ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
បុរសម្នាក់ឈ្នោះ អេរិច ឡិនហ្គ្រិន 9រែចិ ឡុនដងរនេប វ័យ៣៣ឆ្នាំ រស់នៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងដែលបានបង្កើតជំនួញដ៏ធំមួយចេញពីការកែឆ្នៃឡើងវិញនូវកាកសំណល់អេឡិចត្រូនិច ត្រូវបាននាំទៅកាន់ពន្ធនាគារសហព័ន្ធរយៈពេល ១៥ខែ ពីបទរំលោភអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ចិំរៀសៀថត ជៀរផ ក្នុងការកែឆ្នៃកុំព្យូទ័រដែលអាយុ របស់វាប្រើប្រាស់លែងបានហើយឱ្យប្រើប្រាស់ ឡើងវិញ នេះបើតាមការចុះផ្សាយរបស់កាសែត ឡូស អាលជលេស ថាម កាលពីចុងខែមេសា នេះ។
ការដាក់ទោសនេះ គឺបន្ទាប់ពីតុលាការឧទ្ធរណ៍ សហព័ន្ធក្រុងម៉ាយអាមី ច្រានចោលការអះអាង របស់គាត់ថា “រីស្តរឌីស” (ឌីសដែលបោះចាលឱ្យ ប្រើវិញបាន) ដែលគាត់បានធ្វើឡើងដើម្បីបន្តអាយុ កាលរបស់កុំព្យូទ័រឡើងវិញ គឺមិនមានតម្លៃជា ហិរញ្ញវត្ថុនោះទេ តែជំនួសមកវិញតុលាការឧទ្ធរណ៍ សហព័ន្ធបានកាត់សេក្តីថា គាត់បានរំលោភកម្មសិទ្ធិ បញ្ញារបស់ក្រុមហ៊ុន ចិំរៀសៀថត ជៀរផ ដែលមាន ចំនួនទឹកប្រាក់រហូតដល់ទៅ៧០០.០០០ដុល្លារ។
តុលាការឧទ្ធរណ៍បានការពារសេចក្តីសម្រេច របស់ចៅក្រមស្រុករបស់សហព័ន្ធដែលថា រីស្តរឌីស ដែលលោក ឡិនហ្គ្រិន ធ្វើឡើងដើម្បីឱ្យឌីសដែលផ្ទុកកម្មវិធី ចិំរៀសៀថត ផឿរោតិនង យ្សសតមេ អាចដំណើរការឡើងវិញ គឺមានតម្លៃ២៥ដុល្លារ បើទោះបីជាកម្មវិធីនេះ អាចទាញយកដោយឥត គិតថ្លៃ ហើយឌីសនេះអាចប្រើប្រាស់បានតែលើ កុំព្យូទ័រដែលមានកម្មវិធី ចិំរៀសៀថត ដែលមានសិទ្ធិស្របច្បាប់ពីក្រុមហ៊ុនរួចហើយប៉ុណ្ណោះ។ អាជ្ញា ប័ណ្ណ ចិំរៀសៀថត ត្រឹមត្រូវ។ តុលាការឧទ្ធរណ៍ជុំទី១១ របស់សហរដ្ឋអាមេរិក បានដាក់ឱ្យ ឡុនដងរនេ នូវការជាប់ពន្ធនាគារជាបន្ទាន់មួយមិនយូរ ប៉ុន្មានមុនពេលដែលគាត់សុំបោះបង់ចោលការបន្តរឿងក្តីដោយចុះចាញ់ ប៉ុន្តែក្រោយមកបានបញ្ជាក់ ពីការផ្តន្ទាទោសចំនួន១៥ខែរបស់គាត់ និងពិន័យ ជាប្រាក់ចំនួន៥០.០០០ដុល្លាដោយពុំចាំបាច់ស្តាប់ការជំទាស់ដោយផ្ទាល់មាត់ទៅលើសាលក្រមដែល បានចេញកាលពីថ្ងៃទី១១ ខែមេសានោះទេ។
