Top Mobile Banner

ការព្យាយាមរំលោភលើអធិបតេយ្យកម្ពុជា ក្រោមការអភិវឌ្ឍរបស់វៀតណាមជាពិសេសCLV

ដោយ សុបិន្ត អ៊ុង
អ្នកតាមដានកិច្ចការព្រំដែនរបស់គណបក្សសង្គ្រោះជាតិ រកឃើញថាវៀតណាមមានផែនការឈ្លានពានលេបទឹកដីកម្ពុជា តាំងពីក្នុងអតីតកាលមកម្ល៉េះ តាមរយៈការព្យាយាមភ្ជាប់ កម្ពុជា ឡាវ ទៅក្នុងផែនការឥណ្ឌូចិននៅក្នុងទិសដៅដើម្បីពង្រីកឥទ្ធិពលទប់ទល់ទៅនឹងមហាអំណាចចិន នៅថ្ងៃអនាគត លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ បានបន្តចែកចាយរឿងដែលកំពុងតែរសើប ទាក់ទងទៅនឹងអធិបតេយ្យភាពកម្ពុជា ជាថ្មីទៀតនៅថ្ងៃនេះតាម រយៈឯកសារដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី04 ខែកញ្ញា នេះ លោក អ៊ុំ សំអាន បានរកឃើញផែនទីមួយច្បាប់ដែលបាននិយាយពីសហព័ន្ធឥណ្ឌូចិន បង្កើតឡើងដោយលោក ហូ ជីមិញ ប្រភពនោះបន្តថាគម្រោងអភិវឌ្ឍន៍ត្រីកោណឥណ្ឌូចិន ឬ ក៏ហៅកាត់ថាគម្រោង CLV នេះហើយគឺជាចំណុចចាប់ផ្ដើមចេញដំណើររបស់សហព័ន្ធ

ឥណ្ឌូចិន របស់លោក ហូ ជីមិញ បើតាមលោក អ៊ុំ សំអាន មូលហេតុនាំឲ្យលោក ហូ ជីមិញ មានមហិច្ឆតាចាំបាច់ត្រូវក្ដោបក្ដាប់កម្ពុជាដើម្បីដាក់បញ្ចូលទៅក្នុងជ្រោយឥណ្ឌូចិន មានឡាវផង ក្រោយពីអតីតមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម រូបនោះបានបញ្ចប់ការសិក្សាជាមួយមេឫសគល់នៃរបបកុម្មុយនីស្ដម៉ាក្សលេនីន នៅឆ្នាំ១៩២២ ដល់ឆ្នាំ១៩២៤ នៅអំឡុងពេលសិក្សារៀនសូត្រពីបរិបទទ្រឹស្ដីរបស់បក្សកុម្មុយនីស្ត លោក ហូ ជីមិញ បានឃើញពីមហិច្ឆតារបស់រុស្ស៊ីដោយយកប្រទេសចំនួន១៤ ផ្សេងទៀតបង្កើតបានជាសហភាពសូវៀតដោយជោគជ័យមុននឹងសហភាពនេះដួលរលំទៅវិញក្រោយឆ្នាំ១៩៩១ នោះហេតុនេះមេបក្សកុម្មុយនីស្ត នៅអាស៊ីមួយនេះយល់ឃើញថាប្រសិនបើបង្កើតសហព័ន្ធឥណ្ឌូចិនបានសម្រេច ដូចផែនការគ្រោងទុកមែននៅពេលណាមួយនោះអំណាចរបស់បក្សកុម្មុយនីស្តវៀតណាមនឹងខ្លាំងក្លា ហើយក៏ជាការទប់ឪឥទ្ធិពលរបស់ចិន ដែលតែងតែជ្រៀតជ្រែក និងឈ្លានពានទាំងដែនសមុទ្រ និងដីគោករបស់វៀតណាមបានថែមទៀតផង តាមរយៈរបាយការណ៍ដែលបង្ហាញនៅលើផែនទីសហព័ន្ធឥណ្ឌូចិននេះ រដ្ឋាភិបាលវៀតណាមបានដាក់ប្រទេសកម្ពុជា ដែលមានទង់ជាតិសញ្ញាផ្កាយរបស់វៀតណាម ហើយអក្សរថាសាធារណរដ្ឋសង្គមនិយមកម្ពុជា មិនខុសគ្នាទៅនឹងប្រទេសឡាវ និងប្រទេសរបស់ខ្លួនដែរ ឯកសារប្រវត្តិដូចមានកំណត់នៅក្នុងសៀវភៅដំណើរឆ្ពោះទៅទិសខាងលិច និងរឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម បានបង្ហាញបក្សកុម្មុយនីស្តវៀតណាម បានព្យាយាមគ្រប់គ្រងកម្មវិធី ដាក់ជាចំណុះរបស់ខ្លួនជាច្រើនលើកច្រើនសារណាស់មកហើយ ក៏ប៉ុន្តែផែនការទាំងនោះត្រូវបានដួលរលំជាបន្តបន្ទាប់ ពីការបរាជ័យរបស់វៀតណាម ដែលប៉ុនប៉ងលេបទឹកដីកម្ពុជាមិនបានសម្រេចចុងក្រោយបំផុត គឺបន្ទាប់ពីសង្គ្រាមត្រជាក់ត្រូវដួលសាបសូន្យ នៅពេលសហភាពសូវៀត បែកខ្ញែកគ្នាជាចំណែកៗ។ ឯកសារដដែលបន្តថាការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និង ផែនការក៥ ក៏ជាផ្នែកមួយរបស់វៀតណាម ចូលឈ្លានពានកម្ពុជាជាថ្មីទៀតដែរ ប៉ុន្តែដោយសារតែមានមេដឹកនាំកម្ពុជាសម័យនោះ មានភក្ដីភាពចំពោះទឹកដី ក៏ផែនការនេះត្រូវបានបរាជ័យជាអតីតនាយករដ្ឋមន្ត្រីទី០១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបង្កើតឡើងដោយក្រុងហាណូយ លោក ប៉ែន សុវណ្ណ បានបម្រើការចាប់ពី ថ្ងៃ ២៧ មិថុនា ១៩៨១ រហូតដល់ថ្ងៃ ៥ ធ្នូ ១៩៨១ និងជាលេខានៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ចាប់ពីឆ្នាំ១៩៧៩ ដល់ ថ្ងៃ ៥ ធ្នូ ១៩៨១ លោកជាមេដឹកនាំម្នាក់ជំទាស់ទៅនឹងផែនការក៥ ដែលវៀតណាម ជាអ្នកផ្ដួចផ្ដើមគំនិតនៅក្នុងរូបភាពសម្លាប់ខ្មែរម្ដងទៀតនោះអះអាងថាលោកត្រូវជាប់ពន្ធនាគារក្នុងគុកងងឹតនៅវៀតណាមប្រមាណជិត១០ឆ្នាំ ព្រោះតែប្រឆាំងផែនការរបស់វៀតណាម រឿងមិនឲ្យបង្កើតផែនការក៥ នេះតាមរយៈផ្តល់បទសម្ភាសជាមួយនឹងសារព័ត៌មាន AP កាលពីចុងខែសីហាឆ្នាំ២០០០ អំឡុងពេលលោកនៅមានជីវិតលោក ប៉ែន សុវណ្ណ បានលើកឡើងថាផែនការក5 នេះមានទិសដៅសម្លាប់ខ្មែរជាថ្មីទៀត រូបភាពកាប់ព្រៃការពារព្រំដែន ក៏ប៉ុន្តែដោយមើលឃើញគឺរឿងគ្រោះថ្នាក់ជាតិជាថ្មីទៀតដែលនេះរដ្ឋមន្ត្រីរូបនោះ បានជំទាស់ហើយលោកក៏ត្រូវរងការចោទប្រកាន់ថា មានចិត្តមិនស្មោះត្រង់នឹងបក្សកុម្មុយនីស្តវៀតណាម “ ប៉ែន សុវណ្ណ មិនល្ងង់ទេអាបញ្ហាក៥នេះ ពីព្រោះគេយកមនុស្សចាប់ពី18 ដល់45 ឆ្នាំ កែនមនុស្សទៅកាប់ឈើផ្តួលរំលំឈើ ដើម្បីការពារព្រំដែន