Top Mobile Banner

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

តពីលេខមុន

ម្តាយពីម៉ឺនចូលចិត្តអានសៀវភៅមានរឿង គំនូរខ្មែរដែលនិយាយពីរឿងព្រេងនានា រីឯលោកដូងជាឪពុកចូលចិត្តអានរឿងគំនូរជាភាសាបារាំងទាំងអស់គ្នាតែងនិយាយរឿងទាំងនោះមកប្រាប់កូនទាំង២ជារឿយៗម៉្លោះហើយ “ពីរម៉ឺន”    តែងយករឿងទាំងនោះមករ៉ាយរ៉ាប់តាមផ្លូវទៅសាលារៀនប្រាប់“ចៅពិន” ដែលតាមសួរដំណើរ សាច់រឿងយ៉ាងជក់ចិត្តធ្វើឱ្យដំណើរទៅសាលា រៀនក្លាយជាជិតបង្កើយ។

សាលារៀនយើងសង់សង់ពីឈើប្រកស្លឹកនៅប្របមាត់ស្ទឹងព្រែកត្នោតមិនធំទេ តែទទួលបានសិស្សប្រមាណ៥០នាក់ក្នុងមួយថ្នាក់ៗដែរ ។ នាខែក្តៅថ្នាក់យើងមិនក្តៅទេ មានទាំងខ្យល់បក់ពីស្ទឹងទៀតផង តែ បើខែភ្លៀងវិញទឹកលិចដល់ជើងតុតែអ្នកគ្រូមិនឱ្យសិស្សឈប់នៅផ្ទះទេ, ម៉្លោះហើយរៀនផង យកជើងគោះទឹកលេងផង មិនអផ្សុកទេ ប៉ុន្តែនៅពេលដើរឆ្លងស្ពានដែកដើរទៅផ្ទះវិញទើបគួរឱ្យខ្លាច ពីព្រោះទឹកហូរនៅក្រោមស្ពានខ្លាំងណាស់ ហូរនាំទាំងមែកឈើសម្រាមនឹងរបស់របរប្លែកៗធំៗ ដែលនៅមាត់ច្រាំងមកគ្មានសល់។ ពេលមួយនោះ ទឹកឡើងខ្លាំង រហូតដល់លិចស្ពាន ទើបបានឈប់រៀនពេលនោះទឺក លិចទាំងផ្ទះផ្សារនាំគ្នាដើរលុយទឹកគ្រប់គ្នា, ចាស់ៗចលាចលលើកឥវ៉ាន់ឡើងទៅជាន់លើតែក្មេងៗ នាំគ្នាយកចានដែកសម្រាប់បោកខោអាវ មកជិះធ្វើជាទូកលេងពេញផ្ទះទៅវិញ។

ម្តងបន្តិចៗចៅពិនបានចាប់ផ្តើមមានមិត្តរួមថ្នាក់ស្រីប្រុសជាច្រើន ដែលលេងជាមួយគ្នាបានមានប្រដេញគ្នាលេងបិតពួនជំវិញថ្នាក់រៀនជាដើម, រីឯ“ពីម៉ឺន”ជាមិត្រនៅផ្ទះជាប់គ្នាតែមិនបានរៀនថ្នាក់ជាមួយគ្នាទេ។ អ្នកគ្រូ ម៉ាន់យ៉ុន អ្នកគ្រូ សុម៉ាលី នឹងលោកគ្រូសម្បត្តិ នៅថ្នាក់ ជាប់គ្នាឧស្សហ៍ជួបជជែកគ្នានៅចន្លោះពេលសម្រាកណាស់ និយាយគ្នារអូករអឺនទាល់តែគេ វាយជួង ទើបដាច់ចិត្តបែកគ្នាទៅថ្នាក់រៀងៗខ្លួន ម្លោះហើយនៅពេលចេញលេងនោះ កូនសិស្សស្រែកប្រដេញគ្នាលេងយ៉ាងដាច់បង្ហៀរ រហូតដល់បែកញើសជោកខ្លួន ទើបត្រប់ចូលថ្នាក់វិញ។ អ្នកបង ស៊ុននី រអ៊ូនឹង ចៅពិន មិនចាច់ ពីព្រោះតែប្រឡាក់ខោអាវច្រើន ពិបាកតែគាត់ជាអ្នក បោកគួកតែម្នាក់ឯង។

