ដោយ ពិន សំខុន
រាត្រីថ្ងៃសុក្រ ទី១៨ ឧសភា ២០១៨ ភ្ញៀវ ប្រមាណជាង២០០នាក់ បានមកចូលរួមក្នុងរាត្រី មោសរ ដែលខ្មែរផុសស.រ.អា. ឆ្នាំទី១១ បានឧទ្ទិស ដល់“ខែឧសភានៅសហរដ្ឋអាមេរីក ដែលគេនាំគ្នា រំលឹកពីកេរដំណែលនៃវប្បធម៌អាស៊ី សៅិនា ភាចិថិច មៅរេចិនា រេះតិងាេ នៀំតហ” ហើយខ្មែរ ផុសស.រ.អា. គឺជាអង្គភាពតែមួយគត់នៅក្រុង ឡូវែល ដែលរៀបចំពិធីជាតិត្តិយសជូនពិធីរបស់ រដ្ឋម៉ាសាឈូសិតនឹងសហរដ្ឋអាមេរីកនេះ។
កម្មវិធីបានចាប់ប្តើមពីម៉ោង៥កន្លះរសៀល ភ្ញៀវបានមកដល់ទាន់ពេលយ៉ាងអ៊ូអរទៅហើយ ខ្មែរផុសបានទទួលលៀងភេសជ្ជ នឹងម្ហូប “ក្លែម”ជច្រើន នៅទីសួនច្បារដ៏ច្រឡឹងមួយភ្ញៀវប្រមាន៥០-៦០នាក់បានឱកាសជួបជុំប្រស្រ័យទាក់ទង គ្នាឱ្យស្គាល់គ្នាទៅវិញទៅមកក្នុងសង្គមតែមួយ រង់ចាំរាំកម្សាន្តទម្រាំដល់ម៉ោង១០ទើបបាននាំគ្នា ចូលមហាសាលវិញម្តង ។
លោកអភិបាលរដ្ឋម៉ាសាឈូសិត ប៉ាទ្រីក បេគើ ដែលជាអភិបាលរដ្ឋដ៏មានកេរឈ្មោះល្បីជាង គេនៅសហរដ្ឋនេះ បានសម្តែងការរចូលរួមប្រារឰ ពិធីដ៏មហោឡាឬកនេះ ពីក្រុងបូស្តុនតាមរយៈ ខ្សែ“វីដេអូឃ្លីប”ខ្លីមួយ ដែលថតបញ្ជូនពីចម្ងាយ មកដល់មហាសាលនៃភោជនីយដ្ឋាន “លីន ស៊ី”ថាៈ លោកសូមចូលរួមអបអរសាទរ“ខែឧសភា នៅ សហរដ្ឋអាមេរីក ដែលរំលឹកពីកេរដំណែលនៃ វប្បធម៌អាស៊ី តទៅទំព័រទី ០៤
“ជាមួយរាត្រីសមោសរឆ្នាំទី១១រៀបចំដោយ ខ្មែរផុសស.រ.អា.នឹងជាមួយពលរដ្ឋនៅឡូវែល នេះ…”។ តាមពិតទៅការរំលឹកនារៀងរាល់ខែ ឧសភានេះ គឺគេតែងរំលឹកឱ្យមានការចងចាំពីគុណូប ការគុណនៃប្រជាជនមកពិអាស៊ី ដែលបានចូលរួម កសាងសហរដ្ឋអាមេរីកនេះ ដែលមានជនជាតិ ចិន ជប៉ុន កូរ៉េ ឥណ្ណា ក្រុមបណ្តាកោះអាស៊ីប៉ាស៊ី ហ្វីក ឥឡូវមាន ខ្មែរ លាវ ថៃ វៀតណាម ភូមា… ឱ្យបានក្លាយជាសហរដ្ឋអាមេរីកដ៏សម្បូរសប្បាយ ប្រកបដោយសេរីភាពកំពូលសាកលលោក នាថ្ងៃ នេះ។
មន្ត្រីផ្លូវការ-សកម្មជនសង្គមនឹងពលរដ្ឋក្នុង តំបន់ ដែលបានមកចូលរួមក្នុងរាត្រីសមោសរឆ្នាំទី១១ខ្មែរផុសស.រ.អា.នេះ បានទទួលសារនៃសារៈ សំខាន់ក្នុងការចូលរួមរបស់ពលរដ្ឋអាស៊ី ដើម្បីក៏ សាងមហាប្រទេសអាមេរីកាបានស្របៗគ្នា។
