Top Mobile Banner

តំបន់ប្រាសាទសំបូរព្រៃគុកត្រុវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា

ដោយ ជេនណែល រ៉េតខា និង ធឹម រចនា
សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រុវបានសម្រេច ចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវ សម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែម ទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។


ប្រាសាទកសាងក្នុងសតវត្សរ៍ទី៧នេះ ដែលបង្ហាញពីលក្ខណៈបុរាណល្អឯកពីសម័យចេនឡា រយៈពេលខ្លីនោះ ស្ថិតនៅរាយប៉ាយលើដីព្រៃទំហំ ជាង២.០០០ហិកតា។ តំបន់ប្រាសាទនេះរួមជា មួយឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោក។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា “វាជាកិត្តិយសចំពោះប្រទេសកម្ពុជា និងចំពោះបុព្វ បុរសរបស់យើង”។
លោកស្រីថ្លែងថា បន្ថែមពីលើស្ថាបត្យកម្ម ទីតាំងប្រាសាទរក្សាបាននូវលក្ខណៈប្រពៃណី និង វប្បធម៌ដ៏យូរលង់។ តំបន់ប្រាសាទស្ថិតនៅចម្ងាយ ប្រហែល២០០គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ និងចម្ងាយ១៧០គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្តសៀមរាប។
យោងតាមសេចក្តីថ្លែងការណ៍ចុះផ្សាយក្នុងគេហទំព័របេតិកភណ្ឌពិភពលោកកាលពីថ្ងៃសៅរ៍ ទីតាំងបុរាណវត្ថុនេះគឺជាតំបន់ប្រាសាទស្ថិតក្នុង តំបន់ព្រៃ ហើយជាអតីតរាជធានីនៃអាណាចក្រ ចេនឡា។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “ធាតុ ផ្សំពីថ្មភក់នៅក្នុងទីតាំងប្រាសាទនេះ គឺលក្ខណៈ រចនាបថសម័យមុនអង្គរ ដែលគេស្គាល់ថា រចនា បថសំបូរព្រៃគុក។ ធាតុផ្សំមួយចំនួនក្នុងចំណោម ធាតុផ្សំទាំងនេះគឺ ធ្នឹម ហោជាង និងជួរសសរទ្រ ជាដើម គឺជាស្នាដៃដ៏មហស្ចារ្យពិតៗ”។ សិល្បៈ និងស្ថាបត្យកម្មបានអភិវឌ្ឍនៅទីនេះ ក្លាយជាគំរូ សម្រាប់ផ្នែកផ្សេងៗ ទៀតនៃតំបន់ និងបង្ហាញពី រចនាបថខ្មែរដ៏ល្អឯកនៃសម័យអង្គរ”។
ការទទួលស្គាល់នេះកើតឡើងប្រហែល៤ឆ្នាំ ក្រោយពីកម្ពុជាបានលើកសំណើ។ លោកស្រី នៅនេ ឡមោសិតរេ តំណាងប្រចាំប្រទេសនៃអង្គការយូ ណេស្កូមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ន្ញោ-ពាផតិសតេ ជហវោនចេ បុរាណ វិទូជនជាតិបារាំង ជាប្រធានកម្មវិធីនៃមូលនិធិ បុរាណវត្ថុវិទ្យា និងអភិវឌ្ឍន៍ បានមានប្រសាសន៍ ថា ការទទួលស្គាល់នេះ “ធ្វើឱ្យគេស្គាល់ពីសម័យមុនៗនៃប្រវត្តិសាស្ត្រខ្មែរ។
លោកបានថ្លែងថា “វាជាទីតាំងបុរាណមួយក្នុងចំណោមទីតាំងបុរាណសំខាន់ៗក្នុងប្រទេស កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាតំណាងឱ្យសម័យមុនៗនៃស្ថាបត្យកម្មខ្មែរ”។
លោកបានបន្ថែមថា “មូលដ្ឋាននៃស្ថាបត្យ កម្ម និងការតុបតែងលម្អដល់ប្រាសាទនោះដូចជា ទំនាក់ទំនងទៅនឹងសសរ និងជើងទម្រជាដើម ហើយ វាគ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចនៅពេលនោះ និង ពេលក្រោយសម័យអង្គរប៉ុណ្ណោះ។ មូលដ្ឋាន គឺទីនេះ”។


លោក ជហវោនចេ បានមានប្រសាសន៍ថា ទីតាំងនេះក៏ជាឧទាហរណ៍មុនៗនៃនិន្នាការកម្ពុជាក្នុងការរួមបញ្ចូលស្ថានភាពនយោបាយ និងធម្មជាតិ ទៅក្នុងការអភិវឌ្ឍផងដែរ។ លោកបានថ្លែងថា ប៉ុន្តែប្រាសាទទាំងអស់ក៏មាន“លក្ខណៈពិសេស” ខុសប្លែកពីគ្នាមួយចំនួនផងដែរ ដូចជាបន្ទប់នៅ ក្នុងប្រាសាទជាដើមរាងជាចតុកោណជាជាងរាង ការ៉េ ដែលគេឃើញភាគច្រើននៅក្នុងស្ថាបត្យកម្ម ខ្មែរសម័យក្រោយៗ។
យោងតាមលោក សុខ លូ អភិបាលខេត្ត បានឱ្យដឹងថា ការទទួលស្គាល់ថ្មីនេះទំនងជាលើកស្ទួយដល់វិស័យទេសចរណ៍នៅក្នុងខេត្ត ព្រមទាំងជំរុញឱ្យមានការផ្តល់ថវិកាអភិរក្សសម្រាប់ទីតាំងនេះផងដែរ។
លោកបានថ្លែងថា “វានឹងជួយទាក់ទាញភ្ញៀវ ទេសចរបន្ថែមទៀតឱ្យមកកាន់ទីនេះ និងដោយ សារឥឡូវនេះវាជាសម្បត្តិពិភពលោកទៀតនោះ នឹងមានថវិកាបន្ថែមទៀតសម្រាប់បង្កើនការងារអភិរក្សឱ្យកាន់តែប្រសើរឡើង”។
លោក សុខ លូ បានមានប្រសាសន៍ថា លោក មិនដឹងថាតើរដ្ឋាភិបាលបានចំណាយថវិកាប៉ុន្មាន លើការអភិរក្សក្នុងពេលកន្លងមកឡើយ ប៉ុន្តែថា អង្គការមិនមែនរដ្ឋាភិបាលក៏បានរួមចំណែកចំពោះ ការអភិរក្សនេះផងដែរ។ លោកបានបន្ថែមថា មាន សហគមន៍ជាច្រើននៅក្នុងតំបន់ព្រៃនេះ ប៉ុន្តែពួក គាត់មិនបានរស់នៅជិតតំបន់ប្រាសាទរំខានដល់ ការអភិរក្សឡើយ។
លោក សុខ លូ បានថ្លែង ថា រហូតមក ទល់ពេលនេះ ទីតាំងនេះមិនបានទាក់ទាញភ្ញៀវ ទេសចរបរទេសច្រើនឱ្យមកទស្សនាឡើយ។ លោក បានបន្ថែមថា លោកសង្ឃឹមថានឹងមានការទាក់ ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះ និង ទស្សនាក្នុងខេត្តកាន់តែច្រើនឡើងនៅពេលអនាគត។
លោកស្រី ភឿង សកុណា បាននិយាយដល់ ទីតាំងតំបន់ប្រាសាទថា “វាត្រូវបានទទួលស្គាល់ មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងពិភព លោកទាំងមូលផងដែរ។ វាជាមោទនភាពរបស់ កម្ពុជា”។ សារុន

ព័ត៌មានទាក់ទង