ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន បាននិយាយថាពួកគាត់នៅតែជួបវិបត្តិដដែលៗ ទាក់ទងនឹងតម្លៃកសិផលចុះថោកនារដូវប្រមូលផល ដែលបញ្ហានេះរាលដាលដល់របរចិញ្ចឹមសត្វផ្សេងៗ ធ្វើឲ្យដកខ្លួនមិនរួចពីបំណុល ពីមួយឆ្នាំទៅមួយឆ្នាំ កសិករនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់នៅវិទ្យុវីអូឌីនៅថ្ងៃទី១១ ខែកញ្ញា ថាមន្ត្រីកសិកម្មចុះមកជួបពលរដ្ឋ នៅពេលមានការបង្ហោះលើបណ្ដាញសង្គម និងរងការរិះគន់ពីរពលរដ្ឋតែប៉ុណ្ណោះ ហើយបានបន្តថាឈ្មួញទិញស្រូវតែងតែប្រើល្បិចដដែលៗ ដោយឲ្យកសិករច្រូតស្រូវសើមដាក់ក្នុងបាវ លុះមកដល់ពេលល្ងាច គេទម្លាក់តម្លៃទៅតាមចិត្ដ ដែលធ្វើឲ្យពួកគាត់បង្ខំ
ចិត្តលក់ទោះបីខាតក៏ដោយ ពួកគាត់ថាការដែលឈ្មួញបន្តធ្វើតាមទំនើងចិត្តបែបនេះ ដោយសាររដ្ឋាភិបាលមិនមានគោលការណ៍កំណត់តម្លៃស្រូវជាក់លាក់ និងតាមដានឲ្យបានដិតដល់ទៅលើឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ហ្នឹងឯងយើងចង់អោយអឺ.. ខាងក្រសួងគេយល់ថាៗតម្លៃស្រូវហ្នឹងអោយគេដឹងថា ចេញពីខាងណាអោយពិតប្រាកដហាស ព្រោះយើងដឹងថារាល់ថ្ងៃហ្នឹងមិនដឹងថាខាងណាអោយពិតប្រាកដទេពិបាកដែរ ច្រូតដឹងថាច្រូត យើងច្រូតទៅលក់បានត្រឹមតាតម្លៃគេអ្នកកំណត់តើអ្នកទិញហ្នឹង តម្លៃតាមមាត់គេហា និយាយរួមទៅទាល់តែចាប់ពីអើ១០ឡើង បើក្រោម១០អត់ចំណេញទេ ទាល់តែស្រូវកើបពីម៉ាហិចតា ៤ទៅ៥តោនទើបអាចចំណេញ បើថាក្រោមហ្នឹងអត់ចំណេញទេ គិតគូរអស់ហើយច្បាស់អស់ហើយ គិតមើលអត់ចំណេញទេ ម៉ាហិចតា៣តោនវាបាន៣លានៗគិតទៅអត់ចំណេញទេ ជាក់ស្ដែងថ្ងៃទី៦ ខែកញ្ញា លោក ចាន់ឌី ផល្លី បានផុសលើគណនីបណ្ដាញសង្គមរបស់លោកពីទិដ្ឋភាពឈ្មួញចុះទិញស្រូវ ក្នុងឃុំសឿ នោះពុំដែលឲ្យតម្លៃទាបក្រោម១០០០រៀល ធ្វើឲ្យកសិករខ្លះបង្ខំចិត្តលក់ទាំងខាតដើម វីដេអូនោះដែរលោកអំពាវនាវឲ្យមន្ត្រីកសិកម្មដោះស្រាយបញ្ហានេះ ល្ងាចឡើងក៏មានមន្ត្រីចុះទៅអង្គុយត្រួតពិនិត្យ ឃើញមានឈ្មួញដំឡើងថ្លៃលើសមួយពាន់រៀលវិញ ពេលនោះដែរកសិករខាងលើបានអោយដឹងថា មន្ត្រីទាំងនោះបានបន្ទោសលោកថា បានធ្វើការផុសវីដេអូញុះញង់បំពុលសង្គម លោកបញ្ជាក់ថាបញ្ហានេះជាការពិត ដោយលោកមានពលរដ្ឋទូទាំងឃុំជាសាក្សី ខ្ញុំរាងអាក់អន់ស្រពន់ចិត្តទៅហ្នឹងក្រសួងដែរ គេមកគេៗថាយើងហ្នឹងឡាយបំពុលសង្គម និយាយខុសពីការពិតជាក់ស្ដែង ខ្ញុំបានសរសេបង់ដែលខ្ញុំបានលក់ស្រូវហ្នឹងបានប៉ុន្មានតម្លៃប៉ុន្មាន ក៏បាញ់ចូលផេកដែលគេឡាយអោយខ្ញុំមើលហ្នឹងបាញ់ចូលទៅទៀត បាញ់ចូលអោយគាត់មើល ហើយក៏មិនឃើញតបតដែរ ស្ងាត់ឈឹងដែរ គេសួរឈ្មោះសួរអីខ្ញុំដែរតើ ប៉ុន្តែខ្ញុំទៅខ្លាចអីខ្ញុំ ខ្ញុំគ្មានទៅនិយាយរឿនយោបាយអីទេ ខ្ញុំនិយាយតែរឿងតាធ្វើស្រែធ្វើចម្ការទេ គ្រាន់ថាអាណិតអ្នកស្រែតែប៉ុន្នឹង អ្នកស្រែក៏គេគាំទ្រទាំងអស់នៀក អ្នកភូមិ អ្នកឃុំខ្ញុំនេះហាបើថាគេមកមានបញ្ហាជាមួយខ្ញុំគេចេញមុខទាំងអស់នេះ ក្រៅពីខេត្តបន្ទាយមានជ័យ កសិករនៅខេត្តពោធិ៍សាត់ក៏បានត្អូញត្អែលើបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែកញ្ញា ដែរថាស្រូវមួយតោនលក់មិនបាន មួយលានរៀល ឡើយតែបើយោងតាមការចេញផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ស្រូវសើមក្នុងមួយគីឡូក្រាមអំពីតម្លៃចាប់ពី១០៤០រៀល ដល់១៤៥០រៀល ស្រូវដែលមានតម្លៃខ្ពស់ជាងគេ គឺស្រូវសែនក្រអូប នៅស្រុកបវែល ខេត្តបាត់តំបង ទោះយ៉ាងណាតម្លៃកសិផលធ្លាក់ចុះតាមមាត់ឈ្មួញ មិនមែនកើតឡើងតែលើផលដំណាំនោះឡើយ ដោយអ្នកចិញ្ចឹមសត្វក៏កំពង់តែជួបវិបត្តិតម្លៃនេះដូចគ្នា ដោយមានការនាំចូលកសិផលពីប្រទេសជិតខាង ដោយនាំចូលលើសលប់ចូលមកទីផ្សាកម្ពុជា អ្នកចិញ្ចឹមទាយកពង នៅ ស្រុកឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាទោះបីឈ្មួញនៅតែទិញពងទាពីកសិករខ្មែរ តែពួកគេបញ្ចុះតម្លៃអោយធ្លាក់ចុះខ្លាំង ដោយសារតែលំហូរនាំចូលពីប្រទេសជិតខាង វាយលុកចូលទីផ្សារកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយរនេះ លោកឲ្យដឹងថាបច្ចុប្បន្នពងទាលក់បាន តម្លៃ៣០០ ទៅ ៣៥០រៀល ខណៈតម្លៃ៥០០រៀលទើបកសិករអាចកាត់ថ្លៃចំណីទា និងសល់ប្រាក់ចំណេញតិចតួច ចំពោះបញ្ហាលក់អត់ចេញវាមិនមែនអត់ចេញទេបង ឈ្មួញគេនៅតែយកចឹង ប៉ុន្តែដោយសារមួយរយៈនេះវាមានបញ្ហានាំចូលពីក្រៅប្រទេសច្រើនពេក វាធ្វើអោយបញ្ហាពងទានៅក្នុងប្រទេសវាធ្លាក់តម្លៃទាប ធ្លាក់ក្នុងតម្លៃមួយដែលយើងមិនអាចទទួលយកបានចឹងហាណាស់បង វាមិនមែនចាល់ដល់ថ្នាក់លក់អត់ចេញទេបង ប៉ុន្តែគ្រាន់ថាក្នុងកម្លុងពេលឡូវហ្នឹង