លោក វាស្នា នួន អភិបាលក្រុងរងនៃក្រុង ឡូវែល ដ៏សម្បូរខ្មែររស់នៅច្រើនជាងគេបង្អស់នាឆ្នេរខាងកើតនៃស.រ.អា. នេះ បានឡើងថ្លែង នារាត្រីនោះ តាងនាមឱ្យសាលាក្រុងឡូវែលថា “ខ្ញុំ មានមោទនភាពណាស់ ដែលបានបំរើគណក្រុម ប្រឹក្សាក្រុងជាខ្មែរ-អាមេរីកាំង…ដែលខ្ញុំហៅថា ការចូលរួមពិខាងក្នុង គឺជាសកម្មភាពស្វាគមន៍ដោយឥតសំចៃ ដល់ពលរដ្ឋមកពីគ្រប់ជាតិសាសន៍ បង្កើតជាបរិយាកាសមួយ ដែលពួកគេអាចរស់នៅ នឹងប្រកបមុខរបរដោយជោគជ័យបាន…ខ្ញុំបាន ជឿជាក់ណាស់ថា ទាំងអស់គ្នាមានសម្លេងមួយ ហើយសម្លេងនោះត្រូវបានឮដោយបំណងជជែក គ្នាជាមួយនឹងសាលាក្រុងរបស់ខ្លួន… មាន តែការចូលរួមត្រឹមតែពហុវប្បធម៌មិនគ្រប់គ្រាន់ នោះទេ រហូតដល់ជនភាគតិចទាំងនោះ បានចូល រួមក៏សាងនឹងដឹកនាំសាលាក្រុងជាមួយគ្នា…” ហើយ លោក វាស្នា នួន ក៏បានចូលរួមជាគណកម្មការរៀបចំ រាត្រី សមោសនេះជាមួយអ្នកឯទៀតជាសកម្មជនសង្គម ផងដែរ។
នារាត្រីនោះ យើងសង្កេតឃើញជនជាតិ អាស៊ីជាច្រើន ដែលកំពុងកសាងខ្លួនចូលរួមជាម្ចាស់ទឹកម្ចាស់ដីនៃសហរដ្ឋអាមេរីកនេះ មានអ្នក នយោបាយជាផ្លូវការ ដូចជាលោក វាស្នា នួន លោក រ៉ាឌី ម៉ម – បូរ៉ា ជាមរឿន នៅមាន អ្នកនយោបាយអាស៊ីជាបេក្ខជនក្នុងដំណែងនានា ដូចជា បុប្ផា ម៉ាឡូន – សែម មាស – ដាន់ កូ – ឬទ្ធី អ៊ុង នៅមានសកម្មជនសង្គមដូចជា សុវណ្ណា ពៅ – វិរៈ អ៊ុយ – ទូច វ៉ែន – វីឆេកា គង់ – គិរិរដ្ឋ សាំង – ដាវី ត្រាន – វ៉ែន ពេជ ។ល។
បន្ទាប់មកមន្ត្រីតំណាងរដ្ឋ រ៉ាឌី ម៉ម នឹង ដេវ ណេងគិល បានជូនបណ្ណកោតសរសើរជាកិត្តិយស ដល់ខ្មែរផុសស.រ.អា ពីវិមានសភារដ្ឋ“បេកិន”នា
ទីក្រុងបូស្តុនដល់សារព័ត៌មានជាភាសាខ្មែរ ដែលបានបំរើវិស័យព័ត៌មានក្នុងតំបន់ប្រកបដោយសោភ័ណ្ឌភាពនឹងអត្ថបទវិជ្ជាជីវៈជាអាជីវករ សារព័ត៌មានដល់ប្រជាពលរដ្ឋអស់រយៈពេលជាង១០ឆ្នាំមកនេះ ។
សូបិន ពិន នាយិការកាសែតខ្មែរផុស នាឱកាស នោះដែរ ក៏បានចេញផ្លាកកោតសរសើរដល់“ស្ថាប័ន ថែរទាំសុខភាពពេទ្យមេត្តា”ទៅនាយិការ សូស្ហាន ឡេវីន ស្ស៊ាន ឡវេនិេ ដែលបានដឹកនាំអង្គភាព ក្រោមការដឹកនាំរបស់លោកស្រី មិនត្រឹមតែគោ រពវិជ្ជាជីវជូនដល់ភ្ញៀវជាជនគ្រប់សញ្ជាតិភាគច្រើន ជាខ្មែរនឹងអាស៊ីអគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពកក់ក្តៅដល់អ្នកជម្ងឺរហូតដល់ផ្ទះ ដូចជា ពាក្យថា“ពេទ្យទេវតា”ទៀតផង។
