ឡូវែល- មជ្ឈមណ្ឌលសុខភាពឡូវែល ខាំ ញូនីធី 9ឡៀឹលេល ជះជប្ប អង្គការម៉ាល ស៊ីថី ក្រូ 9លិំល ជិតយ អរៀសឹប និងធនាគារម៉ារីម៉ាក វ៉ាល លី ហ្វូត បែង 9រេំរិមាចក ល្វាលយេ ធៀដៀ ពានកប ហៅកាត់ ធ្វំព ត្រូវបានទទួលរង្វាន់សរុបចំនួន ៥០.០០០ដុល្លារអាមេរិកដើម្បីអភិវឌ្ឍ និងសាង សង់បន្ទប់ស្តុកអាហារជាមួយនឹងការផ្តល់សេវា អាហាររូបត្ថម្ភសម្រាប់អ្នកជំងឺដែលត្រូវធ្វើឡើង នៅក្នុងមណ្ឌលសុខភាព។
អង្គការទាំង៣នេះ ធ្លាប់បានធ្វើការជាមួយ គ្នាយូរមកហើយក្នុងការបង្កើនការទទួលបាន អាហារដែលមានសុខភាពសម្រាប់អ្នករស់នៅ ឡែវែល។ លោកស្រី ស៊ូសាន វេស ឡេវីន នាយក ប្រតិបត្តិនៃមជ្ឈមណ្ឌលសុខភាពឡូវែល ខាំញូនីធី បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនធានារ៉ាបរងហ្វាលលិន ហែល 9ធាលលៀន លោះតហប សម្រាប់ការទទួលស្គាល់ ការ ទទួលទានអាហារដែលមានសុខភាព គឺមានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាព” ។ “ការ បង្កើនលទ្ធភាពក្នុងការទទួលនូវអារហារទាំងនោះ សម្រាប់អ្នកជំងឺរបស់យើងគឺជាជំហានបន្ទាប់ទៀត។
លោកស្រី ឃីមប៊ឺលី សាលម៉ុន នាយកផ្នែកទំនាក់ទំនងសហគមន៏រប់សក្រុមហ៊ុនហ្វលលិន ហែល បានកត់សម្គាល់ថា អង្គការទាំងបីនេះកំពុង ធ្វើការសហការជាមួយក្រុមហ៊ុនធានារ៉ាបរង ហ្វល លិន និងអ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងសហគមន៍ជាច្រើនផ្សេងទៀតទេ ដើម្បីធ្វើការរៀបចំផែនការ តើបន្ទប់ អាហារនឹងត្រូវបានដាក់បញ្ចូលទៅក្នុង ម៉ូដែលនៃការថែទាំសុខភាពបច្ចុប្បន្នរបស់មណ្ឌលសុខភាព ឬយ៉ាងណា ខណៈដែលកំពុងតែបំពេញបន្ថែមនូវ ធនធានផ្សេងទៀតរបស់សហគមន៍ និងដើម្បីពង្រឹង នូវផែនការសម្រាប់និរន្តរភាព។ លោក ស្រីបាន មានប្រសាសន៍ថា “ខណៈដែលយើងមិនអាចរង់ ចាំទាញដៃអាវរបស់យើង និងចាប់ផ្តើមសាងសង់បន្ទប់ស្តុកអាហារនោះទេ។ យើងងាយនឹងទទួលដឹងពីតម្រូវការរបស់សហគមន៍ និងការអនុវត្ត កម្មវិធីដែលនឹងទទួលបានផលវិជ្ជមានសម្រាប់ យើងទាំងអស់គ្នា” ។
មណ្ឌលសុខភាពបានទទួលប្រាក់ចំនួន២០. ០០០ដុល្លារដើម្បីចំណាយទៅលើគម្រោងនេះ។ ធនាគារ ធ្វំព និងអង្គរការ លិំល ជិតយ អរៀសឹ និមួយៗទទួលបានទឹកប្រាក់ចំនួន១៥.០០០ ដុល្លារ ដើម្បីធានាថា បន្ទប់ស្តុកអាហារនៅតែរក្សាស្តុក ទុកប្រភេទអាហារ, ផ្លែឈើ និងបន្លែស្រស់ៗចាំ បាច់ដែលអាចរក្សាទុកដោយសុវត្ថិភាព ដើម្បីទ្រទ្រង់ ដល់គម្រោងនេះសម្រាប់ឆ្នាំដំបូង។
លោកស្រី ហ្វិនស៊ី ស្លាធ័រ សហប្រធាននៃ អង្គការ លិំល ជិតយ អរៀសឹ “យើងជឿជាក់ថា អ្នករស់នៅទីក្រុងឡូវ៉ែលទាំងអស់ មានសិទ្ធិទទួល បានអាហារផលិតក្នុងស្រុក, ស្រស់ និងមានអត្ថ-ប្រយោជន៍ដល់សុខភាព។ វាជាកិត្តិយសមួយដែល បានធ្វើការជាមួយក្រុមហ៊ុន ហ្វាលលិន ហែល, មជ្ឈមណ្ឌលសុខភាពឡូវែល ខាំញូនីធី និងធានាគារ ធ្វំព ដើម្បីបង្កើនការទទួលបាននូវចំណីអាហារ ទៅដល់អ្នករស់នៅទីក្រុងឡូវ៉ែល និងជួយបង្កើនទំនាក់ទំនងកាន់តែឡើងជាងមុនរវាងការតម ចំណីអាហារនិងសុខភាពទូទៅ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនធានារហ្វលលិន ហែល ដែលបានចូលរួមកិច្ចខិតខំប្រឹង ប្រែងរួមគ្នានេះដើម្បីបន្តដោះស្រាយអសន្តិសុខ ស្បៀងអាហារ និងការទទួលបានអាហារផ្តល់ដល់ សុខភាព។ លោកស្រី អេមី ផេសសៀ នាយក ប្រតិបត្តិនៃធានាគារ ធ្វំព បានមានប្រសាសន៍ថា “ធនាគារហ្វូត បែង ត្រូវបានផ្តល់កិត្តិយសឱ្យធ្វើ ជាដៃគូជាមួយក្រុមហ៊ុនហ្វលលិន ដែលបានផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្ម័គ្រចិត្តយ៉ាងច្រើន ព្រមទាំងបន្តធ្វើការជាមួយមណ្ឌលសុខភាព និង អង្គការ លិំល ជិតយ អរៀសឹ ដើម្បីបង្កើនសុខភាពនិងសុខុមាលភាពរួមគ្នាសម្រាប់អ្នកជិតខាងរបស់យើង”។
ព័ត៌មានទាក់ទង