មិនដដែលនណាធ្វើនយោបាយល្ងិតល្ងង់ចឹងទេ ប៉ែន សុវណ្ណ ដឹងចឹងបាន ប៉ែន សុវណ្ណ មិនអោយបង្កើតទេរឿងអីអោយទៅបង្កើតក៥នេះ អាហ្នឹងខ្ញុំចង់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប៉ែន សុវណ្ណ មិនអោយធ្វើទេបើចឹងគេចោទ ប៉ែន សុវណ្ណ ប្រឆាំងជាមួយ វៀតណាម បើចឹងខ្ញុំជាប់គុកនេះខ្ញុំ ជម្រាបថាអ្នកកាន់អំណាចអ្នកធ្វើនយោបាយជ្រុលនិយម និងឱកាសនិយមហ្នឹងណាគេថាខ្ញុំក្បត់ជាតិ មានសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមហួសហេតុ ប្រឆាំងនិគមន៍វៀតណាមមិនអោយតាំងនៅខ្មែរ “ នេះជាសម្ដីរបស់លោក ប៉ែន សុវណ្ណ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងថាគ្រប់សកម្មភាព និងរូបភាពផ្សេងៗ ដែលពលរដ្ឋឃើញដូចសព្វថ្ងៃនេះយ៉ាងបន្តកើនឡើងនៃជនអន្តោប្រវេសន៍ និងសមិទ្ធិផលវៀតណាម ដែលកំពុងដាក់ពង្រាយព្រោងព្រាតរួមទាំងវិមានឈ្នះៗជាដើមនោះ សុទ្ធតែស្ថិតនៅក្នុងផែនការ ដែលវៀតណាមចង់លេបទឹកដីកម្ពុជាតាមរូបភាពថ្មីប៉ុណ្ណោះ លោកបន្តថានេះជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ ហើយបើនៅតែបន្តឲ្យគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រទេសកម្ពុជាទៀត គណបក្សនេះនឹងជួយជ្រោមជ្រែងឲ្យផែនការរបស់វៀតណាម លេបទឹកដីកម្ពុជាបានសម្រេចទៅតាមការគ្រោងទុករបស់ លោក ហូ ជីមិញ ហើយសព្វថ្ងៃហ្នឹងវាមានច្រើនអន្លើណាស់ អាគម្រោង CLV ហ្នឹងក៏នៅក្នុងផែនការយុទ្ធសាស្រ្តសហព័ន្ធឥណ្ឌូរចិនរបស់វៀតណាមដែរ ហើយអាគម្រោងស្តូបយួនសព្វថ្ងៃហ្នឹង ក៏នៅក្នុងផែនការសហព័ន្ធឥណ្ឌូរចិនរបស់គេដែរ គឺគេពង្រីងចឹង ហើយអាគម្រោងបញ្ជូនជនអន្ដោប្រវេសន៍របស់វៀតណាម ចូលមកស្រុកខ្មែរច្រើនទៅៗ មិនមែនចូលដោយជនភាសខ្លួនចូលមកនៅដោយខ្លួនឯងទេ គឺការបូជាជនវៀតណាមចូលមកកម្ពុជាណាស់គឺក្នុងផែនការយុទ្ធសាស្រ្តអាហ្នឹង ហើយអាផែនការយុទ្ធសាស្រ្តហ្នឹងវាគ្រោះថ្នាក់របស់កម្ពុជា យើងៗមើលជែក! ហើយអាៗសន្ធិសញ្ញាព្រំដែនថ្មី ក៏ជាយុទ្ធសាស្រ្តផែនការឈ្លានពាន បើតាម លោក ម៉ែន ណាត ឯកសារដែល លោក អ៊ុំ សំអាន បានបញ្ចេញលើសពីនេះជាការបង្ហាញឲ្យឃើញពីគ្រោះថ្នាក់សម្រាប់ជាតិទាំងមូលទៅថ្ងៃអនាគត អ្នកឃ្លាំមើលកិច្ចការព្រំដែនរូបនេះមើលឃើញថា