រឿងប្រលោមលោក រឿងចៅពិន (តពីលេខមុន) រឿងប្រលោមលោក ដោយ ខ្មែរផុស USA ចេញផ្សាយ February 5, 2018 73 តពីលេខមុន តពីមាត់បន្អួចនៃថ្នាក់កុមារដ្ឋាន“គ”ទៅ គេអាចមើលឃើញចរាចរតាមផ្លូវថ្នល់ដែលជាដីទួល បានយ៉ាងងាយរថយន្តទាហ៊ាននឹងស៊ីវិល បានបរ កាត់ទីនៅះយ៉ាងច្រើនមែន តែនៅពេលឃើញ រថយន្ត“ជេអិនសេ” ឬ“កាត់ៗ” ឬក៏“ហ្សីប”ម្តងៗ ក៏ចេះតែនឹកថាជារថយន្តនៃបន្ទាយជើងខ្មៅរបស់ ឪពុកខ្លួនជាញឹកញយ… ព្រឹកមួយនៃចុងខែកញ្ញា ក៏មានក្បួនរថយន្តយោធាប្រមាណជា១០គ្រឿង ដឹកគ្រួសារទាហ៊ានយ៉ាងពេញណែន បើកឡើង គគ្រឹកផែនដី បន្តរកន្ទុយគ្នាមិនដាក់ ចៅពិននឹក ថា ប្រាកដជាក្បួនរថយន្តទាហ៊ាន ជៀនវៀិេ លិំតិារិេ ដែលនាំក្រុមគ្រួសារលោកកុម៉ង់ដង់ ម៉ាំងសំដៅទៅភ្នំពេញនោះប្រាកដជាមិនខានទេ ដែលធ្វើឱ្យចៅពិនស្រងូតស្រងាត់ក្នុងចិត្តយ៉ាងខ្លាំង ខុសប្រក្រដី អស់មួយព្រឹក ធ្វើឱ្យអ្នកគ្រូម៉ាន់យ៉ុន ឆ្ងល់ពីអកប្បកិរិយាចំឡែករបស់ចៅពិន ហើយក៏ សួរថា“តើចៅពិន មានការលំបាកក្នុងចិត្តរឿងអ្វី បានជាមិនចូលរួមក្នុងសាលាជាមួយនឹងគេ នៅ ព្រឹកនេះ?“ចៅពិនតបទៅវិញថា”ឥតមានអីទេ អ្នកគ្រូ! អ្នកគ្រូក៏បន្តថា “បើឯងមានអីនឹងប្រាប់ អ្នកគ្រូ ចូរឯងលើកដៃ អ្នកគ្រូនឹងមកស្តាប់ឯង ដឹងទេ?” ថាហើយក៏ដើរចេញទៅ ទាំងមិនដឹងថា ចំពោះចៅពិន ឪពុក-ម្តាយរបស់គេបានចាកចេញ ពីកំពង់ស្ពឺ ដោយឥតបានលាគ្នាយ៉ាងនេះ ចៅពិន ខកចិត្តខ្លាំងណាស់ ។ ពេលចេញទៅហូបបាយថ្ងៃត្រង់នៅម៉ោង ១១ ចៅពិនបានសួរសំនួរទៅបងស្រីរបស់ខ្លួនអ្នក បង ស៊ុននី តបថា “ម៉ាក់បានប្រាប់អ្នកបងពី ម្សិលមិញថា ពួកគាត់ត្រូវចេញដំណើរនៅថ្ងៃស្អែក នេះហើយ ដូច្នេះគឺនៅថ្ងៃនេះហើយ…” “ ចៅពិន និយាយប្រាប់បងថា“ខ្ញុំបានឃើញឡានកុងវ័រជា ច្រើន ពីព្រឹកមិនចេញកាត់តាមសាលាខ្ញុំ ខ្ញុំដឹងថា ម៉ាក់ប៉ាមុខជានៅក្នុងនោះហើយ!…” អ្នកបងតប ថា “អូនឯងពូកែទាយណាស់…”ចៅពិនក៏សប្បាយ ចិត្ត ដោយបានទាយត្រូវ អ្នកបងក៏បន្តថា “នៅពេល ពួក គាត់រៀបចំផ្ទះស្រួលបួលនៅភ្នំពេញយើងនឹង នាំគ្នាទៅលេងគាត់នៅឯភ្នំពេញវិញម្តងមែនទេ?” ចៅពិនក៏រីករាយមកវិញ រួចតបថា“មែនហើយ ! យើងនាំគ្នាជិះឡានឈ្នួលទៅភ្នំពេញ ទៅលេងប៉ា ម៉ាក់ មែនទេ!