Top Mobile Banner

សមាគមខ្មែរប្រូវីដិនត្រៀមខ្លួនធ្វើបុណ្យចូលឆ្នាំខ្មែរ

ដោយ ពិន សំខុន
ដោយចង់ស្គាល់ពីសហគមន៍ខ្មែរនៅប្រូវិដិន ដែលជាសហគមន៍ដ៏ធំបង្គួមួយនៅរដ្ឋ“រ៉ូដអៃឡិន្ត” យើងបានទៅជួបប្រធានសមាគមខ្មែរម្នាក់ គឺលោក សូផៃ មើយ ជាប្រធាននៃ“ជាមបៀដិនា ច្សៀិេ តយ ថៀ ្រី” នាឱកាសពីធីបុណ្យមួយនាវត្តចាស់លោក ក៏បានណាត់ឱ្យយើងបានជួបពិភក្សាជាមួយគណ កម្មការសមាគមរបស់លោកនៅ១សប្តាហ៍ក្រោយ មក។ ថ្ងៃទី៣ ទីមិនា វេលាម៉ោង២រសៀល នៅ សង្កាត់“ក្រេងស្តុន” ដ៏សម្បូរពាណិជ្ជករខ្មែររកស៊ី នៅ“ប្រូវិដិន” អង្គប្រជុំមានសមាជិកប្រមាណ១៥នាក់កំពុងតែប្រព្រឹត្តទៅនៅក្នុងបន្ទប់ទទួលភ្ញៀវមួយនៃ“វត្តធម្មិការាម” ដ៏ល្បីល្បាញ ពីព្រោះជា វត្តដែលកើតមុនគេក្នុងតំបន់“ញូឥនក្លិន” ហើយជា ពិសេសដោយមានវត្តមានសម្តចសង្ឃរាជ“វ៉ា យ៉ាវ” ដែលជាសកម្មជនដ៏ឆ្នើមបំផុតមួយអង្គនៃសន្ធិ សញ្ញាក្រុងប៉ារីសខ្មែរ១៩៩១ ក៏ធ្លាប់គង់ជាចៅអធិ ការដំបូងបង្អស់នៅទីនោះថែមទៀតដែរ។
ឆ្នាំនេះសមាគមខ្មែរមួយនេះ នឹងប្រារឰពិធី បុណ្យចូលឆ្នាំ“កុរ”សម្រាប់ឆ្នាំទី៣៧ នៃកំណើត សមាគមខ្លួនហើយ, លោក សម សុវណ្ណ អតីតប្រធាន ឆ្នាំ១៩៩០ លោកបាននិយាយថា “នៅតំបន់ ប្រូវីឌិន”នេះ មានខ្មែរមករស់នៅប្រមាណ៧០០០នាក់ បើតាមស្ថីតិឆ្នាំ១៩៩៧ តែឥឡូវចំនួននេះបានផ្លាស់ ប្តូរច្រើនហើយ លោក សាយ សារ៉ាត ជាសមាជីកគណកម្មកានាយកបន្ថែមថា“ទំនងជាឡើងដល់ ១,៥ម៉ឺនហើយ”។ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាមកតាំងទីបន្តរបន្ទាប់គ្នាកាន់តែច្រើន នៅរ៉ូអៃឡន្តតាំង តែពីជាង៣០ឆ្នាំមកហើយ ប្រកបមុខរបរចិញ្ចឹម ជីវិត ខ្លះក៏មានជីវភាពគ្រាន់បើមានផ្ទះសម្បែង មានហាងអាជីវកម្ម មានហាងលក់ម្ហូបអាហារខ្មែរ ធំៗច្រើនកន្លែង ក៏ប្រមូលបងប្អូនពីទីដ៏ទៃ មករួម រស់ជាមួយគ្នាកកើតបានជាសហគមន៍ដ៏ធំមួយតំរឹត ទាប មិនទាន់ក្លាយជាកំរឹតថ្នាក់ដឹកនាំតំបន់នៅ ឡើយទេ។
លោក កែវសំណាង ក៏ជាអតីតប្រធាន នឹង លោក សាយ សារ៉ាត ជាបញ្ញាវន្តយូរឆ្នាំក្នុងតំបន់ ក៏នៅតែបន្តរយឺតយោងសមាគមឱ្យក្លាយជាសង្គម ថ្មី ជាខ្មែរអាមេរីកាំង ជាមួយនឹងយុវជនយុវនារី ជំនាន់ក្រោយ នាំគ្នាប្រឈមមុខនឹងវប្បធម៌អតីត កាល ដែលរមែងតែមក“លង”នាំឱ្យមានការឈ្លោះ ប្រកែកគ្នាមិនសមហេតុផលមិនប្រាថ្នារៀនសូត្រ ចំណេះថ្មីនៃអរីយប្រទេសមិនព្រមចាប់យកភាព ជឿនលឿននៃវប្បធម៌សង្គមថ្មី ម៉្លោះហើយតែង តែទាញសមាគមនឹងសហគមន៍ឱ្យដើរទៅមុខបាន យ៉ាងយឺតៗ ។ ក្រៅពីនោះ ធនធានសម្រាប់អភិវឌ្ឍន៍ របស់សមាគម ក៏ខ្សត់ខ្សោយមិនមានរដ្ឋឬអង្គការ ណាមកជួយទ្រទ្រង់ទេ គេនាំគ្នាធ្វើការដោយស្ម័គ្រ ចិត្ត ដែលធ្វើឱ្យការអនុវត្តន៍កាងារអាចក្លាយជាយឺត យ៉ាវ ឬមិនទៀងទាត់ ថ្វីត្បិតតែសមាគមនេះមាន ផ្ទះជួលមួយ ដែលផ្តល់កម្រៃប្រមាណ២០០០ដុល្លា ក្នុងមួយខែក៏ដោយ។ ដូច្នេះការធ្វើបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ក៏ជាឱកាសសម្រាប់រកកម្រៃបន្ថែម សម្រាប់ទ្រទ្រង់សមាគមដែរ។

ព័ត៌មានទាក់ទង