ឡូវែល ថ្ងៃទី១តុលា២០២៤
អង្គការសិតុណ្ហភាពពិភពលោក(OMM)បានបង្ហាញក្នុងសេចក្តីរាយការថ្មី របស់អង្គការសហប្រជាជាតិ ថ្លែងដោយលោក អង់តូនញ៉ូ គ្ហូទ័ររ៉េស ដែលជាអគ្គលេខារបស់អង្គការថា«ឯកទក្កកម្មខាងកំដៅយកបានសំរេចជោគជ័យនៅឆ្នាំ២០២៣នេះ ដោយគេសង្កេតឃើញ ការឡើងកំដៅនៅមហាសមុទ្រ, ការថយទំហ៊ុំផ្ទាំងសមុទ្រទឹកកក, ឡើងកំដៅលើថ្ទៃដី, ផ្ទៃទឹកសមុទ្រឡើងកំពស់…។ បើតាមលោកអង្គលេខាធិការ យើងកំពុងតែចូលមកដល់កលិយុគនៃ«គ្រោះថ្នាក់ដោយកំដៅពិភពលោកពុំដែលមានពីមុនមកទេ! នេះដោយសារតែ ការបំពុលអាកាស ដោយសារចំហេះប្រេងហ្វូសីល» លោក អង់តូញូ គ្ហូទ័ររ៉េស បន្តរថា«យើងនៅមានពេលបន្តិចដែរ សម្រាប់សង្គ្រោះប្រជាពលរដ្ឋលើលោកនេះ…តែត្រូវប្តើមធ្វើឥឡូវនេះ»។
កាលពីឆ្នាំមុន មួយភាគបីនៃផ្ទៃសមុទ្រ ក្នុងពិភាពលោក បានជាប់អន្ទាក់ក្នុងចរន្តនៃកំដៅមហាសាគរ បណ្តាលឲ្យមានការកើនឡើងនូវ ចំនួននឹងកម្លាំង នៃរលកកំដៅក្នុងសមុទ្រ បណ្តាលឲ្យមានការខូចខាត យ៉ាងជ្រាលជ្រៅ ដល់ប្រព័ន្ធបរិដ្ឋានសមុទ្រ ដូចជាផ្កាថ្មជាដើម, កំពស់ទឹកសមុទ្រ ដែលបានឡើងផុតកំពស់នៃឆ្នាំណាៗទាំងអស់ ក្នុងពិភពលោកនោះ ក៏បញ្ជូនកំដៅទៅបន្តរការខូចខាត នឹងបន្តររំលាយទឹកកកឥតឈប់ឈរ។
បាតុភូទធម្មជាតិថ្មីៗក្នុងពិភពលោក
-នៅវៀតណាមៈ ប្រជាជនវៀតណាមនៅហាណូយ នាំគ្នាដើរលុយទឹកត្រឹមដើមទ្រូង នៅពេលដែលទន្លេក្រហមបានជោជន់ លើសកំពស់ដែលធ្លាប់ជន់តាំងពី២០ឆ្នាំមកហើយ ដោយសារតែខ្យល់ព្យុះ យ៉ាគ្ហី ។ នៅតំបន់ជាយក្រុង ដែលមានមនុស្សប្រមាណ១៥ពាន់នាក់រស់នៅ ក៏រងគ្រោះដោយសារខ្យល់ព្យុះនោះដែរ មាន់ទារាប់លានក្បាល ត្រូវបាត់បង់ ជ្រូក២៥០០ក្បាល មានទាំងគោក្របី ក៏ត្រូវខូចខាតដូចគ្នា។ ប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់ទៀតបានត្រូវជន្លៀស នេះបើតាមសេចក្តីរាយការផ្លូវការវៀតណាម។ ផ្ទះសម្បែងច្រើនខ្នងបានត្រូវបាក់បែក រោងចក្រនានាក៏របើករបាញមិនអាចធ្វើការបាន ស្ពានបានបាក់រលំ ដោយសារ ខ្យល់ព្យុះ យ៉ាគ្ហី ឡើងគោកគាលពីថ្ងៃសៅរមុន។
-នៅប្រទេសថៃៈ មនុស្ស៩នាក់បានស្លាប់ នៅក្នុងព្រឺត្តិការរំកិលផែនដីនាតំបន់ខែត្តឈៀងរ៉ៃ កាលពីថ្ងៃសុក្រចុងខែតុលាមុន នេះបើតាមពត៍មានក្រសួងគ្រប់គ្រងគ្រោះមហន្តរាយថៃ, ព្រលានយន្ត្តហោះ ដែលនៅចម្ងាយប្រមាណ១២៥គម បានត្រូវបិទ។ នៅឆ្ងាយបន្តិចផ្នែកខាងជើង នាស្រុកមេសាយ ក្បែរទល់ដែនភូមា ទឹកជំនន់ដ៏ធំមួយ មិនដែលមានតាំងពី៨០ឆ្នាំមកហើយ បានធ្វើឲ្យលិចលង់តំបន់នោះ យ៉ាងដំណំ នេះបើតាមមន្ត្រីក្រសួងក្រឡាហោមថៃ សុធីពង្ស ជុលចារ៉ឺម, យោធាថៃបានបញ្ជូនក្រុមជំនួយឩទ្ធម្ភាគចក្រទៅជួយដំបន់នោះ, វត្តអារាម សណ្ឋាគារ បានទទួលគ្រួសារជន្លៀសខ្លួនរាប់ពាន់នាក់។ ក្រុមជំនួយបានប្រើ«Jet Sky»១៦គ្រឿង ទៅជួយរំដោះប្រជាជន នៅកន្លែងដែលមានចរន្តទឹកហូរខ្លាំង។
-នៅប្រទេសភូមាៈ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទីក្រុង ណៃពិដោ, ទិទំនាបនៃក្រុងថ្មីរបស់របបយោធា នឹងនៅទីក្រុង តូងគ្ហូ, ក្រុមអ្នកសង្គ្រោះបានរកឃើញសាកសព៧នាក់នៅក្នុងតំបន់ទឹកលិច នៃភូមិភាគ ម៉ង់ដាឡៃ នៃភាគខាងជើង គឺបន្ថែមលើសាកសពដែលរកឃើញ ពីប៉ុន្មានថ្ងៃមុនចំនួន១០នាក់ទៀត នាតំបន់ដដែល។
ក្រុមរដ្ឋបាលយោធាបានរៀបចំតំឡើងជំរុំចំនួន៥០ សម្រាប់ទទួលជនភៀសខ្លួន ដែលមានចំនួនច្រើនពាន់នាក់ រងគ្រោះដោយសារទឹកជំនន់នោះ។ កាសែត គ្លោបូលញូឡាយ បានផ្សាយថា ខ្សែផ្លូវដែកដែលផ្ជាប់ទីក្រុង រ៉ង់គ្ហូន ទៅនឹង ម៉ង់ដាឡេ បានត្រូវផ្តាច់ ដោយសារតែទឺកធំនៅតំបន់នោះ។
-នៅប្រទេសកម្ពុជាៈ ទឹកជំនន់នៃទន្លេមេគង្គ បានធ្វើឲ្យលិចលង់ជាច្រើនខែ នៅតំបន់ជាច្រើននៃប្រទេស ដែលនៅតាមដងទន្លេ គឺដោយសារទឹកដែលជន់ដោយការរលាយទឺកកក នៃខែក្តៅ ពីតំបន់ភ្នំនៃប្រទេសចិន។ រីឯទឹកជំនន់នៅទីក្រុងភ្នំពេញ នៅបន្តរមិនព្រមស្រកទៅវិញ កាលពីខែសីហាបានបណ្តាលឲ្យខូចខាតផ្ទះសម្បែង នឹងទ្រព្យសម្បត្តិប្រជាជន ។ ប្រជាជនដែលដើរលុយទឹក នៅតាមផ្លូវ នឹងក្នុងផ្ទះរបស់ខ្លួនបារម្មថា ភ្លៀងនឹងបន្តធ្លាក់ ទឹកនឹងឡើងខ្ពស់ ពួកខ្លួននឹងគ្មានកន្លែងសុវត្ថិភាពទៀតទេ នោះក៏ដោយសារតែបឹងរក្សាទឹកជាច្រើន នៅជុំវិញទីក្រុងបានត្រូវលុបបំបាត់ នឹងលូបង្ហូរទឹកចេញ បានត្រូវស្ទះដោយសារទឹកទន្លេមេគង្គ បានឡើងខ្ពស់ជាងកំពស់ទឹកដែលត្រូវហូរចេញ ។
នៅមានការខូចខាតដោយទឹកជំនន់ នៅប្រទេសជាច្រើនទៀត រាប់មិនអស់ តែបើយោងទៅតាមអង្គការពិភពលោក OMM បាននិយាយថា សេចក្តីសង្ឃឹម នៅមានផ្ទាំងស្រូបកំដៅព្រះអាទិត្យយកទៅបង្កើតអគ្គីសនី សម្រាប់ប្រើក្នុងផ្ទះ នឹងកសិដ្ឋាន ឬក៏ការប្រើកង្ហារយកកម្លាំងខ្យល់ មកបង្វិលម៉ាស៊ីនធ្វើអគ្គីសនី សម្រាប់ប្រើក្នុងរោងចក្រ ឬក៏ក្នុងអាគ៍ាររដ្ឋបាលជាដើម បានកើនចំនួនដល់ទៅ២ដង តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានន័យថា ការប្រើកំដៅដោយដុតប្រេង«កាបោនអុកស៊ីដ»បានថយចុះជាបន្តរបន្ទាប់ទៅហើយ៕