ដោយ ខ្មែរប៉ុស្តិ៍ស.រ.អា
ប្រមុខរដ្ឋាភិបាលយោធាភូមា មីនអូងលាំង ដែលឡើងកាន់អំណាចដោយរដ្ឋប្រហារ កាលពីឆ្នាំ២០២១ កំពុងប្រឈមនឹងការបះបោរប្រដាប់អាវុឌ កាន់តែធ្ងន់ធ្ងរ ពីក្រុមប្រជាជនភាគតិច ដែលរងការបង្គ្រាបរបស់យោធា គិតចាប់តាំងពីលោកស្រី អូនសាន់ស៊ូជី បានត្រូវចាប់ខ្លួននោះមក ។ ការតស៊ូទាមទាសេរីភាពរបស់ក្រុមឩទ្ទាម បានកាន់កាប់តំបន់ជាច្រើននៅខាង ជាពិសេសយកបាន មិយាវាឌី នៅជាប់ព្រុំដែនថៃ ហើយកាន់តែខ្លាំងខ្លាជាងនេះទៀត ថ្មីៗនេះ បានចូលកាន់កាប់តំបន់ខាងជើងមួយចំនួន ជាប់នឹងប្រទេសចិន ដែលនាំឲ្យមើលឃើញថា អាចការផ្លាស់ប្តូរនយោបាយរបស់ចិន ចំពោះរដ្ឋាភិបាលយោធា នាពេលថ្មីៗនេះ។
ហេតុអ្វីបានគេគិតយ៉ាងដូច្នេះ? ពីព្រោះកាន់កាប់តំបន់ភាគខាងជើង ជាប់នឹងប្រទេសចិនកុម្មុយនិស្តបាន គេសង្ស័យថាលុះណាតែមានការយល់ព្រមពីចិន ទើបកងកម្លាំងឩទ្ទាមអាចធ្វើសកម្មភាពយោធា កាន់កាប់នៅទីនោះបាន។ រំលឹកព្រឹត្តិការនយោបាយឡើងវិញ នៅពេលមានរដ្ឋាភិបាល អូនសាំនស៊ូជី ចិនអាចបង្កើនសកម្មភាពបើកផ្លូវដឹគោកទំនិញ ពីចិនសំដៅទៅសមុទ្រឥណ្ឌាបាន ដោយទំនាក់ទំនងភូមានឹងចិននៅពេលនោះ មានភាពរលូន។ តែនៅ៣ឆ្នាំចុងក្រោយនេះ ចិនបានបញ្ចេញគម្រោងធ្វើផ្លូវដែកមួយទៀត កាត់ភូមាដែរ តែធ្វើមិនបានសោះ ហើយនៅមានគម្រោងសំណងជាង៣០ទៀត ដែលបានប្តើម តែដោយសារអសន្តិសុខយូរពេកទៅ ចាំមិនបាន គឺក្រុមយោធាមិនមានបំណងចរចាជាមួយពួកឩទ្ទាម ដែលកំពុងរួមសម្បាច់គ្នា ទាំងប្រមាណ១៣០និគមន៏ជនភាគតិច កាន់តែខ្លាំងឡើង យ៉ាងជិតស្និត ហើយឲ្យឈ្មោះថា«សម្ព័ន្ធបងប្អូន៣នាក់» ហើយក្រុមនោះកំពុងតែមានប្រជាប្រីយភាពកាន់តែខ្ពស់ឡើង ។ កងកម្លាំងបងប្អូនទាំងបីនោះ បានធ្វើឲ្យលោក មិនអូងលាំង ខូចខាតទំនាក់ទំនងល្អជាមួយនឹងចិន ដែលខូចប្រយោជន៏របស់គេ។
