Top Mobile Banner

រុស្សីបោះឆ្នោតប្រធានាធិបតី អ៊ូក្រែនស្ងប់ស្ងាត់

ក្នុងសប្តាហ៍ទី២នៃខែមីនានេះ នៅប្រទេសរុស្សីកំពុងបោះឆ្នោតប្រធានាទិបតី ការវាយលុកទៅអ៊ូក្រែនក៏បន្ថយល្បឿន ហើយក៏អនុញ្ញាត្តិឲ្យ ប្រធានាធិបតី វូឡូឌីមៀ ជេឡិនស្គី អាចចេញទៅធ្វើទស្សនកិច្ចទៅប្រទេសជាច្រើន ដើម្បីបង្កើនទំនាក់ទំនងចំណងមិត្តភាពផង នឹងស្វែងរកជំនួយសម្រាប់ធ្វើសង្គ្រាមតតាំងនឹងរុស្សីផង ស្របគ្នានឹងជំនួយសម្ភារៈសឹកពីអាមេរីក អ៊ូក្រែនមិនបានទទួលទេនោះ។


បេក្ខជនប្រធានាធិបតី ពូទីន បានត្រូវគេមើលឃើញថា លោកមុខជានឹងជាប់ឆ្នោតសម្រាប់អាណត្តិទី៥ ជាបន្តរទៀតជាមិនខាន ដោយសារបេក្ខជន ឬបេក្ខនារីដែលប្រឆាំងនឹងនយោបាយលោក នឹងត្រូវជាប់គុកឬក៏ស្លាប់ ដូចអ្នកប្រឆាំងដ៏ល្បីល្បាញ ណាវ៉ានៀ បានត្រូវស្លាប់នៅក្នុងគុក មុនពេលបោះឆ្នោត យ៉ាងគួរឲ្យសង្ស័យ, បេក្ខជន២នាក់ទៀតដែលប្រឆាំងនឹងសង្គ្រាមនៅអ៊ូក្រែន បែរជាគ្មានសិទ្ធឈរឈ្មោះជាបេក្ខជន នៅសល់បេក្ខជននៃគណបក្សតូចតាច៣រូបទៀត ដែលយល់ស្របតាមនយោបាយសង្គ្រាមរបស់ ពូទីន ទើបអាចឈរឈ្មោះជាបេក្ខជនប្រជែងនឹង ពូទីន បាន។
ជេឡិនស្គី ក្នុងដំណើរទស្សនកិច្ចរបស់លោក បានថ្លែងប្រាប់ទៅអ្នកកាសែតថា«ជាការបោះឆ្នោតនៅរុស្សី ជាការបោះឆ្នោតក្លែងក្លាយ កុំឲ្យពិភពលោកទទួលស្គាល់ការបោះឆ្នោតនៅរុស្សីនោះ»។ នៅបារាំងលោក ជេឡិនស្គី បានទទួលការគាំទ្រស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកប្រធានាធិបតី ម៉ាក្រុង លោកបានធ្វើសេចក្តីថ្លែងការ នៅចំពោះ លោក ជេឡិនស្គី ថា«យើងមិនអាចឲ្យរុស្សីឈ្នះអូក្រែន បានទេ!» ហើយក៏បន្ថែមទៀតថា«លោកអាចនឹងបញ្ជូនទ័ពជើងគោក ទៅកាន់អ៊ូក្រែនទៀតផង»តែសមាជិកនៅអូតង់ទាំងអស់ រាប់ទាំងអាល្លឺម៉ង់ អង់គ្លេស ឬ អាមេរីក មិនបានយល់ស្របទេ ដោយគេខ្លាច ពូទីន បង្ក«សង្គ្រាមណូក្លេអ៊ែ»តបវិញ នៅអឺរ៉ុប។ លោក សាល មីសែល ប្រធានសភាសហភាពអឺរ៉ុប បានថ្លែងចំពោះលោក ពូទីន ថា«ខ្ញុំសុំសសើចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់លោក»ដែលពាក្យនោះ ក៏បានក្លាយជាការចំអកមួយដោយ សេចក្តីសសើនោះ ធ្វើឡើងនៅមុនពេលចាប់ប្តើមបោះឆ្នោត ហើយគឺមុនពេលទទួលបាន លទ្ឌផលនៃជ័យជំនះរបស់ ពូទីន។
