Top Mobile Banner

កាលីហ្វ័រញ៉ាៈ ការកើនឡើងខ្លាំងនៃសំលេងឆ្នោតតំណាង ភាគតិចដើមកំណើតឡាទីនណូ និងអាស៊ីក្នុងឆ្នាំ ២០១៨

ដោយខ្មែរផុសស.រ.អា
សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណាត្តិ ឆ្នាំ ២០១៨ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកន្លងទៅនេះ ចំនួន យុវជនដែលចូលបោះឆ្នោះឆ្នោតមានការកើនឡើងយ៉ាងខ្លាំង ជាពីសេសនោះគឺយុវជនអាមេរិកឡាទីន និងអាស៊ីសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើការចុះផ្សាយរបស់ការសែតក្នុងស្រុកដោយ បានដងស្រង់ចេញពីរបាយការណ៍នៃការសិក្សាមួយ របស់សកលវិទ្យាល័យ សោសអើន កាលីហ្វ័រញ៉ាបាន ឱ្យដឹងថា ចំនួនអ្នកបោះឆ្នោតក្នុងចំណោមយុវជនជាពិសេអាមេរិកឡាទីន និងអាស៊ី មានចំណែក ច្រើនជាងមុនបើគិតចំនួនអ្នកបោះឆ្នោតសរុបទាំង អស់។
សម្រាប់ជនជាតិអាមេរិកឡាទីន អ្នកដែល មានសិទ្ធិបោះឆ្នោត មានត្រឹមតែ ១៧ ភាគរយនៅ ឆ្នាំ២០១៤។ ប៉ុន្តែនៅឆ្នាំ ២០១៨នេះ ចំនួនអ្នកមាន សិទ្ធបោះឆ្នោត មានបានកើនឡើងយ៉ាងខ្លាំងរហូត ដល់ទៅ៣៦ភាគរយ។
អត្រាពលរដ្ឋមានសិទ្ធបោះឆ្នោតដើមកំណើត អាស៊ី មានចំនួន ៣៣ ភាគរយនៅឆ្នាំ ២០០៨ ធៀប នឹងឆ្នាំ ២០១៤ មានតែ ១៧ ភាគរយ សម្រាប់ការបោះ ឆ្នោតពាក់កណ្តាលអាណាត្តិចុងក្រោយនេះ។ ការកើន ឡើងនេះ គឺជាដោយសារការកើនឡើងយ៉ាងខ្លាំងនៃចំនួនយុវជនគ្រប់អាយុបោះឆ្នោត។ នៅក្នុងឆ្នាំ ២០១៤ យុវជនដែលមានអាយុចាប់ពី ១៨ ទៅ ២៤ ឆ្នាំនៅ ក្នុងរដ្ឋកាលីហ្វ័រញ៉ាមានតែ៨ភាគរយប៉ុណ្ណោះ ដែលបាន បង្ហាញខ្លួននៅក្នុងការបោះឆ្នោត។ ទូលេខនេះនេះ បានកើនឡើងរហូតដល់២៧,៥ភាគរយនៅឆ្នាំ ២០១៨។
បើតាមការស្រងសំដឹរបស់លោកស្រី ម៉ែនឌី រូមីអូ ដែលជានាយកគ្រប់គ្រងសិក្សារនេះ បានមាន ប្រសាសន៍ឱ្យដឹងថា ថ្វីបើមានចំនួនអ្នកទៅបោះឆ្នោត ខ្ពស់ក៏ដោយ ក៏ភាពខុសគ្នាក្នុងការចុះឈ្មោះបោះឆ្នោត និងចំនួនអ្នកទៅបោះឆ្នោតនៅតែមានរវាងក្រុមជនជាតិស្បែកស និងក្រុមតំណាងភាគតិច។
លោកស្រី រូមីអូ បានបន្តថា “នេះគឺជាទូរលេខ ខ្ពស់បំផុតដែលយើងបានឃើញចាប់តាំងពីឆ្នាំ១៩៨២ មកម៉្លេះ ហើយយើងបានឃើញថា វាដូចនឹងអ្វីដែល យើងបានរំពឹង វាបានកើនឡើងសម្រាប់គ្រប់ៗគ្នា ។ ប៉ុន្តែសំណួរគឺថា តើក្រុមតំណាងភាគតិចទទួលបានផលចំណេញអ្វីទេ?”។
យោងតាមលទ្ធផលនៃការសិក្សារនោះ មិនមាន ទិន្នន័យគ្រប់គ្រាន់ដើម្បីធ្វើការបែងចែកចំនួនអ្នកបោះ ឆ្នោតដែលមានសញ្ជាតិអាមេរិកអាហ្វ្រិកនោះទេ ប៉ុន្តែ ធ្វើការបែងចែកអ្នកបោះឆ្នោតមិនមែនអាមេរិកឡា ទីន។ ដោយអ្នកបោះឆ្នោតដែលមិនមែនជាជនជាតិអាស៊ីគឺកើនឡើងពី៣៩,៧ភាគរយនៅក្នុងឆ្នាំ ២០១៤ រហូតដល់ ៦០,៨ ភាគរយក្នុងឆ្នាំ ២០១៨។ ការកើន ឡើងនេះ គឺធ្វើឱ្យមានភាពចម្រុះកាន់តែច្រើននៃអ្នក បោះឆ្នោត។
ភាគរយនៃចំនួនអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាទាំងអស់ដែលមានដើមកំណើតឡាទីនណូ បាន កើនឡើងដល់២១,២ភាគរយនៅឆ្នាំ ២០១៨ ប្រហែល ជា ៦ ភាគរយច្រើនជាងឆ្នាំ២០១៤។ ចំនួននេះនៅ ការកើនឡើងឆ្នាំ២០១៨ គឺវាស្ទើរតែប្រហាក់ប្រហែល ទៅនឹងភាគរយនៃអ្នកបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ដែលមានចំនួន២២.៦ភាគរយ ។ ក្នុងឆ្នាំ ២០១៤ ពលរដ្ឋមានសិទ្ធបោះឆ្នោតដើមកំណើតឡាទីនណូ មានចំនួន ១៥,៤ ភាគរយនៃការសម្លេង ឆ្នោតសរុបរបស់រដ្ឋកាលីហ្វ័រញ៉ា។

ព័ត៌មានទាក់ទង