Top Mobile Banner

ក្រុមហ៊ុនSamsung​ ​ចេញផលិតផល​ម៉ូនីទ័រ​កោង​វែងប្រភេទថ្មី

ប្រែសម្រួលដោយខ្មែរផុស ស.រ.អា

ក្រុមហ៊ុនអ៊ីលិចត្រូនិច Samsung បានធ្វើការដាក់បង្ហាញផ្លូវការនូវផលិតផលម៉ូនីទ័ររាងវែងកោងថ្មីចំនួនពីប្រភេទ CHG៩០និង CHG៧០ដែលមានកំរិតបច្ចេកទេសរូបភាពHDR ខ្ពស់ កាលពីថ្ងៃសៅរ៏ ទី១០ ខែមិថុនានេះ។ ម៉ូលដែលថ្មីចំនួនបី ទើបតែបានប្រកាសដែលមានផលិតផលម៉ូនីទ័រប្រភេទSamsung CHG90 លិចធ្លោជាងគេបំផុត។ទំហំអេក្រង់នៃម៉ូដែលទាំងបី មានដូចជាទំហំ ២៧inch, ៣២ inch និងអេក្រង់ QLED ៤៩inch។។

បើទោះបីជាទីផ្សារចំបងសម្រាប់ផលិតផលថ្មីនេះ គឺអ្នក​និយម​ការ​លេង​ហ្គេមយ៉ាងណាក៏ដោយ  ​ក្រុមហ៊ុនបាននិយាយថា ម៉ូនីទ័រប្រភេទនេះគ្រប់ដណ្តប់ ៩៥% នៃកំរិតព៌ណ DCI-P3ដែលវាគឺជាជំរើសដ៏ល្អមិនត្រឹមតែសម្រាប់អ្នកថតរូប  ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកកាត់តវីដេអូផងដែរ។

ដើម្បីកាត់បន្ថយការព្រិល រឺមិនច្បាស់នៃអាក្រងម៉ូនីទ័រ (Monitor Blur), ក្រុមហ៊ុន Samsung បង្កើតឲ្យមានRefresh rate ដល់ទៅ១៤៤Hz ដោយមានពេលវេលាឆ្លើយតប 1msនិងមានមុខងារស្កេនបួន។ ដោយមានបន្ថែមQLED វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវពន្លឺអេក្រងកាន់តែច្បាស់ជាងម៉ូនីទ័រអេក្រង់ OLED ទៅទៀត។

ម៉ូដែលដែលមានអេក្រង់តូចបំផុត គឺមានអេក្រងQuad HD ដែលមានទំហំ២៥៦០ x ១១៤០Resolution  ហើយម៉ូដែលធំជាងគេមានមុខងារអនុញ្ញតឲ្យអ្នកប្រើប្រាស់កំណត់ចែករូប ២ ក្នុងអេកត្រងទេមួយ ហើយបំណែងចែកនិមួយៗបង្ហាញរូបទំហំUHD: ៣៨៤០ × ១០៨០ កម្រិត Full HD។

លោកអ្នកអាចរកទិញម៉ូដែល ២៧Inch ក្នុងតំលៃ$ ៥៩៩, ម៉ូដែល ៣២Inch តំលៃ $ ៦៩៩បានតាមរយៈ online។ សម្រាប់អ្នកលេង​ហ្គេមដែលគិតថាទំហំអេក្រង់កាន់តែធំគឺកាន់តែល្អប្រសើរនោះឬក៏មិនចង់ងាកមើនច្រើនជាមួយនឹងម៉ូនីទ័រ២នោះ លោកអ្នកអាចជ្រើសយកម៉ូនីទ័រ៤៩Inch។ វាតំលៃ $ ១,៤៩៩ ហើយលោកអ្នកអាចធ្វើការបញ្ជាទិញជាមុនតាមរយៈក្រុមហ៊ុន Amazon ដោយដឹកជញ្ជូនទៅដល់លោកអ្នកនៅថ្ងៃទី ៣០ ខែមិថុនា។

ព័ត៌មានទាក់ទង