ដោយ ពិន សំខុន
ក្រុមប្រឹក្សាសាលាក្រុងឡូវែល បានបោះឆ្នោត ជាចុងបញ្ចប់ កាលពីថ្ងៃទី១២កុម្ភៈ ដោយសម្លេង ៨-០ (លោកចៅហ្វាយក្រុង សាម៉ារ៉ាស ឈឺ មិនបាន នៅបោះឆ្នោត ហើយជំនួសដោយអភិបាលរង វាស្នា នួនបយកការចាប់ផ្តើមគម្រោងសានសង់វិទ្យាល័យឡូវេល“ឡៀឹលេល ងិះហត ច្សហៀលៀ” ឈរលើជម្រើស គំរូ“ៅ៣”ដ៏ថ្លៃបំផុតមួយក្នុងតម្លៃ៣៤៤លានដុល្លា ហើយត្រូវពង្រីកបន្ថែមពីលើគម្រោងនោះ ដើម្បីឱ្យ បាន សួន ច្បារធំទូលាយបន្ថែម ក្នុងតម្លៃ១៣៦លានដុល្លា នឹងធ្វើឱ្យវិទ្យាល័យឡូវែលដែលជាសំណង់ ចាស់ឆ្នាំ១៩២០ ជួសជុលលែងកើតនេះ ក្លាយទៅ ជារមនីយដ្ឋានដ៏ថ្លៃបំផុត នឹងទំនើបបំផុតមួយ នារដ្ឋ ម៉ាសាឈូសិតនៅ៥ឆ្នាំខាងមុខនេះ។



លោកស្រី រីដា មើសៀ ដែលជាអ្នកតស៊ូមតិយក “ខលី”ជាទីតាំងពីឆ្នាំ២០១៥រៀងរហូតមក បានប្រាប់ កាសែតឡូសាន់ថា“លោកស្រីព្រមចុះចាញ់ហើយ…”លោកស្រី នឹងលោក រ៉តនីយ អេល្យុត ជាសមាជិក ក្រុមប្រឹក្សាតែ២រូប ដែលធ្លាប់បានដឹកនាំចលនាបោះ ឆ្នោតឈ្នះយកទីតាំង“ខលី” តែឥឡូវជាអ្នកសែស សល់ពីស្លាប់ បន្ទាប់ពិការបោះឆ្នោតឆ្នាំ២០១៧ ក្រុម “បែលវិឌៀ”ដឹកនាំដោយលោកអតីតចៅហ្វាយក្រុង អេដ ខេណ្ណីឌី បានប្រមូលគ្នាទម្លាក់ក្រុម“ខលី”ហើយត្រឡប់ជាយកទីតាំង“ដោនថោន”វិញបាន។ ប្រជាពលរដ្ឋនៅឡូវែល ច្រើនជាពលរដ្ឋក្រីក្រ ចូលចិត្ត ឱ្យកូនចៅដើរពីផ្ទះដែលនៅជិតសាលរៀន ទៅកាន់ ថ្នាក់រៀនរបស់ខ្លួន ច្រើនជាងចង់បានសាលា “ខលី” ដែលមានទីធ្លាធំទូលាយសម្រាប់រៀនសូត្រ នៅក្រៅ ក្រុង។ “ខលី”បានចែកមតិក្រុងឡូវែលជា២ ក្រុមដាច់ គ្នាជាមួយ“ដោនថោន”យ៉ាងគគ្រឹកគគ្រេង ហើយមតិ អ្នកកាសែតជាច្រើនក៏មានការគាំទ្រ“ខលី”ច្រើនដែរ ប៉ុន្តែតំបន់“បែលវឺឌៀ”ដែលជាតំបន់“ខលី” នោះ មាន ការស្រុះស្រួលមូលបតិគ្នា បានប្តូរផ្តាច់ប្តូរក្រុមប្រឹក្សា ក្រុងនឹងគណកម្មកាសាលារៀន ដែលមាននិន្នាការ “ខលី”អស់រលីង – ឆ្នាំ២០១៧ជាឆ្នាំយុទ្ធនា ការយក “ខលី” ចេញជំនួសដោយ“ដោនថោន”ក្រោមការដឹកនាំរបស់លោកចៅហ្វាយក្រុងថ្មី ប៊ីល សាម៉ា រ៉ាស រហូតទាល់តែបានសម្រេច។