ឆ្នាំ១៩៥៤ជាឆ្នាំដែលកម្ពុជាទទួលឯករាជ្យពេញលេញគេតែងតែឮសម្លេងអបអរសាទរនឹងស្នាព្រះហស្ថព្រះមហាក្សត្រនរោត្តម សីហនុ  ដែលដេញបារាំងចេញពីកម្ពុជាបានដោយប្រមូលប្រជាពលរដ្ឋក្រោកឡើងប្រដាប់អាវុធកាន់“កាំភ្លើង ឈើ”ដែលធ្វើត្រាប់តាមគំរូដូចកាំភ្លើងមែនទែនបំពាក់ឱ្យកងជីវពលនឹងនារីក្លាហានទៅដេញទ័ព បារាំង, បងថ្លៃវ៉ាន់ថន ក៏មានកាំភ្លើងឈើនោះ១ដើមនឹងគេដែរ គាត់យកមកផ្ទះពេលណាគាត់ស្លៀកពាក់ខោអាវកាគីពាក់“បេរ៉េ”ជាឯកសណ្ឋានកង“ជីវពល”ប្រចាំក្រុងកំពង់ស្ពឺុុ, បងប្រុសស្លៀក ឯកសណ្ឋានរបៀបហ្នឹងសង្ហារដែរតើ?។ ចំណែកឯក្រុមយុវជន មានរចនាសម្ព័ន្ធជា“យុវជន”​ជាចលនាយុវជនបង្កើតដោយសម្តេចន។ ស៊ីហនុ ពេលនោះដែរ គេហៅថា “រាជបូជនីយកិច្ចមហាសាមគ្គី” ដែលនៅគ្រប់សាលារៀនទាំងអស់សិស្សធំៗ គេឱ្យស្លៀកខោអាវ“យុវ័ន”ពណ៌គគីពាក់ស្បែកជើងខ្មៅ មានពាក់មួក“បូណេ”កាគីផង, រីឯកូនសិស្សតូចៗ គេឱ្យនៅស្លៀកខោខៀវអាវសដដែល។ នៅក្លោងទ្វារសាលាយើង ក៏ដូចជាអាគ៌ាការិយាល័យនានា សុទ្ធតែមានសរសេរផ្លាកឈ្មោះទីកន្លែងជាអក្សរខ្មែរពីខាង​លើនឹងភាសាបារាំងពីខាងក្រោមទាំងអស់ ។ ឆ្នាំនោះបន្ទាយទាហ៊ានជើងខ្មៅនឹងជើងក្រហមក៏បានត្រូវរំសាយនៅសល់តែកងយោធពលខេមរភូមិន្ទទៅវិញ ដែលមានឯកសណ្ឋានមិនប្លែកពីមុនច្រើនទេ តែមានព្រះសង្ហារនៅលើ“បេរ៉េ”ពណ៌កាគីដដែលកងទ័ពនៅរក្សាជំនួយសម្ភារៈនឹងអាវុធយុទ្ធភ័ណ្ឌពីប្រទេសបារាំងមានកាំភ្លើង“ការាប៊ីន”“មីត្រៃយែទ”“មិតរាយើ”“ម័រជេ”“ផិស្តូឡេ”ជាបន្តទៅទៀតនៅឡើយ។

ចាប់តាំងពីបារាំងដកទ័ពចេញទៅបន្ទាយ“កុំប៉ាញី”របស់“កុម្មង់ដង់តូម៉ា”នៅខាងត្បូងសាលាខេត្តក៏ត្រូវរំសាយដូចគ្នានឹងបញ្ជាការដ្ឋានកងទ័ពបារាំង នៅពីមុខឃ្លាំងប្រាក់ជាប់គ្នានឹងការិយាល័យប៉ូលីស “Commisariat de police” ក៏ត្រូវរំសាយដែរ។ នៅឆ្នាំនេះ គេកំពុងរៀបចំកន្លែងអតីតទីបញ្ជាការកងទ័ពបារាំងនោះ ឱ្យទៅជា “សាលា បឋមសិក្សាកណ្តាល