លោក ឡិនហ្គ្រិន បានក្លាយជាអ្នកច្នៃប្រឌិតដ៏ល្បីល្បាញមួយនៅក្នុងវិស័យកាកសំណល់អេឡិច ត្រូនិច ដោយយកបន្ទះអេលិចត្រូនិចដែលត្រូវបោះ ចោល ដើម្បីសាងសង់ទៅជាឡានអេឡិចត្រូនិច ដែលកំពុងតែធ្វើតេស្តរកមើលពីរយៈចំងាយក្នុងការប្រើប្រាស់ដោយសាកអាគុយតែម្តងជាមួយ ក្រុមហ៊ុន ទសេលា ។ គាត់គឺជាអ្នកដំបូងបង្អស់ដែលបាន សាងសង់កន្លែងធ្វើការកែច្នៃគ្រឿងអេឡិចហាយប្រីតនៅសហរដ្ឋអាមេរិក ដែលប្រែក្លាយទូរស័ព្ទ ដៃដែលបោះចោល និងគ្រឿងអេឡិចត្រូនិកផ្សេង ទៀតឱ្យក្លាយទៅជាឌីវ៉ាយ 9ឌវេចិសេប ដែលអាច ដំណើរការបាន ដែលបានបន្ថយល្បឿននៃការរីកលូតលាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ និង លោហៈដែលមាននៅក្នុងឌីវ៉ាយទាំងនោះនៅកន្លែង ចាក់សំរាម និងបរិស្ថាន។ ក្រុមហ៊ុនរបស់គាត់នៅ ឆាតវ៉ស 9ជហាតសឹរៀតហប ដែលមានក្រុមហ៊ុន ទី សៅសតេ ភារតនរេស កំពុងដំណើរការកែឆ្នៃកាកសំណល់ អេឡិចត្រូនិកជាង៤១លានផោនជារៀងរាល់ឆ្នាំ ហើយរាប់បញ្ចូលទាំងក្រុមហ៊ុនធំដែលជាអតិថិជន របស់គាត់ដូចជា ក្រុមហ៊ុន ព្បីំ ក្រុមហ៊ុន តៀំរៀលៀា និងក្រុមហ៊ុន ផ្សរិនត ។
មុនពេលគាត់បើកក្រុមហ៊ុន ទី សៅសតេ ភារតនរេស លោក ឡិនហ្គ្រិន បានទៅរស់នៅក្នុង ប្រទេសចិន ដោយសិក្សាពីការកើនឡើងនៃកាកសំណល់អេឡិចត្រូ ហើយក៏ការស្វែងរកមធ្យោបាយ ដើម្បីផ្ញើរគ្រឿងបន្លាស់ថោកមកកាន់ហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យគ្រឿងអេឡិចត្រូនិចទាំងនោះដំណើរការឡើងវិញ។ គម្រោងមួយដែលគាត់បាន ធ្វើ គឺផលិតឌីសដែលបោះចាលឱ្យប្រើវិញបានចំនួន រាប់ពាន់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតកុំព្យួទ័រ ដោយប្រើជាមធ្យោបាយសម្រាប់ឱ្យអ្នកប្រើប្រាស់ អាចដើម្បីដើម្បីបញ្ចូលកម្មវិធី ឺនិដៀឹ ឡើងវិញ ទៅក្នុង ហាតដ្រាយ 9រាះដ ឌរិវបេ ប្រសិនបើ កម្មវិធីវាខូច រឺត្រូវបានលុប ។ ឌីសនេះអាចប្រើបាន តែទៅលើកុំព្យូទ័រដែលមានអាជ្ញាប័ណ្ណសម្រាប់ ឺនិដៀសឹ ផៀរោតិនង សយសតមេ រួចហើយ និងមាន អាជ្ញាប័ណ្ណ ឡិចនេសេ តរានសថរេស