ដោយខ្មែរផុស ស.រ.អា
ស្តេចរត់ពន្ធគ្រឿងញៀន Joaquin {El Chapo} Guzman ឬហៅ El Chapo ឬហៅ លែ ជហាផៀ ដែលមាន អាយុ ៦១ ឆ្នាំ គឺជាឈ្មួញរត់ពន្ធគ្រឿងញៀនដ៍ធំបំផុត ជាគេនៅម៉ិចស៊ិចមកកាន់សហរដ្ឋអាមេរិក និងជាប់ក្នុងបញ្ជីជាបុរសមានបំផុតនៅលើពិភពលោកលេខ ៧០១ ដែលមានទឹកប្រាក់ប្រមាណជាង ១ ពាន់លាន ដុល្លារ។
រហូតមកដល់ពេលនេះ ស្តេចគ្រឿងញៀន អី ចាប៉ូ បាននឹងកំពុងតែស្ថិតនៅក្រោមការកាត់ក្តីនៅ តុលាការក្រុងញ៉ូយក បន្ទាប់ពីត្រូវបានចាប់ ខ្លួនកាល ពីខែមករា ឆ្នាំ២០១៦ ក្រោយពីរត់គេចចេញពីពន្ធ ធនាគារម៉ិចស៊ិចតាមរយៈរូងក្រោមដី ហើយបាន បញ្ជូនមកអាមេរិកក្នុងឆ្នាំ២០១៨។
អតីតមេក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិករូប នេះ ត្រូវបានរកឃើញកំហុសជាច្រើនករណីរាប់បញ្ចូល ទាំងការចែកចាយកូកាអ៊ីន និងហេរ៉ូអ៊ីន, ការកាន់ កាប់អាវុធខុសច្បាប់, ការសំលាប់មនុស្ស, រំលោភ និងការលាងលុយ។
បើយោងតាមការព័ត៌មាន ពពជ បានឱ្យ ដឹងកាលពីថ្ងៃទីអង្គារ ទី១២ ថា ក្នុងកំឡុងពេលជុំនំ ជំរះ តុលាការបានចោទប្រកាន់ អី ចាប៉ូ ពីបង្ខំឱ្យស្ត្រី វ័យក្មេងចំនួន១៣នាក់ ប្រើប្រាស់គ្រឿងញៀនមុន នឹងបទចាប់រំលោភ ព្រមទាំងពីបទសូកប៉ានទឹកប្រាក់ ១០០លានដុល្លារដល់អតីតប្រធានាធិបតីម៉ិកស៊ិក លោក អេនរីក ពេណា នីតូ (នែរិឆុេ ភ្នោ ណិតៀ) បន្ទាប់ពីចូលកាន់តំណែងនៅក្នុងឆ្នាំ ២០១២ និងបានស្នើសុំប្រាក់ ២៥០ លានដុល្លារសម្រាប់ការ បញ្ចប់ការប្រមាញ់ចាប់ខ្លួនស្តេចរត់ពន្ធគ្រឿងញៀនរូបនេះ។ ក្រៅពីនេះក៏មានការចោទប្រកាន់ពីបទ សម្លាប់មនុស្សជាច្រើននាក់ថែមទៀតផង តាមរយៈការបង្ហាញពីសាក្សីជាច្រើននាក់។
បើតាមការដងស្រង់សំដីសាក្សីម្នាក់លោក អាលិច ស៊ីហ្វូនតេស (លៅខេ ជិថុនេតសេ) អតីតអ្នក ជួញដូរគ្រឿងញៀនកូឡុំប៊ីថា ស្តេចរត់ពន្ធគ្រឿង ញៀន បានហៅក្មេងស្រីក្មេងៗរបស់គាត់សទាំងនោះថា“វីតាមីន” ព្រោះគាត់ជឿថាសកម្មភាពផ្លូវភេទជាមួយក្មេងស្រីវ័យក្មេងផ្តល់ឱ្យគាត់នូវ “ជីវិត”។
សាលក្រមជាឯកច្ឆន្ទដោយចៅក្រមក្រុងប្រូ កគ្លីន (ពរៀកៀលយន) ត្រូវបានប្រកាសនៅក្នុងបន្ទា ប់ កាត់ក្តី តែមិនទាន់ត្រូវបានកាត់ទោសសនៅឡើយ នោះទេ។ នៅក្នុងកំឡុងពេលនៃការប្រកាសសាលក្រម នេះ ស្តេចរត់ពន្ធគ្រឿងញៀន អី ចាប៉ូ ហាក់បីដូចជា មិនបង្ហាញអារម្មណ៍អ្វីទាំងអស់។
គួរបញ្ជាក់ថាការកាត់ទោសនៃអតីតស្តេចរត់ពន្ធគ្រឿងញៀនម៉ិចស៊ិចដ៏ធំបំផុតរូបនេះក្នុងទឹកដី អាមេរិក បានបង្ហាញឱ្យឃើញពីជោគជ័យដ៏ធំធេង សម្រាប់អាមេរិកក្នុងការធ្វើបត្យាប័នអ្នកទោសពីក្រៅ ប្រទេស ហើយវាក៏ជាសញ្ញាវិជ្ជមានមួយក្នុងការកាត់ បន្ថយសង្គ្រាមគ្រឿងញៀន និងការរត់ពន្ធថ្នាំញៀនចូលមកកាន់អាមេរិក។