Top Mobile Banner

ទស្សនៈសេដ្ឋកិច្ចគ្រួសារ មាន និងក្រ

ដោយ ពិន សំខុន
យើងខិតខំនិយាយពាក្យនេះច្រើនដង ដើម្បី ឱ្យចងចាំ ពីព្រោះអីទស្សនៈខ្មែរយើងយកចិត្តទុកដាក់តិចណាស់ពីរឿង“មាន”នេះ ហើយគេធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យខ្លួនធ្លាក់“ក្រ” នាចុងបញ្ចប់ ហើយនាំគ្នាថ្ងូរពីវាស្នាបុណ្យបាបពីអតីតជាតិជា ដើម -ការពិតការ“ក្រឬមាន”គឺជាការកសាងនៅ ជាតិនេះបានទាំងអស់ -ដូច្នេះវាមិនយីតពេលអ្វី ទេ សម្រាប់ធ្វើខ្លួនឱ្យទៅជាអ្នកមាននោះ។
គិតទៅមើលក្នុងជីវិតយើងតាំងពីកើតដល់ ធំ យើងមិនដែលគិតលេខឱ្យបាន“ត្រឹម”នោះទេ ឆ្ងាយ ឬជិតមិនដែលនិយាយពីចំនួនមែត្រឬគីឡូ ម៉ែត្រ, បើនិយាយពីក្តៅឬត្រជាក់ មិនដែលនិយាយ ពីចំនួនសីតុណ្ហភាពទេ, បើនិយាយពីលុយ គឺឯងជា អ្នកមាន មានផ្ទះសម្បែងធំទូលាយ មានឡានល្អ មិនដឹងពិចំនួនលុយ ដែលហៅថា “អ្នកមាន”នោះ ទេ។ ដូច្នេះពីពេលនេះទៅ សូមនាំគ្នា គិតពី“ចំនួន”ឱ្យបានច្បាស់លាស់ គឺចំនួននេះហើយ ដែលនាំឱ្យ យើងប្តើមបង្រៀនកូនឱ្យចេះចាយលុយ រាប់លុយ តាំងតែពីតូច ទើបធំឡើងវាយល់ពីតម្លៃនៃការ សន្សំ វាចេះលៃឱ្យមានលុយសល់ ដែលគេហៅ ថា សន្សំនោះ។ ជីវិតបច្ចុប្បន្ន គឺជាការគិតពិអនា គត, ពីព្រោះតែបច្ចុប្បន្នជា“កម្លាំងរកលុយ” ដល់ ចាស់ទៅគ្មានកម្លាំងសម្រាប់រកលុយបានទេ។ គ្រប់ វគ្គវ័យនៃជីវិត“អ្នកមាន”ក៏ចេះចាយវាយខ្ជះខ្ជាយ ដូចអ្នកមិនគិតពីលុយដែរ តែគេដឹងថា “គេនឹង ចាយអស់ប៉ុន្មាន នៅសល់ប៉ុន្មាន? ពេលណាលុយ ចូលវិញ, គេតែងមានគន្លឹះសម្រាប់ធ្វើឱ្យលុយរបស់ គេកើនទ្វេគុណជានិច្ច ដូចជានៅពេលមានគ្រោះ ថ្នាក់រថយន្តពេលភ្លើងឆេះផ្ទះនៅពេលមានមនុស្ស ស្លាប់ជាដើម។