អ្នកឧបត្ថម្ភ“ស្បុនស័រ”ជាច្រើនក៏បានចូលរួម ចំណែក ដើម្បីធ្វើឱ្យពិធីនេះអាចបន្តដំណើររស់ នៅទៅមុខបានមានៈ “អូតូហ្វែ នីសសាន ៅតុថៀារិ ណិសសាន”ដែលជាសប្បុរសជនផ្តល់អំណោយ ច្រើនជាងគេ – បន្ទាប់មកមានក្រុមហ៊ុន “ហ្វឡន ហ៊ែល ធៀលលៀន លោះតហ”នឹង“សេញ័រហូលហ៊ែល ន្សេិរៀ ហឹលៀេ លោះតហ” នឹងសប្បុរសជាច្រើន ទៀត ក៏ដាក់ទុនចូលរួមកម្មវិធីរបស់ខ្មែរផុសនេះ ដែរ។
របាំបូរាណជាប្រពៃណីច្រើនពាន់ឆ្នាំនៃប្រទេស ពីរបានត្រូវអញ្ជើញឱ្យមកសម្តែងក្នុងសម្លៀក បំពាក់គ្រឿងប្រណិត គឺរបាំបូរាណនៃប្រទេស កម្ពុជានឹងរបាំបូរាណនៃប្រទេសឥណ្ឌាជូនជាកិត្តិយស ជូនភ្ញៀវទាំងអស់កំដររាត្រីនោះផង -មែនរបាំឆ្លង សតវត្យទាំង២នោះ បានទទួលការកោតសសើរ នឹងអបអរ ពីភ្ញៀវទស្សនិកជនសម័យនះ សមនឹង សោភណ្ឌភាពដែលបានរក្សាទុកតាំងពីប្រទេស ទាំង២នេះ នៅជាមហាអំណាចនៃតំបន់របស់ខ្លួនមកម៉្លេះមែន។
ភ្ញៀវរីករាយនឹងបានទិញឆ្នោតវត្ថុអាចត្រូវ រង្វាន់ប្រមាណ១០មុខ ហើយក៏មានរូបផ្ទាំងគំនូរ លាបពណ៌ ជារូបអង្គរវត្ត ទំហ៊ំ ៣០ ខ ៦០ និចហសេ សម្រាប់ដាក់ឱ្យសាធារណជនដេញថ្លៃទៀតផង។
ការរៀបចំបដិសណ្ឋារកិច្ចកំរឹតខ្ពស់សម្រាប់ រាត្រីសមោសរ“ខែឧសភានៅសហរដ្ឋអាមេរីក រំលឹក ពីកេរដំណែលនៃវប្បធម័អាស៊ី” ដ៏កម្រនោះ គណ កម្មការពិធិបុណ្យខ្មែរផុសនេះ បានផ្តើមរៀបចំតាំង ពីជាងកន្លះឆ្នាំមកហើយ ផ្តើមដំបូងមាន សូបិន ពិន – ជច អាណាស្តារ – វិច្ឆិកា គង់ បន្តបន្ទាប់មក មាន ស៊ូមីតា អាចារីយ៉ា – ម៉ាកិល ខនវេយ – អាយរីន អ៊ីគ្ហាន – ជេហ្វ អ៊ីណូសិន – ជេណា គីលបូ -ម៉ាយកិល លិនស្ហី(ម្ចាស់ភោជនីយដ្ខាន) – វាសនា នួន – គិរិរដ្ឋ សាំង នឹង ថារា សេក ។ ហើយការ ជ្រើសយកសាលប្រារឰពិធីដ៏ត្រចះត្រចង់នៅភោជនីយដ្ឋាន“លីនស៊ី”នារាត្រីនេះ ក៏ជាសក្ខីកម្មនៃ ការប្រារឰពីធីវប្បធម៍របស់សហគមន៍ខ្មែរដំបូង បង្អស់ ដែលបានមកតាំងទី តាំងពីជាង៣០ឆ្នាំមុន នៅតំបន់ឡូវែលនេះដែរ៕