ខ្មែរផុសស.រ.អា.
ក្នុងដំណើរទៅកាន់ប្រទេសបារាំងខែមិថុនា ២០១៨នេះ យើងមានបំណងទៅភ្លក់រស់ជាតិរថ ភ្លើងដ៏លឿនបំផុតរបស់បារាំងម្តង តើគុណភាព វាខ្ពស់បុណ្ណាដែរ? គឺយើងបានដំណឹងមកថា បារាំង បានដាក់ឱ្យប្រជាពលរដ្ឋគេប្រើនូវរថភ្លើងសម្រាប់ ធ្វើដំណើរជាសាធារណមួយ តាំងពី២០ឆ្នាំមកហើយ ដែលនៅសហរដ្ឋអាមេរីកមិនទាន់នឹកនាកសាង សម្មិទ្ធិសតវត្សទី២១នេះនៅឡើយទេ។ ផ្លូវរថភ្លើង នៃបច្ចេកវិជ្ជាទំនើប បានរថខ្វាត់ខ្វែងពាសពេញ ប្រទេសរួចទៅហើយ, ហើយទើបតែពេលនេះ យើង នឹងធ្វើដំណើរទៅលេងក្រុមគ្រួសារដែលរស់នៅ ក្រុង“រ៉េន-ន្រេនសេ”ដែលស្ថិតនៅចម្ងាយប្រមាណ ជា៤០០គីឡូម៉ែត្រខាងកើតទីក្រុងប៉ារីស ។
យើងបានទិញសំបុត្រ“អនឡាញ-នឿលិនេ” ស្រាវជ្រាវបន្តិចយើងអាចទិញបានសំបុត្រកន្លែង អង្គុយក្នុងតម្លែយ៉ាងថោកបាន -បានន័យថា បើ យើងមិនបានត្រៀម ហើយធ្វើដំណើរភ្លាមៗយើង ចេញថ្លៃជាង១៥០-២០០អឺរ៉ូ ក្នុងកន្លែងអង្គុយ១ កន្លែង -តែយើងទិញសំបុត្រមុនពេលធ្វើដំណើរ កន្លះខែ សំបុត្រនោះចុះមកនៅត្រឹមតែ២០-៣០ អឺរ៉ូ ក្នុងកន្លែងមួយ ហើយពិសេសទៅទៀតនោះ បើត្រៀមធ្វើដំណើរឱ្យបានមុន១ខែ ឬកុំឱ្យចំថ្ងៃ ដែលមានមនុស្សធ្វើដំណើរច្រើន សំមុត្រទិញកន្លែង អង្គុយនោះចុះមកនៅត្រឹមតែតិចជាង១០អឺរ៉ូ តែ ប៉ុណ្ណោះ។ ខ្ញុំបានទិញសំបុត្រ៣សម្រាប់ប៉ុណ្ណារ៉ូ – សូបិន -នឹងខ្ញុំ ក្នុងតម្លៃទៅមកអស់១៧០អឺរ៉ូ ដើម្បី ទៅលេងក្រុង“រ៉ែន នៃតំបន់ប្រឺតាញ-ពរតោងនេ”ដែលពោរពេញដោយសំណល់ប្រវត្តិសាស្ត្រដ៏សម្បូរ ហូរហៀររយៈពេល៤ថ្ងៃ។
ថ្ងៃចេញដំណើរពីទីក្រុង“ប៉ារីស”យើងបានជិះ មេត្រូក្នុងដីខាងក្រោមក្រុងប៉ារីសសំដៅទៅស្ថានីយ “ម៉ុងប៉ាណាស់-នៀំតផារតនាសស” ដែលជាស្ថានីយ សម្រាប់ចេញដំណើរផ្លូវឆ្ងាយទៅកាន់តំបន់ខាង ត្បូងនឹងខាងលិចនៃប្រទេសបារាំង។ ខ្សែរថភ្លើង យ៉ាងវែងផ្ទុកអ្នកដំណើររាប់រយនាក់ ដែលមាន កន្លែងអង្គុយ ស្អាត នឹង ទន់ស្រួល ហើយមានលេខ សំគាល់រៀងៗខ្លួនក្នុងបន្ទប់មិនចាញ់កន្លែងអង្គុយក្នុងយន្តហោះនោះទេ។ នៅពេលចេញដំណើរថ្ងៃ នេះ ខ្ញុំនឹងប៉ុណ្ណារ៉ូ រំភើបណាស់ ពីព្រោះយើងដឹងថា កំពុងជិះរថភ្លើងដ៏លឿនជាងគេបង្អស់ជាលើកដំបូង តែ សូបិន មិនបានមកជាមួយវិញទេ ដោយរវល់ ការងានៅប៉ារីសរថភ្លើងក៏បិទទ្វារយ៉ាងទៀងម៉ោង វានាំដំណើរយើងប្រមាណជា២ម៉ោងតែប៉ុណ្ណោះ ទៅកាន់“រ៉ែន” ក្រុងដែលយើងធ្លាប់តែប្រើពេល ៥-៦ម៉ោង ដ៏យូរលង់កាលពីពេលមុនៗសម្រាប់ ទៅកាន់ទីនោះ។ ក្នុងទូររថភ្លើងបន្ទប់ស្រស់ស្អាត ត្រជាក់ល្ហឹម ស្ងប់ស្ងាត់ឈឹង យើងអង្គុយសម្លឹងទៅ ទេសភាពខាងក្រៅ ដែលរត់ថយក្រោយយ៉ាង លឿន វាលព្រៃនឹងវាលស្រែបន្តបន្ទាប់ឡើងចុះ តាមជ្រលងភ្នំគ្មានកាត់ក្រុងណាមួយទេ គួរឱ្យឆ្ងល់ ណាស់។ ប៉ុណ្ណារ៉ូ ស្ថិតក្នុងបរិយាកាសកក់ក្តៅស្រួល ខ្លួន មិនយូរប៉ុន្នាន ក៏ដេកដួលលក់លង់យ៉ាងស្កប់ ស្កល់ តែបែរជារំខានមិនឱ្យយើងដើរទៅរកស្រស់ស្រូបចំណីនៅទូររថភ្លើងមួយទៀតទៅវិញ ដូច្នេះមានតែរង់ចាំប៉ុណ្ណារ៉ូភ្ញាក់មកវិញតែប៉ុណ្ណោះ។
