តពីលេខមុន
–ពេលដែលយើងត្រូវបែកគ្នាមកដល់ ហើយ លោក ម៉ាំង ឧទ្ទានថា “កូនដឹងថានឹងទៅទីណា ទេ? គឺកូនទៅរៀននៅសាលាកុមារយោធធិន្ទ វិញ នៅកំពុងចាមកូនត្រូវខំរៀន ដើម្បីឱ្យបាន ពាក់សាក់ដូចប៉ា ឬក៏ធំជាងប៉ាផងក៏មិនដឹង, ប៉ា ម៉ាក់មិនបាន
នៅជាមួយកូនរាល់ថ្ងៃទេ តែប៉ា ម៉ាក់នឹងបងប្អូននៅទីនេះ នឹងនឹកដល់ឯងជានិច្ច ហើយឯងក៏អាចមកលេងនឹងប៉ាម្តងម្កាលបានដែរ ឮទេ?” ចៅប៉ុនដឹងថានឹងមានថ្ងៃនេះនៅពេលណា មួយជាមិនខានទេ តែមិនដែលបែកពីម្តាយឪពុក ចៅប៉ុនស្រក់ទឹកភ្នែកច្រោក ដើរសំដៅទៅរថយន្ត “កាត់ៗ” មិនងាកក្រោយឡើយ ព្រោះដឹងថា សេចក្តីសម្រេចនេះនឹងមិនត្រឡប់ក្រោយបាន ឡើយ ហើយម្យាងទៀតថ្វីត្បិតតែដឹងថា នឹងមិន បានទទួលការថ្នាក់ថ្នម នឹងកាពារពីម្តាយឪពុក តទៅទៀតក៏ដោយសេចក្តីសម្រេចចិត្តរបស់ឪពុក ខ្លួន ជាសេចក្តីសម្រេចចិត្តចុងក្រោយគេបង្អស់ ដែរ, ងាកទៅមើលម្តាយចៅប៉ុន ជូតទឹកភ្នែកមិន ឈប់សោះ លោកស្រីមិនដែលបញ្ចោញយោបល់ ជំទាស់ឪពុកម្តងណាឡើយ។ ចៅពិន ជាប្អូន ហាក់ ដូចជាស្រឡាំងកាំង ចំពោះការព្រាត់ប្រាស់គ្នា នេះ មិនយំទេ តែដើរទៅដឹកដៃបងរបស់ខ្លួន ជូនទៅកាន់រថយន្ត, ហាក់ដូចជារង់ចាំព្រឹត្តិការណ៍ ស្រដៀងគ្នានេះ នឹងកើតដល់ខ្លួននៅពេលខាង មុខជាមិនខានឡើយ, ចៅពិន និយាយប្រាប់បង ថា បងដឹងទេខ្ញុំមិនយូរមិនឆាប់នឹងតាមទៅរក បងដែរហើយ! ឥឡូវខ្ញុំនៅតូចមិនទាន់ទៅជាមួយ បងបានទេ ចៅប៉ុនងាកមកញញឹមបន្តិចហើយ និយាយទាំងអួលដើមករថា “មែនហើយ, បង នៅចាំឯងនៅទីនោះណា!” ថាហើយក៏បោះវ៉ាលីស ព្រូសទៅក្នុងឡាន ចៅប៉ុនឡើងអង្គុយក្នុងឡាង រួចហើយ, ទាហ៊ានស្លៀកឯកសណ្ឋានខ្លី “ស៊ែហ្សង់” បានមកគោះជើងគំនាប់លាលោកកុម៉ង់ដង់ម៉ាំង, ហើយថា “ខ្ញុំបាទគោរពលាហើយតេកគុណ!” រួច ក៏នាំចៅប៉ុនចេញឡានទៅបាត់។
ចៅប៉ុនចេញទៅបាត់២អាទិត្យហើយនៅពាក់កណ្តាលឆ្នាំ១៩៥២ ពុំមានដំណឹងអ្វីពីចៅ ប៉ុនវិញសោះ គេតែងនិយាយថា “គ្មានដំណឹង គឺដំណឹងល្អ” គ្រួសារលោកកុម្មដង់ម៉ាំងរួមកាន់ តែតូចនៅសល់បងស្រី យ៉ាស៊ុន នឹងចៅពិនតែ ប៉ុណ្ណោះ មិនយូរប៉ុន្មានក៏ដល់ពេលចៅពិនទៀត។ ថ្ងៃអាទិត្យបន្ទាប់មកប្រមាណជាម៉ោង៨ព្រឹក “សូហ្វ័រ”ឡាង“ហ្សីប”តូចលោកកុម៉ង់ដង់ម៉ាំង មកដល់ទទួលលោកម៉ាំង លោកស្រី នឹងចៅពិន ជូនទៅវត្ត“សាមគ្គីរាម”ហៅវត្តថ្មី ស្ថិតនៅខាង ជើងឈៀងខាងកើតនៃខេត្រកំពង់ស្ពឺ លោកស្រី មានចានស្រាក់ដាក់ម្ហូបអាហារយ៉ាងពេញ ដើម្បី យកទៅប្រគេនលោក។ ទៅវត្តសាមគ្គីរាម ឬ “វត្តថ្មី”ពីព្រោះគ្រួសារលោកកិម៉ង់ដង់មា់ងំ ស្គាល់ព្រះតេជគុណ សូមេត នោះជាចៅអធិការ ច្បាស់លាស់ ដោយធ្លាប់បានជួបគ្នានៅពិធីផ្សេងៗ ផង នឹងមកចូលរួមផ្តើមបុណ្យផង។ ដើម្បីទៅ វត្តថ្មី តាមផ្លូវកាត់ហាក់ដូចជាជិតបង្កើយពី ពីព្រោះបន្ទាយនៅពីខាងត្បូងឈៀងខាងកើត រីឯវត្តថ្មីស្ថិតនៅខាងជើងចំពីបន្ទាយជើងខ្មៅទៅ តែត្រូវឆ្លងស្ទឹងព្រែកត្នោតនៅក្បែរៗនេះគ្មាន ស្ពានទេ ហើយក៏មិនងាយនឹងរកទូកដែរ ពីព្រោះ ទឹកច្រើនរាក់បន្ទាប់ពីទំនប់ ហើយសម្បូរថ្មដេប រដុបដោយរដ្ឋាភិបាលខេត្ត គេប្រមូលថ្មផ្ទាំងធំៗ មកទប់ទឹកនៅទីនោះ ឱ្យទឹកឡើងខ្ពស់សម្រាប់ គេបូមយកទៅបញ្ជូលម៉ាស៊ីនភ្លើងដ៏ធំមួយសម្រាប់ ភ្លើងអគ្គីសនីប្រើក្នុងក្រុងកំពង់ស្ពឺទាំងមូល។ គ្រួសារលោកកុម៉ង់ដង់ ម៉ាំង ត្រូវទៅកាត់ផ្សារ កំពង់ស្ពី ដើម្បីទៅវត្ត ពីព្រោះមានតែទីនោះមួយ គត់ដែលមានស្ពានសម្រាប់ឆ្លងពីខាងត្បូងទៅ ខាងជើងបានរថយន្តហ្សីបបោះពួយតាមផ្លូវជាតិ រហូតដល់ក្លោងទ្វារវត្ត រួចទៅដល់វត្តព្រះតេ ជគុណ សូម៉េត នៅគង់រង់ចាំទទួលឯជើងជណ្តើរ សាលាឆាន់រួចជាស្រេច ពីព្រោះដឹងថា លោក កុម៉ងដង់ម៉ាំងមកដល់ទៀងម៉ោងណាស់ មិនដែល យឺតទេ។ ទាំងអស់គ្នាថ្វាយបង្គំព្រះសង្ឃរួច ហើយ លោកស្រី ស៊ឹង នាំយកចង្ហាន់ទាំងស្រាក់ ឡើងសាលាជាមួយកូន ដើម្បីឱ្យអាចារ្យគេ រៀបចំសម្រាប់លោកឆាន់ថ្ងៃត្រង់នៅពេលដែល លោកប្រុសដើរតាមព្រះគ្រូ សូម៉េត ដែលទំនង ជារាយការពីស្ថានភាពនឹងជីវភាពក្នុងវត្តជូន លោកកុម៉ងដង់ឱ្យបានជ្រាប។ វត្តនោះមាន ទីធ្លាធំទូលាយនៅចំកណ្តាលខាងកើតមានទង់ សញ្ញាក្រពើដ៏ធំមួយយោលរេរាតាខ្យល់នៅបង្គោល ដ៏ខ្ពស់មួយនៅទល់មុខគ្នានោះ បន្ទាប់ពីទីធ្លាដ៏ធំ នោះទៅមានអាគារសង់មិនទាន់ហើយមួយ គឺ សាលាបាលីដែលប្រហែលជាខកខានមិនបាន បន្តសង់បញ្ចប់ច្រើនឆ្នាំមកហើយ លោកគ្រូមេវត្ត ត្រូវរកសប្បុរសជន មកជួយសង់ឱ្យបានឆាប់ចប់ ដែរ ប្រជាពលរដ្ឋថ្វីត្បិរតែមានសទ្ធាមែនតែនៅ ក្រីក្រមិនអាចជួយបច្ច័យបានច្រើនទេ ក្នុងមួយ ឆ្នាំៗនោះ។ នៅផ្នែកខាងជើងវត្តមានសាលា ឆាន់ធំវែងខ្ពស់ពីដីចំណាច់ច្រើនសិបឆ្នាំហើយ តែនៅមាំទាំងខ្លាំណាស់នៅឡើយ ហើយនៅ ទល់មុខគ្នានឹងសាលាឆាន់នោះ នាទិសម្ខាងទៀត នៃទីធ្លាធំនោះ គឺព្រះវិហ៊ារចាស់វស្សាមួយដែរ មិនទាន់ជាទ្រុឌទ្រោមនៅឡើយ ធ្វើពីឈើ ហើយ កុដិលោកនឹងសំណាក់យាយជីតាជីមាន៥–៦ខ្នង ពីក្រោយព្រះវិហ៊ារនឹងសាលបាលី ហើយនៅ ពីក្រោយកុដិដីរាលឆ្ងាយបន្តិចក៏ដល់ស្ទឹងព្រែក ត្នោត។
ម៉ោង១០កន្លះព្រឹក លោកតាអាចារ្យគោះ គងនិមន្តព្រះសង្ឃមកសាលាឆាន់លោកគ្រូចៅ អធិការនឹងលោកកុម៉ង់ដង់ក៏ត្រឡប់មកសាល ឆាន់ដូចលោកឯទៀតដែរ ឆាន់ថ្ងៃត្រង់ជាពិធី សំខាន់មួយក្នុងមួយថ្ងៃៗ ដែលគ្រហស្ថវេប្រគេន ចង្ហាន់ចំពោះព្រះសង្ឃហើយ គេមានសូត្រធម៌ ម្តងឆាន់ចប់ព្រះសង្ឃជូនពរសព្វសាធុការត្រឡប់ មកវិញ នាចន្លោះពេលធ្វើពិធីទាំងនោះ លោក ម៉ាំងក៏ទូលលោកថា “ខ្ញុំព្រះករុណាមករកព្រះ តេជគុណថ្ងៃនេះ ពីព្រោះចង់ផ្ញើរអាចៅពីន ជា កូនឱ្យមកធ្វើជាកូនសិស្សរបស់ព្រះអង្គពីថ្ងៃនេះតទៅប្រគេនព្រះអង្គឱ្យជួយប្រៀនប្រដៅ ខ្ញុំ ព្រះករុណាសុំដូចពាក្យបូរាណតែងនិយាយថា ខ្ញុំគូណាប្រគល់ស្បែកនឹងសាច់ប្រគេនព្រះអង្គ ហើយ សូមតែភ្នែកនឹងឆ្អឹងត្រឡប់ទៅវិញតែ ប៉ុណ្ណោះ…” លោកគ្រូ សូមេត តបថា “ដូចអាត្មា បានជម្រាបញោមកុម៉ង់ដង់រួចហើយ ថាអាត្មា ទទួលចៅពិនជាកូនសិស្សបានជាសិស្សជំនិតជា មួយអាចៅថាចម្នាក់ទៀតគ្រាន់បានជាគ្នា”មានសង្ឃដីការរួចក៏បន្តរឆាន់តទៅទៀត នៅក្បែរ ព្រះអង្គមានសិស្សម្នាក់ទៀតឈ្មោះ ចៅថាច ជា កូនរបស់នាយទាហ៊ានម្នាក់ធ្វើជាគណនេយ្យកងទ័ពជាមួយលោកម៉ាំងដែរ ចៅពិនមិនបានយល់ ពីពាក្យដែលឳពុករបស់ខ្លួននិយាយប្រគល់ទៅឱ្យព្រះសង្ឃនោះបានន័យយ៉ាងណានោទេ តែ ទោះជាឱ្យធ្វើយ៉ាងណាក៏មិនអាចប្រកែកនឹងឪពុក បានដែរ ។ អង្គុយមើលលោកឆាន់ប្រមាណ១០ អង្គ ឃើញតែលោកគ្រូចៅអធិការតែមួយអង្គ គត់ដែរ ឆាន់មានសណ្តាប់ធ្នាប់ខុសពីគេអស់, បាយដួសដាក់ចានតែមួយវែក ស្លាបព្រានឹងសម ធ្វើពីលោហធាតុដ៏ធ្ងន់របស់លោក លោករៀបបាយ ដាក់លើស្លាបព្រាសង្កក់ឱ្យរាបស្មើ ដាក់ត្រី ឬសាច់ មួយដំពីលើបាយនោះទើបឆាន់មិនឱ្យមានឃើញ រលិះរលែះម្តងណាទេ ម្ហូបឆ្ងាញ់ឬមិនឆ្ងាញ់ក៏ ឥតមាននរណាមើលទឹកមុខលោកដឹងបានទេ លោកឆាន់ដូចជាគេរាប់ចំនួនស្លាបព្រាអស់បាយ ពីចានត្រឹមណាលោកឈប់ត្រឹមណុង មិនមាន ថែមម្តងទៀតទេ ពេលលោកឆាន់សម្លរម្តងៗ លោកតែងដួសដាក់កូនចានតូចមួយដាក់នៅក្បែរ ដៃលោក ហើយក៏មិនដួសម្តងទៀតដែរ។ ព្រះអង្គ មានរូបរាងស្គមខ្ពស់ ថ្ពាល់ខូង តែរហ័សរហួន មិនមានទ្រមក់ដូចជាមនុស្សឈឺទេ, ព្រះអង្គបាន ហៅចៅពិនឱ្យឡើងមកអង្គុយបត់ជើងក្បែរលោក ឱ្យបាននៅជាមួយនឹងចៅថាច ដែលទំនងជាមាន អាយុប្រហាក់ប្រហែលគ្នា តែនោះគេក្រម៉ាប់ ជាងហើយក្រម៉ាច់ក្រម៉ើមទៀតផង។
ម៉ោង១១កន្លះ ពិធីឆាន់ថ្ងៃត្រង់បានត្រូវបញ្ចប់លោកកុម៉ង់ដង់នឹងភរិយាក៏ថ្វាយ បង្គំលាលោកគ្រូចៅអធិការ នឹងលាអ្នកទាំង អស់គ្នាដែលបានទទួលរាក់ទាក់នឹងលោក ហើយងាកមកសន្យានឹងកូនថាល្ងាចនឹងឱ្យគេ មកទទួលទៅបន្ទាយវិញ ហើយស្អែកព្រឹក ព្រលឹមនឹងមកម្តងទៀត។ អ្នកទាំង២ចេញ ដំណើរដោយមិនបានទទួលម្ហូបអាហារ ដែល លោកឆាន់មាននៅវត្តនោះទេ តែចៅពិន នឹង ចៅថាចបានហូបម្ហូបស្ពកសល់ពីលោកគ្រូចៅ អធីការតែ២នាក់គ្នាឯង, អ្នកឯទៀតយកម្ហូប ដែលសែសសល់ពីស្ពកលោកដ៏ទៃឯទៀត មក រៀបជា២វង់ហើយ“ហូបបាយជាកូនសិស្សលោក” ជុំទាំងអស់គ្នាទៅ។ ការពិតទៅការហូបបាយ ជុំគ្នានេះ ជាឱកាសល្អណាស់ដែលធ្វើឱ្យមនុស្ស ស្គាល់គ្នាប្រស្រ័យទាក់ទងគ្នាហើយរាប់អាន គ្នាបានតែគេមានពេលតិចតួចមកគិតពីអនាម័យ ដែលអាចឆ្លងជម្ងឺពីម្នាក់ទៅម្នាក់យ៉ាងងាយស្រួល ដោយការដួសសម្លរពីស្លាព្រាអ្នកជម្ងឺម្នាក់ទៅ មនុស្សដែលមានសុខភាពល្អនៅក្នុងចានសម្លឬឆាដដែល ហើយទម្លាប់នេះបានបន្តរាប់ឆ្នាំមក ហើយ នឹងនៅបន្តររាប់ឆ្នាំទៅមុខទៀត ដោយ គ្មាននរណាដឹងថា នៅផ្ទះអ្នករួមស្ពកមាននរណា ជាអ្នកមានជម្ងឺឆ្លងដែ ឬទេ។ ព្រះគ្រូចៅអធិការ បានផ្តល់គំរូនៃការប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារដល់ពុទ្ធបរិស័ទជារឿងរាល់ថ្ងៃ ប៉ុន្តែមានបនុស្សប៉ុន្មាននាក់បានទទួលនូវឱវាទ នេះ? ប្រហែលជាមិនយល់ថា មានប្រយោជន៍ អ្វីនឹងធ្វើតាមលោកនោះផង!