រដ្ឋអំណាចយោធា មីនអូនលាំង បានប្រកាសជ្រើសរើសទាហ៊ាន១០ម៉ឺននាក់ ប្រុសអាយុពី១៨ទៅ៣៥ឆ្នាំ ស្ត្រីអាយុពិ១៨ទៅ២៨ឆ្នាំ តែពួកយុវជនទាំងនោះ រាប់លាននាក់ មិនចង់ចូលធ្វើទាហ៊ានទេ ក៏ស្វែងរកចេញទៅទីធ្វើការនៅក្រៅប្រទេសយ៉ាងកកកុញ នៅតានស្ថឋនទូនានា ឬក៏ភៀសខ្លួនទៅកាន់ប្រទេសថៃតែម្តង ។ យោធាភូមា ធ្លាប់បាញ់លើក្រុមបាតុករច្រើនលើកច្រើនសារ ហើយម្តងៗសម្លាប់រាប់ពាន់នាក់ មានទាំងព្រះសង្ឃទៀតផង ហេតុនេះហើយបានជា ទោះជាក្រីក្រ ក៏ប្រជាពលរដ្ឋមិនចង់ចូលធ្វើទាហ៊ានទេ។
ដោយសារស្ថានភាពជាក្រុមរដ្ឋប្រហារ ភូមា មិនមានភាពប្រក្រតី នឹងមិនមានប្រជាប្រិយភាពនៅអាស៊ានទេ តែដោយសារតែចិន ខ្មែរ ឡាវ នឹងវៀតណាម គាំទ្រ ទើបអាចនៅបន្តរទាំងអាម៉ាស់មិនស្មើមុខនឹងគេទេ។ ភូមាមិនប្រក្រតី ដោយសារគ្មានរបបប្រជាធិបតេយ្យ, ដាក់គុកក្រុម ស៊ូជី ដែលមានប្រជាប្រីយភាពក្នុងចំណោមប្រជាពលរដ្ឋ នឹងក្រុមអ្នកតស៊ូប្រដាប់អាវុធ បានត្រូវសម្លាប់យ៉ាងព្រៃផ្សៃ ដូច្នេះគ្មានលទ្ធភា ពនឹងចរចារកសន្តិសុខ នឹងស្ថេរភាពក្នុងប្រទេសបានទេ។ បាត់បង់លំនឹង មកពីប្រទេសលោកសេរី គេដាក់ទណ្ឌកម្មលើរដ្ឋអំណាច តែមិនឲ្បប៉ះអ្នករកស៊ីជប៉ុន ដែលមករកស៊ីនៅភូមាដែរនោះទេ, រីឯសម្ព័ន្ធមិត្រចិនប៉េកាំងវិញ គេតែងកេងយកចំណេញ ពីប្រទេសទន់ខ្សោយ ដូចជាភូមានេះ ឬប្រទេសទន់ខ្សោយណាក៏ដោយ, ដូច្នេះបើចង់បានលំនឹងស្ថេរភាព គឺរៀបចំប្រទេសឲ្យមានប្រជាធិបតេយ្យឡើងវិញ ដោះលែងក្រុម ស៊ូជី ឲ្យមានសេរីភាពគ្រប់គ្រាន់សម្រាប់ធ្វើនយោបាយ នឹងប្តូររដ្ឋធម្មនុញ្ញ ដែលបានឲ្យអំណាចធំធេងទៅកងទ័ពនោះ ឡើងវិញ ប៉ុន្តែកងទ័ពភូមាមានតែជំនាញមួយគត់ គឹធ្វើរដ្ឋប្រហារ នឹងអនុវត្តន៏របបផ្តាច់ការតែប៉ុណ្ណោះ។
ការដែលលេចឰថា ក្រុមឩទ្ទាមការ៉ែន ឬបងប្អូន៣នាក់ កំពុងយកតំបន់ខ្លះនៃភាគខាងជើង មកកាន់កាប់ គឺឲ្យសញ្ញាថា ក្រុមយោធានៃរបប មីនអូងលាំង កំពុងចុះខ្សោយដោយខ្វះការគាំទ្រ, សួរថា តើពួកយោធា អាចដោះលែងមេនយោបាយប្រជាធិបតេយ្យ ក្រុម អូនសាន់ស៊ូជី ឲ្យចេញមកធ្វើនយោបាយវិញដែរឬទេ? ដើម្បីបន្ធូរភាពតឺងតែង ប្រដាប់អាវុធនៅទល់ដែនឲ្យបាន៕
ព័ត៌មានទាក់ទង