ផែនការដាក់កម្ពុជាចូលទៅក្នុងតំបន់ឥណ្ឌូចិននេះកាន់តែគៀកដល់គោលដៅពិតប្រាកដមែនទែនហើយ មួយវិញទៀតការបង្កើតសមាគមវៀតណាមនៅទូទាំងប្រទេសកម្ពុជានេះ គឺមានន័យថានេះជារបៀបគ្រប់គ្រងរដ្ឋាភិបាលមួយបែបទៀត សមាគមនេះ ដើរតួនាទីយ៉ាងសំខាន់ដោយមានរចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ ក្នុងករណីពលរដ្ឋវៀតណាម មានបញ្ហា ស្ថាប័ននេះគឺជា សេនាធិការដ៏រឹងមាំនៅក្នុងការការពារសង្គ្រោះ និងធ្វើកិច្ចការរដ្ឋបាល និងនយោបាយ យ៉ាងមានប្រសិទ្ធភាព បដិសេធទៅនឹងការរកឃើញថ្មីដោយ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឯលោក វ៉ា គឹមហុង ក៏ធ្លាប់និយាយថាតាមពិតការបោះបង្គោលព្រំដែននេះកម្ពុជាមិនបានចំណាយអ្វីទាំងអស់រួមទាំងស៊ីម៉ង់ត៍ សម្រាប់ចក្រ និងដាំបង្គោលព្រំដែនជាដើម គឺជាបន្ទុករបស់វៀតណាមសុទ្ធសាធ បើទោះជាបែបណាប្រជាពលរដ្ឋលើកឡើងថា ការបោះបង្គោលព្រំដែនជាមួយនឹងវៀតណាមនេះនឹងមិនអាចទប់ស្កាត់ ការឈ្លានពានរបស់វៀតណាមបានទេ ពួកគេធ្លាប់លើកឡើងថា កម្ពុជាធ្លាប់មានប្រវត្តិនៃការកំណត់ខណ្ឌសីមា ព្រំប្រទល់នេះតាំងពីអតីតកាលមកហើយ ក៏ប៉ុន្តែការវាស់វែងទាំងនោះ នៅតែគ្មានប្រសិទ្ធភាព ហើយមិនអាចទប់ស្កាត់ឥទ្ធិពលរបស់វៀតណាមបានដែរតាមពិតទៅការបោះបង្គោលដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែននេះ រវាងកម្ពុជា និងវៀតណាម ធ្វើឡើងចំនួនបីលើករួចមកហើយ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រដែលសកម្មនៅក្នុងកិច្ចការព្រំដែន បានលើកឡើងនៅក្នុងគណនេយ្យហ្វេសប៊ុក របស់លោកថាកម្ពុជាធ្លាប់បោះបង្គោលព្រំដែននោះរួចម្ដងមកហើយ នៅក្នុងសម័យបារាំងដែលមាន ១២៤បង្គោល ការកំណត់ព្រំដែនកំណត់អនុវត្តតាមអនុសញ្ញាកម្ពុជាកូសាំងស៊ីន ឆ្នាំ១៨៩៣ ការបោះបង្គោលព្រំដែនលើកទីពីរ បានធ្វើឡើងចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ក្នុងពេលដែលវៀតណាមត្រួតត្រាកម្ពុជាពេញដៃ ដែលមានចំនួន៧២បង្គោល រីឯការបោះបង្គោល លើទី៣ វិញយកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ក្នុងសម័យដែលវៀតណាមធ្វើជាម្ចាស់របស់កម្ពុជាដោយខុសច្បាប់ ទាក់ទិននឹងករណីនេះគេសង្កេតឃើញថា លោកហ៊ុនសែនដែលមានប្រតិកម្មខ្លាំង