ការចំណាយវាច្រើនជាងចំណូលដែលយើងបានមកវិញចឹងហឺណាស់ បញ្ហាកសិផលលក់បានថោកគ្មានទីផ្សារ បានក្លាយជាបញ្ហារាំរ៉ៃនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់គ្រួសារ លោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាង៤ទស្សវត្តន៍មកនេះ ទោះបីអាណត្តិទី៧នេះ បានផ្លាស់ប្ដូរមេដឹកនាំថ្មីក៏ដោយ ក្នុងពេលកាន់តំណែងថ្មីៗ លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិការ ឆ្នាំ២០២៣ បានដាក់ចេញគោលវិធីនយោបាយអតិភាពក្នុងអាណត្តិទី៦ ក្នុងគោលដៅរៀបចំអភិវឌ្ឍន៍ សហគមន៍កសិកម្មទំនើប យន្នការកែប្រែសហគមន៍កសិកម្មទំនើបនេះមាន៣ចំណុចសំខាន់ៗ គឺកាត់បន្ថយថ្លៃដើមផលិតបង្កើនស្តង់ដាគុណភាពដំណាំ និងធានាសិ្ថរភាពដល់ទីផ្សារកសិករ លោក ឃឹម ហ្វីណុង អ្នកនាំពាក្យក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ មិនអាចទាក់ទងបានទេជុំវិញបញ្ហារឿងនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះបើតាមការចុះផ្សាយរបស់ VOD ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានផ្ដល់បទសម្ភាសន៍ដល់សារព័តមានក្នុងស្រុក បានអំពាវនាវដល់ប្រជាកសិករប្រើប្រាស់ពូជស្រូវរបស់ខ្មែរវិញ បើតាមមន្រ្តីរូបនេះ ពូជស្រូវរបស់ខ្មែរគឺ ស្រូវសែនក្រអូប និងស្រូវផ្ការរំដួល ដោយសាក្រសួងងាយស្រួលដោះស្រាយបញ្ហាពេលតម្លៃស្រូវធ្លាក់ចុះ ម្យ៉ាងទៀតស្រូវប្រភេទនេះអាចនាំចេញទៅកាន់អ៊ឺរ៉ុបបានតម្លៃខ្ពស់ ជាងពូជស្រូវនាំចូលពីបរទេសដោយតម្លៃស្រូវអាស្រ័យទៅលើការសម្រេចចិត្តរបស់ឈ្មួញ ទោះជាយ៉ាងនេះក្ដី វិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាលមានភាពជាក់លាក់តែនៅលើក្រដាស់ប៉ុណ្ណោះ តែការអនុវត្តជាក់ស្ដែងជិតមួយឆ្នាំមកនេះ កសិករនៅតែជួបបញ្ហារដូចរដ្ឋាភិបាលអាណត្តិមុន ហើយបញ្ហាជួបតាំងពីតំបូងនៅពេលបង្ករបង្កើនផល រហូតដល់ពេលប្រមូលផលដោយជីថ្នាំកសិកម្ម និង ចំណីសត្វមានតម្លៃខ្ពស់ ដល់ពេលបានផលលក់ចេញទៅវិញបានតម្លៃទាប នាំអោយកសិករខាតដើម ជំពាក់ធនាគារ ជាប់បំណុលឈ្មួញលក់ជីថ្នាំកសិកម្ម ជាមួយគ្នានេះដែរការហូរចូលដំណាំកសិផល ពីប្រទេសជិតខាងចូលមកកម្ពុជា ដែលជាកត្តាធ្វើអោយតម្លៃកសិផលក្នុងស្រុកធ្លាក់ចុះ ហើយមិនអាចប្រកួតប្រជែងបាន