មកទល់ថ្ងៃនេះ គឺ២ឆ្នាំក្រោយមកគម្រោងបាន បិទចប់សព្វគ្រប់ហើយ សាលាក្រុងឡូវែលនឹងអាជ្ញាធរ សំណង់វិទ្យាល័យឡូវែល(ព្សៅំ)កំពុងធ្វើការ ពិនិត្យផ្ទៀងផ្ទាត់ ជាចុងក្រោយបង្អស់ សម្រាប់សេចក្តី សម្រេចនៅថ្ងៃទី១០មេសា២០១៩ខាងមុខ ដែលជាថ្ងៃចុងបញ្ចប់នៃផ្នែកដែលហៅថា“គម្រោង”នោះ ហើយ ។ បើអ្វីៗមានដំណើរល្អហើយនោះ គម្រោងនឹង ក្លាយទៅជា“ផែនការ”សម្រាប់អនុវត្តន៍ការសាង សង់ ដែលផ្នែករដ្ឋបាលនឹងហិរញ្ញវត្ថុ សម្រាប់រៀបចំ ហើយសំណង់វិទ្យាល័យនឹងអាចផ្តើម នៅឆ្នាំ២០២១ បានហើយ។ សំណង់នោះនឹងផ្តើមធ្វើ ដោយមិនមាន បញ្ឈប់បិទថ្នាក់រៀនទេ គឺគេបិទមួយផ្នែកម្តងៗ ដោយ ទុកឱ្យសាលានៅមានដំណើរការធម្មតា។
មានការព្រួយបារម្ភជាច្រើន ដែលការដ្ឋាននឹង មានចរាចរគ្រឿងចក្រ មានការបិទផ្លូវ មានការវាយ រំលំសំណង់ចាស់ មានសម្លេងគ្រឿងចក្រ នឹងសម្លេង វាយដំនានា… ជាប្រចាំ ដែលទាំងនោះនឹងរំខានដល់ ថ្នាក់រៀន ដែលនឹងមានចំនួនតិចជាងសព្វមួយដង ហើយគម្រោងការដ្ឋាននោះ នឹងត្រូវអនុវត្តន៍មាន រយៈពេលដំណើការចំនួន៤ឆ្នាំ បើគ្មានអ្វីមករំខានកាងារ របស់កម្មករសំណង់ទេនោះ។
អ្នកគ្រប់គ្រង រាប់ទាំងអភិបាលក្រុងផង បាន ធានាថានឹងមិនឱ្យមានការរំខានដល់ការសិក្សានឹង ការបង្រៀនសិស្សនោះទេ – លោកស្រី អាលីន ឌាណាហ្យូ នាយិកាសាលាក្រុង បាននិយាយថា “ជាសំណាង ណាស់ហើយដែលសវិទ្យាល័យបានត្រូវសង់ថ្មីនា ពេល នេះ ពីព្រោះតែអាគ៌ានោះបានត្រូវបញ្ចប់អាយុកាល របស់គេ ទាំងពី២០ឆ្នាំមកហើយ…” មិនតែប៉ុណ្ណោះ លោក អេដ ខេណ្ណឺឌី ដែលឥឡូវបានក្លាយជាសមាជិក ព្រឹទ្ធសភារដ្ឋទៅ ហើយផងនោះ បាននិយាយថា “សំណង់នេះ គឺជាសំណាងនៃម្ចាស់ផ្ទះនៃទីក្រុងឡូ វែល នេះណាស់ ពីព្រោះសាលានេះនឹង ទទួលបាននូវ ការ ប្រឡងជាប់ជាចំណាត់ ថ្នាក់នៃវិទ្យាល័យថ្នាក់ជាតិ ដែលនឹងបណ្តាលឱ្យផ្ទះនៅទីក្រុងឡូវែលនឹងឡើង ថ្លៃខ្ពស់ជាមិនខានទេ -ចំណែក លោក វាសនា នួន និយាយថា “សាលា នេះ នៅពេលសង់ហើយ នឹងក្លាយ ជាសាលាលំដាប់ថ្នាក់ធំទី២ នៅរដ្ឋម៉ាសាឈូសិត, ប្រដាប់ដោយ កម្មវិធីនឹងសម្ភារៈ ស្របតាមទំនើបកម្ម នាសម័យ ថ្មីបំផុត, មានទីធ្លា“បៃតង”តាំងពីជុំវិញ រហូតដល់ ដំបូលសាលារៀន… ហើយអ្នករកស៊ីនៅជុំវិញ តំបន់ “ដោនថោន”ទៀតសោត ក៏នឹងឃើញការគាំទ្ររបស់សាលាក្រុងធ្វើឱ្យពាណិជ្ជកម្មរបស់ខ្លួនដំណើរ ការយ៉ាងពេញចិត្តបាន….។