អឺរ៉ុប ថ្ងៃទី១៥កក្កដា២០២៤
នៅរសៀលទី១៣កក្កដា ប្រមាណម៉ោង១៨ជាង នៅទីប្រជុំមីទីងឃោសនារបស់លោកអតីតប្រធានាធិបតី ឌណល ត្រាំ នៅវិលវ៉ូគី ខ្មាន់កាំភ្លើងម្នាក់ បានលបបាញ់សំឌៅលោក ត្រាំ ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ AR-15 ពីលើដំបូលផ្ទះមួយ ចម្ងាយប្រមាន២០០ម ពីគោលដៅសំខាន់បាញ់មួយប្រាវដំបូង គេឃើញស្នាមគ្រាប់បានបញ្ឆិតលើថ្ពាល់ រួចរត់ទៅប៉ះត្រចៀកស្តាំលោក ត្រាំ ទៀត គ្រាប់បានបាញ់មកមួយប្រាវទៀត តែលោកត្រាំបានក្រាបរួចទៅហើយ ពេលភា្លមនោះនៅជុំវិញលោក ត្រាំ មានមនុស្សស្លាប់ម្នាក់នឹងរបួស២នាក់ទៀតជាមួយដែរ។ តែគេដឹងថា យុវជនខ្មាន់កាំភ្លើងនោះ ឈ្មោះ ថម៉ាស់ ម៉ាជូ គ្រូក អាយុ២០ឆ្នាំ ត្រូវបានកងសន្តិសុខបាញ់សម្លាប់ជាបន្ទាន់ដែរ, គ្រូក គឺជាយុវជនស្បែកស សមាជិកគណបក្សសាធារណរដ្ឋអាមេរីកាំង ដែលមកចូលរួមប្រជុំនឹងគេដែរ តែនៅពុំទាន់រកឃើញ នូវមូលហេតុដែលនាំឲ្យមានការប៉ងបាញ់សម្លាប់លោក ត្រាំ នៅឡើយទេ។
លោកត្រាំ បានត្រូវគេជន្លៀសចេញពិវេទិការកន្លែងកើតហេតុភ្លាម តែលោក ត្រាំ ឆ្លៀតលើកកណ្តាលដៃ ឲ្យសារមកថា«ប្រយុទ្ទ ៗ ៗ», បន្តិចមក ពីបន្ទប់ព្យាបាលលោក ត្រាំ លោកបានបញ្ចេញសារមកថា«លោកមិនអីទេ»។ លោកអាចនឹងត្រូវទទួលការតែងតាំងពីគណបក្សសាធារណរដ្ឋរបស់លោក នៅ៣ថ្ងៃក្រោយមក ឲ្យទៅជា«បេក្ខជនប្រធានាធិបតី» នៅរដ្ឋវីកុងស៊ិន ហេតុនេះហើយបានជាការរងរបួសដោយគ្រាប់កាំភ្លើងនេះ ធ្វើឲ្យសមាជិគណបក្សសាធារណរដ្ឋ មានការព្រួយបារម្ម នឹងបាត់បង់នូវភាពច្បាស់លាស់អស់រលីង បើបាត់បង់លោក ត្រាំ ទៅតើមាននរណាមកឈរឈ្មោះជំនួស។ ភា្លមៗនោះ សារលោក ជោ បាយដិន បានចេញផ្សាយមកថា«ទំនាស់នយោបាយនៅសហរដ្ឋអាមេរីក គឺសម្រេចដោយការបោះឆ្នោត មិនត្រូវឲ្យមានការប្រើហឹង្សាកើតឡើងបានទេ» រីឯមេដឹកនាំឯទៀតៗ មានចិននឹងរុស្សី ក៏បញ្ចេញប្រតិកម្មជូនពរជាមិត្រភាព ខុសៗគ្នាមកបន្តជារបន្ទាប់ដែរ។ ឯខាងមេដឹកនាំខាងគណបក្សសាធារណរដ្ឋខ្លះ បានចោទប្រកាន់ខ្លាំងៗមកលើលោក ជោ បាយដិន ថាជាអ្នកនៅពីក្រោយ ការបាញ់ប្រហារលោក ត្រាំ តែខាងគណបក្សប្រជាធិបតេយ្យលោក បាយដិន ពុំបានតបតអ្វីទេ។