ក៏ព្រោះតែចំណាយថ្លៃផលិតខ្ពស់ជាងការលក់ចេញ ទាក់ទងនឹងបញ្ហារឿងនេះ លោក ថេង សាវឿន ប្រធានសមាគមន៍សហព័ន្ធសហគមន៍កសិករកម្ពុជា ថាការនាំចេញនាំចូលកសិផលគឺជារឿងធម្មតាក្នុងប្រទេស មានទីផ្សារសេរីដូចប្រទេសកម្ពុជា តែទន្ទឹមគ្នានេះ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មក៏ត្រូវបង្កើនការផ្សព្វផ្សាយ ដល់កសិករដូចជាការជ្រើសរើសពូជស្រូវ និងត្រូវរកទីផ្សារដែលត្រូវលក់ កសិផល បានតម្លៃសមរម្យ នៅរដូវប្រមូលផល រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មដែលជាសេនាធិការរដ្ឋត្រូវតែគិតគូរ ត្រូវតែជម្រុញការរកស្វះស្វែងរកទីផ្សារ ត្រូវតែធានាបាននៅតម្លៃមួយសមស្រប ដែលធ្វើអោយកសិករនឹងលក់ទៅមិនមានការខាតបង់ ហើយកុំអោយមានអ្នកខ្លះបាក់ទឹកចិត្ត ពីព្រោះថាកត្តាការដោះស្រាយ បញ្ហាចំពោះមុខនេះវាជួយជម្រុញដល់ពួកគាត់មានទំនុកចិត្ត ហើយវាជម្រុញអោយពួកគាត់មានទឹកបន្តក្នុងការដាំដុះបង្ករបង្កើនផល ហើយជាមួយនឹងការជម្រុញអោយមានការផ្សព្វផ្សាយ និងការណែនាំពីសេសគឺការរៀបចំត្រួតពិនិត្យទៅលើឈ្មួញកណ្ដាល ដែលកំពុងតែប្រមូលទិញស្រូវពីប្រជាកសិករ ដែលកំពុងតែទម្លាក់ថ្លៃនេះផងដែរ នេះបើតាមយោងប្រសាសលោក ថេង សាវឿន ក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទក៏បានចេញរបាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ កសិផលប្រមាណ៦៥លានតោននេះ បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេស ទូទាំងពិភពលោក ក្នុងនោះក៏នាំចេញកសិផល ក្រៅពីស្រូវអង្ករ មានទំហំទឹកប្រាក់ជាង ១៨០០លានដុល្លា កសិផលស្រូវជាង ៤០០លានដុល្លា កសិផលអង្ករជាង ២០០លានដុល្លា កាលពីឆ្នាំ២០២៣ វិស័យកសិកម្មបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានរួមចំណែក ប្រមាណ ២២ភាគរយ នៃផលិតផលសរុបក្នុងប្រទេស នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទោះជាបែបនេះក្ដីការនាំចេញទាំងនោះហាក់មិនបានដល់ដៃកសិករជាអ្នកផលិតក្នុងស្រុកទេ ក៏ពញរោះតែពួកគាត់នៅតែជួបវិបត្តិច្រើនឆ្នាំទៀត បើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយ អោយឈ្មួយគ្រប់គ្រងទីផ្សារទម្លាក់តម្លៃតាមចិត្តនៅរដូវដែលពួកគេប្រមូលផល៕