អឺរ៉ុប ថ្ងៃទី១ធ្នូ២០២៣
អនុប្រធានាធិបតីអាមេរីកាំង កាមាឡា ហារីស កំពុងមានវាសនាឡើងខ្ពស់ មិនចេះចប់ ជាកូនស្រីផង ជាកូនកាត់ជនជាតិឥណ្ឌា(ម្តាយ)នឹងយាម៉ាអ៊ីកាំង(ឪពុក)ផង នរណាក៏ហ៊ានទាយថា«គាមាឡា នឹងឡើងខ្ពស់ ចប់អស់ត្រឹមអនុប្រធានាធិបតីហ្នឹងហើយ…» តែខ្មែរផុសមើលឃើញថា«នៅពីមុខ កាមាឡា ហារីស មេឃនៅស្រឡះចែស ហាក់ដូចជាគ្មានឩបស័គ្គអ្វីធំដុំ នៅរារាំងផ្លូវរាសីនាង មិនឲ្យឆ្លងទៅកាន់ដំណែងខ្ពងខ្ពស់បំផុត ជាប្រធានាធិបតីសហរដ្ឋអាមេរីក ថ្ងៃណាមួយ បាននៅឡើយទេ។
ហេតុអ្វីក៏ហ៊ានអះអាងយ៉ាងដូច្នេះ?
គេចំអកឲ្យនាង ជាប្រចាំថា ពេលវេលារបស់ជនមានកំណើតជាបរទេស ជាស្បែកខ្មៅ ហើយជាស្ត្រីភេទទៀត ឱកាសអ្នកមិនទាន់មកដល់ទេ ! ទំនងជាមែនហើយ ពីព្រោះជនអាមេរីកាំងស្បែកស គេប្រកាន់ខ្លាំងចំពោះលក្ចណៈសម្បត្តមនុស្ស ទាំង៣យ៉ាងនេះណាស់ ។ លោកបច្ចុប្បន្នប្រធានាធិបតី ជោ បាយដិន បានជ្រើសយក កាមាឡា ហារីស ជាអនុប្រធានាធិបតី មិនមែនត្រឹមតែចង់ប្រមូលតែសន្លឹកឆ្នោតជនជាតិពណ៍សម្បុរខ្មៅតែប៉ុណ្ណោះទេ គឺលោកសំដៅទៅរកលំនឹងរបស់គណបក្សប្រជាធិបតេយ្យ អាចកាន់អំណាចពិភពលោក ប្រជែងជាមួយគណបក្សសាធារណរដ្ឋដ៏ខ្លាំងខ្លា ឲ្យនៅយូរអង្វែងតទៅទៀតបាន ពីព្រោះនាង កាមាឡា ក៏ជាអ្នកកាន់សម្លេងឆ្នោត ដែល ជោ បាយដិន ខ្វះទាំងអម្បាមាណ នៅក្នុងកណ្តាប់ដៃនាងទាំងអស់ ។
តើឆ្នោតអ្វីខ្លះទៅ ដែល ជោ បាយដិន នឹងគណបក្សប្រជាធិបតេយ្យត្រូវការពី កាមាឡា ?
ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ កាមាឡា បានកាន់ដំណែងជាអនុប្រធានាធិបតី ប្រកបដោយដំណើរការឥតខ្ចោះ តែគេថា«ជាអនុប្រធានាធិបតី គ្មានកាងារអ្វីធ្វើទេ!» កាមាឡាបានឆ្លើយថា«ជាមន្ត្រីទី២ក្នុងសហរដ្ឋអាមេរីក ជាតួរនាទីសម្រាប់សុវត្ថិភាពរបស់ប្រធានាធិបតី នោះជារដ្ឋធម្មនុញ្ញ»។ តែនៅក្នុងពេលពេញ៣ឆ្នាំនោះ កាមាឡា បានក្លាយជាអ្នកនាំសាររបស់គណបក្សសាធារណរដ្ឋ ទៅដល់ស្ត្រីភេទ ទៅដល់យុវវ័យអាមេរីកាំង នឹងពលរដ្ឋអាមេរីកាំងទាំងមូល… ធ្វើឲ្យពលរដ្ឋមើលឃើញថា កាមាឡា មានសមត្ថភាពគ្រប់គ្រាន់ ដោយសកម្មភាពសង្គមកិច្ច សម្រាប់កាពាឩត្តមគតិគណបក្សប្រជាធិបតេយ្យបាន ជាអ្នកប្រយុទ្ទនយោបាយវ័យក្មេង ជាអ្នកជំនួសលោក ជោ បានយដិន បាន នៅគ្រាមានអាសន្ន ពីព្រោះនាងធ្លាប់ប្រយុទ្ទតែម្នាក់ឯង ដើម្បីដំណែងជាចៅក្រមរដ្ឋ ជាសមាជិកសភា ជាសមាជិកព្រឹទ្ទសភា ជាហូហែរគួរជាទីគាប់ចិត្តរួចមកហើយ នាងក៏បានចេញទៅបំពេញភារៈកិច្ចជំនួសលោក បាយដិន នៅឯបរទេស ជាអ្នកការទូត បានយ៉ាងប្រសើររួចហើយ ទៀតដែរ។
នៅអាណត្តិមុន នាជំនាន់របស់លោក ឌណល់ ត្រាំ មានបេក្ខនារីរបស់គណបក្សប្រជាធិបតេយ្យ ហ៊ីឡារី គ្លីងតុន បានបោះកន្សែងចោលកណ្តាលទី ដោយចាញ់ល្បិចឃោសនារបស់បេក្ខជន ត្រាំ ខាងគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការនយោបាយ«ស្តាំផុតនិយម» ហើយក៏ពុំមែនជាឩត្តមគតិរបស់គណបក្សដែលគាំទ្របេក្ខភាពរបស់ខ្លួនដែរ។ ប្រសិនបើមានការប្រកួតសាជាថ្មីជាមួយ កាមាឡា ហារីស គណបក្សប្រជាធិបតេយ្យ មើលឃើញថា កាមាឡា ហារីស អាចប្រយុទ្ទគ្នា ជាមួយក្រុមស្តាំផុតនិយមបាន ដោយសារ កាមាឡា ធ្លាប់ជាពូជអ្នកប្រយុទ្ទដ៏ស្វិតស្វាញម្នាក់ ដោយខ្លួនឯង ជាយូរឆ្នាំមកហើយ ខុសគ្នាពី ហ៊ីឡារី ដែលមានប៊ីល គ្លីងតុន ជាប្តីនឹងជាប្រធានាធិបតី តែងតែគាំទ្រភរិយាជាប្រចាំ នៅក្បែរខ្លួន ។
បេក្ខនារីប្រធានាធិបតី នៅពេលជាប់ឆ្នោត នឹងក្លាយជា«ប្រធានាធិបតីស្ត្រីប្រវត្តិសាស្ត្រ» បន្ថែមពីនោះជាស្ត្រីស្បែកខ្មៅថែមទៀត គឺជាមោទនភាពជាប្រវត្តិសាស្ត្រ២ជាន់ សម្រាប់គណបក្សប្រជាធិបតេយ្យ ដែលនៅខាងគណបក្សសាធារណរដ្ឋ ពុំទាន់មានបេក្ខនារីគំរូនេះនៅឡើយទេ ។ កាមាឡា ហារីស គឺជាសេចក្តីសង្ឃឹមរបស់ពលរដ្ឋអាមេរីកាំងស្បែកខ្មៅ យ៉ាងកក់ក្តៅ ដែលខិតខំងើប«តស៊ូដើម្បីសិទ្ទិស្មើគ្នា របស់ពលរដ្ឋ» តាំងពី១០០ឆ្នាំមកហើយ ទើបតែមកដល់ឆ្នាំ2009-2017 ទើបមានប្រធានាធិបតីសម្បុរខ្មៅជាដំបូងបង្អស់ គឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនោះជាប្រផ្នូលល្អបំផុត សម្រាប់ដំណើររបស់«ស្ត្រីស្បែកខ្មៅ»ទៅកាន់ដំណែងជាអនាគតប្រធានាធិបតីអាមេរីកាំង ទៅថ្ងៃមុខ ដែលពេលនេះ នៅលើផ្លូវនេះ មានតែ កាមាឡា ហារីស តែម្នាក់គត់ ។ ស្ត្រីទី១ ដែលមានពណ៍សម្បុរខ្មៅ ជាប្រធានាធិបតី សហរដ្ឋអាមេរីកនៅសល់តែមោទនភាព១នេះទៀតទេ ដើម្បីជម្រុញកិត្តិយសប្រទេសឲ្យទៅជាមហាប្រទេសប្រជាធិបតេយ្យ នឹងគោរពសិទ្ទិមនុស្ស ពេញលេញនៅក្នុងសកលលោកបាន ។
លោកប្រធានាធិបតី ជោ បាយដិន មានអាយុ៨១ឆ្នាំហើយ ពលរដ្ឋអាមេរីកាំងជាច្រើនយល់ថា«លោកចាស់ពេកហើយ» ប៉ុន្តែលោកនៅតែបង្ហាញថា លោកនៅតែមានកម្លាំងកំហែង ដឹកនាំកិច្ចការនយោបាយក្នុងនឹងក្រៅប្រទេស បានយ៉ាងកក់ក្តៅរាល់ថ្ងៃបាន, ខាងគណបក្សរបស់លោកក៏យល់ដូចគ្នាដែរ តែលោកនៅតែចចេសឈរឈ្មោះដដែល ពីព្រោះតែលោកជាបេក្ខជនគណបក្សប្រជាធិបតេយ្យតែម្នាក់គត់ ដែលអាចប្រកួតឈ្នះនឹងលោក ឌណល ត្រាំ បាន ហេតុនេះហើយបានជា កាមាឡា ហារីស គឺជាចម្លើយរបស់លោក សម្រាប់កាពារការទិទានថា«បាយចិនចាស់ពេកហើយ»នោះឯង។
តាំងតែពីអាណត្តិលោកប្រធានាធិបតី ឌណល ត្រាំ ចលនា«ស្តាំផុតនិយម»មានទាំង«ណាស៊ីនិយម»បានផុសរីករាលដាល រហូតដល់ធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាពពិភពលោក ពួកកុម្មុយនិស្តមានចិននឹងរុស្សី រួមដៃនឹងប្រទេសក្រីក្រជាច្រើន បង្ករនយោបាយប្តេចការនិយម ភាពមហន្តរាយកាន់តែកើនច្រើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យកេរឈ្មោះសហរដ្ឋអាមេរីក បាត់បង់ពិអ្នកកាពារសេរីភាពពិភពលោកអស់រលីង ហើយចុះអូនថយទៅជាមហាប្រទេស«អាត្មានិយម»ទៅវិញ មិនទាំងគោរពរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនឯងថែមទៀត ។ លោក ជោ បាយដិន នឹង កាមាឡា ហារីស នៅពេលជាប្រធានាធិបតីបន្តរវេន បានជួសជុល ស្ថានភាពអស់ទាំងនោះ ឡើងវិញបានក្នុងរយៈពេលកាន់ដំណែងតែ៣ឆ្នាំ បង្ក្រាបចិន(នៅសមុទ្រខាងត្បូង)នឹងរុស្សី(នៅអ៊ូក្រែន)ឲ្យចេះទន់ភ្លន់មកវិញ អាមេរីកក៏បានប្រែជាប្រទេសម្ចាស់ពិភពលោក ជាទីពឹងពាក់នៃប្រទេសលោកសេរីទាំងអស់ ត្រឡប់មកវិញបាន សូម្បីតែភេរវករហាម៉ាស់(នៅមជ្ឃឹមបូពា៍) ក៏ត្រូវដោះលែងជនអាមេរីកាំងចាប់ជាឈ្លើយ មកឲ្យអាមេរីកមុនគេដែរ។ ក្នុងបទពិសោធន៍ជាម្ចាស់ពិភពលោកនេះ កាមាឡា តែងនៅជាប់ធ្វើសេចក្តីសម្រេចចិត្តជាមួយ ជោ ដែលមានបទពិសោធន៍នឹងជំនាញកិច្ចការពិភពលោក ជាង៤០ឆ្នាំមកហើយនោះ ជានិច្ច។
តើ កាមាឡា ហារីស នឹងក្លាយជាប្រធានាធិបតីដោយវិធីណា?
