Top Mobile Banner

ព្រះអង្គម្ចាស់ធម្មិកោមកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរីក

ខ្មែរផុសស.រ.អា.

ព្រះអង្គម្ចាស់ ស៊ីសុវត្ត ធម្មិកោ បន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែលនៃសហរដ្ឋអាមេរីក តាមការអញ្ជើញរបស់ក្រុមយុវជនគណបក្សសង្គ្រោះជាតិ នាពាក់កណ្តាលខែមករានេះ ដើម្បីធ្វើការប្រស្រ័យទាក់ទងនឹងសមាជិកសមាជីកានឹងអ្នកគាំទ្របណ្តាញអាមេរីក នឹងមន្ត្រីនយោបាយអាមេរីកាំងខ្លះផងដែរ នៅពេលដែលទីស្នាក់ការកណ្តាលនៅឯភ្នំពេញ កំពុងមានការវាយប្រហារនយោបាយយ៉ាងខ្លាំងខ្លា ពីគណបក្សកាន់អំណាច។

ទ្រង់ សុីសុវត្ថិ ធម្មិកោ ថតជាមួយសាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ (U Mass Lowell)
ទ្រង់ សុីសុវត្ថិ ធម្មិកោ ថតជាមួយសាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ​  (U Mass Lowell)

និយាយថ្នមៗតែមុតនឹងច្បាស់លាស់ ជាចរឹកនាយទាហ៊ាន ថ្នាក់ដឹកនាំមួយអង្គនេះ បាននាំពាំព្រឹត្តិការណ៍បច្ចប្បន្នភាពជាក់ស្តែង រួមនឹងការវិភាគដោយគ្មានការគួរសម ពីនយោបាយខ្មែរ ពីសុខទុក្ខប្រជាពលរដ្ឋខ្មែរជូននឹងគណបក្សរបស់ព្រះអង្គ ជូនដល់ប្រជាពលរដ្ឋរស់នៅដោយបានបែកឆ្ងាយពីមាតុភូមិដែលធ្វើឱ្យការនិយាយស្តីក្លាយជាពត៌មានខ្លីៗស្រួលស្តាប់នឹងស្រួលជឿ របស់ប្រជាជន។ មានរយពេលមួយខែសម្រាប់ធ្វើការពន្យល់ដោយផ្ទាល់នឹងដោយ‹ហ្វេសប៊ុក› ព្រះអង្គម្ចាស់ធម្មិកោ បានធ្វើដំណើរចេញពីឡូវែលច្រើនដង សំដៅដំបូងបង្អស់ទៅទីក្រុងនយោបាយ‹វ៉ាស៊ិនតុន›ចំពេលដែលសហរដ្ឋអាមេរីកសម្ពោធប្រធានាធិបតីថ្មីរបស់គេ នឹងតាមដំបន់ទាំងឡាយនៃឆ្នេរខាងកើត  បន្ទាប់មកទៅ‹ញូយ៉ក›ទៅកាលីហ្វ័រញ៉ា  ទៅមីនីសូតា ទៅសៅការ៉ូឡា ទៅកូណិចទីកិត…។ល។ ក្នុងព្រះរាជដំណើរ ព្រះអង្គធ្វើឱ្យសមាជិកចាប់អារម្មណ៍លើសារៈសំខាន់នាការបោះឆ្នោតឃុំសង្កាត់នៅ ៤ខែ ខាងមុខទៀតនេះ ដែលជាកត្តាគន្លឹះ អាចនាំគណបក្សសង្គ្រោះជាតិឱ្យទៅកាន់អំណាចបាននៅឆ្នាំ២០១៨ បន្ទាប់ពីបោះឆ្នោតសភាជាតិ។ បន្ធែមពីជួបប្រជាពលរដ្ឋខ្មែរ-អាមេរីកាំង ព្រះអង្គបានឆ្លៀតទៅជួបនិស្សិតមហាវិទ្យាល័យ‹យូម៉ាស់ឡូ› កំរឹតអនុបណ្ឌិត ដើម្បីនិយាយពី‹បទពិសោធន៍នៃការកសាងលិទ្ធិប្រជាធិបតេយ្យ› ជូននិស្សិតដែលជាអាមេរីកាំង ជាខ្មែរ ខ្លះទៀតមកពីប្រទេសប្រទេសអាហ្វ្រីកា ជាពិសេសនិយាយជំរាបជូននិស្សិតមកពិប្រទេសដែលលិទ្ធិប្រជាធិបតេយ្យមានការលំបាកនឹងលូតលាស់។