ចៅពិនមកនៅវត្ត នាថ្ងៃដំបូងមិនសូវបាន មាត់កអ្វីទេ សម្លឹងមើលអាចៅថាច គេធ្វើអ្វីខ្លះ ក៏ធ្វើតាមគេទៅយើងជាកូនសិស្សត្រូវលើក ចានទៅឱ្យគេលាងផ្ទេរម្ហូបដែលនៅសល់ទៅទុក ដាក់ ហើយបោសសំអាតកន្លែងតុបាយខ្លួនឯង ឱ្យបានស្អាតឡើងវិញធ្វើការ២នាក់បែបស្រួល ដែរ។ នៅកាច់ជ្រុងម្ខាងនៃសាលាឆាន់មាន ជញ្ជាំងឈើបាំងថ្ងៃជិតដែរ លោកគ្រូយកជា កន្លែងសម្រាប់លោកសឹងពេលថ្ងៃ បន្ទាប់ពីពេល ឆាន់នឹងចរចាជាមួយចាស់ទុំក្នុងវត្តរួច ហើយ នៅសល់កន្លែងបន្តិចចៅថាចក្រាលកន្ទេលដេកថ្ងៃក្បែរលោកដែរ លោកគ្រូបានចង្អុលបង្ហាញ កន្លែងឱ្យចៅពិនទៅដេកថ្ងៃជាមួយគ្នានឹងចៅ ថាច តែមិនឱ្យទៅលេងទឹកស្ទឹងទេ ខ្លាចលង់ ទឹកស្លាប់។ លោកគ្រូចូលសឹងបានមួយសន្ទុះ ក្នុងបន្ទប់ដែលបិទបាំងដោយផ្ទាំងស្បង់ធំកូនសិស្ស ទាំង២មិនបានចូលទៅដេកទេ ជជែកគ្នាខ្សឹប ខ្សៀវក្បែរត្រចៀកលោកគ្រូ លោកក៏ក្រហ៊ែម ឡើង ពួកគេបែកគំនិតនាំគ្នាទៅមើលក្មេងគប់ វង់នៅឯក្រោយវត្ត, ថ្ងៃក្តៅហែង អ្នកទាំង២ មិនបានពាក់អាវទៅទេ ខោខ្លីរឹតកៅស៊ូចង្កេះខ្លួន ទទេ មកចូលហ្វូងពួកអ្នកគប់វង់ដាក់កៅស៊ូសម តែចុះ តែពួកនោះជាក្មេងធំៗពូកែរខ្លាំងណាស់ ដៃវែងៗហើយគប់ត្រង់ទៀតផង ដូច្នេះគេមិន ឱ្យលេងជាមួយគេទេ ក្មេងស្រីៗ៣–៤នាក់នៅ ក្បែរនោះ ជាអ្នកកាន់កៅស៊ូឱ្យបងរបស់ខ្លួន លេងអ្វីផ្សេងជាមួយគ្នាឯងជាស្រីៗ មានភាពអ៊ូអរ ខ្លាំងណាស់ដែរ ពេលខ្លះសម្លេងឡូឡាខ្លាំងពេក ឮដល់លោកគ្រូក៏ប្រាប់តាតាឱ្យដេញក្មេងរត់ខ្ចាត់ ខ្ចាយអស់ក៏មាន។ ដោយមិនបានលេងនឹងគេ ក៏ដើរមួយជុំចង់ទៅបេះស្វាយបន្តិច ចង់បេះផ្លែ ពុទ្រាបន្តិច ចង់បេះម៉ាក់ប្រាំងបន្តិច ចុងបញ្ចប់ ក៏សម្រេចទៅរើសអំពិលទុំយកមកដើរបកហូបលេងតែ២នាក់ ក្នុងវត្តសម្បូរដោយផ្លែឈើទុំ ហើយជ្រុះចោលច្រើនណាស់ គួរឱ្យស្តាយមុននឹង តទៅលេខក្រោយ