ខ្ញុំអង្គុយផងសញ្ជឹងគិតផងថា“តើហេតុអ្វីរថភ្លើងដ៏ទំនើបនេះ បែរជាគ្មានវាស្នាមកតាំងទីនៅអាមេរីកនឹងគេផង?” ជាង២០ឆ្នាំមកហើយមិន ដែលឮថា“មានគ្រោះថ្នាក់តាមរថភ្លើងតេហ្សរវេ នេះទេ” ក្នុងល្បឿនជិត៣០០គម។ ក្នុងមួយម៉ោង យ៉ាងនេះ វានឹងធ្វើឱ្យដំណើរទាំងឡាយ ទោះជា នៅឆ្ងាក៏ដោយក្លាយជានៅជិតបន្កើយបានដែរ។ បារាំងបានបញ្ចោញរថភ្លើង“តេហ្សេវេ”នេះ ទៅ លក់នៅឯបរទេសច្រើនណាស់ហើយ តែអាមេរីក មិនព្រមនាំរថភ្លើង ដែលដូចជាគេជិះយន្តហោះ នេះ ចូលមកប្រទេសខ្លួនសោះ។ យន្តហោះ? មែន ហើយ យន្តហោះអាមេរីក បានខ្វែងចែកមេឃពី ភពលោកទៅជា“ជំនិះប្រជាធិបតេយ្យ”របស់ប្រ ទេស“មូលធននិយម”មួយនេះទៅហើយ ចំណែក ឯប្រទេសបារាំងបានធ្វើ“ប្រជាធិបតេយ្យវូបនីយ កម្ម”នៃរថភ្លើងបច្ចេកវិជ្ជាទំនើបនេះនៅអឺរ៉ុប នឹង អាស៊ី គឺជាកាប្រកួតប្រជែងក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ រវាង“តេហ្សេវេ”នឹង“យន្តហោះ ប្រតិកម្ម” យ៉ាងខ្លាំងខ្លា នេះហើយ ទំនងជាចម្លើយ នៃអវត្តមាន“តេហ្សេវេ”នៅអាមេរីក។
១ម៉ោង២៥នាទី រថភ្លើងបន្ថយល្បឿន ហើយ ចូលចតនៅស្ថានីយ“រ៉ែន”យ៉ាងស្ងៀមស្ងាត់ ទាំង យើងមិនទាន់បានផឹកទឹកមួយកែវនៅឡើយ ហើយ ប៉ុណ្ណារ៉ូក៏មិនទាន់ភ្ញាក់ថែមទៀត… តែលឿន មែន… សុខមែន… អស្ចារ្យណាស់… លឿនជាង យន្តហោះទៅទៀត គ្មានកាឆែកឆេរអ្វីញីរញៃទេ គ្មានការរង់ចាំ ជាពិសេសគ្មាន“កុងត្រូល”គ្រប់ដំណាក់ ការ“នៃដំណើរដ៏សាមញ្ញរបស់យើងនោះទេ… គួរ ឱ្យភ្ញាក់ផ្អើលណាស់!។
ផ្លូវដែកដែលជាមធ្យោបាយដឹកជញ្ជូន“សេដ្ឋ កិច្ច”មុនគេ បានដណ្តើមយកមធ្យោបាយដឹកជញ្ជូន “ទេសចរ”កាន់តែច្រើន នាពេលនេះ បើទោះជា អាមេរីកចង់ទប់ស្កាត់ប្រហែលជាទប់មិនបានយូរ តទៀតទេ… ពីព្រោះលំអេនៃទេសភាពលើអាកាស របស់“យន្តហោះ” វាគួរឱ្យធុញថប់ ជាងទេសភាព លើផ្ទៃដីក្នុងដំណើរតាម“រថភ្លើង” ដែលប្រកប ដោយរុក្ខជាតិ ព្រៃភ្នំ បឹងបួរ ផ្តល់នូវរូបភាពប្តូរផ្លាស់ គ្រប់វិនាទី។ និយាយឱ្យខ្លីទៅ សកម្មភាពដឹកជញ្ជូន នៅប្រទេសអឺរ៉ុបវាស្របទៅនឹងនយោបាយសង្គម និយម ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីសុខ ទុក្ខរបស់ពលរដ្ឋ, ខុសគ្នាពិសហរដ្ឋអាមេរីក ដែល គេយកចិត្តទុកដាក់ពី“លុយ”តម្រូវឱ្យមនុស្សចាយ វាយច្រើន ដើម្បិឱ្យមាន“ចំណុល”ខ្ពស់។