ពូទីន បានឈ្នះឆ្នោតដូចគ្រោងទុកមែន ដោយគ្មានការកោតសសើរពីប្រទេសសេរីណាមួយទេ ពីព្រោះជនផ្តាច់ការនិយមត្រូវការតែអំណាច ដើម្បីសម្រេចមហិច្ឆិតារបស់ខ្លួន ជាម្ចាស់នៃប្រទេសរុស្សី ហើយបន្តរវាយផ្តាច់ព្រ័តយកអ៊ូក្រែន ជាពានរង្វាន់ សម្រាប់សម្លឹងទៅអំណាចពិភពលោក, មុននឹងបន្តរនៅដើមអាណត្តិថ្មី គេទាយថា ពូទីន នឹងវាយប្រទេស«អូតង់ ឬសេអាតូ»ឯទៀតៗ ជាមិនខាន។ កងកម្លាំងអូតង់ បានយល់ពីគម្រោងរបស់ពូទីនោះ ក៏ប្តើមធ្វើសមយុទ្ទយ៉ាងប្រញាប់ប្រញាល់មួយ ជាមួយប្រទេសចូលអូតង់ថ្មីថ្មោង ដែលមានព្រុំដែលជាប់នឹងរុស្សី ប្រទេសទាំងនោះ ឈប់នៅជាអព្យាក្រឹតក៏ចូលអូតង់ ពីព្រោះខ្លាចរុស្សីវាយប្រហារដូចអ៊ូក្រែនទៀត។
ប្រទេសថ្មីនៃអង្គការអូតង់ មាន យូគ្ហោស្លាវី ហ្វាំងឡង់ នឹង ស៊ុយអែដ ដែលទើបនឺងក្លាយជាសមាជីកនា ខែមិនា២០២៤ នេះ ធ្វើឲ្យអូតង់មានសមាជិកដល់ទៅ៣២ប្រទេស។
ការបោះឆ្នោតនេះ គឺបោះទូទាំងប្រទេស ដែលមានទំហ៊ុំធំជាងគេបង្អស់លើពិភពលោក មានគម្លាតពីខាងកើត ដល់ខាងលិចចំនួន១១ម៉ោង ពលរដ្ឋនៅរុស្សីទាំងអស់ត្រូវទៅបោះឆ្នោត រួមទាំងពលរដ្ឋនៅទឹកដី អ៊ូក្រែន កាន់កាប់ដោយរុស្សី មានគ្រីម៉េ ដុងណេស ស្ហាប់ប៉ូរិស្ហា គែសុន ជាដើម ក៏ឲ្យចូលរួមបោះឆ្នោតដែរ នោះហើយដែលអង្គការសហប្រជាជាតិនឹងសមាជិក បានប្រឆាំងនឹងការបោះឆ្នោតរុស្សី ដោយសារតែបោះឆ្នោតខុសច្បាប់អន្តរជាតិ នៅលើដែនដីត្រួតត្រានៅអ៊ូក្រែននោះ។
នៅក្នុងដែនដីត្រួតត្រានោះ ពលរដ្ឋមិនសូវដឹងពីនយោបាយទេ មន្ត្រីបោះឆ្នោត គេយកហិបឆ្នោតទៅឲ្យបោះឆ្នោតដល់ផ្ទះ។ ពលរដ្ឋរុស្សីទូទៅ មិនបានឃើញនរណាផ្សេងក្រៅពីលោក ពូទីន ជាប្រធានាធិបតីទេ ពីព្រោះគេចង់ឲ្យសង្គ្រាមឆាប់ចប់ ហើយកូនចៅបងប្អូនគេត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង