Top Mobile Banner

ទស្សនសារព័ត៌មានពីថ្ងៃទី ១ មិថុនា ដល់ថ្ងៃ ១ សីហា ២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ

(តពីលេខមុន)

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

*សេចក្តីថ្លែងការណ៍របស់ សម រង្សី នៅវិមានរដ្ឋាភិបាល ប្រ៊ុចសែល សុំឱ្យសើរើការនាំចូលដោយសេរីនូវផលិតផលតម្បាញខ្មែរមកក្នុងអឺរ៉ុប, ដែលមានតម្លៃ៣,៨កោដិដិល្លា ជាថ្នូរនឹងការតម្លើងគុណភាពនៃស្ថានភាពសិទ្ធីមនុស្ស, បាានបង្ករឱ្យមានមិនពេញចិត្តពីសហជីពមួយចំនួន ដែលមើលឃើញថា សេចក្តីថ្លែងការណ៏នេះ អាចនឹងនាំគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា(CD du 20.07.16).

*ប្រទេសជប៉ុនបានធ្វើអំណោយរថយន្តក្រុងចំនួន១៧០ថ្មី ដើម្បីដឹកសាធារណជនខ្មែរ ក្នុងរយៈពេល៤ឆ្នាំទៅមុខ បន្ថែមលើចំនួន៥៧ ដែលបានផ្តល់ នឹងកំពុងប្រើរួចទៅហើយ(CD du 22.07.16)

សិក្សាធិការ

*ប្រព័ន្ធអាំងទែណែត នឹងត្រូវដាក់ឱ្យប្រើនៅសាលារៀនចំនួន៥,០០០(CD du 06.07.16)
*ថ្ងៃទី១៨កក្កដា ឯកអគ្គរដ្ឋទូត ទួគី នៅកម្ពុជា បានថ្លែងថា ស្ថាបនិករបស់សាលា្្្អន្តរជាតិ ហ្សាម៉ាន់ ដែលបើកបង្រៀនកូនសិស្សខ្មែរជាង២០០០នាក់‹‹ដែលគេទទួលស្គាល់ថារៀនសូត្របានល្អ››មានទំនាក់ទំនងជាមួយភរវករ គុយឡិន ដែល អ៊ីស្តមប៊ូល បានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារមិនសម្រេច(CD du 19.07.16)

សង្គម

ចលនាសង្គមៈ

*រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមានបំណងកំណត់ប្រាក់បៀវត្យរាជការ ទៅដល់២៥០ដុល្លា ឱ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៨។ បើតាមលោក សុន ឆៃ សមាជិកសភាគណបក្សប្រឆាំងនឹងជាសមាជិកគណកម្មការសភាខាងហិរញ្ញវត្ថុ, ៣៥%នៃលិខិតបញ្ជាក់ចំណាយធ្វើឡើងដោយមន្ត្រីរាជការសុទ្ធតែមិនពិត(CD du 14.06.16)

*ទូច សឿ ជាអ្នកជំនួស ជា មុនី ប្រធានសហជីព‹សម្ព័ន្ធកម្មករសេរី›។ លោកទទួលបានសម្លេងតំណាងកម្មករ៥៦០ ពីរោងចក្រចំនួន១០០។ ជា មុនី បានឡើងជាប្រធានជំនួសបងរបស់ខ្លួន ជា វិជ្ជា ដែលត្រូវបានគេលួចសម្លាប់កាលពិឆ្នាំ២០០៤(CD du 27.05.16)
បំផ្លាញព្រៃឈើ

*ប្រទេសកម្ពុជានៅតែមិនមានសមត្ថភាបនឹងបញ្ជាក់ពីឈើ៨។២០០មែត្រគូប ឈើក្រហម( ៣.៨០០មែត្រគូប សម្រាប់ប្រទេសឡាវ), ដែលបញ្ជូនចេញទៅក្រៅពីខីមិថុនា២០០៣ នឹងធ្នូ២០១៤ ទៅប្រទេសចិន នឹងទៅវៀតណាម,នូវប្រភេទឈើដែលហាមឃាត់ដោយច្បាប់ឆ្នាំ២០០២,ដែលជាឈើរដ្ឋត្រូវកាពារ។ តម្លៃឈើនោះ គឺ៣ម៉ឺន ទៅ៥ម៉ឺន ក្នុង១មែត្រគូប។ ការនាំឈើចេញក្រៅប្រទេសដោយគ្មានការអនុញ្ញាត្តិ បាឡើងដល់៣៦៦លានដុល្លា, នេះគឺជាឧក្រឹដ្ឋកម្មនៃអំពើពុករលួយ(CD du25.07.16)។ រដ្ឋាភិបាលខំកាពារខ្លួនដោយនិយាយថា‹គ្មានការនាំឈើក្រហមចេញទេ ហើយរំលឹកពីច្បាប់អន្តរជាតិស្តីពីការលក់ឈើប្រភេទកំពុងរលត់›ដែលផ្ទុយពិការអះអាងនេះ ឈើក្រហមនៅតែចេញទៅក្រៅនាឆ្នាំ២០១៥ នឹង២០១៦(CD du 29.07.16)

*ថ្ងៃទី១២មិថុនា រថយន្ត៣គ្រឿងនៃកងពលយោធាលេខ៩៩ ដឹកឈើក្រហម ហើយត្រូវចាប់បាននៅមេមត់ៈ ឈើក្រហម១៩៥កំណាត់ នឹងឈើធ្នុង៤៨កំណាត់ (CD du 13.06.16)

*ថ្ងៃទី ៣កក្កដា គេរកឃើញ ឈើសក្រម116ដុំ នៅក្នុងព្រៃកៅស៊ូ រតនគីរី, តែត្រូវបាត់អស់នៅថ្ងៃបន្ទាប់(CD du 11.07.16)

*ឈើចំណាត់លេខ១ នឹងលរខ២ ចំនួន១០មែត្រគូប មកពីភ្នំក្រវ៉ាញ បានត្រូវរកឃើញនៅក្នុងចំការអំពៅ តំបន់កំពុងស្ពឺ។ កាលពីឆ្នាំមុនប៉ូលីសចាបបាន … ចំនួន១ពាន់ នៅរោងអារឈើនាតំបន់ដដែល។ ក្រុមហ៊ុននោះមានអាជ្ញាប័ណ្ណអារឈើ តែឈើយកមកពីដំបន់ដែលគេមិនដឹងមកពីណា?(CD du 29.06.16)

*បើតាមសេចក្តីរាយការអង្គការក្រៅរដ្ឋាភិបាល ថ្ងៃទី២៨មិថុនា លើសពី២ភាគ៣ នៃជម្លោះដីធ្លីចំនួន១៥៨ រវាងប្រជាពលរដ្ឋ៣៥.៦០៤នាក់ ទល់នឹងអ្នកយកដី២៦៧នាក់ នៅលើដី១.៥៣លានហិកតា មិនទាន់បានត្រូវដោះស្រាយទេ។ ជម្លោះចំនួន៤២ បានត្រូដោះស្រាយរួច ចំនួន១០៤ទៀតដោះរួចខ្លះហើយ។ ការប្រកាសលទ្ធផលនេះ បានត្រូវប្រកែកមិនយល់ស្របដោយរបាយការណ៍រដ្ឋាភិបាល(CD du 29.07.16) ។​     តទៅលេខក្រោយ

ព័ត៌មានទាក់ទង