Top Mobile Banner

នៅទីក្រុងប៉ារីសនឹងតំបន់ឯទៀត ក៏មានបាតុកម្មគណបក្សសង្គ្រោះជាតិ

ក្រុងប៉ារីសៈ ថ្ងៃ២២ មិថុនា ២០១៨ វេលា ម៉ោង១១នៅមុខស្ថានទូតជប៉ុនមហាវិថី“អូស-ចៀះហេ” មានប្រជាពលរដ្ឋខ្មែរខាងគណបក្សសង្គ្រោះ ជាតិ ក៏បានធ្វើបាតុកម្មដើម្បីទាមទារកុំឱ្យប្រទេស ជប៉ុន ដែលជាប្រទេសប្រជាធិបតេយ្យមួយដែរ នោះ កុំឱ្យទៅជួយដល់ការបោះឆ្នោតនៅប្រទេស កម្ពុជា ដែលគេជឿថា ពុំមានតម្លាភាពនឹងសេរីភាព គ្រប់គ្រានទេ។ ចរន្តលោក សម រង្សី បានឃោសនា កុំឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកចេញទៅបោះឆ្នោត ដោយប្រើពាក្យស្លោកថា “ម្រាមដៃស្អាត” គឺបាន ន័យថា មិនបានទៅជ្រលក់ក្នុងទឹកខ្មៅឱ្យសញ្ញាថា “បានបោះឆ្នោតរួចហើយ ។


នៅប្រទេសជប៉ុនឯណោះ យើងទទួលព័ត៌មាន ថា “ក៏មានបាតុករខ្មែរច្រើនរយនាក់ចេញមកធ្វើ បាតិកម្មតាមថ្នល់ កាលពីសប្តាហ៍មុនមកបង្ហាញ ឆន្ទៈដូចគ្នានឹងនៅប៉ារីសនេះដែរ”។
នៅប្រទេសអូស្ត្រាលី នាទីក្រុង “មែលបួន” បាតុកម្មប្រឆាំងនឹងការជួយទៅដល់ការបោះឆ្នោត ២០១៨នៅកម្ពុជាក៏បានផ្ទុះឡើងដែរ ពួកគេមិនបាន ពេញចិត្តនឹងការគ្រប់គ្រងដោយរបប ហ៊ុន សែន ទេ គេដឹងថា នៅក្នុងស្រុកឯណោះប្រជាពលរដ្ឋ មិនអាចក្រោកឈរប្រឆាំងបានទេ ដោយសារ របប ហ៊ុន សែន បានបង្កើនកម្លាំងប៉ូលិសនឹងទាហ៊ាន ដាក់ សម្ពាធលើប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។
នៅប្រទេសកូរ៉េ ក៏មានផ្ទុះបាតុកម្មដូចគ្នា កាល ពីសប្តាហ៍មុនដែរ ដោយក្រុមបាតុករច្រើនរយ នាក់។ នៅជុំវិញពិភពលោកប្រជាពលរដ្ឋខ្មែរមាន ការព្រួយបារម្ភជាខ្លាំងដោយសារតែការដឹកនាំ របស់កម្ពុជា កំពុងតែឈានទៅរករបបផ្តាច់ការនឹង កំពុងតែបំផ្លាញប្រទេសខ្លួនឯងក្នុងកំរឹតខ្ពស់បំផុត។

ព័ត៌មានទាក់ទង