Top Mobile Banner

អាមេរិក៖ អត្រា​ចំនួន​អ្នកគ្មានការងារធ្វើបានកើនឡើងលើសពី 20% និងបាត់បង់ការងារចំនួន 26.5 លាន

May 1st, 2020 | By Sokharath Koy

គិតមកត្រឹមពាក់កណ្តាលខែមេសា មានពលរដ្ឋអាមេរិចជាង 4.4 លាននាក់ហើយបានដាក់ពាក្យ​សុំ​ឧបត្ថម្ភ​​ពី​កម្ម​វិធី​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការ​ងារ។ ចំនួននៃការដាក់ពាក្យនេះធ្លាក់ចុះបើប្រៀបធៀបពីដើមខែមេសា ដែលមានចំនួនរហូតដល់ 5.2 លាននាក់​។​ ប៉ុន្តែ 5 សប្តាហ៍ជាប់ៗគ្នាហើយដែលចំនួនអ្នកដាក់ពាក្យលើសពី ៣ លាននាក់​ នេះបើយោងតាមក្រសួងការងាររបស់អាមេរិច។
កាលពីវិបត្តិសេដ្ឋកិច្ចឆ្នាំ 2008 មានជនជាតិអាមេរិកាំងអត់ការងារធ្វើចំនួន 15.3 លាននាក់ ដែលជាកម្រិតខ្ពស់បំផុតនៃការអត់ការងារធ្វើ។ ប៉ុន្តែក្នុងរយៈពេល 5 សប្តាហ៍កន្លងមកនេះ មានចំនួនអ្នកអត់ការងារ ដែលដាក់ពាក្យសុំជំនួយមានរហូតដល់ 26.5 លាននាក់ ។

ចំនួនអ្នកគ្មានការងារប្រចាំសប្តាហ៍ 2020

Job lost Covid-19

យោងតាមការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិកបានឲ្យដឹងថា កាលពីពាក់កណ្តាលខែមិនា គេឃើញមានចំនួនអ្នកអត់ការងារធ្វើមានរហូតដល់ 7.1 លាននាក់ មុនរយៈពេល 5 សប្តាហ៍ចុងក្រោយដែលមានចំនួនអ្នកអត់ការងារធ្វើ 26.5 លាននាក់។ បើយកទូរលេខទាំងពីនេះបូកបញ្ជូលគ្នា យើងនឹងឃើញថាចំនួនអ្នកអត់ការងារធ្វើគឺច្រើនជាង 33 លាននាក់ រឺអត្រាគ្មានការងារពិតប្រាកដមានចំនួន 20.6% ដែលនេះជាកំរិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 1934 ។
យើងសង្កេតឃើញថានៅរដ្ឋមួយចំនួនដូចជាតិចសាស មានអត្រាអ្នកគ្មានការងារកាន់តែខ្ពស់ ហើយរដ្ឋបានចំណាយអស់ថវិការបស់ខ្លួនដែលបានរក្សាទុកសម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋដែលបានដាក់ពាក្យសុំជំនួយ។ ដើម្បីបន្តការឧបត្ថម្ភដល់អ្នកគ្មានការងារធ្វើ រដ្ឋទាំងនេះត្រូវបង្ខំចិត្តខ្ចីលុយពីរដ្ឋាភិបាលសហព័ន្ធ។
សម្រាប់អ្នកបាត់បង់ការងារហើយមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នឹងទទួលបានប្រាក់បន្ថែមចំនួន 600 ដុល្លាររាល់មួយសប្តាហ៍ម្តងរហូតដល់ថ្ងៃទី 31 ខែកក្កដា។ ថវិកាបន្ថែមនេះ គឺបានមកពីកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ 2.2% ទ្រីលានដុល្លារ។

ព័ត៌មានទាក់ទង