ដោយ ពិន សំខុន
ថ្ងៃទី១៤កុម្ភៈ ចំជាថ្ងៃ“ក្តីស្រឡាញ់-ល្វានេតិនេ” ផងនោះ លោកប្រធានាធិបតី ត្រម បានគម្រាមថា នឹង“ប្រកាសជាតិមានភាពអាសន្ន” នៅភាគខាងត្បូង នៃប្រទេសប្រសិនបើសភាមិនឱ្យថវិការខ្លួនធ្វើ“ជញ្ជាំងម៉ីកស៊ីកូ” ឱ្យបានគ្រប់គ្រាន់ ដែលករណីនោះ នឹងធ្វើឱ្យ មន្ត្រីរដ្ឋការរងគ្រោះម្តងទៀតដោយ“ការបិទទ្វាររដ្ឋា ភិបាល” លើកនេះ“រដ្ឋាភិបាលអាចបិទទ្វារ”រហូតដល់ ថ្ងៃទី៣០ ខែកញ្ញាទៀតផង។ នៅភាគខាងត្បូងដែល ពុំមានចម្បាំងរាំងជល់ ហើយក៏គ្មានការសម្រុកចូល នៃពពួកអន្តពាលឬក៏ក្រុមរត់ពន្ធអាភៀនអ្វីទាំងអស់, លោក ត្រម បែរជាយកលេសប្រកាសភាពអាសន្ន ដែលជាធម្មតា គេធ្វើនៅពេលមានភ័យន្តរាយដល់ សហរដ្ឋអាមេរីកដ៏ធំបំផុតណាមួយ ទើបមានវិធាន ការបែបនេះចេញពីរដ្ឋាភិបាល។ លោក ត្រម បាន ប្រកាសកាលពីព្រឹកថ្ងៃសុក្រទី១៥កុម្ភៈថា “សហរដ្ឋអាមេរីកមាន ការឈ្លៀនពានដោយពួកជនអន្តពាល ដោយពួកលក់ គ្រឿងញៀន ដោយពួកអន្តោប្រវេសន៍ ដែលបង្ករគ្រោះ ថ្នាក់ឱ្យសហរដ្ឋអាមេរីកមិនដែលឈប់ឈរ…”។

សភាជាន់ក្រោមដឹកនាំដោយ ប៉ូឡូស៊ី មិនបាន អនុម័ទយល់ព្រមឱ្យប្រកាសភាពអាសន្នទេ ដោយសារពួកគណបក្ស្ប៥ប្រជាធីបតេយ្យមានចំនួនច្រើនជាង តែគម្រោងថវិការចំនួន៣៣៣ពាន់លានដែល រដ្ឋាភិបាលត្រូវអនុញ្ញាត្តិឱ្យចាយ បានត្រូវអនុម័ត ដៅយព្រឹទ្ធសភា ជាមួយគ្នានឹងថវិការធ្វើ“ជញ្ជាំងម៉ីក ស៊ីកូ“ជាង១,៥ពាន់លានទៀត តែឌណល ត្រម នៅ តែមិនព្រម ហើយ“ប្រកាសភាពអាសន្នជាតិ”នាព្រឹក ទី១៥កុម្ភៈ ដើម្បីរកប្រាក់បន្ថែមគម្រប់៥,៧ពាន់លាន ឬលើសពីនេះក៏បាន… យកទៅសង់ជញ្ជាំង ដោយមិន ចាំបាច់សុំទៅសភាណាមួយនោះទេ។
ឌណល ត្រម ប្រកាសបានមែន ប៉ុន្តែបានត្រូវ អ្នកនយោបាយជាច្រើនមិនពេញចិត្តទាល់តែសោះ ដោយ រាប់ទាំងសមាជិគណបក្សសាធារណរដ្ឋរបស់ខ្លួនឯងផង គេថា នេះគឺ ត្រម ចង់ បំប៉ោងអំណាច។ រីឯសមា ជិកខាងគណបក្សប្រជាធិបតេយ្យវិញ បានសម្រេចយករឿង“ប្រកាសភាពអាសន្នក្នុងពេលគ្មានវិបត្តិ”នេះទៅប្តឹងតុលាការកំពូល ថា“ដណល ត្រម បាន រំលោភរដ្ឋធម្មនុញ្ញ”។
គណបក្សប្រជាធិបតេយ្យឱ្យធ្វើត្រឹមតែ“របង“លោក ត្រម ទាមទារធ្វើ”ជញ្ជាំងដ៏ល្អបំផុត“ដើម្បី បិទព្រំប្រទល់ឱ្យជិតតែម្តង ដែលមានតម្លៃវាខុសគ្នា ស្រឡះ អាចឡើងលើសពី២០ពាន់លានដុល្លាផង ហើយថវិការនេះ នឹងពុំមានប្រទេសម៉ិកស៊ីគ ជួយ ចេញសោហ៊ុយ ដូចដែល ត្រម បានប្រកាសដើម្បី ដណ្តើមយកសន្លឹកឆ្នោតនោះទេ គឺប្រជាពលរដ្ឋអ្នកបង់ ពន្ធ ជាអ្នកចេញចំណាយនោះទាំងអស់។
គេដឹងថាព្រំប្រទល់សហរដ្ឋជាប់នឹងម៉ិកស៊ីក មានប្រវែង១៩០០ម៉ាយ ដែលមានរបងនឹងជញ្ជាំង សង់ដោយអន្លើ ទៅតាមសារសំខាន់នៃច្រកចេញចូល មានប្រវែង៦៩០ម៉ាយរួចទៅហើយ ។
ការពិតទៅ “ការមានរបងនេះរួចជាស្រេច ហើយ” ក៏បានន័យថា “តាំងពីអតីតកាល ក៏មានខាងគណបក្សប្រជាធិបតេយ្យអ្នកចូលចិត្តឱ្យមានរបងឃាំងប្រទេសទាំង២នេះដែរ” គេអាចនិយាយបានថា “ពេលនេះជាជម្លោះនយោបាយ” ដែលគណបក្សប្រ ជាធិបតេយ្យនៅពេលមានសម្លេងភាគច្រើននៅ សភា ក៏បានតម្លើងឬទ្ធីទប់ទល់ នៅពេលដែលប្រធា នាធិបតី ឌណល ត្រម ភ្លាត់ទៅធ្វើនយោបាយ គ្មាន ភាពទន់ភ្លន់ ចំពោះជាតិនឹងចំពោះប្រពន្ធផ្សព្វផ្សាយ ធ្វើឱ្យគេស្អប់ដើម្បីយកសន្លឹកឆ្នោតមកវិញ សម្រាប់ ប្តូរប្រធានាធិបតីឆ្នាំ២០២០៕