Top Mobile Banner

ដំណាងរដ្ឋសង្កាត់លេខ១៨នឹងបោះឆ្នោតសម្រាប់អាណត្តិ២០១៩-២០

ដោយ ពិន សំខុន
ឡូវែលៈ តែមួយភ្លែតសោះអាណត្តិឆ្នាំ២០១៧ -១៨ លោក រ៉ាឌី ម៉ម ដែលបានក្លាយជា “តំណាង រដ្ឋម៉ាសាឈូសិត សម្រាប់សង្កាត់លេខ១៨” ឡូវែល នឹងត្រូវចប់នៅចុងឆ្នាំ២០១៨នេះ បន្ទាប់ពីធ្វើការ បាន២ឆ្នាំថ្មីទៀត។ លោក រ៉ាឌី ម៉ម បានជាក្នុង ប្រវត្តិសាស្ត្រជាខ្មែរ-អាមេរីកាំងដំបូងបង្អស់ ដែល បានជាប់ឆ្នោតជាដំណាងរដ្ឋបាន២អាណត្តិ នៅ សង្កាត់ដែលសម្បូរខ្មែរច្រើនជាងគេបង្អស់រស់នៅក្នុងរដ្ឋម៉ាសាឈូសិតនៃសហរដ្ឋអាមេរីក។ នៅខែ វិច្ឆិកា ២០១៨ខាងមុខ ប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង នឹងត្រូវអញ្ជើញឱ្យទៅបោះឆ្លោតម្តងទៀត សម្រាប់ ដំណែងដែលលោក រ៉ាឌី ម៉ម បានកាន់កាប់បានបួន ឆ្នាំមកហើយនោះ។
ជាថ្មីម្តងទៀត បេក្ខជនខ្មែរ-អាមេរីកាំង៣រូប នឹងអាមេរីកាំង១រូប បានចេញមុខដើម្បីប្រកួតយក ដំណែង១នេះៈ