ជាមួយកុំព្យូទ័រ ដែលមានអាយុកាលអាចប្រើបានយ៉ាងពេញលេញ ប៉ុណ្ណោះ។ ប៉ុន្តែម្ចាស់កុំព្យូទ័រតែងតែបាត់បង់ ឬបោះ ចោលឌីសទាំងនេះ ហើយទោះបីជា ផៀរោតិនង សយសតមេ អាចទាញយកដោយឥតគិតថ្លៃសម្រាប់កុំព្យូទ័រដែលមានអាជ្ញាប័ណ្ណក៏ដោយ ក៏លោក ឡិនហ្គ្រិន យល់ថាមនុស្សជាច្រើនមិនមានអារម្មណ៍ថា មាន សមត្ថភាពដើម្បីធ្វើវាបាននោះទេ ដូច្នោះហើយត្រូវ បានគេបោះចោលកុំព្យូទ័ររបស់ខ្លួន និងទិញកុំព្យូទ័រ ថ្មី។
លោក ឡិនហ្គ្រិន បានផលិតឌីសចំនួន ២៨, ០០០ និងដឹកជញ្ជូនទៅឈ្មួញកណ្តាលនៅរដ្ឋ ហ្ល័រ រីដា។ ផែនការរបស់ឈ្មួញកណ្តាលគឺលក់ឌីសទាំង នោះទៅហាងជួសជុលកុំព្យូទ័រវិញដោយក្នុងប្រ-ហែល២៥សេនក្នុងមួយដង ដូច្នេះអ្នកជួសជុលអាច ផ្តល់ឌីសដល់អ្នកទិញកុំព្យូទ័រមួយទឹក ហើយមិន ចាំបាច់ចំណាយពេលបង្កើតឌីសដោយខ្លួនឯងទេ។ ហើយអ្នកប្រើថ្មី ប្រហែលជាអាចប្រើឌីសនេះ ដើម្បី ឱ្យកុំព្យូទ័ររបស់ពួកមានដំណើរការបាននៅពេល ក្រោយដែលមានបញ្ហាកើតឡើង។ ប៉ុន្តែនៅឆ្នាំ ២០១២ មន្ត្រីគយសហរដ្ឋអាមេរិក បានរឹបអូសឌីស ហើយបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ឌីស គឺ មិនដែលត្រូវបានលក់នោះទេ។
លោក ឡិនហ្គ្រិន បានសារភាពកំហុស ប៉ុន្តែ បានអះអាងថា តម្លៃនៃឌីសដែលគាត់ធ្វើ គឺមាន តំលៃស្មើនឹងសូន្យ ដូច្នេះមិនមានគ្រោះថ្នាក់ដល់ នរណាម្នាក់ទេ។ លោកបញ្ជាក់ថា ទាំងក្រុមហ៊ុន ចិំរៀសៀថត និងក្រុមហ៊ុនផលិតកុំព្យូទ័រណាមួយក៏លក់រីស្តរឌីសដែរ។ លោក ឡុនដងរនេ បាន និយាយថា “លោកកំពុងព្យាយាមធ្វើឌីសនេះឱ្យមានម្តងទៀតសម្រាប់អ្នកដែលត្រូវការវា ហើយ ថា អ្នកប្រើប្រាស់អាចប្រើបានតែលើកុំព្យូទ័រដែល មានអាជ្ញាប័ណ្ណប៉ុណ្ណោះ។
ជាចុងក្រោយលោកបាននិយាយថា លោក ឡិនហ្គ្រិន បាននិយាយថា លោកនឹងជាប់ឃុំឃាំង ហើយលោកទទួលការជាប់ឃុំឃាំងនេះ។ អ្វីដែល លោកមិនយល់ស្របនោះ គឺមនុស្សមិនយល់ពី មូលហេតុដែលលោកនឹងដាក់ឃុំនោះទេ។ លោក សង្ឃឹមថា រឿងរ៉ាវរបស់លោកអាចជាពន្លឺនៃការរីកចំរើននៃការកែឆ្នៃគ្រឿងអេឡិចត្រនិចដែល យើងមាននៅក្នុងសហរដ្ឋអាមេរិកដែលធ្វើឱ្យយើង ខាតបង់។
ព័ត៌មានទាក់ទង