Top Mobile Banner

ក្រុមតៀមកាហ្វេឡូវែលថាៈ ពេលណាបានស្រុកខ្មែរឈប់“ឡប់”?

ដោយ ពិន សំខុន
គឺនៅពេលដែលខ្មែរយើងមានគំនិតសុភវិនិច្ឆ័យ ដូចគ្នា ដូច្នេះសួរទៀតថាពេលណាទៅ? គឹនៅពេល ដែលអ្នកតាំងខ្លួនជាមេគេ ឈប់ភូតភរគេឯង បំបែក បំបាក់គេឯងដើម្បីត្រួតត្រា ដូច្នេះអ្វីទៅដែលហៅថា“សុភវិនិច្ឆ័យនោះ”? គឺអ្វីដែលទាំងអស់គ្នាយល់ថា ត្រូវធ្វើទៅបានប្រយោជន៌ទាំងអស់គ្នាបានសុខទាំង អស់គ្នា… យល់ព្រមធ្វើការជាមួយគ្នា ក្រោមការដឹក នាំរបសមេក្រុមដែលមានយុត្តិធម៌។
នៅសហគមន៍ខ្មែរយើង ទាំងនៅក្រៅ ឬក្នុង ប្រទេស កំពុងតែមានជម្ងឺមួយ គឺ“មិនទុកចិត្តគ្នា” គឺម្នាក់ៗ គិតថា ខ្លួនធ្វើត្រូវតែម្នាក់ឯង ធ្វើទៅបានប្រយោជន៍តែម្នាក់ឯងទើបបានសុខ… ជាក់ស្តែងនៅក្នុងប្រទេស ឯណោះ ហ៊ុន សែន និយាយថា គឺ“គណបក្សប្រឆាំងជាអ្នកធ្វើឱ្យប្រទេសមហាអំណាចកាត់ជំនួយសេដ្ឋកិច្ច មកកម្ពុជា…” ការនិយាយនោះ គឺគាត់ភូតភរឱ្យគ្នា គាត់ក្នុងគណបក្សប្រជាជនជឿថា គណបក្សប្រឆាំង នោះហើយ ជាដើមហេតុនៃការកាត់ជំនួយមកកម្ពុជា… រីឯអ្នកសង្កេតការទូទៅ គេមើលឃើញថា គឺទង្វើ របស់ ហ៊ុន សែន តែម្តង ដែលរំលោភលើសន្ធិសញ្ញាអន្តរជាតិដោយខ្លួនឯង ដោយការរំលោភលើសិទ្ធិ មនុស្សនឹងរំលោភលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស ដែលខ្លួនឯងកាន់ក្តាប់មិនចាំបាច់លោក សម រង្សី ទៅអុចអាលបានគេដាក់ទណ្ឌកម្មនោះទេ… ចំណែក លោក សម រង្សី វិញ, ជាមេបក្សសង្គ្រោះជាតិស្រាប់ ទៅហើយ ចាំបាច់អ្វីទៅបង្កើតចលនាសង្គ្រោះជាតិ ឬក៏ក្លាយជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិអ្វីមួយ ទៀត… តែនៅពេលលោកបានរំលោភលក្ខន្តិកៈរបស់ បក្សដើម្បីដំណែងលោកក៏ក្លាយទៅជា“ដណ្តើមអំណាច” គ្នាលោកភ្លាម ហើយយកបានតែ“ដំណែងខ្យល់”, លោកនិយាយហើយ កែពាក្យច្រើនដងថា លោកនឹង ទៅស្រុកខ្មែរ… គឺលោកភូតភរគេភ្លាម តើចាំបាច់ឬ ទេ ដែលលោកត្រូវតែក្លាយជាមនុស្សភូតភរកុហក គេ? ទំនងជាមិនចាំបាច់ទេ! តែបើជាចាំបាច់ទៅវិញ លោកគឺជាជាមនុស្សវិកលចារឹក បំរើ ហ៊ុន សែន គ្រប់ពេលដែល ហ៊ុន សែន ទន់ខ្សោយហើយត្រូវការ ឱ្យបក្សប្រឆាំងមក“ស៊ីឈ្នួលជាអ្នកចាញ់”ដើម្បីមក គ្រាហ៍គាត់ឱ្យទៅជាអ្នកឈ្នះវិញបាន។ ដូច្នេះជារួម លោកមិនអាចធ្វើជាមេបក្សបានទៀតទេ ហើយជា ពិសេសនោះ លោកក៏បែរជាជឿ ហ៊ុន សែន ថា“លោក ជាអ្នកចាក់រុកប្រទេសមហាអំណាចមែននោះ” លោក ក៏មិនអាចឈ្នះនឹងលោក ហ៊ុន សែន បានដែរ។