គេនៅចងចាំនៅឡើយថា ការប៉ុនប៉ងសម្លាប់អតីតប្រធានាធិបតីអាមេរីកាំអនោះ មិនមែនជាលើកដំបូងនោះទេ គឺមានលោក រ៉ូណល រ៉គ្ហាន់ ដែលត្រូវគេបាញ់ ដោយកាំភ្លើងខ្លី នៅទីប្រជុំជន បណ្តាលឲ្យរបួសជាទម្ងន់ តែមិនស្លាប់ទេ, មុននោះបន្តិច ក៏មានគេលបបាញ់លោកប្រធានាធិបតី ជេរ៉ល ហ្វ័ត កាលពីឆ្នាំ១៩៧៥, ហើយមុននោះទៀត ក៏មានគេលបបាញ់លោកប្រធានាធិបតី ជន កេណ្ណឺឌី នៅពេលទស្សកិច្ចនៅរដ្ឋតិចសាស់ ដល់បានសម្រេច… ទាំងនោះពលរដ្ឋសហរដ្ឋអាមេរីក គេចាត់ទុកថា ការកាន់កាភ្លើង ជាសេរីភាពរបស់ពួកគេ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរីកាំង, ទៅអនាគត អំពើហឹង្សាកំរឹតកំពូលនោះ ទំនងជាពុំមានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីក្នុងច្បាប់នោះទេ។
សន្និបាទគណបក្សសាធារណរដ្ឋនៅវីលវ៉ូគី
គណបក្សសាធារណរដ្ឋ បានប្រារព្ធពីធីតែងតាំងបេក្ខជនប្រធានាធិបតីរបស់ពួកគេ ថ្ងៃទី១៧កក្កដា២០២៤ ដោយតែងតាំងលោកឌណល ត្រាំ ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ប្រជែងនឹងគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី៥វិច្ឆិកា២០២៤ខាងមុខ។ ជាមួយគ្នានោះ បេក្ខជនអនុប្រធានាធិតីក៏ត្រូវបង្ហាញយ៉ាងគួរឲ្យភ្ញាក់ផ្អើល គឺលោក ជេឌី វេនសឺ៍ J.D. Vanse អាយុ៣៨ឆ្នាំ ជាសមាជិកសភារដ្ឋមីនីសីតា ដែលធ្លាប់ពីពត៍នាថា«លោក ត្រាំ ជាមនុស្សផ្តាច់ការណាស៊ី» តែការតែងតាំងនេះ ធ្វើឲ្យលោកវែនសឺ៍ក្លាយជា បេក្ខជនអនុប្រធានាធិបតីក្មេងជាងគេបង្អស់ ក្នុងប្រវត្តិអនុប្រធានាធិបតីអាមេរីកាំង។
J.D. Vance បេក្ខជនអនុប្រធានាធិបតី ជាមួយ ឌណល ត្រាំ
លោក ឌណល ត្រាំ មិនបានថ្លែងការដោយផ្ទាល់ទេ ជំនួសដោយ នីគី ហ៊ែលី ដោយសារតែឱបត្តិហេតុបាញ់ឲ្យលោករបួស កាលពីថ្ងាំទី១៣មុននេះ, តែលោកបានឲ្យគេប្តូរអត្ថន័យ នៃសុន្ទរកាថា ដែលធ្លាប់តែបំផ្លើសញុះញង់ ឲ្យទៅជាសាររួបរួមជាតិ ដែលកំពុងតែបែកបាក់គ្នា ទៅវិញ គួរឲ្យចម្លែកមែន!៕