Top Mobile Banner

រុស្សីទើបភ្ញាក់ខ្លួនថា«ភាន់ច្រឡំដោយបានវាយចូលអ៊ុយក្រែន»

ការវិភាគពីអឺរ៉ុប
គេនាំគ្នាទាយថាអាមេរីកនៃជោបាយដិន នឹងគាំងដំណើរក្នុងការជួយដល់អ៊ុយក្រែនឲ្យឈ្នះសង្គ្រាម តែនោះខុសស្រឡះ ពីព្រោះតែកាពីតូលហ៊ីល ទើបនឹងអនុម័តថវិកាជាង៩០ពាន់លាន ដើម្បីអ៊ុយក្រែន អ៊ីស្រ្តាអែល នឹងកោះតៃវ៉ាន់ ក្នុងនោះមានថវិកា៦០ពាន់លាន សម្រាប់តែអ៊ុយក្រែនតែមួយ។ នោះហើយដែលជាដំណក់ទឹក ដែលធ្វើឲ្យទឹកហៀរចេញពីកែវបាននោះ ដង្គាបសេដ្ឋកិច្ចមកពីអឺរ៉ុប នឹងពីអាមេរីក បានរឹតបន្តឹងរុស្សីរាល់ថ្ងៃ ចំណាយសង្គ្រាមក៏រឺតតែធំ ខាតបង់នៅសមរភូមិក៏ធ្ងន់ធ្ងរ ឥឡូវនៅខាងសត្រូវវិញ បែរជារឹតតែសម្បូរលុយនឹងអាវុធទំនើប ទឹកចិត្តធ្វើសង្គ្រាមការពារទឹកដីរបស់អ៊ុយក្រែនក៏នៅតែខ្ពស់ត្រដែតដដែល នោះហើយ ដែលធ្វើឲ្យ ប្រធានាធិបតីពូទីន ស្តាយក្រោយដោយមិននឹកស្មានថា«ខ្លួនអាចភាន់ច្រឡំយ៉ាងធំ»ដូច្នោះសោះ។

ប្រធានាធិបតី សេលែនស្គី   ប្រធានាធិបតី ពូទីន
ប្រធានាធិបតី សេលែនស្គី ប្រធានាធិបតី ពូទីន

