កន្លែងកំសាន្ត ECL ដាក់ឈ្មោះកន្លែងហ្គេមសប្បុរសធម៌ដែលមានឈ្មោះថា Pheasant Lane Mall ទៅជា “ កាស៊ីណូ ឌឹ ណាស់ The Nash”
កន្លែងលេងល្បែងរំពឹងថានឹងរកបាន ២៤ លានដុល្លារ រួមចំណែកដល់សប្បុរសធម៌ប្រចាំឆ្នាំសម្រាប់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុកជាង ១០០ Nashua, NH – កន្លែងកំសាន្ត ECL ប្រកាសឈ្មោះកន្លែងលេងហ្គេមសប្បុរសធម៌ថ្មីរបស់ខ្លួននៅអតីតអគារ សៀ (Sears) នៅផ្សារទំនើប Pheasant Lane Mall ទៅជា “កាស៊ីណូ ឌឹ ណាស់ The Nash Casino” ។ កន្លែងទំនើបបំផុតនេះនឹងផ្លាស់ប្តូរទំហំពី ១៣០,០០០ ហ្វីតការ៉េ នៃអគារពីរជាន់ទៅជាកន្លែងដែលមានទំហំ ១៨០,០០០ ហ្វីតការ៉េ ជាប្រតិបត្តិការហ្គេមសប្បុរសធម៌ដ៏ធំបំផុតរបស់ ញូ ហែមសៀ (New Hampshire) ។ នៅពេលបើក វាត្រូវបានគេរំពឹងថានឹងរកចំណូលបានប្រហែល ២៤ លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុកជាង ១០០ ។
អ្នកគ្រប់គ្រងដៃគូកន្លែងកំសាន្ត ECL លោក ម៉ាក ហ្វលខូន Marc Falcone បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកអត្តសញ្ញាណម៉ាកយីហោថ្មី សម្រាប់កន្លែងលេងហ្គេម និងការកម្សាន្តលំដាប់កំពូលនេះ ជាមួយសហគមន៍ Nashua និងមានច្រើនទៀត” ។ “គោលដៅរបស់យើង គឺដើម្បីបង្កើតកន្លែងរស់រវើក មិនត្រឹមតែផ្តល់នូវការកម្សាន្តលំដាប់កំពូល និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រយ៉ាងសំខាន់ដល់សហគមន៍ Nashua ឲ្យបានកាន់តែច្រើន តាមរយៈការរួមចំណែកសប្បុរសធម៌”។
កាស៊ីណូ ឌឹ ណាស់ (Nash) នឹងមានកន្លែងកម្សាន្តពីរជាន់ មានបារពីរ។ ភ្ញៀវនឹងរីករាយជាមួយហ្គេមចម្រុះ និងមានជម្រើសទទួលទានអាហារប្លែកៗជាច្រើន និងអាហារឆ្ងាញ់ៗ បែបធម្មតា និងអាហារវេចខ្ចប់។ គម្រោងនេះ រំពឹងថានឹងបង្កើតការងារថ្មីប្រមាណពី ៦០០ ទៅ ៧០០ កន្លែង រកចំណូលបាន ២២ លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ប្រាក់ខែ ការចំណាយពាក់ព័ន្ធ និងតំណាងឱ្យការវិនិយោគ ២៥០ លានដុល្លារនៅក្នុងទីក្រុង Nashua ។
ការសាងសង់ផ្នែកខាងក្នុងកាស៊ីណូកំពុងដំណើរការ ជាមួយនឹងគម្រោងបើកកាស៊ីណូឌឹ ណាស់ នារដូវរងារខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ មជ្ឈមណ្ឌលព័ត៌មានការងារមួយនឹងបើកនៅចុងរដូវក្តៅនេះនៅក្នុងផ្សារទំនើប នៅជិតហាង ថាហ្គិត អានឆឺ (Target anchor) ដើម្បីផ្តល់ព័ត៌មានលម្អិត និងឆ្លើយសំណួរអំពីទីកន្លែង និងឱកាសការងារនាពេលខាងមុខ។
កាស៊ីណូ ECL នឹងចែករំលែកព័ត៌មានបន្ថែមនៅមុនថ្ងៃបើកសម្ពោធ។
នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុនកំសាន្ត ECL ក្នុងភាពជាដៃគូជាមួយ Clairvest Group Inc. បានទិញយកកាស៊ីណូ The River Casino & Sports Bar និងកាស៊ីណូ Lucky Moose Casino និងកាស៊ីណូ Tavern ដែលទាំងពីរមានទីតាំងនៅ Nashua ។
ចំណងជើង៖ កន្លែងកំសាន្ត ECL ប្រកាសឈ្មោះកន្លែងលេងហ្គេមសប្បុរសធម៌ថ្មីរបស់ខ្លួននៅអតីតអគារ Sears នៅ Pheasant Lane Mall: “The Nash Casino”។ កន្លែងទំនើបបំផុតនេះនឹងផ្លាស់ប្តូរទំហំ ១៣០,០០០ ហ្វីតការ៉េ នៃអគារពីរជាន់ដែលមានទំហំ ១៨០,០០០ ហ្វីតការ៉េ ទៅជាប្រតិបត្តិការហ្គេមសប្បុរសធម៌ដ៏ធំបំផុតរបស់ទីក្រុង ញូ ហែមសៀ New Hampshire ។
កន្លែងទំនើបបំផុតនេះនឹងផ្លាស់ប្តូរទំហំ ១៣០,០០០ ហ្វីតការ៉េ នៃអគារពីរជាន់ដែលមានទំហំ ១៨០,០០០ ហ្វីតការ៉េ ទៅជាប្រតិបត្តិការហ្គេមសប្បុរសធម៌អំពីកន្លែងកំសាន្ត ECL៖ កន្លែងកំសាន្ត ECL គឺជាក្រុមហ៊ុនហ្គេម និងកម្សាន្តលំដាប់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុងឡាស់ វេហ្គាស Las Vegas ហើយជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករឈានមុខគេនៃម៉ាស៊ីនប្រណាំងសេះជាប្រវត្តិសាស្ត្រនៅក្នុងសហរដ្ឋអាមេរិក។ វាដំណើរការការប្រណាំងសេះផ្ទាល់ និងកាស៊ីណូជាច្រើនជាមួយនឹងការប្រណាំងសេះជាប្រវត្តិសាស្ត្រ រួមទាំងបួននៅរដ្ឋ Kentucky ដូចជា Mint Gaming Hall នៅ Kentucky Downs ក៏ដូចជាទីតាំងលេងហ្គេមសប្បុរសធម៌នៅ New Hampshire ផងដែរ៕