…” ងាកមកសួរក្មួយៗ អាធា នឹង អាព្រឿងដែលនៅតូចៗនៅឡើយ គេក៏នាំគ្នាសើច ហើយទះដៃផង… បន្តហូបបាយនឹងសម្លរនឹងឆា យ៉ាងរីករាយ។ ម៉ោង១កន្លះ ចៅពិន ស្លៀកពាក់យួរកាតាបលឿងរបស់ខ្លួនចេលដំណើរទៅសាលា រៀនសាជាថ្មី ស្របពេលនឹងមិត្ត“ពីម៉ឺន”ចេញទៅ រៀនដែរ ក៏ដើទៅជាមួយគ្នាជជែកល្អូនល្អឺនមិន ដឹងជារឿងអ្វីខ្លះទេ…។ ម្តាយពីម៉ឺនចូលចិត្តអាន សៀវភៅ គំនូរខ្មែរដែលនិយាយពីរឿងព្រេងនានា រីឯលោកដូងជាឪពុក ចូលចិត្តអានរឿងគំនូរជាភាសា បារាំងទាំងអស់គ្នាតែងនិយាយរឿងទាំងនោះ មកប្រាប់កូនទាំង២ជារឿយៗ… ម៉្លោះហើយ“ពីរម៉ឺន”តែងយករឿងទាំងនោះមករ៉ាយរ៉ាប់ប្រាប់ “ចៅ ពិន” ដែលតាមសួរដំណើរសាច់រឿងយ៉ាងជក់ចិត្ត ធ្វើឱ្យដំណើរទៅសាលារៀនក្លាយទៅជាជិត បង្កើយ ។ សាលារៀនយើងសង់សង់ពីឈើប្រកស្លឹក នៅប្របមាត់ស្ទឹងព្រែកត្នោតមិនធំទេ តែទទួល បានសិស្សប្រមាណ៥០នាក់ក្នុងមួយថ្នាក់ៗដែរ ។ នាខែក្តៅថ្នាក់យើងមិនក្តៅទេ មានទាំងខ្យល់ បក់ពីស្ទឹងទៀតផង តែបើខែភ្លៀងវិញទឹកលិច ដល់ជើងតុ តែអ្នកគ្រូមិនឱ្យសិស្សឈប់នៅផ្ទះទេ, ម៉្លោះហើយរៀនផង យកជើងគោះទឹកលេងផង មិនអផ្សុកទេ ប៉ុន្តែនៅពេលដើរឆ្លងស្ពានដែកដើរទៅផ្ទះវិញទើបគួរឱ្យខ្លាច ពីព្រោះទឹកហូរនៅក្រោម ស្ពានខ្លាំងណាស់ ហូរនាំទាំងមែកឈើសម្រាមនឹង របស់របរប្លែកៗធំៗ ដែលនៅមាត់ច្រាំងមកគ្មាន សល់។ ពេលមួយនោះ ទឹកឡើងខ្លាំងរហូតដល់ លិចស្ពាន ទើបបានឈប់រៀន ពេលនោះទឹកលិច ទាំងផ្ទះផ្សារ នាំគ្នាដើរលុយទឹកគ្រប់គ្នា, ចាស់ៗ ចលាចលលើកឥវ៉ាន់ឡើងទៅជាន់លើតែក្មេងៗ នាំគ្នាយកចានដែកសម្រាប់បោកខោអាវមកជិះ ធ្វើជាទូកលេងពេញផ្ទះទៅវិញ។ ម្តងបន្តិចៗ ចៅពិនបានចាប់ផ្តើមមានមិត្ត រួមថ្នាក់ស្រីប្រុសជាច្រើន ដែលលេងជាមួយគ្នា បានមានប្រដេញគ្នាលេងបិទពួនជំវិញថ្នាក់រៀន ជាដើម, រីឯ“ពីម៉ឺន”ជាមិត្រនៅផ្ទះជាប់គ្នាតែមិន បានរៀនថ្នាក់ជាមួយគ្នាទេ។ អ្នកគ្រូម៉ាន់យ៉ុន អ្នក គ្រូសុម៉ាលីនឹងលោកគ្រូសម្បត្តិនៅថ្នាក់ជាប់គ្នា ឧស្សហ៍ជយបជជែកគ្នានៅចន្លោះពេលសម្រាក ណាស់ និយាយគ្នារអូករអឺន ទាល់តែគេវាយជួង ទើបដាច់ចិត្តបែកគ្នាទៅថ្នាក់រៀងៗខ្លួន ម៉្លោះ ហើយ នៅពេលចេញលេងនោះ កូនសិស្សស្រែកប្រដេញ គ្នាលេងយ៉ាងដាច់បង្ហៀរ រហូតដល់បែកញើស ជោគខ្លួន ទើបត្រប់ចូលថ្នាក់វិញ។ អ្នកបងស៊ុននី រអ៊ូនឹងចៅពិនមិនចាច់ ពីព្រោះតែប្រឡាក់ខោអាវ ច្រើន ពិបាកតែគាត់ជាអ្នកបោកគួកតែម្នាក់ឯង។ ឆ្នាំ១៩៥៤ជាឆ្នាំដែលកម្ពុជាទទួលឯករាជ្យពេញលេញ គេតែងតែឮសម្លេងអបអរសាទរនឹងស្នាព្រះហស្ថព្រះមហាក្សត្រនរោត្តម សីហនុ ដែល ដេញបារាំងចេញពីកម្ពុជាបាន ដោយប្រមូលប្រជា ពលរដ្ឋក្រោកឡើង ប្រដាប់អាវុធកាន់“កាំភ្លើង ឈើ”ដែលធ្វើត្រាប់តាមគំរូដូចកាំភ្លើងមែនទែន បំពាក់ឱ្យកងជីវពលនឹងនារីក្លាហានទៅដេញទ័ព បារាំង, បងថ្លៃវ៉ាន់ថន ក៏មានកាំភ្លើងឈើនោះ១ដើមនឹងគេដែរ គាត់យកមកផ្ទះពេលណាគាត់ ស្លៀកពាក់ខោអាវកាគី ពាក់“បេរ៉េ”ជាឯកសណ្ឋាន កង“ជីវពល”ប្រចាំក្រុងកំពង់ស្ពឺ, បងប្រុសស្លៀក ឯកសណ្ឋានរបៀបហ្នឹងសង្ហារដែរតើ?