កិច្ចប្រជុំនៅកាណាដាថ្ងៃទី៨-៩នៅកាណាដា គឺ៣ថ្ងៃមុនជំនួបជាមួយប្រធានាធិបតីកូរ៉េខាងជើង គឺមានឈ្មោះថា អ៧ ប្សុមិតត ២០១៨ ដែលចូលរួម ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៧ គឺ កាណាដា-បារាំង-អល្លឺម៉ង់-អ៊ីតាលី-ជប៉ុន-អាមេរីក-អង់គ្លេស ឆ្នាំនេះគេធ្វើនៅកាណាដា ដើម្បីសម្រេចពី ការដឹកទំនិញ“បៃតង”ទាក់ទងទៅនឹងការទប់ស្កាត់ កុំឱ្យពិភពលោកកាន់តែឡើងកំដៅប្រទេស១៩៥ បានទទួលយកទ្រឹស្តីនៃការកើនកំដៅនៃផែនដី បើមិនមានការទប់ស្កាត់ តែសហរដ្ឋអាមេរីកបាន ដកខ្លួនចេញតាំងតែពីលោកប្រធានាធិបតី“ត្រម”ចូលកាន់សេដ្ឋវិមានមកម៉្លេះ ។ លោកបានចាកចេញ ពីកិច្ចប្រជុំ ដោយមិនបានព្រមព្រៀងជាមួយអង្ក ប្រជុំពីរឿង “ការពារដឹកទំនិញគ្រោះថ្នាក់”ក្នុង លោកនោះទេ ដូច្នេះកាណាដានឹងក្លាយជាប្រទេសដឹកមុខក្នុងបច្ចេកទេសថ្មីនៃការដឹកទំនិញ“បៃតង” រីឯអាមេរីកាំងនឹងនៅឯកោជាថ្មីម្តងទៀត ក្នុងកិច្ច ព្រមព្រៀងថ្មីនេះទៀតហើយ។ លោក“ត្រម”បាន ចាកចេញពីកាណាដា ដោយប្តូរចិត្តមិនព្រមចុះ ហត្ថលេខាទៅវិញ លើកិច្ចព្រមព្រៀងមហាអំណាច សេដ្ឋកិច្ច អ៧ ដែលលោកបានទួលយល់ព្រមមុន ពេលប្រជុំនៅកាណាដា, លោកបានទិទៀនថា “ប្រទេសជាច្រើនចង់បានចំណេញពីសហរដ្ឋអាមេរីក តែមិនចង់ឱ្យអាមេរីកចំណេញវិញទេ…”។ អាមេរីក បានធ្វើឱ្យខ្លួនឯងឯកោច្រើនលើកៈ មានដកខ្លួនចេញពីក្រុមប្រឹក្សាអ.ស.បនៃបញ្ហាការពារសិទ្ធិមនុស្សនឹងក្រុមប្រឹក្សា“យូណេសកូ”, ដកខ្លួន ចេញពីក្រុមប្រឹក្សារំលាយអាវុធបរិមាណូ នៅអ៊ីរ៉ង, ដកខ្លួន ចេញពីអង្គការដ៏ធំមួំយប្តូរទំនិញជាមួយ ប្រទេសជុំវិញប៉ាស៊ីហ្វីក ជាមួយ១១ប្រទេស, នឹង ការដំឡើងពន្ធលើការនាំចូលលោហធាតុពីអឺរ៉ុបដែល កំពុងតែធ្វើឱ្យមានការសងសឹកវិញពីសហភាពអឺរ៉ុប ដោយដំឡើងពន្ធលើទំនិញអាមេរីកាំងដែលនាំចូល ទៅប្រទេសគេវិញ…។
មកដល់សឹង្ហបូរី ដណល ត្រម បានសម្តែងការ ខឹងសម្បារជាមួយនាយករដ្ឋមន្ត្រីកាណាដា ជិសស្ទីន ទ្រូដូ ដែលជាម្ចាស់ផ្ទះក្នុងការទទួលភ្ញៀវជាន់ខ្ពស់ អឺរ៉ុប ត្រម និយាយថា “លោកទ្រូដូ មិនសុច្ចរឹត ហើយខ្សោយថែមទៀត…”។ “ត្រម”មិនបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង១១ប្រទេស ក៏មិនបាន បញ្ឈប់ អ៧ មិនឱ្យចេញកិច្ចព្រមព្រៀងបាននោះ ទេ ផ្ទុយទៅវិញ ជប៉ុន នឹង អូស្ត្រាលី ក៏បានចូលរួម ជាហត្ថលេខីបន្ថែមនៃសម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ្មានអាមេរីក) ដែលនឹងពង្រឹងហើយ ពង្រីកការរកស៊ី ក្នុងរូបភាពថ្មីមួយទៀត ប្តូរទំនិញ ទៅវិញទៅមករឹតតែប្រសើរឡើងបានជាមួយចិន វិញម្តង ។