នៅសប្តាហ៍ចុងខែមេសា២០២៤នេះ ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ នឹងសហភាពអឺរ៉ុបទាំងមូល នៅពេលឃើញកងកម្លាំងអ៊ុយក្រែនអាចវាយទប់ទល់នឹងរុស្សីបានយ៉ាងអង់អាច នៅពេលគ្មានអាវុធសោះនោះ ក៏បានសម្រេចបញ្ជូន អាវុធធុនធ្ងន់ តូចធំ ទៅឲ្យអ៊ុយក្រែន មានតាំងពីយន្តហោះ រថគ្រោះ គ្រាប់មីសីលបាញ់បានឆ្ងាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅ២, ៣ខែខាងមុខនេះ ធ្វើឲ្យគេសង្ស័យថា«តើរុស្សី នឹងរក្សាតំបន់ភាគខាងកើត នឹងខាងត្បូងរបស់អ៊ុយក្រែនយ៉ាងណាបានទៅ? តើដោយសារតែភ័យស្លន់ស្លោហ្នឹងឬ ដែលពូទីនខំប្រឹងគម្រាមប្រើអាវុធ នូក្លេអ៊ែ ច្រើនដងមកហើយនោះ? ស្របគ្នានេះ អាមេរីក នឹង សហភាពអឺរ៉ុប រឹតតែពួតដៃគ្នាដាក់បន្ថែមដង្គាបយោធានឹងសេដ្ឋកិច្ច ទៅលើរុស្សីនឹងសម្ព័ន្ធមិត្រចិនរបស់គេ មិនបានដកថយឡើយ។
ប្រទេសស៊ុយអែដ ដែលមានព្រុំប្រទល់ជាង១ពាន់គ.ម. ជាប់នឹងរុស្សី បានសម្រេចចិត្តបញ្ឈប់នយោបាយអព្យាក្រឹដរបស់ខ្លួន ហើយចូលរួមជាសមាជិក«អូតង់« ឥឡូវប្រុងងប្រៀបខ្លួនច្បាំង ដើម្បីកាពារប្រទេសកុំឲិ្យមានការឈ្លានពានដូចអ៊ុយក្រែន។ នេះហើយដែលធ្វើឲ្យប្រធានាធិបតី ពូទីន មានការខឹងសម្បារយ៉ាងខ្លាំង ពីព្រោះចង់ពង្រីកទឹកដីខ្លួនឲ្យធំ បែរជាធ្វើឲ្យ«អូតង់»កាន់តែរីកទៅវិញ។ «អូតង់»មាន៣២ប្រទេស គឺជាសម្ព័ន្ធភាពយោធាជាមួយអាមេរីកាំង«បើប្រទេសមួយធ្លាក់ក្នុងសង្គ្រាមគឺប្រទេសទាំងអស់ធ្វើសង្គ្រាម»។
លោកប្រធានាធិបតីរុស្សី ដែលទើបនឹងជាប់ឆ្នោតសាជាថ្មី នៅតែពង្រីកកម្លាំងទ័ពរបស់ខ្លួនមិនបាននៅឡើយ ស្នាដៃឈ្លានពាននៅមជ្ឈឹមបូព៍ា នឹងនៅអាហ្វ្រីក មិនទាន់ថមថយនៅឡើយទេ ប៉ុន្តែសម្ព័ន្ធមិត្រចិន ថ្វីត្បិតតែនៅប្រើមិនបន្ថយកម្លាំងឈ្លានពាន តែបានធ្វើការចរចារកដំណោះស្រាយ«បន្ធូរដង្គាប»ឲ្យប្រទេសចិនខ្លះៗដែរ។ អាមេរីកបានព្រមានចិន ពី«របៀបរកស៊ីដែលខិតលើ»ប្រទេសតូចៗ សហភាពអឺរ៉ុបក៏នៅក្នុងចរន្តនយោបាយការបរទេសដូចគ្នានឹងអាមេរីកដែរ។
នៅពេលនេះសម្ព័ន្ធភាពរវាងអាមេរីក អឺរ៉ុប មានភាពរលូន រអូករអឺនខ្លាំងណាស់ ដែលរឺតតែផ្តល់កម្លាំងចិត្តដល់អ៊ូក្រែន នឹងប្រទេសដែលនៅជាប់នឹងរបងប្រទេសកុម្មុយនិស្តទាំងអស់(មានរុស្សី ចិនប៉េកាំង កូរ៉េខាងជើង នឹងវៀតណាម) ឲ្យមានកម្លាំងរើបំរះចេញពី«អន្ទាក់របបផ្តាច់ការ»យ៉ាងគួរឲ្យកត់សម្គាល់។ អ៊ុយគ្រែនបានព្យាយាមនៅជាប្រទេសឯករាជ្យ នឹងជាប្រទេសសេរី យ៉ាងប្រឹងប្រែង តែពុំទាន់មានពេលនឹងពង្រឺង វិស័យកាពាជាតិនៅឡើយ ស្រាប់តែរុស្សីលបពង្រីកវិសាលភាពប្រទេស ហើយនឹងវាយឆ្មក់យកទឹកដីអ៊ុយក្រែន … តែការដឹកនាំរបស់លោកប្រធានាទិបតី ជេលិនស្គី ប្រកបដោយការផ្តេជ្ញាចិត្តនោះ បានទទួលការគាំទ្រយ៉ាងប្តូរផ្តាច់ពីប្រជាពលរដ្ខខ្លួន នឹងប្រទេសលោកសេរីភា្លមៗវិញដែរ ភាពតស៊ូយ៉ាងភក្តីភាពចំពោះជាតិរបស់លោក ជេលិនស្គី បានធ្វើឲ្យអ៊ូក្រែនក្លាយជា«អ្នកនៅជួរមុខគេបង្អស់ការពារប្រទេសលោកសេរីទាំងមូល» ទប់ទល់នឹងការរាតត្បាតរបស់រុស្សីកុម្មុយនីស្តផ្តាច់ការ ៕

 

ព័ត៌មានទាក់ទង