។ ចំណែក ឯក្រុមយុវជនមានរចនាសម្ព័ន្ធជា“យុវ័ន”ជាចលនា យុវជនបង្កើតដោយសម្តេច ន.ស៊ីហនុ ពេលនោះ ដែរ គេហៅថា“រាជបូជនីយកិច្ចមហាសាមគ្គី” ដែល នៅគ្រប់សាលារៀនទាំងអស់សិស្សធំៗ គេឱ្យស្លៀក ខោអាវ“យុវ័ន”ពណ៌កាគី ពាក់ស្បែកជើងខ្មៅ មាន ពាក់មួក“បូណេ”កាគីផង, រីឯកូនសិស្សតូចៗ គេ ឱ្យនៅស្លៀកខោខៀវអាវសដដែល។ នៅក្លោង ទ្វារសាលាយើង ក៏ដូចជាអាគ៌ាការិយាល័យនានា សុទ្ធតែមានសរសេរផ្លាកឈ្មោះទីកន្លែងជាអក្សរ ខ្មែរពីខាងលើនឹងភាសាបារាំងពីខាងក្រោមទាំង អស់ ។ ឆ្នាំនោះបន្ទាយទាហ៊ានជើងខ្មៅនឹងជើង ក្រហមក៏បានត្រូវរំសាយនៅសល់តែកងយោធ ពលខេមរភូមិន្ទទៅវិញ ដែលមានឯកសណ្ឋាន មិនប្លែកពីមុនច្រើនទេ តែមានព្រះសង្ហារនៅលើ “បេរ៉េ”ពណ៌កាគីដដែលកងទ័ពនៅរក្សាជំនួយ សម្ភារៈនឹងអាវុធយុទ្ធភ័ណ្ឌពីប្រទេសបារាំង មានកាំភ្លើង“ការាប៊ីន”“មីត្រៃយែទ”“មិតរាយើ” “ម័រជេ”“ផិស្តូឡេ”…ជាបន្តទៅទៀតនៅឡើយ។ ចាប់តាំងពីបារាំងដកទ័ពចេញទៅបន្ទាយ “កុំប៉ាញី”របស់“កុម្មង់ដង់តូម៉ា”នៅខាងត្បូងសាលា ខេត្តក៏ត្រូវរំសាយ ដូចគ្នានឹងបញ្ជាការដ្ឋានកងទ័ព បារាំង នៅពីមុខឃ្លាំងប្រាក់ជាប់គ្នានឹងការិយាល័យ ប៉ូលីស“ជៀមមិសារិតា ដេ ផៀលិចេ”ក៏ត្រូវរំសាយ ដែរ។ នៅឆ្នាំនេះ គេកំពុងរៀបចំ ទីបញ្ជាការកង ទ័ពបារាំងពីពេលមុននោះ ឱ្យទៅជា“សាលាបឋម សិក្សាកណ្តាល-អរៀផុេ ចនេតរេ”វិញ ដែលមាន ជាង៥០បន្ទប់ នឹងត្រូវបើកទ្វារផ្នែកខ្លះ ទទួល សិស្សនៅឆ្នាំក្រោយ ហើយ២ឆ្នាំទៀតសាលាមាត់ស្ទឹងនឹងត្រូវផ្ទេរមកកាន់ អរៀផុេ ចនេតរេ នោះ ដែរ។ ឆ្នាំបន្ទាប់មក ចៅពិនក៏ប្តូរសាលាទៅរៀន នៅ“វត្តម្រុម”វិញ ជាសាលាដែលមាន៥ថ្នាក់ ចៅ ពិនបានចូលថ្នាក់បរិវច្ចនដ្ឋានគឺថ្នាក់ទី១១ នៃសា លាវត្តម្រុម មានអ្នកគ្រូម៉ាលិសជាគ្រូបង្រៀន។ វត្តម្រុមជាវត្តមហានិកាយ មានវិហ៊ារធំចំកណ្តាល សាលាឆាន់នៅខាងកើតវត្ត ព័ទដោយកុដិព្រះ សង្ឃនៅជុំវិញ រីឯខាងលិចព្រះវិហ៊ារ គឺជាចេតីយ ធំតូច បញ្ចប់ដោយស្រះតូចមួយមុននឹងដល់របងខាងលិចវត្ត នៅខាងលិចឆៀងខាងជើង មានប៉ា ឆាបូជាសពនៅទីនោះ ដែលប្រកបដោយដើមស្វាយ ជាច្រើនដើមជាម្លប់ដ៏ត្រជាក់នៅម្តុំនោះ។ អ្នកគ្រូម៉ាលិសកាចឆ្នាសគ្រាន់បើ កូនសិស្ស ខ្លាចគាត់ត្រង់កន្ទុយ តែក៏មានកូនសិស្សខូចណាស់ ដែរ ដែលម្តងម្កាលគេចចេញពីថ្នាក់តាមប្រឡោះ ក្តារជញ្ជាំង ដែលវាយដែកគោលមិនជាប់ចេញ ក្រៅថ្នាក់រៀនដោយមិនឱ្យអ្នកគ្រូដឹងឡើយ។ ចៅពិនតែងប្រយ័ត្នមិនឱ្យអ្នកគ្រូចាប់ថ្នាក់បានទេ មានពេលមួយនោះ អ្នកគ្រូកំពុងតែធ្វើកិច្ចការបូក សរ៉ុបប្រចាំខែចៅពិននិយាយខ្សិបខ្សៀវជាមួយ មិត្តអង្គុយជិត ឈ្មោះអាសឿង នៅពេលដែល អ្នកគ្រូឱ្យស្ងាត់ មិនឱ្យឮសម្លេងនិយាយគ្នា តែចៅ ពិនមិនអាចទប់មិនកេះកៀវគ្នាមិនបានយូទេ ក៏ត្រូវ អ្នកគ្រូចោលបន្ទាត់ដែកសំដៅមកអ្នកទាំង២ជជែក គ្នារអ៊ិសរអ៊ូសមិនឈប់ដឹងខ្លួនទាន់ ចៅពិននឹងអាសឿងឱនក្បាលចុះយ៉ាងរហ័ស បន្ទាត់ដែកក៏ហោះ ទៅបុកក្បាលសិស្សម្នាក់នៅពិខាងក្រោយបែក ក្បាលឈាមហូររហាមភ្លាម, មើលទៅអ្នកគ្រូបែប ភ័យណាស់ដែរ ពីព្រោះខ្លាចមានរឿងកាន់តែធំ ក៏រត់មកយកកន្សែងជូតឈាមឱ្យសិស្ស ហៅគ្រូ នៅថ្នាក់ជាប់គ្នាឱ្យមកជួយរុំមុខរបួសឃើញថា មិន មានអ្វីធំដុំ ក៏អនុញ្ញាត្តឱ្យសិស្សមានរបួសនោះទៅសម្រាកនៅឯផ្ទះទៅ។ គួរឱ្យអស្ចារ្យដែរ ដែលអ្នកដើមហេតុបានត្រូវអ្នកគ្រូភ្លេចដាក់ទណ្ឌកម្មឱ្យឈឹងតែម្តង។ សាលានៅវត្តមែន តែមានព្រះសង្ឃតិច ណាស់ដែលបានក្លាយជាគ្រូបង្រៀន ពីព្រោះតែ គ្រូទាំងអស់សុទ្ធតែមានសញ្ញាប័ត្រចេញពីសាលាគរុកោសល្យភ្នំពេញទាំងអស់ទៅហើយ ដូច្នេះ ហើយព្រះសង្ឃដែលបានត្រឹមតែសិក្សាសាលា បាលី ពុំមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បង្រៀន ដូចពេលមុនជាគ្រូបង្រៀនស្ម័គ្រចិត្តទៀតទេ – នៅសាលាវត្តម្រុំនោះ ពុំមានថ្នាក់ណាមួយមាន គ្រូជាព្រះសង្ឃមកបង្រៀនសិស្សទេ ។ តទៅលេខក្រោយ តែព្រះសង្ឃនៅតែមានតួរនាទីសំខាន់ក្នុងសង្គមជនបទខ្មែរ សង្គមនយោបាយដដែល្ប សម្តេចសង្ឃ ជួន ណាត នឹងសម្តេចសង្ឃ ហួត តាត បានខិតខំបង្កើតភ្លេងនគររាជ បង្ហាត់បង្រៀនក្បួនខ្នាតអក្សរសាស្ត្រ អក្សរសីល ធ្វើឱ្យចំណេះខាងអក្សខ្មែរមានគុណភាពខ្ពស់ឡើងតាមគន្លងនៃភាសាដើម‹សំស្ក្រឹត›មកពីឥណ្ឌាភ្លាមៗដែរ។ នាជំនាន់នោះម៉ាស៊ីនសម្រាប់សរសេរអក្សរខ្មែរក៏ប្តើមមានមកដល់ដែរ គេហៅថា‹អង្គុលីលេខ› បង្កើតនឹងផលិតនៅប្រទេសអាល្លឺម៉ង់ ដោយបញ្ញវន្តអក្សរសាស្ត្រមកពិស្រុកបារាំងម្នាក់ ឈ្មោះកេង វ៉ាន់សាក តែអ្នកបង្កើតបានត្រូវជាប់គុកដោយសារតែទំនាស់ផ្នែកអក្សរសាស្ត្រដែលបញ្ញវន្តរូបនេះ ប្រើអក្សរតាមគន្លង‹ខ្មែរ-មន›មានប្រភពដើមមកពីភូមា។ រដ្ឋបាលបារាំងមុននឹងចេញពីកម្ពុជា បានដាក់កំហឹតឱ្យរដ្ឋបាលកម្ពុជា ធ្វើម៉ាស៊ីនសរសេរអក្សរខ្មែរឱ្យបាន ដើម្បីឱ្យមានក្បួននឹងសំណេរដែលត្រឹមត្រូវមិនអាចប្តូរស្រេចនឹងចិត្តបាន សម្រាប់ប្រើប្រាស់ជាទំនាក់ទំនងផ្លូវការ មុននឹងគេផ្តល់ឯករាជ្យភាពមកខ្មែរ ដូច្នោះហើយមានអ្នកស្រាវជ្រាវបីនាក់ មានកំរឹតសិក្សាជាបណ្ឌិតក៏បានក្នុងនោះគេនៅចាំឈ្មោះលោក កេង វ៉ាង់សាក់ នឹងលោក អៀវ កឹស ដែលប្រជែងគ្នាសុំសេចក្តីទុកចិត្តពីសភាជាតិ ហើយជ័យជំនះក៏បានទៅលោកកេង វ៉ាន់សាក់ ជាស្ថាបនិកនៃអង្គុលីលេខដំបូងបង្អស់នៅកម្ពុជា។ ម៉ាស៊ិនអង្គុលិលេខ២០០០គ្រឿង បានត្រូវបញ្ជាទិញនាអម្លុងឆ្នាំ១៩៥០ ៣-៤ឆ្នាំក្រោយមក ទើបបានធ្វើហើយ ៗប្តើមបញ្ជូនមកកម្ពុជាវិញ នាជំនាន់នាយករដ្ឋមន្ត្រី ជាម វ៉ម ដែលបានចែកឱ្យប្រើនៅគ្រប់ក្រសួងជាបន្តរបន្ទាប់ នៅពេលដែលម្ចាស់របស់វានៅជាប់ឯមន្ទីរឃុំឃាំង‹គុកងងិត›នៅឡើយ។ នៅសាលាវត្តពុំមានម៉ាស៊ីននេះប្រើទេ ប៉ុន្តែនៅការិយាល័យលោក‹ចាងហ្វាងសាលា›នៅឯ‹គ្រុបសង់›មានម៉ាស៊ីនអង្គុលីលេខនេះ១គ្រឿង ដែលមានអ្នកចេះប្រើតិចតួច។ ចៅពិននៅមិនទាន់នេះអានច្រើននៅឡើយទេ តែក៏អាចមានខិតប័ណ្ណជាច្រើនដែលចែកចាយដោយអ្នកនយោបាយ នៅតាមវត្តអារាម នាពេលនោះ ពីព្រោះឆ្នាំ១៩៥៤នឹងមានការបោះឆ្នោតដ៏សំខាន់មួយ សម្រាប់គណបក្សនយោបាយខ្មែរប្រជែងគ្នា ដើម្បីកាន់អំណាច ដឹកនាំប្រជាជាតិជាលើកទី១ បន្ទាប់ពិបារាំងប្រគល់កម្ពុជាឱ្យមានឯករាជ្យជាស្ថាពរមក មានពេលខ្លះក៏នាំខិតប័ណ្ណទាំងនោះមកជូនអ្នកបងស្រីរបស់គេអានផង។ សាលា‹វត្តម្រុម›នៅឆ្ងាយពីផ្ទះជាងសាលាមុន នៅរដូវទឹកស្រក ក្មេងៗអាចឆ្លងស្ទឹង នៅម្តុំផ្សារទៅឡើងចំសាលាវត្តតែម្តង ចៅពិនចូលចិត្តដើរទៅតាមនោះណាស់ យួរស្បែកជើងផ្ទាត់កៅស៊ូម៉ាក‹ជីបតុង›ដែលគេប្រើសម្រាប់ពាក់ផង សម្រាប់លេងគប់វង់បានផង។ ពេលខ្លះមកពីសាលាវិញ ថ្ងៃក្តៅខ្លាំងហើយបែកញើសផង ក៏ដោះខោអាវទម្លាក់កាតាបលើដីខ្សាច់ ចុះហែលទឹកស្ទឹងមួយសន្ទុះ មុននឹងមកផ្ទះវិញ ខោអាវក៏ទទឺកជោក ដោយគ្មានអ្វីជូតខ្លួនមុននឹងស្លៀកខោអាវមកផ្ទះ។ ចៅពិនបានទទួលទណ្ឌកម្មពិអ្នកបង‹ស៊ុននី› ពេលមកដល់ផ្ទះវិញ ដោយបងស្រីបន្ទោសផង នឹងលាដៃឱ្យអ្នកបងវាយ៣រំពាត់ ដោយធ្វើឱ្យប្រឡាក់ខោអាវ មិនបានប្រើរហូតបាន៣ថ្ងៃ។ ស្អែកព្រឹកឡើងជាថ្ងៃឈប់សម្រាក ចៅ ពិន