និងហាក់ដូចជាការពារផលប្រយោជន៍ជំនួសវៀតណាម នៅពេលណាដែលមានអ្នកហ៊ានរិះគន់ខ្សែបន្ទាត់ព្រំដែនជាប់ប្រទេសខាងកើតមួយនេះ មានពលរដ្ឋកម្ពុជាមិនតិចនាក់ទេ ដែលធ្លាប់ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារ ក្រោយមានប្រតិកម្មពី លោក ហ៊ុន សែន ទាក់ទងទៅនឹងការរិះគន់វៀតណាមនេះ លោក ធែល ធីលែន ត្រូវបានចាប់ដាក់ពន្ធនាគារជាលើកដំបូងរបស់ខ្លួន ព្រោះតែជំទាស់នឹងផែនការដាក់បញ្ចូលសាលារៀនវៀតណាម នៅក្នុងកម្មវិធីអប់រំថ្នាក់ជាតិ ក្រៅពីនេះនៅមាន លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិក៏ធ្លាប់ត្រូវបានចាប់ខ្លួនដូចគ្នាដែរក្រោយពីលោក រិះគន់ ពីការត្អូញត្អែររបស់ប្រជាពលរដ្ឋខ្មែរ រស់នៅជាប់ព្រំដែនវៀតណាម ដែលលើកឡើងថា ដីកសិកម្មរបស់ពួកគាត់ត្រូវបាត់បង់ ព្រោះតែវៀតណាមឈ្លានពានមិនឈប់ឈរ បញ្ហានេះក៏មិនខុសគ្នាដែរទៅនឹងព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះមានយុវជន និង មន្រ្តីគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលជាច្រើននាក់ត្រូវបាន លោក ហ៊ុន សែន បញ្ជាឲ្យចាប់ដាក់ពន្ធនាគារ ការរកឃើញថាពួកគេមានពិរុទ្ធភាពនេះ ក្រោយពីអ្នកទាំងនោះសម្ដែងមតិប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណឥណ្ឌូចិន ដែលហៅកាត់ថា CLV ពីក្រុមអ្នកឃ្លាំមើលកិច្ចការព្រំចាត់ទុកថាផែនការទាំងអស់នេះរបប លោក ហ៊ុន សែន ប្រាកដណាស់ទំនងជាជួយសម្រេចបំណង របស់វៀតណាមលេបទឹកដីកម្ពុជាតាមរូបភាពថ្មីវិញជាថ្នូរអាចនឹងលោក និងក្រុមគ្រួសារបានកាន់អំណាចយូរអង្វែងទៅមុខទៀត។
ក្នុងន័យនេះមានមេដឹកនាំមួយចំនួននៅក្នុងកាលដែលលើកបន្តុបដោយវៀតណាម ដូចជាលោក ហ៊ុន សែន ដែរដែលក្រោយមកពួកគេប្រឆាំងទៅនឹងផែនការ វៀតណាមវិញក៏ត្រូវមានវាសនាអាក្រក់ និងបាត់បង់ជីវិតដោយមិនដឹងមូលហេតុដូចជា លោក ចាន់ ស៊ី និង លោក ប៉ែនសុវណ្ណ ជាដើមផ្ទុយទៅវិញមានតែ លោក ហ៊ុន សែន ម្នាក់គត់ ទឹដែលលើកបន្តុបដោយវៀតណាមដែរដែលមានវាសនាខ្ពស់ និងអាចកំណត់តំណែងដល់កូនបាន បើតាម លោក ម៉ែន ណាត ការដែលប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផងអាចសោយសុខបានដូចសព្វថ្ងៃនេះ ប្រហែលជាលោកចេះបម្រើចៅហ្វាយនាយរបស់ខ្លួនបានល្អ៕

ព័ត៌មានទាក់ទង