បទពិសោធន៍ព្រះអង្គជាបរិញ្ញាប័ត្រខាងវិស្វកម្ម នឹងខាងវិទ្យាសាស្ត្រនយោបាយ នៅស្រុកបារាំង ធ្លាប់ធ្វើជានាយទាហ៊ានជំនាន់សាថារណរដ្ឋ បន្ទាប់មកជាតំណាងសម្តេច នរោត្តម សីហនុ ពេលលោកគង់នៅប៉េកាំង ឱ្យធ្វើជាប្រធានហ្វុនស៊ិនប៉ិចពិភពលោកទី១ មុនទ្រង់នរោត្តម រណរឹទ្ធ ទទួលជាប្រធានបន្តរ បន្ទាប់មកចូលរួមចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបកម្ពុជាប្រជាមានិត នឹងជាអ្នកជំនួយការរបស់សម្តេចស៊ីហនុ, ប៉ុន្តែព្រះអង្គមិនបានចូលរួមកាន់ដំណែងអ្វីទេ នៅពេលដែលគណបក្សរាជានិយមបានឈ្នះឆ្នោតកាន់អំណាចប្រទេស នៅពេលនោះមានព្រះញាតិវង្ស ជាច្រើនបានទទួលមុខដំណែងក្នុងសភាជាតិ នឹងក្នុងរដ្ឋាភិបាល។ ឥឡូវនៅពេលដែលព្រះញាតិវង្ស នៅសល់តែក្នុងព្រះបរមរាជវាំង ព្រអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បែរជាមកចូលរួមពង្រឹងកម្លាំងគណបក្សសង្គ្រោះជាតិ តែមួយអង្គឯង ខុសពីស្តេចឯទៀតៗដែលទទួលយកការគម្រៀមកំហែងរបស់លោក ហ៊ុន សែន ឱ្យឈប់ធ្វើនយោបាយមក។ស្ថិតក្នុងចំណោមស្តេចតិចតួចដែលមិនខូចខាតកិត្តិយស-កិត្តិនាម ព្រះអង្គឈរឈ្មោះជាបេក្ខជនដំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តព្រះសីហនុ ដែលមានអាសនៈតែមួយ នឹងគ្រប់គ្រងសង្កាត់ចំនួន២៩ ដែលទាំងអស់នៅក្នុងសង្គៀបនៃគណបក្សប្រជាជនទាំងអស់នៅឡើយ។ ព្រះអង្គចូលក្នុងរង្វង់នៃមន្ត្រីជាន់ខ្ពស់របស់គណបក្សព្រះអង្គ ដោយមិនមានការទាមទារ នឹងដោយមិនទាន់មានឋានៈជាដំណាងរាស្ត្រនៅឡើយ ប៉ុន្តែនៅលើសំណួរថា‹តើព្រះអង្គនឹងនាំព្រះញាតិវង្សឯទៀតឱ្យមកចូលរួមក្នុងឆាកនយោបាយជាមួយព្រះអង្គដែរឬទេ?› ព្រះអង្គមានព្រះបន្ទូលតបថា‹មិនមានបំណងនាំស្តេចណាមួយអង្គមកជាមួយទេ ហើយក៏មិនចូលចិត្តឱ្យព្រះញាតិវង្សធ្វើនយោបាយដែរ, ខ្លួនព្រះអង្គនឹងមិនទទួលដំណែងណាមួយទេនៅពេលឈ្នះឆ្នោតទៀតផង›។

ប្រកបដោយសេចក្តីសង្ឃឹមយ៉ាងមាំថាៈ នឹងមានការគាំទ្រយ៉ាងច្រើនដល់បេក្ខភាពរបស់ព្រះអង្គ នៅំមណ្ឌលខេត្តព្រះសីហនុ, ក្រុមយុវជនគណបក្សសង្គ្រោះជាតិអាមេរីកដំណាងដោយ សុខផល ប៉ែន នៅក្រុងឡូវែល បានណែនាំប្រជាពលរដ្ឋខ្មែរ-អាមេរីកាំងធ្វើការគាំទ្រជាថវិកានឹងធនធានមនុស្ស គាំទ្រព្រះអង្គម្ចាស់ ធម្មិកោ រហូតដល់បានជាប់ឆ្នោត ។ ព្រះអង្គនឹងយាងត្រឡប់ទៅកម្ពុជាវិញ្ នៅសប្តាហ៍ចុងក្រោយបង្អស់នៃខែកុម្ភៈនេះ ៕

ព័ត៌មានទាក់ទង