Groupe centre”វិញ ដែលមានជាង៥០បន្ទប់ នឹងត្រូវបើកទ្វារផ្នែកខ្លះ ទទួលសិស្សនៅឆ្នាំក្រោយ ហើយ២ឆ្នាំទៀត     សាលាមាត់ស្ទឹងនឹងត្រូវផ្ទេរមកកាត់ អរៀផុេ ចនេតរ េនោះដែរ។

កំពង់ស្ពឺកំពុងផ្លាស់ប្តូរក៏កំពុងផ្តល់ទីកន្លែងដែលក្មេងៗរត់លេងបានច្រើនដែរ អ្នកបងរបស់ចៅពិន ចេះតែឃាត់កុំឱ្យចៅពិនចេះតែរត់លេងទៅឆ្ងាយៗ ហើយគ្មានដំណឹងពីព្រោះដំណឹងតៗគ្នាថា“មានប្រម៉ាត់ប្រម៉ងចាប់កូនក្មេងយកទៅទ្រាប់ក្រោមស្ពាន…”ស្របគ្នានឹងការមានស្ពានជាច្រើនកំពុងតែត្រូវសង់ឡើង មានការជួសជុលស្ពាន ដែកជួសជុលស្ពានថ្មខាងជើងក្រុងជាដើមឮល្បីដំណឹងចេះតែខ្លាំង តែនៅជុំវិញក្មេងៗ នាំគ្នានិយាយដំណាលពាក្យរបស់ក្រុមចាស់ៗ ដូច្នេះថា “ក្មេងខ្លះកំពុងលេងមានត្រូវមនុស្សមកលបចាប់ច្រកបាវខ្ចប់យកទៅបាត់..“គេ(បានបន្តថា”ក្មេងនោះ បានត្រូវយកទៅទម្លាក់ឯបាតស្ពានដែលកំពុងតែចាក់ស៊ីម៉ង ហើយចាក់ស៊ីម៉ង់សង្កត់ពីលើទាំងរស់យ៉ាងនេះទើបក្មេងនោះថែរស្ពានបានពូកែរហើយ បានយូរទៀតផងនៅជើងស្ពាននិមួយៗយ៉ាង ហោចណាស់ក៏មានក្មេងម្នាក់ដែរហេតុនោះហើយ បានជាមានក្រុមអ្នកសង់ស្ពាននាំគ្នាដើរស្វែងរកក្មេងៗគ្រប់ទីកន្លែងយកទៅសម្លាប់នៅក្រោមស្ពានយ៉ាងក្រាស់ក្រែល…..(ក្រុមក្មេងៗមានការខ្លាចរអារជាខ្លាំងមិនហ៊ានចេញរត់លេងពេលយប់ទេ ពីព្រោះ តែ​​​ខ្លាចប្រម៉ាត់ប្រម៉ងចាប់យ៉ាងសម្ងាត់នោះឯង។

គាប់ជួនពេលនោះ មានការដកទ័ពរបស់ពួក “វៀតមិញ” គឺទ័ពវៀតណាមដែលចូលមកលាក់ ខ្លួនវាយបារាំងនៅកម្ពុជា ក៏ត្រូវថយទៅប្រទេសគេវិញក៏មានគេនិយាយតៗគ្នាទៀតថា“អាពួកយៀកមិញធ្មេញខ្មៅ ក៏មានចាប់កូនក្មេងទៅសង់ស្ពានរបស់គេនៅស្រុកយួនដែរ ដូច្នេះមាន(បាត់ក្មេងច្រើនទៀត ដែលឪពុកម្តាយមិនដឹងជាទៅរកឯណាទេក្មេងបាត់កាន់តែឮខ្ទរខ្ទាររឹតតែធ្វើឱ្យកុមារកំពង់ស្ពឺកាន់តែខ្លាចខ្លាំងណាស់ទៀត។ ចាស់ៗចូលចិត្តតែបន្លាចក្មេងៗឱ្យខ្លាចចាស់ៗ ឱ្យខ្លាចខ្មោចឱ្យខ្លាចទីងងឹត ឥឡូវឱ្យខ្លាចប្រម៉ាត់ប្រម៉ងទៀត ដែលជាការអប់រំក្មេងៗនឹងកូនចៅរបស់ចាស់ៗ ពុំមានរដ្ឋបាលណា ឬក៏មាតាបីតាណា ប្រាប់ក្មេងៗទាំងនោះឱ្យខិតខំស្វែងរកការពិតនោះទេ ម៉្លោះហើយចេះតែនាំគ្នាខ្លាចតៗគ្នាទាំងស្រុងទាំងភូមិ រហូតដល់ខ្លាចស្រមោលខ្លួនឯងផងក៏មាន។

