Top Mobile Banner

ទស្សនៈ“ទិវា៧មករា”សម្រាប់ពលរដ្ឋខ្មែរ

ដោយ ពិន សំខុន
ឡូវែលៈ នាថ្ងៃ៧មករាឆ្នាំ២០១៨នេះ នាយក ដ្ឋានអគ្គកុងស៊ុលខ្មែរនៅឡូវែលមានការរៀបចំប្រារឰពិធីបុណ្យជាតិមួយដែលបានបាត់បង់ប្រជា ប្រីយភាពនៅក្នុងចំណោមសហគមន៍ខ្មែរស្ទើរតែ អស់ទៅហើយ មិនតែប៉ុណ្ណោះមានទាំងបាតុកម្ម ប្រឆាំងនឹងការប្រមូលផ្តុំមនុស្សសម្រាប់ពិធីជប់ លៀងបុណ្យទៀតផង។ ឆ្នាំនេះជាងឆ្នាំណាទាំងអស់ ថ្ងៃ“៧មករា”ប្រជាពលរដ្ឋដើមកំណើតខ្មែរនៅ ឡូវែលនឹងនៅគ្រប់តំបន់ដែលមានការប្រារឰពិធី បុណ្យនេះ មានភីឡាដែលហ្វៀ ឬនៅឡុងប៊ីចមិន ត្រឹមតែមិនជឿស្មារតី“ដែលថារណសិរ្ស២ធ្នូមក រំដោះប្រជាពលរដ្ឋពីរដ្ឋអំណាចខ្មែរក្រហមនៅថ្ងៃ៧មករា”ផ្សព្វផ្សាយដោយរដ្ឋាភិបាលនោះទេ ថែមទាំងធ្វើចលនាបាតុកម្មប្រឆាំងថា “រដ្ឋាភិបាល ធ្វើការសរសេរប្រវត្តិសាស្ត្រឡើងវិញ ដើម្បីយក ល្អតែខ្លួនឯង” ដែលតាមពិតទៅ គឺជាថ្ងៃដែលយួន បន្តរលុកលុយកម្ពុជារណសិរ្ស២ធ្នូ គឺជារណសិរ្សបង្កើតឡើងដោយ យួន(ឡេឌឹកថូ) ហើយយក ខ្មែរទៅបំរើផលប្រយោជន៍គេ តាំងតែពី៧មករា នោះរហូតដល់សព្វថ្ងៃនេះ ជាលក្ខណផ្លូវការតែ ប៉ុណ្ណោះ។

គេអាចនឹងជឿគណបក្សប្រជាជនបានប្រសិន បើការរំដោះនោះបន្តរដោយនយោបាយថែរក្សា ជីវិតប្រជាពលរដ្ឋខ្មែរ បើកចំហររកជំនួយពីប្រទេស ជាមិត្រនានា ដើម្បីធានានូវសន្តិភាពធ្វើអភិវឌ្ឍន៍ ដើម្បីសេចក្តីចំរើនរបស់ពលរដ្ឋដែលទើបនឹងចេញពីរងគ្រោះ… ក៏ប៉ុន្តែទ័ពយួនបែរជានៅពេញស្រុក ខ្មែរនៅបន្តរភាពរហេមរហាម រហូតដល់អន្តរជាតិគេបណ្តេញក្បាលយួននៅឆ្នាំ១៩៨៨ ឱ្យចាក ចេញពីកម្ពុជា គេបានដាក់លក្ខខណ្ឌឱ្យគោរពកិច្ច ព្រមព្រៀង តាមសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ … ខ្មែរបានសុខ២-៣ឆ្នាំ នៅពេលមានទ័ពអង្គការ សហប្រជាជាតិនៅគ្រប់គ្រងរៀបចំការបោះឆ្នោត ប្រកបដោយភាពយុត្តិធម៌, ក៏ប៉ុន្តែនៅមានអ្នកក្បត់ នឹងកិច្ចព្រមព្រៀងដោយចេត្តនា ក្នុងនោះមាន លោក ហ៊ុន សែន ដែលក្នុងនាមនៃសន្តិភាពបាន កាប់សម្លាប់ដៃគូរប្រកួតនយោបាយធ្វើរដ្ឋប្រហារ បំផ្លាញសម្បត្តិជាតិ បំផ្លាញសម្បត្តិពលរដ្ឋខ្លួនឯង បំរើបរទេសដោយចំហរបំរើនឹងលើកដំកើងតែ ក្រុមគ្រួសារខ្លួនឯង រហូតដល់បានអំណាចកំពូល ធំជាងស្តេច ធំជាងសភាជាតិ ឥឡូវគណបក្សប្រជាជននេះ ស្ថិតនៅពីលើធំជាងរដ្ឋធម្មនុញ្ញខ្មែរទៅ ទៀត។ មកដល់ដំណាក់ការនេះហើយ តើអត្ថន័យ “៧មករា”នេះ វាខុសអ្វីខ្លះពីរបបផ្តាច់ការនៃរបប ខ្មែរក្រហម ដែលបានបំរើផលប្រយោជន៍“យួន” ដោយលាក់មុខក្នុងនាមនៃអ្នកស្នេហាជាតិគ្មាន មន្ទិលទាល់តែអស់៣លានជីវិត ទើបសង្ស័យថា “របបខ្មែរក្រហមនេះ ក្បត់ជាតិឯងទេដឹង?” ឥឡូវ យើងគួរប្តើមសង្ស័យហើយឬនៅ ចំពោះរបប បច្ចុប្បន្ន ដែលពុំបានធ្វើអ្វីសោះជូនប្រជាជាតិក្រៅ ពីបំផ្លាញអ្នកស្រុក ដើម្បីប្រយោជន៌យួនលើកដំកើង តែក្រុមគ្រួសារនឹងបរិវារខ្លួនឯង?
យើងបានទទួលលិខិតអញ្ជើញមួយច្បាប់ ដើម្បីទៅចូលរួមអបអរសាទរជប់លៀង“៧មករា” នៅភោជនីយដ្ឋានប៉ៃលិនឡូវែល តែយើង“ពុំបាន ឆ្លើយតបជាវិជ្ជមាន”ទេ ។ កាលពីជំនាន់កម្ពុជានៅ មានរចនាសម្ព័ន្ធពហុបក្សយើងក៏ធ្លាប់បានចូលរួម ដែរ, តែដោយសារពេលនេះ នៅកម្ពុជាឯណោះ គណបក្សប្រជាជនដែលកំពុងកាន់អំណាចសព្វថ្ងៃ មិនមានដំណើរការដូចស្មារតីស្រឡាញ់ជាតិនឹងប្រជាពលរដ្ឋខ្មែរនោះទេដូចស្មារតី“៧មករា”របស់ ខ្លួនទៀតទេ, ថ្មីៗនេះទៀត គេបានរំលាយលទ្ធិប្រ ជាធិបតេយ្យរំលាយគណបក្សប្រឆាំងដែលរាស្ត្រ បោះឆ្នោតឱ្យចាប់ខ្លួនអ្នកតំណាងរាស្ត្រអ្នកបំរើសង្គម ស៊ីវិលនឹងបិតការសែតឯករាជ្យ,ចែករំលែក អាសនៈ ដំណាងរាស្ត្រនឹងអាសនៈឃុំសង្កាត់ដូចគេកាត់នុំ ចែកគ្នាស៊ី គឺរដ្ឋាភិបាលបាននាំកម្ពុជាមកដល់ដំណាក់ ការមួយថ្មីហើយ ដែលថា “រណសិរ្សរបស់គណបក្ស ប្រជាជនបានរំដោះកម្ពុជាចេញពីខ្មែរក្រហមកុម្មុយនិស្តមួយទៅចូលរបបខ្មែរក្រហម“មួយទៀត តែប៉ុណ្ណោះ។ ការចូលរួមរបស់យើងនឹងបានន័យ ថា អបអរសាទរនឹងការរំលាយរបបប្រជាធិបតេយ្យ សេរីនឹងពហុបក្សនៅកម្ពុជាដូច្នោះដែរ ទៅស្រឡាញ់ របបផ្តាច់ការដែលជាគោលដៅផ្ទុយគ្នាពីស្មារតី “សារព័ត៌មានសេរី”របស់យើងស្រឡះ។
ថ្ងៃ៧មករា នៅកម្ពុជានាឆ្នាំ២០១៨នេះ គឺជា ឆ្នាំដែលកំសត់នឹងដុនដាបជាទីបំផុត មានការគាបសង្កត់លើសារព័ត៌មានសេរីដ៏ធ្ងន់ធ្ងរ មានការចាប់សមាជិកអភ័យឯកសិទ្ធបក្សប្រឆាំងដាក់គុកមិនមានសង្ឃឹមការដោះលែង, មានការប្រើយន្តការ រដ្ឋសម្រាប់អំណាចផ្ទាល់ខ្លួននឹងគ្រួសារខ្លួន, ការ បំភិតបំភ័យនឹងភូតភរដោយគ្មានរអែង តាមកញ្ចក់ ទូរទស្សន៍តាមវិទ្យុ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដោយគ្មានកម្លាំងនយោបាយណាហ៊ានប្រឈម មុខជំនួសពលរដ្ឋបានឡើយ។ ការភ័យក្លាខ្លាច“ឈ្លប”សារជាថ្មីនេះកំពុងនាំឱ្យមានការគេចខ្លួនរបស់ ពលរដ្ឋទៅតំបន់ផ្សេងនឹងទៅប្រទេសជិតខាង ឬក៏បិទមាត់ជិតឈឹងតែម្តង, ប្រទេសគ្មានបណ្តាញ ទាក់ទងសេរីទេ ដែលធ្វើឱ្យប្រជាជាតិត្រឡប់ទៅ ទីងងិត គ្មានព័ត៌មាន គ្មានការជួយវិនិច្ឆ័យ… នៅសល់តែពលរដ្ឋភ័យ -ព្រួយ -ខ្លាចរអារ- ស្តាប់ បញ្ជាដែលជាវត្ថុបំណងគ្មានផ្លាស់ប្តូររបស់រដ្ឋបាល ហ៊ុន សែន បច្ចុប្បន្ន ។
នៅក្រៅប្រទេសឯណេះ ខ្មែរអ្នកតស៊ូប្រឆាំង នឹងរបបផ្តាច់ការ ហ៊ុន សែន បានបញ្ចោញស្នាដៃ ជាមួយប្រជាជាតិមហាអំណាចស្រឡាញ់ប្រជា ធិបតេយ្យ ប្រកបដោយជោគជ័យ ដែលគេសង្ឃឹម ថា អាចនឹងទប់ទល់របបភូតកុហក“៧មករា”ឱ្យ ចុះញ៉មពលរដ្ឋខ្មែរវិញបាន នាខែមករា២០១៨ នេះ។ ប្រទេសទាំងនោះ ក៏ធ្លាប់បានជួយបណ្តេញ យួនដែលបន្តុបរដ្ឋបាល“អាយ៉ង”របស់ខ្លួនចេញពី កម្ពុជាបានកាលពីឆ្នាំ១៩៨៨ម្តងហើយ ដាក់គំនាប សេដ្ឋកិច្ចលើ“យួន-ឡាវ-កម្ពុជា”ជាង១០ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព, តែក្រោយមកមិនរៀង វានៅតែបន្លំចូលមកវិញ តាមរយៈការឃុបឃិត របស់សម្តេចស៊ីហនុ នឹងក្រុមក្បត់សន្ធិសញ្ញាដែល ខ្លួនឯងបានចុះហត្ថលេខា រហូតដល់វាងើបមុខវិញ រួច, ឥឡូវសហគមន៍អន្តរជាតិ គេបានមើលឃើញអំពើក្បត់ដ៏ធំធេងម្តងទៀត គេបានសម្រេចថា “ចាត់ការជាបន្ទាន់”ហើយ។ សង្ឃឹមថា “ទិវា៧ មករា”២០១៨ ជាទិវាដ៏អាម៉ាសចុងក្រោយបង្អស់ ដែលពួកបោកប្រាស“រណសិរ្ស២ធ្នូ-យួនបន្តុប”ត្រូវបញ្ចប់សកម្មភាពបោកប្រាសប្រជាពលរដ្ឋខ្មែរ ជាស្ថាពរ។

 

ព័ត៌មានទាក់ទង