ភ្នំពេញៈ អាចចាត់ទុកថា ជារឿងចម្លែកមួយដែរ រហូតធ្វើឱ្យមហាជនរិះគន់គ្រប់ៗគ្នាមិនថា រាស្ត្រ ឬមន្ត្រីធំៗ ខណៈដែលក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់បានធ្វើពិធីសប្បុរសធម៌ដោយការចែក ក្តារមឈូសជូនប្រជាពលរដ្ឋជាង២០០នាក់ នៅ ខេត្តកំពង់ធំ។ ជាមួយគ្នា អភិបាលខេត្ត ក៏បាន ចាត់ទុកថា នេះជារឿងមិនល្អពិតមែន ហើយបញ្ជា ឱ្យអភិបាលស្រុក ពិនិត្យករណីនេះជាបន្ទាន់។
ពិធីចែកក្តារមឈូសដល់ជនចាស់ជរាចំនួន២៤០នាក់ ដែលគេឃើញធ្វើឡើងកាលពីពេលថ្មីៗ កន្លងមកនេះ គឺនៅវត្តអណ្តូងឥដ្ឋ វិនយធរោ ស្ថិត ក្នុងស្រុកប្រាសាទបល្ល័ង្គ នាខេត្តកំពង់ធំ ដោយ ភរិយាឧកញ៉ា អ្នកមានទ្រព្យសម្បត្តិ និងជាយក នាយកក្រុមហ៊ុនដែលជាម្ចាស់ទានដ៏កម្រមួយរួម ជាមួយសម្ភារៈប្រើប្រាស់គ្រឿងបរិភោគ និងក្តារ មឈូសថ្មីស្រឡាងចំនួនមួយម្នាក់ជូនដល់ចាស់ ជរា។
ទោះជាយ៉ាងណា គេពុំបានដឹងច្បាស់ថា អ្នក មាននោះ ចែងអំណោយក្តារមឈូសឱ្យទៅចាស់ ជរាក្នុងគោលបំណងបណ្តោះគ្រោះឱ្យស្វាមីនៅចំ ថ្ងៃខួបកំណើតឬយ៉ាងណានោះទេ ប៉ុន្តែទង្វើរបស់ភរិយាអ្នកមានទ្រព្យនោះ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំងតាំងពីវណ្ណៈរាស្ត្រដល់មន្ត្រីថ្នាក់ លើ។ អ្នកខ្លះយល់ថា បើចង់ធ្វើបុណ្យបែបនេះ គួរចែកប័ណ្ណហ្វ្រីមឈូស9ប័ណ្ណប្រើមឈូសឥតគិត ថ្លៃបទៅបានហើយ កុំដល់ថ្នាក់នឹងពេក។ តើជា ការប្រមាថជីវិតឬទេ?។
គណនីហ្វេសប៊ុកឈ្មោះ ឡាវ វ៉ាន់ – ឡ៉ា តទៅទំព័រទី ០៧
ន្វាន បានសរសេរសារបង្ហោះកាលពីវេលាម៉ោង៨ៈ១០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ថា “មានភារកិច្ច និងទំនួលខុសត្រូវស្ទើរាល់ពេល ដែលពេលខ្លះ ខ្ញុំមិនដឹងថា ថ្ងៃនេះ ជាថ្ងៃកំណើតខ្លួន ឯងផងទេ តែមានមនុស្សម្នាក់គាត់មិនដែលភ្លេច ម្តងណាឡើយ មិនថាបុណ្យទាន ថ្ងៃកំណើតខ្ញុំ រឺកូនៗទេ”។ ម្នាក់នោះ គឺភរិយាខ្ញុំ។ ហើយអ្វីដែល គាត់តែងតែធ្វើក្នុងថ្ងៃកំណើតនោះ គឺការចែកទាន ទៅកាន់ដូនចាស់ជរាចំនួន២៤០នាក់ នៅវត្តអណ្តូង ឥដ្ឋ ន្វិយធរោ នាខេត្តកំពង់ធំ។ ស្នាមញញឹមដូន ចាស់ជរា និងក្មួយតូចៗ គឺជាសុភមង្គលបង ហើយ។ អរគុណអូន ចំពោះកាដូកុសលទាំងនេះ។ សូមបុណ្យកុសលដែលក្រុមគ្រួសារយើងបានសាង ជួយឱ្យអ៊ុពូមីងលោតាលោកយាយមានសុខភាព ល្អបរិបូរណ៍ក្មួយៗកុមារតូចៗមានប្រាជ្ញាវាងវៃ ដើម្បី ជាសរសរទ្រូងប្រទេសទៅថ្ងៃក្រោយ។ ជា កូនខ្មែរ ដែលកើតលើដីសុវណ្ណនេះ ខ្ញុំពេញចិត្ត និង ស្រឡាញ់មាតុភូមិខ្ញុំណាស់”។