១-លោក រ៉ាឌី ម៉ម ជាដំណាងរដ្ឋកំពុងកាន់ តំណែងមកពីគណបក្សប្រជាធិបតេយ្យ
២-លោក រឹទ្ធី អ៊ុង ជាអនុប្រធានវិទ្យាល័យ ឡូវែល ធ្លាប់ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល មកពីគណបក្សប្រជាធិបតេយ្យ
៣-លោក សែម មាស ធ្លាប់ឈរជាបេក្ខជនព្រឹទ្ធសភារដ្ឋម៉ាសាឈូសិតគណបក្សសាធារណរដ្ឋ ប្តូរមកគណប្រជាធិបតេយ្យ
៤-លោក ជីម ឡេរី ជាអតីតសមាជិកក្រុម ប្រឹក្សាក្រុងឡូវែលជាអតីតគណកម្មកាសាលារៀន មកពិគណបក្សប្រជាធិបតេយ្យ
លើកនេះឥតមានបេក្ខជនមកពីគណបក្ស សាធារណរដ្ឋចូលប្រជែងដំណែងទេ។ គេនៅចងចាំ នៅឡើយថា កាលពី២អាណត្តិមុន បេក្ខជន សែម មាស ធ្លាប់ជាទីប្រឹក្សាគណកម្មការឃោសនា ឱ្យ បេក្ខជន រ៉ាឌី ម៉ម ឥឡូវមកក្លាយជាបេក្ខជន ប្រឆាំងនឹង រ៉ាឌី ម៉ម ទៅវិញ, សែម មាស និយាយ ថា “រ៉ាឌី ម៉ម បានយកដំណែងដែលលោកបានជួយ ឱ្យជាប់ឆ្នោតទៅឃោសនាបំរើនយោបាយគណបក្ស ប្រជាជនកម្ពុជា រហូតដល់ទៅ២លើក ដែលតម្រូវឱ្យលោកជួសជុលបង្ហាញប្រជាពលរដ្ឋឡូវែលថា លោកមិនបានចូលរួមក្នុងការគាំទ្រនយោបាយ ភ្នំពេញនោះទេ ដោយយកដំណែងនោះមកបំរើ ពលរដ្ឋឡូវែលវិញ”។
ចំណែកឯបេក្ខភាពលោក រឹទ្ធី អ៊ុង វិញលោក ជាប្រធានសាខាគណបក្សសង្គ្រោះជាតិនៅសហរដ្ឋ អាមេរីក ជាគណបក្សដែលរដ្ឋាភិបាលភ្នំពេញទើប តែនឹងរំលាយចោលទំនងជាបេក្ខជនដែលត្រូវ ប្រឆាំងនឹង រ៉ាឌី ម៉ម តែលោក រឹទ្ធី អ៊ុង បានថ្លែងនាឱកាសប្រកាសបេក្ខភាពរបស់លោកថា “លោក ជាបេក្ខជនបង្រួបបង្រួមសហគមន៍ខ្មែរ កុំឱ្យបែក បាក់គ្នា” លោកបានទទួលការគាំទ្រយ៉ាងពេញ ទំហ៊ឹងពីលោក វាស្នា នួន អនុប្រធានអភិបាលក្រុងឡូវែល។
រីឯបេក្ខជនអាមេរីកាំង ជីម ឡេរី ធ្លាប់មានប្រជាប្រីយភាពជាប់ឆ្នោតច្រើនដង ពីសន្លឹកឆ្នោត នៃគ្រួសារអាមេរីកាំងនៅឡូវែល គឺជាសន្លឹកឆ្នោត ដែលមានវិន័យជាពលរដ្ឋចាស់ឆ្នាំ អាចជាសេចក្តី
តទៅទំព័រទី ០៥
សង្ឃឹមច្រើនថា យកជ័យជំនះបានយ៉ាងងាយ ស្រួលនៅពេលដែលសហគមន៍ខ្មែរកំពុងតែប្រជែង បំបែកសន្លឹកឆ្នោតខ្លួន ដល់ទៅជាបីចំណែក ថ្វីត្បិត តែប្រជាពលរដ្ឋដើមកំណើតខ្មែរមានចំនួនដល់ទៅ ច្រើន ជាងពាក់កណ្តាលសង្កាត់លេខ១៨ក៏ដោយ។ នៅមានចំនុចខ្សោយមួយដែរ គឺប្រជាពលរដ្ឋភាគ តិច គេចងឃើញនយោបាយ“ចម្រុះពូជសាសន៍-ឌិវរេសិតយ”នៅឡូវែលស្របតាមប៉ណងរដ្ឋធម្មនុញ្ញអាមេរីកាំង ដែលរឿងនេះឡើងដល់តុលាការ ហើយ ដូច្នេះក៏នឹងមានអាមេរីកាំងបោះឆ្នោតឱ្យ ខ្មែរដែរ។
លោក រ៉ាឌី ម៉ម កំពុងកាន់ដំណែងប្រវត្តិ សាស្ត្ររបស់លោកដ៏ស្ងៀមស្ងាត់ តែទំព័រហ្វេសប៊ុក នៅផ្សព្វផ្សាយនៅឡើយ ពីសមាភាពរបស់លោក ជាសមាជិកគណកម្មការគណបក្សប្រជាជននៅឡូវែល ក្រុងដែលប្រជាពលរដ្ឋស្ទើរតែទាំងអស់ ជាអតីតជនភៀសខ្លួននឹងជនភៀសសឹកពីកម្ពុជា។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ពលរដ្ឋអាមេរីកាំង ក៏បាន យល់ច្រើនពីស្ថានភាពនៃកម្ពុជាតាមរយៈ វិទ្យុនឹងទូរទស្សន៍ ដែលជជែកគ្នាពីរឿងសិទ្ធមនុស្ស នឹងលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះនៅកម្ពុជា ដែល នឹងបន្ថយសន្លឹកឆ្នោត រ៉ាឌី ម៉ម ច្រើន។ មនុស្សជា ច្រើននិយាយពីចំណុចខ្លាំងមួយរបស់លោក គឺ លោកមានមិត្តភក្តិច្រើននៅ“បូសតុន”ដែលគេត្រូវ ការឱ្យលោកបោះឆ្នោតឱ្យគម្រោងរបស់គេ ដូច្នេះ ក៏មានអ្នកចង់ឱ្យលោកជាប់ឆ្នោតទៀតដែរ។
គួរដឹងផងដែរថាៈ
ក-របៀបបោះឆ្នោតលើកនេះ គេអាចគូស ឈ្មោះបានតែម្នាក់ទេ នៅលើក្រដាសបោះឆ្នោត
ខ-បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវប្រកួតប្រជែងគ្នា នៅថ្ងៃទី៤កញ្ញា ជាជុំលើកទី១
គ-បេក្ខជនដែលឈ្នះ២រូប នឹងទៅប្រកួតគ្នា នៅ២សប្តាហ៍បន្ទាប់មកនៅឡូវែលមានដំណាង រដ្ឋ៣រូប ដែលត្រូវចូលទៅធ្វើការនៅសភារដ្ឋឯបូស្តុន ហើយការបោះឆ្នោតដែលយើងកំពុងផ្តោត អារម្មណ៍នេះ សំដៅតែសង្កាត់លេខ១៨ ដែល មានខ្មែរច្រើនបំផុតរស់នៅទីនោះ អ្នកបោះឆ្នោត បោះបានតែនៅសង្កាត់របស់ខ្លួនតែប៉ុណ្ណោះ។

ព័ត៌មានទាក់ទង