“ស្ត្រីតម្បាញឡូវែល”ចូលក្នុងប្រវត្តិសាស្ត្រលើប្រាក់២៥សេនអាមេរីកាំង ឡូវ៉ែល ដោយ ខ្មែរផុស USA ចេញផ្សាយ March 18, 2025 33 ដោយខ្មែរផុសស.រ.អា. ព្រឹកថ្ងៃទី៥កុម្ផៈ២០១៩ វេលាម៉ោង១១ព្រឹក ក្រុមថ្នាក់ដឹកនាំឧទ្យានជាតិបានរៀបចំពិធីសម្ភោធន៍ ប្រាក់កាក់២៥សេន ដែលមានរូប“ស្ត្រីតម្បាញឡូវែល” នៅពីខាងខ្នង ដែលជាថ្មីម្តងទៀត ឡូវែលបានត្រូវ ជ្រើសរើសឱ្យចូលទៅក្នុងប្រវត្តិសាស្ត្រនៃតំបន់សេដ្ឋ កិច្ចដ៏យូរឆ្នាំ ថែរក្សាឱ្យនៅតែជាតំបន់ ដែលគួរឱ្យ ចាប់ចិត្តរស់នៅ ហើយឥឡូវរឹតតែល្បីល្បាញថែម ទៀត ដោយសារតែឈ្មោះឡូវែល បានត្រូវចារុនៅ លើផ្ទាំងកាក់២៥សេន ហើយដែលគេចាយពេញទាំង សហរដ្ឋអាមេរីក ។ មនុស្សប្រមាណ៥០០នាក់ បានមកស្តាប់សេចក្តី ថ្លែងការរបស់នាយិកានៃឧទ្យាន ស្តាប់សម្តីលោកស្រី នីគី សុងគ្ហាស អតីតសមាជិកសភារដ្ឋម៉ាសាឈូសិត ស្តាប់លោកស្រីនាយកមហាវិទ្យាល័យ ដែលមកផ្តល់កិត្តិយសឱ្យដល់ពិធីសម្ភោធន៍ ដ៏អស្ចារ្យសម្រាប់ជា មោទនភាពរបស់ប្រជាពលរដ្ឋនៅឡូវែលទាំងអស់។ គោលដៅនៃការបោះប្រាក់កាក់នេះ មិនមែន សម្រាប់តែចាយវាយតែប៉ុណ្ណោះទេ វាមាន អត្ថន័យភ្ជាប់ទៅនឹងការរៀនសូត្រនៅសាលាថែមទៀត ផង។ ប្រាក់កាក់អាចជួយសិស្សឱ្យរៀនគណិតសាស្ត្ររៀងប្រវត្តិសាស្ត្រនាំមនុស្សសំខាន់ៗ រៀនវិទ្យាសាស្ត្រ នឹងរៀនពីព្រឹត្តិការណ៍សំខាន់សំខាន់ទៀតផង។ នាថ្ងៃអង្គារនេះ បន្ទាប់ពីសម្ភោធន៍រួចហើយ ធានាគារ“ជេនដាក”ក៏ផ្តើមចែកចាយ ជូនដល់សាធារណ ជន ដែលឈរចាំបន្តរកន្ទុយយ៉ាងវែង រង់ចាំឱកាស ដែលខ្លួនអាចទិញយកប្រាក់កាក់គំរូរថ្មីនេះ មកទុកជា អនុស្សវរីយ៍។ មានការកត់សំគាល់ដ៏គួរឱ្យចងចាំមួយដែរ គឺ “ស្ថានីយខ្មែរផុសស.រ.អា.” យើងបានមកឈជើងតាំង ទី ធ្វើការផលិតអត្ថបទជារៀងរាល់ថ្ងៃ ចំនួន៤ឆ្នាំនៅ ក្នុងអតីតរោងចក្រតម្បាញ ហៅថា ពឿទឿទ លិំលស 9២០១៤-១៨ប ដែលគេបានរុះរើសង់សាជាថ្មីនេះ គឺនៅចំទីតាំងដែល“ស្ត្រីរោងចក្រតម្បាញ”រូបនៅលើ ប្រាក់កាក់២៥សេននោះ បានធ្វើការតាំងពីជំនាន់ សង្គ្រាមលោកមកម្លេះ ដែលជាហេតុធ្វើឱ្យយើងមាន មោទនភាពនឹងប្រាក់កាក់នេះជាពិសេស។ រោងចក្រ តម្បាញនោះ បានក្លាយជា“សារមន្ទីរតម្បាញក្រុង ឡូវែល”ហើយដំណើរការណ៍រហូតដល់សព្វថ្ងៃនេះ។ 33 Share