ក្រោកពិព្រលឹម ពីព្រោះដេកគ្រែធំ ជាមួយក្មួយៗវានោមយប់ ឡើងជោកពូកដាមមកដល់ខាងចៅពិន គ្រែទទឹកផងត្រជាក់ផងដេកលែងបាន ក៏ភ្ញាក់ដើរទៅក្រោយផ្ទះ ទៅអង្គុយអាំងភ្លើងដែលចាស់ៗគាត់បោសសម្រាមមែកស្លឹកឈើ-ស្លឹកកន្ទ្រាំងបាយស-ក្រដាស់ខ្ចប់នុំ គរមូយដុំសម្រាប់ដុត អាំងកំដៅភ្នក់ភ្លើងឡើងងុំ មិនចង់ចេញទៅណាទេរហូតដល់អ្នកបងហៅទៅជួយលើកពូកហាលថ្ងៃ រួចបងថ្លៃ វ៉ាន់ថន ឱយស្លៀកពាក់គាត់នាំទៅញ៉ាំគុយទាវពេលព្រឹកឯផ្សារ ដែលធ្វើឱ្យចៅពិន អាធា អាព្រឿង រីករាយណាស់ តែអ្នកបងមិនបានទៅទេ ដោយជាប់កូនខ្ចី តែសុំឱ្យខ្ចប់គុយទាវផ្ញើរឱ្យកាត់ផង។ រៀបចំខ្លួនស្អាតបាតគ្រប់គ្នាហើយ យើងនាំគ្នាដើរតម្រង់ទៅទីផ្សារម៉ោង៧កន្លះ ស្ទើរជ្រុលពេលទៅគុយទាវទៅហើយ។។។ មានហាងគុយទាវ៣កន្លែង តែបងថ្លៃនាំទៅគុយទាវកាច់ជ្រុងក្រោយផ្សារ ដែលមនុស្សចូលពេញៗតាំងពិព្រលឹម មិនទៅហាងនៅមានស្ទឹងទេ ពីព្រោះមិនសូវឆ្ងាញ់ ហើយមានរុយច្រើនផង្ប ពេលយើងទៅដល់ ភ្ញៀវបានស្បើយបន្តិចទៅហើយ នៅសល់តែចិនៗ៣-៤នាក់ស្លៀកខោបត់ចង្កេះខ្មៅ ពាក់ខ្សែក្រវាត់ស្បែកខ្មៅរលោងក្រាស់សម្រាប់ដាក់លុយ ឥតមានអាវទេ អង្គុយជជែកគ្នាខ្លាំងៗជាភាសាចិនតែរបៀបនោះ ជារៀងរាល់ថ្ងៃដូចណាត់គ្នា ពីរឿងដែលមានក្នុងកាសែតភាសាចិន ដូចជាឈ្លោះគ្នាអីចឹង។។។ បងថ្លៃលើកដៃគួរសមដាក់បន្តិច ដោយធ្លាប់ស្គាល់គ្នា ជាថៅកែរចិននៅក្បែរៗគ្នា ក៏នាំគ្នាទៅអង្គុយតុមួយក្បែរនោះទៅ – ហាងនោះល្បីខាង‹គុយទាវសសៃតូចសាច់ចិញ្ជ្រាំ› ហូបជាមួយ‹ចៅក្វៃ›ក្តៅៗ ជ្រលក់ជាមួយទឹកស៊ុបឆ្ងាញ់ខ្លាំងណាស់។ ហូបរួចហើយ បងថ្លៃក៏ឱ្យគេធ្វើគុយទាវគោកមួយចាននឹងចៅក្វៃមួយខ្ចប់ សម្រាប់ផ្ញើរអ្នកបងផង- គិតលុយដោយកូនចិន ឥតមានកូនខ្មែរបំរើតុទេ ចៅពិនដើរចេញទៅនឹកថយក្រោយ ទៅដល់ចិនកាន់តែច្រើននៅពេញផ្សារកំពុងស្ពឺ មិនដឹងមកពីណា? ថ្ងៃរជ្រេបន្តិច ក៏ចេញទៅលេងជាមួយក្មេងប្រុសៗឯទៀតខាងក្រោយផ្ទះ ពេលអ្នកបងកំពុងធ្វើម្ហូប យូរៗគាត់ស្រែកហៅឱ្យរត់ទៅទិញខ្ទឹម ទិញទឹកត្រី អ្វីដែលខ្វះបន្តិចបន្ទួច នៅផ្ទះ‹អាមួយ›កូនចិនលក់គ្រឿងទេសដែលនៅរំលង៤-៥ផ្ទះ វាមានប្អូនប្រុសឈ្មោះ‹អាទ្រី›ដែលនិយាយខ្មែរច្បាស់ តែមានភ្នែកតឹងទាំង២នាក់ ឧ៍ពុកម្តាយពួកវា និយាយខ្មែរប៉ាឡាំៗមិនច្បាស់ទេ។ ពេលបាយថ្ងៃត្រង់រួចហើយ ទាំងអស់គ្នាត្រូវសម្រាកថ្ងៃត្រង់២ម៉ោង តែចៅពិន ឆ្លៀតពេលសម្រាកនោះលួចបើកទ្វារ ចេញទៅរកចាប់ត្រីជាមួយមិត្តភក្ត្រមួយចំនួនទៀត