ដោយ សុខារ័ត្ន កូយ
ឡូវែល-អង្គការ ប្រជីក ស៊ីថីហ្សិនសីប ប្រជីក9 ភរៀញចេត ជិតិឋនេសហិផប ដោយមានកិច្ចសហការជាមួយនឹងសាលាក្រុងឡូវែល និងសមាគមខ្មែរ ជៅំៅ នឹងរៀប ចំសិក្ខាសាលាស្តីការចូលចញ្ជាតិ នៅថ្ងៃសៅរ៍ ទី ១៩ ខែមិថុនា នេះ ចាប់ពីម៉ោង៩ៈ០០ មា ដល់ ម៉ោង០១ៈ០០ផម។ សិក្ខសាលានេះ នឹងធ្វើនៅ នៅមជ្ឈមណ្ឌលឡូវែល ស៊ីននា សិនថ័រ 9ឡៀឹលេល ន្សេិរៀ ជនេតរេប ដែលអាស័យដ្ឋាននៅ ផ្លូវ ២៧៦ ពរៀដាឹយា ត្ស។្ប ឡៀឹលេល្ប ៅំ ០១៨៥៤។
លោកស្រី វ៉រូនីកា សឺរាតូ នាយកប្រតិបត្តិ អង្គការ ប្រជីក ស៊ីថីហ្សិនសីប ប្រជីក បានមានប្រសាសន៍ថា “ការចូលសញ្ជាតិ គឺជាមធ្យោបាយល្អ បំផុត ដើម្បីទទួលបាននូវសិទ្ធិ និងផលប្រយោជន៍សំខាន់ៗ។ យើងរំភើបដែលបានធ្វើជាអ្នករៀបចំ នៅសិក្ខាសាលាលើកទី១ របស់យើងនៅទីក្រុង ឡូវែលដែលមានសហគមន៍អន្តោប្រវេសន៍ដ៏រស់ រវើក”។
បើតាមការឱ្យដឹងពីអង្គការស៊ីថីហ្សិនសីប ប្រជីក ហេតុផលនៃការរៀបចំសិក្ខាសាលានេះ ឡើង នៅឡូវែល គឺដោយសារយោងតាមការធ្វើជំរឿន ឆ្នាំ២០០០ ប្រជាពលរដ្ឋឡូវែលចំនួន២២ភាគរយ (ស្មើនឹង២៣.២៦៧នាក់) គឺកើតក្រៅប្រទេស ដែលចំនួននេះ គឺវាទ្វេដងទៅនឹងមធ្យមភាគថ្នាក់ ជាតិ ដែលមានតែ១១ភាគរយ។ ភាគរយនៃអត្រាកំណើតនៅក្រៅប្រទេសរបស់ប្រជាជននៅទីក្រុងឡូវែល ក៏ខ្ពស់ជាងក្រុងផ្សេងៗទៀតនៅ ក្នុងម៉ាសា ជូសេត (មានចំនួន១២ភាគរយឯណោះ) ។
រដ្ឋម៉ាសាជូសេតមានប្រជាជនអន្តោប្រវេសន៍ ធំជាងគេទីប្រាំពីរនៅសហរដ្ឋអាមេរិក។ ប្រហែល ១៧% នៃកម្លាំងពលកម្មរបស់រដ្ឋម៉ាសាជូសេត គឺ ជាពលរដ្ឋដែលមានកំណើតនៅបរទេស ។ យ៉ាង ហោចណាស់ ពលរដ្ឋរស់នៅអចិន្រយ្តៃ៍ចំនួន៣០០. ០០០នាក់នៅក្នុងរដ្ឋម៉ាសាជូសេត គៃមានសិទ្ធិក្លាយ ជាពលរដ្ឋអាមេរិក តែមិនទាន់បានដាក់ពាក្យស្នើសុំសញ្ជាតិនៅឡើយនោះទេ។
អង្គការស៊ីថីហ្សិនសីប ប្រជីក នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួយប្រជាជន ឡូវ៉ែនចំនួន៥៩នាក់ហើយឱ្យដាក់ពាក្យសុំចូល សញ្ជាតិ។ ក្នុងចំណោមនៃអ្នកដាក់ពាក្សទាំងអស់នោះ ៩៥% បានទទួលសញ្ជាតិដោយជោគជ័យ។ ការចូលសញ្ជាតិនេះ គឺជាការការពារតែមួយគត់ពីការនិរទ្ទេស និងជាវិធីល្អបំផុត ដើម្បីទទួលបានឯកសិទ្ធិសំខាន់ផ្សេងៗពី រដ្ឋាភិបាល។ ជាងនេះទៅទៀត ការចូល សញ្ជាតិអាចឱ្យពលរដ្ឋមានសិទ្ធិក្នុងការ បោះឆ្នោត និងស្នើសុំការងារពីសហព័ន្ធ, ជំនួយផ្សេងៗ និងអាហារូបករណ៍ជា ដើម។
ក្នុងការរៀបចំសិក្ខាសាលានេះ អង្គការស៊ីថី ហ្សិនសីប ប្រជីក សង្ឃឹមថា នឹងអាច ជួយបេក្ខជនចំនួន៦០នាក់ ដើម្បីដាក់ពាក្យសុំចូល សញ្ជាតិនៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ។ ប្រសិន បើលោកអ្នកចាប់អារម្មណ៏ចូលរួមសិក្ខាសាលានេះ សូមទំនាក់ ទំនង ម៉េឡានី ថូរេស នាយកកម្មវិធី និង ប្រតិបត្តិតាមលេខទូរស័ព្ទ៦១៧-៦៩៤-៥៩៤៩, ខែត។១០៣។