Top Mobile Banner

ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នឹងចូលកាន់ដំណែងនៅថ្ងៃទី២០មករា Trump Inauguration 2017

 ដោយ ខ្មែរផុសស.រ.អា

ដណល ត្រម ប្រធានាធិបតីជាប់ឆ្នោត និងភរិយា មីឡេញ៉ា ត្រម
ដណល ត្រម ប្រធានាធិបតីជាប់ឆ្នោត និងភរិយា មីឡេញ៉ា ត្រម
ហុីឡារី គ្លីនតុន
ហុីឡារី គ្លីនតុន

ថ្ងៃទី ២០មករា២០១៧ លោក ឌណល ត្រម នឹងចូលកាន់កាប់ដំណែងជា‹ប្រធានាធិបតីទី៥០នៃសហរដ្ឋអាមេរីក›កាន់កាប់សេដ្ឋវិមានជាមួយស្ត្រីទី១ មីឡេញ៉ា ត្រម នឹងជាមួយរដ្ឋាភិបាលថ្មីរបស់ខ្លួន ជំនួសរដ្ឋបាលប្រធានាធិបតីចេញ បារ៉ាក់ អូបាម៉ា។ លោកប្រធានាធិបតីថ្មី ឌណល ត្រម បានត្រូវគេពិពត៌នាថា ជាប្រធានាធិបតីអ្នកមានកំពូល មានបទពិសោធន៍ក្នុងរឿងសេដ្ឋកិច្ចធំៗ, ប៉ុន្តែមានបទពិសោធន៍តិចតួច ខាងរដ្ឋបាលនគរ តិចតួចខាងយោធា នឹងតិចតួចខាងកិច្ចការបរទេស។ រីឯគណរដ្ឋមន្ត្រីរបស់លោកទៀតសោត ភាគច្រើនជាអ្នកសេដ្ឋកិច្ច នឹងជាអ្នកមានដូចគ្នា ហើយភាគច្រើនក៏មានបទពិសោធន៍ក្នុងវិស័យទាំង៣ តិចដូចគ្នា។ ឌណល ត្រម មិនបានឈ្នះឆ្នោតដោយសម្លេងគាំទ្រភាគច្រើនទេ, ពីព្រោះសម្លេងគាំទ្ររបស់ ត្រម ចាញ់គូរប្រគួត ហ៊ីឡារី គ្លីងតុន ដល់ទៅ ២,៩លានសម្លេងឯណោះ,ធ្វើឱ្យ ហ៊ីឡារី ក្លាយជាអ្នកចាញ់ឆ្នោតដ៏មានសម្លេងគាំទ្រច្រើនជាងគេបង្អស់ ក្នុងប្រវត្តិនែការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីកនេះ ។ រដ្ឋធម្មនុញ្ញនាសហរដ្ឋអាមេរីកនេះ បានសម្រេចឱ្យឈ្នះ ចំពោះបេក្ខជនណាដែលឈ្នះចំនួនតំណាង ឬ ប្រតិភូ លើសពី២៧០សម្លេង គឺបានទៅ ឌណល ត្រម ៣០៤ ទល់នឹង ២២៧។ ត្រម មានទេពកោសល្យខ្ពស់ ពីការប្រកួតប្រជែងក្នុងមុខរបរអចលនវត្ថុ ពីការចេះប្រើប្រព័ន្ធផ្សព្វផ្សាយសាធារណ, ដូច្នេះទោះជាមិនប្រើបណ្តាញនឹងធនធានគណបក្សសាធារណរដ្ឋ ដែលគេចាំតែជួយក៏ដោយក្តី ក៏ ត្រម អាចទៅដល់ហើយទាក់ទាញចិត្តអ្នកបោះឆ្នោតបានយ៉ាងប្រសិទ្ធិភាព។ ដើម្បីជ័យជំនះ ត្រម