លោក ជោ បាយដិន តំណាងឲ្យគណបក្សប្រជាធិបតេយ្យ បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិទី២របស់លោក អមដោយបេក្ខនារីអនុប្រធានាធិបតីដដែល គឺ កាមាឡា ហារីស(អាយុ៥៩ឆ្នាំ), ពុំមានបេក្ខជន ឬបេក្ខនារីខាងប្រជាធិបតេយ្យណាផ្សេង ឈរឈ្មោះប្រជែងនឹងលោកទេ ដូច្នេះលោកនឹងទៅប្រជែងជាមួយបេក្ខជនឬបេក្ខនារី ដែលឈ្នះឆ្នោតខាងគណបក្សសាធារណរដ្ឋតែម្តង ។ មកទល់ពេលនេះ លោកអតីតប្រធានាធិបតី ឌណល ត្រាំ បានឈរឈ្មោះរួចហើយ មានប្រជាប្រីយភាពខ្លាំងណាស់ បើតាមការស្ទង់មតិ លោក ត្រាំ អាចនឹងឈ្នះលោក បាយដិន ក្នុងទូលេខ ៥៤% ទល់នឹង ៤៦%របស់លោកបាយដិន។ ប៉ុន្តែលោក ត្រាំ កំពុងជាប់បណ្តឹងនៅតុលាការ ច្រើនករណី អាចនឹងដោះខ្លួនមិនរួចពីកាចោទប្រកាន់ នាំឲ្យមានទោស នោះជាហេតុធ្វើឲ្យអ្នកបោះឆ្នោតឲ្យលោក មិនតិចជាង១០%ទេ ដែលរារែកមុនពេលបោះឆ្នោត ។ រីឯបេក្ខជនឯទៀត ៗនៃគណបក្សសាធារណរដ្ឋ មិនអាចយកឈ្នះបេក្ខភាព បាយដិននឹងកាមាឡា បានទេ។ ស្របគ្នានឹងនយោបាយក្រៅប្រទេសរបស់ បាយដិន នឹងសេដ្ឋកិច្ចក្នុងប្រទេស មានអំណោយផល លោក បាយដិន នឹងមានសំណាងច្រើនជាងលោក ត្រាំ នៅពេលបោះឆ្នោតឆ្នាំ២០២៤ខាមុខនោះ ។ បើលោក បាយដិន បានជាប់ឆ្នោតហើយ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរីកបានចារុទៀតថា«អនុប្រធានាធិបតីនឹងឡើងជាប្រធានាធិបតីបន្តរ ជាស្វ័យប្រវត្ត នៅពេលប្រធានាធិបតីបាត់បង់ជិវិត» ពេលនោះឯងហើយ ដែល កាមាឡា ហារីស នឹងឡើងកាន់ដំណែងជាប្រធានាធិបតីស្រី នឹង ជាស្ត្រីស្បែកខ្មៅទីមួយ សម្រាប់សហរដ្ឋអាមេរីក ហើយនោះក៏ជាគម្រោងការរបស់លោក ជោ បាយដិន នឹងគណបក្សរបស់លោកដែរ។
ក្នុងករណីដែលលោកប្រធានាធិបតី បាយដិន បន្តរដំណើរ ជាមួយ កាមាឡា ហារីស រហូតដល់ចប់អាណត្តិ ឆ្នាំ២០២៨, អនុប្រធានាធិបតី កាមាឡា ហារីស ទំនងជានឹងឈរឈ្មោះជាបេក្ខនារីប្រធានាធិបតី ដោយខ្លួនឯង សម្រាប់កាបោះឆ្នោត២០២៤នោះ ពីព្រោះ បាយដិន ពុំអាចឈរឈ្មោះជាថ្មីទៀតបានទេ ។ គេចាំថា ស្ថិតិបានចារុយ៉ាងដូច្នេះ«អនុប្រធានាធិបតីដែលឈរឈ្មោះជាប្រធានាធិបតី មាន១៥នាក់ហើយ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក» ។
ដូច្នេះលោកស្រី កាមាឡា ហារីស បានគូសផ្លូវទៅកាន់សេដ្ឋវិមាន រួចជាស្រេចហើយ សម្រាប់ដំណែងជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរីក ៕