ដែលរស់នៅអូរឬស្សី គេបាននាំគ្នា៣-៤នាក់ចូលទៅក្នុងអូរ ដែលហូររិញៗនៅឡើយ ពីរការធំ កាត់តាមស្ពានថ្មឯជើងក្រុង នៅតាមនោះមានត្លុកខ្លះ ទឹកមិនជ្រៅទេ តែជាដីផុក ក្មេងៗនាំគ្នាដើរជើងទទេ គ្មានបារម្មនឹងមុតជើងដៃអ្វីបន្តិចទេ ។ បន្តិចក្រោយមកគេក៏ទប់ដោយដីភក់ បានជាត្លុកតូចមួយ ដែលគេដឹងថាមានត្រីច្រើនក្នុងនោះ រួចគេនាំទាំងអស់គ្នាបាចទឹកល្អក់វ៉ល់នោះចេញ ពីក្នុងត្លុករបស់ខ្លួន ម្លោះហើយឃើញត្រីកាន់តែច្រើន ទឹកកាន់តែនៅតិច ក៏ស្រួលចាប់ដាក់ធុងតូចធំតែរៀងៗខ្លួន លើកលែងតែចៅពិន ដែលមិនមានធុងនឹងគេ ក៏ចាប់ត្រីដាក់នឹងធុងអ្នកឯទៀតមិនរើសមុខ ដោយនេះជាបទពិសោធន៍ដំបូងរបស់ចៅពិន ក្នុងការទៅរកចាប់ត្រិនៅក្នុងត្លុក តាមបែបនៃអ្នកស្រុកខ្វះខាតរាល់ថ្ងៃ ។ ចប់ពីរកត្រី ចៅពិន ប្រឡាក់ភក់ពេញខ្លួន តែនៅមានកម្លាំងទៅរកឃ្មុំ ជាមួយក្មេងមួយក្រុមទៀត ដែលស្គាល់របៀបរកឃ្មុំ – ពេលបានឃើញសំបុកឃ្មុំដែលនៅក្បែរកន្លែងបាចត្រីនោះហើយ គេនាំគ្នាប្រមូលស្លឹកឈើងាប់មកពូន ហើយដុតជាភ្នក់ភ្លើងផ្សែងឱ្យជុក ហើយនាំគ្នាបក់ផ្សែងសំដៅទៅបង្គងឃ្មុំនោះ ពួកវាប្រាប់ចៅពិនថា ‹ឃ្មុំតែត្រូវផ្សែងហើយ វាពុលមិនមកទិចយើងទេ1› – មែនត្រូវផ្សែងរួចហើយ ឃ្មុំវាហើយភុលឡើង តែអាក្មេងអស់នោះមិនខ្លាចនឹងចូលទៅកាច់បង្គងឃ្មុំ ដែលនៅគងនឹងមែកសង្កែ នោះទេ រួចហើយក៏ហុចមកឱ្យចៅពិនកាន់ ទាំងខ្លាចផង ពីព្រោះតែក្មេងឯទៀតកាន់ ដោយពុំមានគ្រោះថ្នាក់អ្វីដូច្នោះ ក៏ហ៊ានកាន់វា – កាន់ដើរចេញមកមួយសន្ទុះ ឃ្មុំនៅតែតាមមកនៅឡើយ ស្រាប់តែមានអាមួយនោះហើយមកទិចចំត្របកភ្នែកចៅពិន ធ្វើឱ្យចុកចាក់ជាពន់ប្រមាណ ស្រែកយ៉ៃឡើង។ ពួកវាឃើញដូច្នោះ ក៏ទៅបេះស្លឹកសង្កែរ២-៣សន្លឹកយកទៅដុតកំដៅ ហើយយកមកស្អំភ្នែកកុំឱ្យហើម ហើយក៏អន់ឈឺដែរមែន។ មកដល់ផ្ទះដៃទទេ គ្មានយកត្រីឬឃ្មុំអ្វីមកទេ ពីព្រោះមិនចង់ឱ្យបងប្រុសបងស្រីដឹងថាខ្លួនលួចទៅកន្លែងរកត្រី ពេលឱ្យទៅដេកថ្ងៃ្ប ទៅលាងខ្លួននៅពាងទឹកក្រោយផ្ទះ ចិន២នាក់ប្តីប្រពន្ធលក់ទឹកកឈូស ស្កគ្រាប់ផ្សេងៗ ឈរមើលសើចពីចៅពិន ទំនងជាដឹងរឿងលាក់បាំងអ្វីមួយ ព្រោះមិនដែលមកងូតទឹកទីនេះទ្បេ ស្អាតពីដីពីភក់រួចហើយ មកផ្លាស់ខោទទឹកចេក រួចចូលផ្ទះធ្វើព្រងើយ ដើរចូលបន្ទប់ដេកជំហៀងខ្លួន កំឱ្យបងឃើញភ្នែកដែលហើម ធ្វើហាក់ដូចជាមិនបានទៅណ្បា តែបងប្រុសបងស្រីនៅអង្គុយនៅតុបាយ ហូបកាហ្វេរង់ចាំរួចជាស្រេច។។។ លាក់មិនជិតឯណា? ដោយភ្នែកអន់ឈឺមែន តែនៅហើមស្ពុលម្ខាងហើយក្រហមនៅឡើយ។។។ អ្នកបងក៏សួរដេញដោល ទាល់តែធ្លាក់រឿងសម្ងាត់អស់រលីង ទើបគាត់យកថ្នាំសម្រាប់ពិសឃ្មុំទិចមកលាបឱ្យ ក៏ប្តើមស្រន់ ដាក់តែ១យប់ក៏បាត់ហើមអស់ទៅរលីង អ្នកបងមិនមែនគ្រូពេទ្យទេ តែគាត់នៅចាំពិមុខថ្នាំដែលឧ៍ពុកម្តាយ បានបង្រៀនកាលពីក្មេង នៅបន្ទាយទាហ៊ានបានល្អណាស់ ដែលបានក្លាយជាចំណេះដែលអ្នកបងយកមកប្រើក្នុងជីវិតគ្រួសាររបស់គាត់បាន។ ដំបន់ភូមិអូរឬស្សី ជាភូមិក្រីក្រនៅជាប់ក្រុងកំពុងស្ពឺ មិនមានមន្ត្រីទៅរស់នៅទីនោះទេ ប៉ូលីសតែងចុះទៅទីនោះជាញឹកញាប់ មានប្រជាពលរដ្ឋមកសង់ខ្ទមជាហូរហែរតាមផ្លូវដី ចាក់ថ្មរដិបរដុបចាប់ពីផ្ទះចៅពិនទៅខាងកើត រទេះគោមកពីទីឆ្ងាយ តែងដឹកទំនិញមកលក់នៅទិផ្សារ ដល់សំចតទីនោះមុននឹងដឹកតាម‹រឺម៉ក›មកទម្លាក់ទំនិញដាក់លក់ឯទីផ្សារ ជាបន្តរទៅទៀត។ អ្នកភូមិនោះមានគ្រប់បែប គ្រប់មុខរបរ តាំងពិចិន-យួនលក់អេតចាយ គរឥវ៉ាន់ពេញដី នៅផ្ទះម្តុំនោះ អាសុក្រនឹងអាគ្រៃ ជាកូនយួនតែពួកវានិយាយខ្មែរបានច្បាស់ តែងមកលេងជាមួយកូនខ្មែរ ពេលទំនេរពីដើររើសអេតចាយឱ្យម្តាយឧ៍ពុកពួកវ្បា មានគ្រូហ្មរលក់ថ្នាំ ជួនកាលមាន‹គ្រូចូល› មកព្យាបានជម្ងឺធ្ងន់ៗគួរឱ្យខ្លាចណាស្ប់ មានអ្នកធ្វើចំការរងតូចតាច គ្រាន់បានលក់យកកំរ្ប៉ៃ នាមាត់ស្ទឹងក្រោមដើមឈើទាលធំមួលដើម មិនឆ្ងាយពីរោងល្ខោនឈើទេ មានយួន២-៣គ្រួសារ រកស៊ីធ្វើស្រីខូចមានមនុស្សអ៊ូអរចេញចូលស៊ីផឹក រាល់ពេលយប់។ ខុសគ្នានឹងភូមិរការធំផ្នែកខាងជើង មានមនុស្សម្នាចេញចូលធ្វើដំណើរច្រើន គេទៅភ្នំពេញ ឬទៅពោធិសត្វ មានអ្នកប្រកបមុខរបរស្រូវស្រែ ចិញ្ចឹមគោជ្រូក នឹងមានដំណាំដាំដុះជាផ្លែឈើកាក់កបគ្រាន់បើ ជាពិសេសមានមន្ត្រីរាជការរស់នៅច្រើន ដោយមានប្រាក់សង់ផ្ទះក្បឿងបាន។ ចៅពិននៅចងចាំតំបន់នោះបានច្រើន ដោយជាទីដែលខ្លួនកាន់ចានស្រាក់តាមលោកគ្រូចៅអធិការ សូម៉េត នៃវត្តថ្មីទៅបិណ្ឌបាតជាញឹកញយ កាលពី២-៣ឆ្នាំមុន។ នៅមានតំបន់ផ្សារចាស់ ដែលប្តើមពី‹វត្តម្រុម›ទៅខាងលិច ផ្លូវថ្នល់ចាក់កៅស៊ូមានត្រឹមតែមកដល់ផ្លូវចូលវត្តម្រុមតែប៉ុណ្ណោះ ពីព្រោះមានម៉ាស៊ីនភ្លើងធំមួយ តាំងនៅកន្លែងនោះ បន្តរពីនោះទៅជាផ្លូវដី ចាក់ថ្មតូចធំកុំឱ្យមានផុក គេអាចធ្វើដំណើររហូតដល់‹ថ្នល់បំបែក›គឺជាតំបន់ធំមួយទៀត ជាតំបន់អ្នកមាន តំបន់មន្ត្រី មានទាំងសាលារៀនចិនមួយផងនៅទីនោះ។តទៅលេខក្រោយ 73 Share