ក្រុមតំណាងរាស្ត្រសង្គ្រោះជាតិ
ក្រុមតំណាងរាស្ត្រសង្គ្រោះជាតិ
ក្រុមតំណាងរាស្ត្រសង្គ្រោះជាតិ
ក្រុមតំណាងរាស្ត្រសង្គ្រោះជាតិ

ដូចជានៅពេលនេះ ហ៊ុន សែន មិនជាទីទុក ចិត្តរបស់គ្នាគាត់មែន គាត់ធ្វើការពោរពេញទៅដោយ លទ្ធផលអវិជ្ជមាន(សេដ្ឋកិច្ច, កសិកម្ម, កិច្ចការ បរទេស) សត្រូវវិញនៅជុំទិស(អឺរ៉ុប, អាមេរីក, អាស៊ាន, កាណាដា, អូស្ត្រាលី…) តែគណបក្សប្រឆាំង ដែលត្រូវដណ្តើមអំណាចពីគាត់ វា“ឡប់”ជាងគាត់ ទៅទៀត មិនធ្វើឱ្យគាត់ប្តូរឥរិយាបទបានទេ… នៅ ឯណាទៅបក្សប្រឆាំងដែលត្រូវរំលំ ហ៊ុន សែន នោះ?
បក្សប្រឆាំងកំពុងតែដើរតួរជាប្រធានស្តីទី ដែល តែចង់ទៅស្រុកខ្មែរឱ្យ ហ៊ុន សែន ចាប់ខ្លួនយកល្បី ឬក៏ទៅចាប់ ហ៊ុន សែនវិញ, កំពុងតែតស៊ូប្រឆាំងនឹង កឹម មនោវិទ្យា នឹង ញ៉ែម ប៉ុញ្ញាឬទ្ធិ ជាគ្នាឯង ដណ្តើម សិទ្ទគ្នាជាអ្នកធ្វើកិច្ចការបរទេសឱ្យបក្ស, កំពុងតែទៅ បំបែកបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េ ឬនៅថៃ… មើលឱ្យច្បាស់ទៅការងារនេះជារបស់ ហ៊ុន សែន ទេ តើ? តើចាំបាច់អ្វី ក៏សម រង្សី ទៅធ្វើការជំនួស ហ៊ុន សែន ទៅវិញ?
បើនៅតាមតៀមកាហ្វេវិញ អានេះគេមិន ហៅថា “ស៊ីឈ្នួលចាញ់” ទុកកន្លែងឈ្នះឱ្យ ហ៊ុន សែន… ជាដ៏រាបទេឬ? នៅឯណា ទៅដំណាងរាស្ត្រផ្សេងទៀត ដែលមិនស្តាប់បង្គាប់ សម រង្សី នោះ? ហេតុអ្វីក៏ទុកឱ្យ សម រង្សី នឹងបក្ខពួកធ្វើស្រេចនឹងក្បាលចិត្ត ដើម្បី ឱ្យ ហ៊ុន សែន នៅតែយក ឈ្នះ ហើយ ធ្វើបាបពលរដ្ឋ ខ្មែរយ៉ាងនេះ? ប្រទេសខ្មែរខ្ទេចខ្ទាំអស់ ហើយកសាង ជាតិមកវិញមិនបានទេ ជាពិសេសទៅទៀតនោះ ប្រសិនបើសហគមន៍អន្តរជាតិររំលំរបប ហ៊ុន សែន នឹង គណបក្សប្រជាជនបាននៅពេលឆាប់ៗ ខាង មុខទៅវិញ តើ សម រង្សី គួរតែនឹងក្លាយជាមេដឹកនាំម្នាក់ដែលត្រូវទៅ កាន់អំណាចបានដែរឬទេ? មើលទៅមិនគួរនោះទេ… ពីព្រោះ“ជ័យជំនះរបស់គាត់នឹងបានមកដោយការដេក ចាំ“(ដេកផ្ទះឈ្នះឯង)ឥឡូវគាត់ថា “ឱ្យរាស្ត្រក្រោក ឡើង នាំគាត់ទៅចាប់ ហ៊ុន សែន “គួរឱ្យអាណិត សម រង្សី បច្ចុប្បន្នដែលសតិបានចេញ ពីខ្លួនបាត់ទៅហើយ ទើបយល់ថារាស្ត្រគាត់សម្បូរខ្សែ រញាក់ច្រើនយ៉ាងនេះ!!! ដេកចាំតែឈ្នះទៅ អា នាង!!!។

ព័ត៌មានទាក់ទង