តើគេធ្វើយ៉ាងម៉េច?
យើងតែងឃើញពួកស្បែកសមានវប្បធម៌ ចាយវាយលើរបស់ល្អៗ ស៊ីផឹក ធ្វើដំណើរទទួល ភ្ញៀវអស់លុយសន្ធឹក តែគេមានប្រាក់ខែពីការងារ ដូចតែយើង, ចំណែកឯយើងវិញ ខំសន្សំផង ចាយ ត្បិតត្បៀតផង មិនហ៊ានទិញរបស់ល្អៗ ប្រើតែ របស់ចាស់ចុងបញ្ចប់ មានព្រឹត្តិការអកុសលកើត ឡើង ចាយប្រាក់សន្សំអស់ធ្លាក់ខ្លួនក្រងើបឡើងវិញ ជួនកាលមិនរួចទេ។ ពួកគេពេលមានប្រាក់ខែចូល ហ្នឹងហ្នរៀងរាល់ខែ គេទិញកាធានាពេលមាន ជម្ងឺ, ទិញធានាពេលមានគ្រោះថ្នាក់, ទិញការធានា ត្រៀមចំណាយធំពេលកូនចូលរៀនមហាវិទ្យាល័យ, ទិញការធានាជីវិត… ទាំងនេះហាក់ដូចជាបើក ចំហរទ្វារចំណាយច្រើន គ្មានលុយទុកនឹងដៃ… គឺ ជាលុយនៅនឹងដៃតិចតួចនោះហើយ ដែលគេចាយ មិនស្តាយទៅលើរបស់ថ្លៃ មិនមានសល់នៅពេល ដាច់ខែ ក៏មិនអីដែរ, ពីព្រោះតែមានគ្រោះកាច កើតឡើង គេគ្មានចេញថ្លៃព្យាបាលពេលមានជម្ងឺ, ឥតចាយលុយជួសជុលឡាន ពេលឡានខូចខាត, ឥតខ្វះលុយថ្លៃសាលា ពេលកូនចូលរៀនមហា វិទ្យាល័យ, ឥតខ្វះលុយធ្វើបុណ្យ ពេលខ្លួនស្លាប់, ឥតខ្វះលុយចិញ្ចឹមកូនប្រពន្ធ ពេលអស់ពីប្តី ឬពី ប្រពន្ធទៅ… ពេលចុងបញ្ចប់នៃជីវិតនោះហើយ ដែលទ្រព្យសម្បត្តិប្តូរដៃពីគ្រួសារកំរឹត“ម្តាយឪពុក” ទៅកាន់កំរឹត“កូនឬចៅ” ដែលពួកវាមានដើមទុន រួចជាស្រេចសម្រាប់ ក៏សាងជីវភាពរបស់គ្នាឱ្យបាន ខ្ពស់រួចជាស្រេច។ ខុសគ្នាពីខ្មែរយើងខំសន្សំទិញផ្ទះសន្សំចំណាយលើថ្លៃផ្ទះ ទុកឱ្យកូន តែភ្លេចខ្លួន មិនបានធ្វើ“លិខិតបណ្តាំផ្ទេរកេរអាករ” កូន ឬចៅ ដែលទទួលមរតក បែរជាបង់ពន្ធរមាសស្បែក ជួន កាលជំពាក់រដ្ឋថែមទៀត, ចំណែកពួកគេស្បែស វិញ បែរជាមានលុយធានៃជីវិតធ្លាក់មកទាំងដុំ ឥត បង់ពន្ធ ហើយយកទៅសង់ផ្ទះថ្មី តាមចិត្តកូនខ្លួន ចង់ក៏បាន ឬក៏យកទៅប្តើមធ្វើជំនួញក៏បាន…។
ការត្រៀមដែលនៅក្នុងច្បាប់រួចជាស្រេចនេះ យើងមិនដែលបានដឹងជាមុនមិនបាននៅក្នុងវប្បធម៌ នៃការសន្សំលុយកាក់ក្នុងគ្រួសារ បានធ្វើឱ្យយើង ខិតខំដែរ តែបានលទ្ធផលតិចតួចសម្រាប់បន្តទុក
ឱ្យកូនចៅយើងឱ្យបានច្រើន… ដូច្នេះនៅមាន របស់ពីយ៉ាងដែលខ្មែរយើងត្រូវដឹងសម្រាប់បង្កើនសម្បត្តិក្នុងគ្រួសារ គឺ១-ត្រូវមានទិញការធានា សម្រាប់ពេលមានគ្រោះកាចនានា ហើយថែរវា ឱ្យបានជាប់ជួនជានិច្ចជាកាល កុំឱ្យអស់ជំនឿ ទី២-សិក្សា ឬស្តាប់អ្នកឯកទេសហិរញ្ញវត្ថុផ្តល់យោបល់ ដល់សាម៉ីខ្លួននឹងកូនចៅពីវិធីសន្សំប្រាក់ដែលទទួល បានពីកាងារចិញ្ចឹមជីវិត ដើម្បីកុំឱ្យខ្ជះខ្ជាយផង នឹងដើម្បីឱ្យប្រាក់របស់យើងក្លាយជាអ្នកធ្វើការ បង្កើនផលឱ្យយើងបានទៀតផង។
ចំណេះនេះ លោកអ្នកអាចស្វែងរកវាបាន យ៉ាងងាយស្រួល ពីព្រោះក្នុងសហគមន៍ខ្មែរឡូវែល ឬនៅជុំវិញឥឡូវនេះ មានអ្នកចេះដឹងពីវិជ្ជាដែលងាយស្រួលរៀនសូត្រនេះ ច្រើនណាស់ហើយ ឬយ៉ាងហោចណាស់ក៏មានលេខទូរស័ព្ទមួយនេះ សម្រាប់សួរយោបល់នានាក្នុងរឿងមួយន្សៅះឡៅជែ ៩៧៨-៩៤២ ១៦៤១ ។
“អេសេឡិក”គឺជាសមាគមមិនរកកម្រៃមួយ ដែលបំរើសហគមខ្មែរនឹងសហគមន៍ឯទៀត ដែល នៅទន់ខ្សោយនៅឡើយ នៅឡូវែលឱ្យអាចរឹង ប៉ឹងមាំមួន ជាមួយគ្រួសារដែលចេះដឹង ឱ្យអាច អភិវឌ្ឍន៍ខ្លួនឯងបាន ដោយប្រើបច្ចេកថ្មីៗស្របនឹង ការជឿនលឿនរបស់សង្គមថ្មី។
អត្ថបទ“មាននឹងក្រ”សរសេរឡើងក្នុងបំណង ជួយគិតពិចារណាជាមួយសង្គមខ្មែរយើង ដែល ធ្លាប់តែត្រូវរងគ្រោះច្រើនសិបឆ្នាំមកហើយ ឱ្យ មានការទទួល យល់ព្រមជាមួយនឹងទស្សនៈថ្មីៗ របស់សង្គមសម័យ ដើម្បីឱ្យការរស់នៅរបស់មនុស្ស ជំនាន់ចាស់ ដែលមានអាយុក្បែរៗនឹងចូលនិវត្តន៍នោះ ឱ្យអាចចុះសម្រុងជាមួយនឹងយុវវ័យដែល កំពុងរៀនសូត្រនៅសហរដ្ឋអាមេរីក។ ការចុះសម្រុង លើបញ្ហាហិរញ្ញវត្ថុនេះ គឺជាដើមចមនៃការប្រេះ ឆារទាំងឡាយក្នុងគ្រួសារ ដែលសង្គមទាំងមូល នៅអាមេរីកកំពុងតែខិតខំព្យាបាល។

ព័ត៌មានទាក់ទង