ពិធីសប្បុរធម៌ដ៏ចម្លែកនេះ បានធ្វើឱ្យប្រជា ពលរដ្ឋមួយចំនួនបានលើកឡើងមតិពីរផ្ទុយគ្នា។ ដោយមតិខ្លះយល់ថា ការចែកអំណោយក្តារមឈូស ជូនមនុស្សចាស់ ជារឿងធម្មតា ព្រោះពួកគាត់ចាស់ ជរាហើយ បើថ្ងៃក្រោយគាត់ទទួលមរណភាព គឺ មានមឈូសប្រើស្រាប់មិនបាច់ចំណាយលុយ ទិញ។ ចំណែកមតិខ្លះយល់ឃើញផ្ទុយវិញថា ជាការ ប្រមាថអាយុជីវិតមនុស្សចាស់ជាង២០០នាក់ ខណៈពួកគាត់នៅមានសុខភាពល្អសោះ បែរជា ចែកក្តារមឈូសឱ្យទៅគាត់ទៅវិញ។ ប្រសិនបើមានបំណងជូនក្តារមឈូសទៅពួកគាត់មែន ក៏គួរ តែចែកប័ណ្ណប្រើប្រាស់ក្តារមឈូសឥតគិតថ្លៃទៅ ពួកគាត់ ពោលគឺថ្ងៃណាគាត់ត្រូវការ គាត់អាចយក ប័ណ្ណនោះ ទៅយកក្តារមឈូសមកប្រើបាន។
អ្នកលេងហ្វេកប៊ុកឈ្មោះ សន្តិភាព ថ្ងៃនេះ បាននិយាយថា “យោបល់ខ្ញុំ បើចង់ធ្វើបុណ្យបែប នេះ គួរចែកប័ណ្ណហ្វ្រីម្ឈូសទៅបានហើយ កុំដល់ ថ្នាក់នឹងពេក។ គាត់យកម្ឈូសទុកនៅណា? តើជា ការប្រមាថជីវិតឬទេ? គេថា អាយុជីវិតមនុស្ស មើលមិនឃើញទេ នៅក្មេងសោះ អាចស្លាប់មុនក៏ ថាបាន”។
ដោយឡែក រឿងនេះផងដែរ ក៏ត្រូវបាន មន្ត្រី រាជការជាច្រើនឈឺឆ្អាលនាំគ្នាជជែកវែកញែក យ៉ាងផុលផុស ហើយយល់ឃើញស្រដៀងគ្នាថា ជារឿងមិនល្អ។ ជាមួយគ្នាតាមរយៈបណ្តាញសង្គម តេឡាក្រាម នារសៀលថ្ងៃទី៥ ខែមករានេះ អភិ បាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា លោកបានបញ្ជាឱ្យអភិបាលស្រុកប្រាសាទបល្ល័ង្គ ចុះពិនិតករណីនេះហើយ។ លោក សុខ លូ ៈ “រឿង នេះ ពិតជាមិនល្អមែន។ ខ្ញុំបានសួរទៅស្រុក ក៏មិន បានដឹងរឿងនេះដែរ។ នេះជាពិសោធន៏មួយ។ ខ្ញុំ កំពុងអោយលោកអភិបាលស្រុកពិនិត្យករណី នេះ។ អរគុណ”។
ទោះជាបែបណាអង្គភាពសារព័ត៌មាន ជាម ភៀសត មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ នៅ រសៀលថ្ងៃទី៥ ខែមករានេះ ប៉ុន្តែអគ្គនាយកក្រុម ហ៊ុនទឹកបរិសុទ្ធ វីតាល់ បានប្រាប់សារព័ត៌មានក្នុង ស្រុកមួយថា ការចែកក្តារមឈូសជូនជនចាស់ជរា ជាង២០០នាក់ នៅខេត្តកំពង់ធំនេះ គឺធ្វើឡើងតាមការស្នើសុំពីប្រជាពលរដ្ឋផ្ទាល់។