បានធ្វើឱ្យរបួសផ្លូវចិត្តសហគមន៍ជាច្រើន ដើម្បីបំបះក្រុមដែលជាគោលដៅរបស់ខ្លួន ឱ្យបានមោះមុត ឆ្លងពីដំណាក់មួយទៅដំណាក់មួយ ក្នុងគម្រោងដែលគ្មាននរណាលូកដៃចូលបាន ក្រៅតែពីក្រុមគ្រួសារនឹងមនុស្សជំនិតតិចតួច របស់ខ្លួន។ អ្នកដែលត្រូវរបួសខ្លាំងជាងគេ គឺ ហ៊ីឡារី ដែលត្រមបានវាយប្រហារយ៉ាងទាបបំផុត រហូតដល់ចុងបញ្ចប់ បន្ទាប់មកគឺក្រុមនៃគណបក្សសាធារណរដ្ឋខ្លួនឯង ដែលបាន‹ស៊ីឡាក›ពីជ័យជំនះរបស់ ត្រម តែម្នាក់ឯង ទុកឱ្យអ្នកឯទៀត‹លេបគ្រួសលេបថ្ម›ទទួលយកថា‹ជ័យជំនះនេះជារបស់ខ្លួន›ផងដែរ។ ទទួលទាំង‹ខ្លួនឯងមិនបានធ្វើអី› ហើយក៏‹មិនយល់ស្រប› ថែមទៀត, គេនឹងឃើញថា‹នរណាខ្លះដែលអវត្តមាននាឱកាសផ្ទេរដំណែងប្រធានាធិបតី›ខាងមុខ? នៅមានរឿងចំរ៉ូងចំរ៉ាស ដូចជាប្រទេសរុស្សី លូកដៃកកូរក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរីក ដោយចង់ឱ្យ ត្រម ឈ្នះ – នៅមានការភូតភររបស់ ត្រម មួយចំនួនដែល ផ្ទុយពីសីលធម៌របស់ប្រធានាធិបតីនៃសហរដ្ឋអាមេរីក ដើម្បី ត្រម ឈ្នះ – ការធ្វើឱ្យរបួសផ្លូវចិត្តដល់ក្រុមស្ត្រីសាសនាអ៊ីស្លាម, ស្ត្រីបំរើស្បានីស, ក្រុម‹គ្ហេយ›, ធ្វើឱ្យអាម៉ាសដើម្បីឈ្នះលើឆ្នោតស្ត្រី… ទាំងនេះនៅតែជាសំណល់ដែល ឌណល ត្រូវតែដោះស្រាយក្នុងនាមជាប្រធានាធិបតី មិនមែនជា‹នាយកក្រុមហ៊ុន›ទៀតទេ… តើ ឌណល នឹងសងថ្លៃរបួសនោះរបៀបណា? ហេតុនេះហើយបានជាមានអ្នកវិភាគខ្លះនិយាយថា‹មិនយូរមិនឆាប់ ឌណល់ នឹងត្រូវសភាកោះហៅទៅសួរចម្លើយ›។ ពេលនេះ លោក ឌណល ត្រម មានសភាដំណាងរាស្ត្រ នឹង ព្រឹទ្ធសភា ភាគច្រើនជាគណបក្សសាធារណរដ្ឋ ដូច្នេះសង្ឃឹមថា ត្រម មានកម្លាំងច្រើនមិនទាន់អាចធ្វើអ្វីបាននៅឡើយ តែអ្នកដែល ត្រម បានធ្វើឱ្យឈឺចាប់ គេនឹងនៅចងចាំបានយូរតទៅទៀត។ អ្នកឈ្នះឆ្នោតពេលនេះមានតែ‹ក្រុមអ្នកសេចក្តីសង្ឃឹម› នឹង‹ក្រុមអ្នកបានបំផ្លាញក្រុមដែលខ្លួនមិនចូលចិត្ត› តែមិនមានជាក់ច្បាស់ក្នុងចិត្តនៅឡើយថា នឹង‹ទៅដល់វត្ថុបំណងរបស់ខ្លួន›របៀបណានៅឡើយទេ៕

ព័ត៌មានទាក់ទង