹កម្ពុជាអាចឃ្លាតឆ្ងាយពីវៀតណាម›(CD du 26.07.16)។

+ថ្ងៃទី១៥កក្កដា, លោកនាយករដ្ឋមន្ត្រីខ្មែរ បានប្រកាសក្នុងកិច្ចប្រជុំកំពូល១១ប្រទេសនៃអាស៊ី-អឺរ៉ុប នៅ‹អ៊ូឡាន-បាត័រ›, ប្រទេសចិនបានធ្វើអំណោយ ៥៣៨លានដុល្លា ដល់កម្ពុជាពិឆ្នាំ២០១៦-១៨។ អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ បញ្ជាក់ថា‹ការធ្វើអំណោយនេះ គ្រាន់តែជាភាពចៃដន្យតែប៉ុណ្ណោះ ដូច្នេះសូមកុំផ្ជាប់អំណោហនេះទៅនឹង‹ជំហ៊រខ្មែរ›ឱ្យសោះ។

នយោបាយក្នុងស្រុក

លោកនាយករដ្ឋមន្ត្រី បន្តរ‹ក្បួនទៅយកអំណាច› ដោយសំដៅទៅការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នឹងទៅការបោះឆ្នោតសភាជាតិឆ្នាំ២០១៨។ លោកបន្តរកាប្តេជ្ញាចិត្តថានឹងបំបាត់ឱ្យអស់នូវគ្រប់សកម្មភាពប្រឆាំងៈ អ្នកនយោបាយជា២០នាក់ ដែលទិទានត្រូវជាប់គុក។ នាយករដ្ឋមន្ត្រីបន្តរបញ្ជាក់ថា‹គ្មានវិបត្តិនយោបាយទេ តែព្រឹត្តិការណ៍បញ្ជាក់ផ្ទុយទៅវិញ›។

ករណី កឹម សុខា, អនុប្រធានគណបក្សសង្គ្រោះជាតិ

*ការធ្វើទុក្ខបុកម្នេញមិនឈប់លើ កឹម សុខា, សង្ស័យថាមានស្រី បន្ទាប់ពិមានការលបស្តាប់ដោយខុសច្បាប់ការសន្ទានាគ្នាតាមទូរស័ព្ទនៅតែបន្តរៈ ទោះជាមានអភ័យឯកសិទ្ទសភាជាតិក៏ដោយ, លោកបានត្រូវកោះហៅសាជាថ្មី ឱ្យឡើងតុលាការក្រុងភ្នំពេញ ដោយសារមិនព្រមបង្ហាញខ្លួនជាសាក្សីនៃអំពើពេស្យាការរបស់ស្ត្រីដែលគេសន្មត់ថាជាស្រីកំណាន់។ មកទល់ពេលនេះពុំទាន់មានលិខិតបញ្ជាឱ្យឃាត់ខ្លួននៅឡើយទេ។ ចាប់តាំងពីការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃទី២៦ឧសភាមក, កឹម សុខា រស់ដោយលាក់ខ្លួននៅទីស្នាក់ការសង្គ្រោះជាតិ, កាពារដោយក្រុមសមាជិកលោក។ រដ្ឋអំណាចមិនហ៊ានចូលចាប់ខ្លួន ដោយខ្លាចមានអំពើហេង្សា(CD du 1.06.16)។

+ថ្ងៃ១៣មិថុនា, ករគម្លាំងទាហ៊ានជាច្រើន បានចេញមកធ្វើសកម្មភាពនៅក្បែរផ្ទះ កឹម សុខា ។ សមាជិកគណបក្សសង្គ្រោះជាតិរាប់រយនាក់ ស្លៀកពាក់ស នាំគ្នាមកកាពារផ្ទះ កឹម សុខា ។ គេបកស្រាយការមិនប៉ុនប៉ងធ្វើអ្វីរបស់យោធា គឺជាសញ្ញានៃការចរចា។ អ្នកកាសែតអាមេរីកាំងម្នាក់ ដែលបានថតរូបកងយោធាបានត្រូវឃាត់ខ្លួនជាច្រើនម៉ោង(CD du 14.06.16) ។

+សម រង្សីទំនងជាផ្តល់យោបល់ឱ្យ កឹម សុខា ឱ្យចាកចេញទៅក្រៅប្រទេស។ ទោះជាថ្នាក់ដឹកនាំទាំង២ មានយុទ្ធសាស្ត្រមិនដូចគ្នា, គេបានទុកឱ្យគណកម្មកាកណ្តាលជាអ្នកសម្រេច។ បើមានការប្រេះឆា ទាំងអស់គ្នាមុខតែនឹងខាតបង់ជាមិនខាន(CD du 16.06,16) ។

*សភាជាតិមានគម្រោងនឹងកាត់ប្រាក់បៀវត្យតំណាងរាស្ត្រទាំង៥៥រូប នៃគណបក្សប្រឆាំង ដែលធ្វើពហិការនៅសភាជាតិ រាប់ទាំងកាងាររបស់គណកម្មការ តាំងពីថ្ងៃ២៦ឧសភា(CD du 27.06.16)សភាជាតិក៏មានគម្រោងមួយទៀត គឺដករថយន្ត(ប្រណិត)សម្រាប់ធ្វើការទៀត។

(នៅមានត)

 

ព័ត៌មានទាក់ទង