Top Mobile Banner

សំណាងផ្ទុះសង្គ្រាមនៅកូរ៉េខាងជើងកើនឡើងដល់កំពូល

ខ្មែរផុសស.រ.អា.
ប្រធានាធិបតី គីម យ៉ុងអ៊ុន នៃកូរ៉េខាងជើង មិនខ្វល់នឹងបទបញ្ជាពីបរទេស ក៏បានបញ្ជាឱ្យបាញ់ កាំជ្រួចឆ្លងទ្វីបជាការសាកល្បងជាថ្មីម្តងទៀតកាល ពីថ្ងៃអង្គារមុន…កាំជ្រួចនោះបានហោះ៥៤នាទី បាន ឡើង១០ដងខ្ពស់ជាងមុន ហើយបញ្ចប់ដំណើរ សំដៅទៅក្បែរប្រទេសជប៉ុន បើទោះជាមានការ ហាមប្រាមពីប្រទេសមហាអំណាចសេដ្ឋកិច្ច ឬក៏ពីសហរដ្ឋអាមេរីកដែលមានទ័ពនៅក្បែរប្រទេសខ្លួនរួចជាស្រេចនឹងពីអ.ស.ប. ក៏ដោយក្តី។ ចរឹក មេដឹកនាំរបបផ្តាច់ការកុម្មុយនីស្តមិនសូវខុសគ្នា ទេ គឺមិនខ្វល់ពិសុខទុក្ខប្រជាពលរដ្ឋទេ គឺគិតតែពី អំណាចខ្លួនឯងតែប៉ុណ្ណោះ។


សហរដ្ឋអាមេរីកបានបញ្ជូនភ្លាមៗ នូវយន្ត ហោះប្រតិកម្មដ៏ទំនើបបំផុតជាច្រើនគ្រឿងទៅ កាន់កូរ៉េខាងត្បូង បន្ថែមលើអ្វីដែលមានរួចទៅ ហើយ -ពីគ្រប់មាត់នៃមេទ័ពអាមេរីកាំង គេនិយាយ ថា “សំណាងនៃការផ្ទុះសង្គ្រាមកាន់តែខិតខ្ពស់ ឡើងហើយ…”លោកប្រធានាធិបតីត្រមបានដាក់ គំនាបសេដ្ឋកិច្ចយ៉ាងតឹងតែងលើកូរ៉េខាងជើង តែព្យុងយ៉ាងនៅតែផ្គើនដាក់ពិភពលោកមកវិញថែម ទៀតគ្មានថយ។ លោកប្រធានាធិបតី“ត្រម”នៅ សល់តែជម្រើសយោធាតែប៉ុណ្ណោះ ដែលប្រហែល ជាជៀសមិនរួចទៀតផង មិនតែប៉ុណ្ណោះ គេបារម្ភ ថា“ទ័ពព្យុងយ៉ាងអាចនឹងវាយអាមេរីកមុនទៀតផង ដោយសារគ្រាប់កាំជ្រួចចុងក្រោយនេះ មាន
តទៅទំព័រទី ២០
កម្លាំង១០ដងលើសកាំជ្រួចមុនៗ ហើយអាច បង្ហោះមកវាយដល់រដ្ឋធានីវ៉ាស៊ីនតុនបាន”។
អាមេរីកាំងមានទ័ព២៣,០០០នាក់ ប្រចាំ ការនៅកូរ៉េខាងត្បូងនឹង៥០,០០០នាក់ទៀតនៅ ប្រចាំការនៅប្រទេសជប៉ុន ហើយទ័ពអាមេរីក ក៏កំពុងជាប់ដៃធ្វើសមយុទ្ធ៥ថ្ងៃជាមួយកូរ៉េខាងត្បូង ទៀតផង ដែលព្យុងយ៉ាងចោទអាមេរីកថា“អាមេរីក កំពុងបង្ករសង្គ្រាមលើកូរ៉េខាងជើង”។ តែអាមេរីកាំង ក៏អាចវាយមុនបានដែរ ប្រសិនបើមិនចង់ឱ្យកូរ៉េ ខាងជើងមានឱកាសប្រមូលកម្លាំងបាន បើមិនធ្វើទេគ្រោះថ្នាក់ក៏មានកាន់តែច្រើន ពីព្រោះកូរ៉េខាង ជើងមានកម្លាំងទ័ពនឹងសព្វាវុធខ្លាំងជាងគេក្នុង តំបន់ ហើយពង្រាយនៅពាសពេញប្រទេសទាំង អស់, ជាងនេះទៅទៀត កាំជ្រួចមិនត្រឹមតែបាញ់ តម្រង់មកអាមេរីកទេ គេជឿថា ប្រទេសដែល រងគ្រោះជាងគេ គឺកូរ៉េខាងត្បូង នឹង ជប៉ុន មុនគេ ដោយសារតែបង្គងបាញ់កាំជ្រួច៨០០០ដើម ត្រៀម បាញ់មកទីក្រុង“សេអ៊ូល”បានភ្លាមនឹងបាញ់ដល់ក្រុង ធំៗនៃជប៉ុនតែក្នុងរយៈពេៈ១០នាទីតែប៉ុណ្ណោះ។
ប្រសិនបើសង្គ្រាមជាមួយកូរ៉េខាងជើងមិនអាចជៀសវាងបានទេនោះ កូរ៉េខាងជើងអាចបាញ់ កាំជ្រួចនឹងគ្រាប់ប្លោងចេញបានកន្លះលានគ្រាប់ តែក្នុង១ម៉ោង អាចនឹងធ្វើឱ្យខូចខាតជីវិត១០ម៉ឺននាក់ក្នុងរយៈពេលតែ២-៣ថ្ងៃ ហើយប្រជាជនរាប់ លាននឹងភៀសខ្លួនទៅប្រទេសចិនដែលនៅជាប់ កូរ៉េខាងជើងស្រាប់ ដែលគេសង្ឃឹមថា“ចិនមិន ចង់ឃើញវិបត្តិនេះកើតនៅជាប់ប្រទេសខ្លួនទេ”។
ប្រទេសចិនកុម្មុយនិស្តបានចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងនឹងជាមួយអាមេរីក នឹងជាមួយអ.ស.ប ថ្វីត្បិតតែកូរ៉េខាងជើងជា ប្រទេសមិត្តជិតស្និទនឹងខ្លួនច្រើនក៏ដោយ។

ព័ត៌មានទាក់ទង