តពីលេខមុន
នៅទីនោះហើយ ដែលមានការចេញបញ្ជារ ទៅគ្រប់អង្គភាពទ័ពនៃកម្ពុជា ដែលជាទីផ្តល់ភស្តុ ភារទាំងអស់ទៅកាន់គ្រប់អង្គភាពកងទ័ពដល់គ្រប់ ខេត្រក្រុងជាទីដែលធ្វើសង្គ្រាមឬផ្តល់សន្តិភាពឱ្យ ប្រទេសជាតិ ទៅតាមព្រះរាជបញ្ជានៃព្រះមហា ក្សត្រ ដែលគេតែងប្រកាសថាជា ព្រះមហាក្សត្រ ជីវិតដំកល់លើត្បូងនោះ។ ចៅពិននៅតែឆ្ងល់មិន ទាន់បាត់នៅឡើយថា កាលពីប៉ុន្មានឆ្នាំមុននេះ សោះកងជីវពលកែនគ្នាបណ្តេញបារាំងដោយ កាំភ្លើងឈើបាន ហេតុអ្វីក៏បារាំងចាំបាច់ឱ្យកាំភ្លើង នឹងអាវុធមែនទែនធ្វើអ្វីទៀត បើបារាំងចេញទៅស្ទើតែអស់ពីនគរទៅហើយនោះ ទំនងជាអានៅ សល់តិចតួចនោះ វាខ្លាំងជាងក្រុមកងទ័ពដ៏ច្រើននោះហើយមើលទៅ តែក៏គ្មាននរណាឆ្លើយសំនួរ នេះបានទេ តទោះជានៅវិទ្យុជាតិ ក៏គេមិននិយាយ ពីកាំភ្លើងឈើនេះទៀតដែរ។ ឆ្លងកាត់ដោយផ្លូវចាស់កៅស៊ូធំទូលាយនឹងមានភ្លើងអគ្គីសនីបំភ្លឺទាំង ថ្ងៃទាំងយប់ គឺជាផ្លូវដ៏សំខាន់ជាងគេបង្អស់នៃ ទីក្រុងភ្នំពេញ ឌូដាឌឺឡាគ្រេ ដែលភ្ជាប់ភ្នំដូនពេញ កាត់តាមស្ពាននាគ មកកាន់បន្ទាយដ៏មានអំណាច បំផុត នាព្រះរាជាណាចក្រកម្ពុជា ដែលនៅពីខាង កើត មិនឆ្ងាយប៉ុន្មានពីបន្ទាយនោះ គឺព្រះបរមរាជ វាំងរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជាព្រះ មហាក្សត្រនៃប្រទេសកម្ពុជា សង់នៅចំទន្លេចែកគ្នាជាបួនមុខតែម្តង។
ក្រុងភ្នំពេញជារាជធានីដែលមានមនុស្សអ៊ូអរ ណាស់ ផ្សារធំថ្មីជាចំណុចកណ្តាលនៃទីក្រុង ដែល មានពាណិជ្ជករ ឬកសិករឬកម្មករមករកស៊ីជុំជិត មានថៅកែចិន ឬកូនចៅចិននៅជុំវិញផ្សារថ្មីមាន ប៉ាត្រុង- ផាតរៀន បារាំងនៅម្តុំវត្តភ្នំ មានឥណ្ឌានឹង ប៉ាគិស្ថាន ក៏សម្បូរមកលក់ក្រណាត់នៅហាងជុំវិញ ផ្សារថ្មីដែរ ដែលជាអ្នករកស៊ីមានដើមទុនធំ, រីឯខ្មែរ ឬយួនច្រើនលក់ម្ហូប ឬលក់ត្រីសាច់ អ្នកលក់សាច់ ជ្រូកសាច់គោក៏ច្រើនតែជាចិនដែរ ដែលជាមុខរបរ ដើមទុនតូច គេនៅក្នុងផ្សារ, តែទីនោះមនុស្សប្រ ជ្រៀតគ្នាយ៉ាងណែននាពេលព្រឹក មកទិញម្ហូប អាហារ តាំងពីព្រលឹម ពីព្រោះអាចទិញបានរបស់ ស្រស់ធ្វើម្ហូបទៅទើបឆ្ងាញ់, ចាប់ពីម៉ោង១០ឡើង ទៅបន្លែបង្ការត្រីសាច់ចុះថ្លៃអស់ ដើម្បីលក់ បង្ហើយ…។ និយាយពីអ្នកធ្វើដំណើរ គេច្រើនជិះ រថយន្តឈ្នួលចេញទៅខេត្តឃុំឆ្ងាយៗ ដែលពេល វេលាធ្វើដំណើរមិនសូវទៀងទាត់ទេ ផ្ទុយទៅវិញ បើគេធ្វើដំណើរតាមរថភ្លើង ពេលវេលាធ្វើដំណើរ យឺតៗមែន តែទៀតទាត់ជាទីបំផុត អ្នករស់នៅ តំបន់ខាងលិច រហូតដល់បាត្តំបងទើបមានសំណាង បានជិះរថភ្លើងនេះ ពីព្រោះតែមានតែមួយខ្សែ ដឹកមនុស្សនឹងទំនិញសំដៅទៅបាត់ដំបង ហើយ បន្តរហូតដល់ទល់ដែននាប្រទេសថៃទៀតផង។
គ្មានថ្ងៃណាមួយដែលចៅពិនមិនបានរីករាយ ពីបរិយាកាសនាទីក្រុងភ្នំពេញនោះទេ ពីព្រោះ តែគេតែងរកឃើញអ្វីៗថ្មីៗជារៀងរាល់ថ្ងៃមិន ចេះចប់… ស្រាប់តែភ្លេចខ្លួន ចៅប៉ុនក៏ដល់ពេល ចេញដំណើរទៅកំពង់ចាមវិញទៅហើយ។ គេបាន ស្លៀកខោអាវឯកសណ្ឋានទាហ៊ានពណ៌គគីស្បែក ជើងឃ្លុបខ្មៅរលោង ពាក់បេរ៉េក្រហម ទាំងនៅ កុមារនៅឡើយ មិនដែលមានពីមុនមកទេ គេត្រូវ ទៅកាន់កង់ដឺត្រង់សីត-ជាមផ ដេ តរានសិត ដើម្បី ប្រាប់ទៅទីបញ្ជាការកងទ័ពថា ខ្លួនត្រូវចេញដំណើរ ទៅកាន់កងឯកភាពដើម នៅថ្ងៃស្អែកនេះហើយ, ជាទាហ៊ាន ទោះជានៅកុមារនៅឡើយក៏ដោយក៏ ត្រូវអនុវត្តន៍បទបញ្ជាឱ្យបានត្រឹមត្រូវដែរ បើមិន ដូច្នោះទេ ចៅប៉ុននិយាយថា គេនឹងដាក់គុកខ្លួន ហើយ ពាក្យនេះធ្វើឱ្យចៅពិននឹកទៅដល់គុកដែល នៅកំពង់ស្ពឺ គេដាក់ច្រវ៉ាក់ចោរ រៀងរាល់យប់ ពេលចូលដេកកុំឱ្យចោររត់រួចបានតែចៅប៉ុន ពន្យល់ ប្អូនថា ជួនកាលគេដាក់គុកទាហ៊ាន៣ថ្ងៃ ឬមួយ អាទិត្យតាមតែមេបញ្ជាការគេចេញបញ្ជាមិនឱ្យ ចេញទៅណាបាន តែគេមិនដាក់ខ្នោះទេ ។ ចៅប៉ុន ចេញដំណើរទៅកំពង់ចាម ដោយរថយន្តឈ្នួលស្រប គ្នានឹងមានកុមារយោធាឯទៀតៗនៅបន្ទាយជាមួយក៏ចេញដំណើរពេលនោះដែរ ក៏បានជាគ្នា… បន្តិចក្រោយមក ក៏ដល់វេន ពេលចៅពិនចេញ ដំណើរត្រឡប់ទៅកំពង់ស្ពឺវិញម្តង ដើម្បីរៀបខ្លួនចូលរៀនបន្តរទៅទៀតវិញ បន្ទាប់ពីបានឈប់វិស្សម កាលធំចំនួន២ខែកន្លះ។ ចៅពិនអាយុចូល៩ឆ្នាំ ហើយ បានត្រូវម្តាយជូនដំណើរទៅដាក់នៅចំណត រថយន្តឈ្នួល ដោយមាន អ័រដូណង់ បើកឡានហ្សីប ជូនដំណើរទៅឯខាងត្បូងផ្សារថ្មី… សំពះលាម្តាយ ហើយ ក៏ឡើងកាន់កន្លែងអង្គុយក្នុងឡានឈ្នួល យ៉ាងស្ងាត់ស្ងៀម