អាផ្លូចកូនស្រីអាយុ៥ឆ្នាំរបស់លោកយោក្បាត់ នៅផ្ទះល្វែងកណ្តាលខាងក្រោមបានរក្សាខ្នងកង់ដែលចៅពិនធ្លាប់វាយរត់លេងតាមផ្លូវទុកយកមកឱ្យចៅពិនវិញ ធ្វើឱ្យចៅពិនរីករាយណាស់ អាចវាយវារត់លេងពេលទំនេរជាមួយអាផ្លូចយ៉ាងរីករាយផង។ នៅពេលសម្រាកផ្សេងទៀត ចៅពិនអាចលេងគប់វង់ស៊ីកៅស៊ូកង ឬក៏ស៊ីក្រដាសកញ្ចប់បារី ដែលនៅតែលេងជាបន្ត ដូចមុនដដែលនៅឡើយ។ នាពេលព្រលប់បន្តិច ពួកគេចូលចិត្តលេងបិទពួនរត់ដេញចាប់គ្នាមួយជុំផ្សារតែម្តង ។ ពេលមួយនោះ ក្រុមអាចោរមានគ្នាច្រើន ដេញចៅពិនដែលមានតួរជាអាគិញតែម្នាក់ឯងដេញខ្លាំងពេកទៅចៅពិន ក៏រត់ចុះតាមជើងស្ពានដែក ដែល​មានដែលប្រទាក់ក្រឡាខ្វាត់ខ្វែងចុះទៅក្នុងស្ទឹងដែលពេលនោះទឺករាក់ដីខ្សាច់ក៏ដុសជាច្រើនកន្លែង ចុះបាន២៣កាំចៅពិនក៏រអិលធ្លាក់លើដីខ្សាច់ឡើងឆ្អល់ទឹកភ្នែករហាមគ្មាននរណាដឹង.. ដេកចុកតែម្នាក់​ឯងរហូតដល់បាត់ចុក ទើបដើរឡើងច្រាំងមកផ្ទះវិញយ៉ាងលំបាកមកដល់ផ្ទះអាផ្លូវឃើញចៅពិនមកដល់មានការភ្ញាក់ផ្អើលដៅយសង្ស័យថា ចៅពិនរបួស ក៏រត់ទៅប្រាប់អ្នកបង“ស៊ុននី” ដែលខំរត់មកមើល ប្អូនមិនឃើញមានរបួសក្រៅពីរលាត់បន្តិចបន្តួចក៏ស្តីបន្ទោសប្អូនយ៉ាងសន្ធឹក ហើយហាមមិនឱ្យចេញទៅលេឯក្រៅ១អាទិត្យទៀតផង។   

នឹងមិត្ត“ពីម៉ឺន”ចេញទៅរៀនដែរ ក៏ដើរទៅជាមួយគ្នាជជែកល្អូនល្អឺនមិនដឹងជារឿងអ្វីខ្លះទេ។ ម្តាយពីរម៉ឺនចូលចិត្តអានសៀវភៅគំនូរខ្មែរដែលនិយាយពិរឿងព្រេងនានា រីឯលោកដូងជាឪពុកចូលចិត្តអានរឿងគំនូរជាភាសាបារាំងទាំងអស់គ្នាតែងនិយាយរឿងទាំងនោះមកប្រាប់កូនទាំង២ជារឿយៗម៉្លោះហើយ“ពីរម៉ឺន”តែងយករឿងទាំងនោះមករ៉ាយរ៉ាប់ប្រាប់“ចៅពិន”   ដែលតាមសួរដំណើរសាច់រឿងយ៉ាងជក់ចិត្តធ្វើឱ្យដំណើរទៅសាលារៀនក្លាយជាជិតបង្កើយ។ សាលារៀនយើងសង់សង់ពីឈើប្រកស្លឹក នៅប្របមាត់ស្ទឹងព្រែកត្នោតមិនធំទេ តែទទួល    តទៅលេខក្រោយ

ព័ត៌មានទាក់ទង