Top Mobile Banner

ថ្ងៃបុណ្យឯករាជ្យ

ដោយ រីឆាត ភី.ហូវី ជេអ.
ថ្ងៃទី ៤ កក្កដា ដែលត្រូវបានគេស្គាល់ផងដែរ ថាជាថ្ងៃបុណ្យឯករាជ្យនោះ គឺជាថ្ងៃឈប់សំរាក់ របស់រដ្ឋដើម្បីរៀបចំការញាំអាហារនៅក្រៅគេហដ្ឋានជាមួយគួស្រារនិមួយៗ, ប្រារឰការប្រគំតន្ត្រី និងការបាញ់កាំជ្រួច។ ថ្ងៃឈប់សម្រាកនេះ គឺប្រារឰ ការប្រកាស់ទទួលបានឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃ កំណើតរបស់សហរដ្ឋអាមេរិក។
អ្នកបោះការតាំងលំនៅរបស់ជនជាតិអង់គ្លេស ដំបូងបានមកដល់អាមេរិកខាងជើងនៅឆ្នាំ១៦០៧។ បន្ទាប់មកទៀត មានមនុស្សជាច្រើនបានមកតាំង ទីលំនៅតាម។ គិតត្រឹមឆ្នាំ១៧៥០ មានតែអាណា និគមអង់គ្លេសចំនួន១៣ប៉ុណ្ណោះ នៅតាមបណ្តោយ ឆ្នេរអាត្លង់ទិចដូចជានៅរដ្ឋញ៉ូហាមធ័រ, ម៉ាសាជូសេត, រដ្ឋអាយលិន, ខុននាទិខិត, ញ៉ូយ៉ក, ញ៉ូ ជ័រស៊ី, ផេនស៊ីលវ៉ាននា, ដេលាវ័រ, ម៉ារីឡេន, វីជីនៀ, នដ្ស ខារ៉ូឡាណា, និងចរចា ។


ក្នុងអំឡុងឆ្នាំ ១៧៦០ ប្រជាជនរស់នៅក្នុង អាណានិគម បានចាប់ផ្តើមតវ៉ាប្រឆាំងនឹងការបង់ពន្ធដែលពួកគេត្រូវបង់ដល់រដ្ឋាភិបាលចក្រភព អង់គ្លេស។ នៅឆ្នាំ១៧៧៥ ចក្រភពអង់គ្លេសបានបញ្ជូនកងទ័ពជាច្រើនទៅកាន់ទីក្រុងបូស្តុន ដើម្បី បង្ខំឱ្យពលរដ្ឋឱ្យបង់ពន្ធ។ ភាគីទាំងពីរមានការខឹង សំបារយ៉ាងខ្លាំងហើយនៅថ្ងៃទី១៩ ខែមេសាឆ្នាំ ១៧៧៥ ក្រុមទាហានអង់គ្លេស បានប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមកសិករនៅរដ្ឋម៉ាសាជូសេតនៅឯទីក្រុង ឡេហ្សីងតោន (ដែលមានចម្ងាយតែប៉ុន្មាន ម៉ាយប៉ុណ្ណោះពីទីក្រុងឡូវែល) ដែលធ្វើឱ្យមាន មនុស្សជាច្រើននាក់ទាំងពីរភាគីត្រូវបានស្លាប់។
បន្ទាប់ពីមានការប្រយុទ្ធគ្នានៅក្រុងឡេហ្សីង តោន ដែនដីអាណានិគមទាំង១៣ បានចាប់ផ្តើមបង្កើតកងទ័ពរបស់ពួកគេផ្ទាល់ហើយបានបញ្ជូនអ្នកតំណាងពីអាណានិគមនីមួយៗទៅកាន់កិច្ចប្រជុំមួយនៅទីក្រុងហ្វីឡាដែលហ្វីដើម្បីបង្កើតរដ្ឋាភិបាល មួយ។ ការជួបជុំគ្នានេះត្រូវបានគេស្គាល់ឈ្មោះថា ជាសភានៃដែនដីអាណានិគមទាំង១៣ (ជៀនតិននេតាល ជៀនងរសេសប ដោយបានឯកភាពយល់ព្រម ដែនដីអាណនិគមទាំង១៣នេះ នឹងប្រយុទ្ធប្រឆាំង ដើម្បីឯករាជ្យភាពរបស់ពួកគេពីចក្រភបអង់គ្លេស។ សមាជិកសភាបានសំរេចចិត្តសរសេរលិខិត និងផ្សព្វ ផ្សាយពីមូលហេតុរបស់ពួកគេក្នុងការប្រឆាំងដើម្បីទាមទារឯករាជ្យនេះ។ លិខិតនោះ ត្រូវបានហៅថា ជាសេចក្តីប្រ កាសឯករាជ្យ។ លិខិតនោះត្រូវបានចុះ ហត្ថលេខានៅទីក្រុងហ្វីឡាដែលហ្វីនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៦ ហើយត្រូវបាន ផ្សាយជាសាធារណៈពីរថ្ងៃក្រោយមកនៅ ថ្ងៃទី៤ ខែកក្កដា។
នៅខែកក្កដា១៧៧៦ ដែនដីអាណា និគមទាំង១៣ និងចក្រពភអង់គ្លេសបាន ធ្លាក់ក្នុងសង្គ្រាម ដែលបន្តហូតដល់ឆ្នាំ១៧៨៣ នៅពេលដែលចក្រភពអង់គ្លេសបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដែលបានផ្តល់ដល់អាណា និគមទាំងនោះនូវ ឯករាជ្យភាពរបស់ពួកគេជា ស្ថាពរ។
នេះគឺជារឿងរ៉ាវនៃហេតុផលដែលយើង អបអរសាទរនៅថ្ងៃទី៤ ខែកក្កដា។

ព័ត៌មានទាក់ទង