បន្ទាប់ពីលោកស្រីបានធ្វើការ ផ្តាំផ្ញើរ ព្រូ ឡាន ឱ្យវ៉ាលីសកូនទៅដាក់លើដំបូល នឹងចេញថ្លៃធ្វើដំណើររួចមក។ ដំណើរទៅកំពង់ ស្ពឺ មានរយៈពេល២ម៉ោង ទៅតាមផ្លូវដ៏តូចហើយ រលាក់ផង ទោះជាមានចាក់កៅស៊ូខ្មៅក៏ដោយ គេមានលក់ចំណីជាហូរហែរតាមផ្លូវដែរ តែអ្នក ដំណើរនៅតែបារម្ភណ៏ចំពោះសុវត្ថិភាពនៅថ្នល់ ទទឹងនឹងអូរក្រាំងអំបល់ បន្ទាប់ពីព្រៃផ្តៅ ពីព្រោះ ធ្លាប់មានចោរប្លន់ឡានឈ្នួលនៅទីទាំងពីរនោះ ច្រើនដង, ពីព្រោះតែប្លន់ហើយ ពួកវាងាយស្រួល នឹងគេចខ្លួន ដោយមានព្រៃធំហើយច្រើន នៅទី នោះ។ នៅលើឡានឈ្នួល ចៅពិន ដេកលក់ហើយ ភ្ញាក់ច្រើនដង ទើបបានមកដល់ក្រុងកំពង់ស្ពឺវិញនាវេលារសៀល ហើយដើរគួរសមញាតិមិត្តក្នុង ផ្ទះ នឹងជិតខាងបានគ្រប់ៗគ្នា ធ្វើឱ្យទាំងអស់គ្នាបាន រីករាយ ដោយឃើញចៅពិនត្រឡប់មកដល់វិញ ហើយ អាផ្លូចហាក់ដូចជាត្រេកអរជាងពីសែន ពី ម៉ឺន ដែលមិនបានចេញទៅវិស្សមកាលឆ្ងាយដូច ចៅពិន ពីព្រោះលោក ពយ ដូង ជាឪពុកមិនមាន ឱកាសយកសម្រាកបានទេ តែភាពអ៊ូអរក៏មានមក វិញច្រើនដែរ។
នៅសល់២សប្តាហ៍តែប៉ុណ្ណោះ កូនសិស្ស សាលាត្រូវចូលរៀនវិញហើយ ក្មេងក្មាងទាំងអស់ រវល់រកខោអាវថ្មី រៀបចំសៀវភៅខ្មៅដៃជ័រលុប ថ្មីបន្ទាត់ថ្មី ឱ្យមានសព្វគ្រប់កុំឱ្យខ្វះពេលចូលរៀន, ហើយនៅមុនចូលរៀន២ថ្ងៃ សាលាគេបិទឈ្មោះ សិស្សនៅពីមុខថ្នាក់ដែលសិស្សត្រូវចូលរៀន ដូច្នេះ សិស្សម្នាក់ៗត្រូវទៅមើលឈ្មោះរបស់ខ្លួន ថាតើខ្លួនឯងត្រូវចូលរៀននៅថ្នាក់ណាមួយ នាថ្ងៃចូល រៀន? ជាទូទៅសិស្សស្ទើរតែទាំងអស់ត្រូវឡើង ទៅថ្នាក់ខ្ពស់១ថ្នាក់ តែចំណាត់ថ្នាក់ក-ខ ឬ គ គឺ នៅដដែលមានតែសិស្សម្នាក់២នាក់ប៉ុណ្ណោះ ដែល មិនបានឡើងថ្នាក់។ ឆ្នាំថ្មីនេះ ចៅពិនបានឡើង ដល់ថ្នាក់អទិកដ្ឋាននាវត្តម្រុមហើយ ជាមួយនឹង សិស្សប្រមាណ៤៥នាក់ទៀត គឺជាថ្នាក់ដែលខ្ពស់បំផុតនៅវត្តម្រុមនោះ។ ក្នុងសម្លៀកបំពាក់ខោ ឬសំពត់ខៀវ អាវស ស្បែកជើងផ្ទាត់ ឬ ឃ្លុប ពួក គេនាំគ្នាតម្រង់ជា២ជួរ នៅពីមុខថ្នាក់អទិកដ្ឋាន ខ រង់ចាំលោកគ្រូហៅឈ្មោះឱ្យចូលថ្នាក់រៀន -លោក គ្រូថ្មី ឈ្មោះសម្បត្តិ រូសរាយនិយាយសើចច្រើន ទំនងជាមិនកាចទេ។ តទៅលេខក្រោយ